​អាជ្ញាធរ​ខេត្ត​កំពត​គ្រោង​ទៅ​វៀតណាម​ដើម្បី​ពិភាក្សា​ពី​ការធ្វើ​ផ្លូវ​រំលោភ​ចូល​ដី​ខ្មែរ​​

ដោយ៖​ ឆុង ស៊ីណាន​​ | ថ្ងៃសៅរ៍ ទី1 សីហា 2015
http://vodhotnews.com

​អាជ្ញាធរ​ខេត្ត​កំពត គ្រោង​ជួប អាជ្ញាធរ​វៀតណាម  នៅ​សប្តាហ៍​ក្រោយនេះដើម្បី​ពិភាក្សាពី​ខ្សែបន្ទាត់​ព្រំដែន ខណៈ​អាជ្ញា​ខ្មែរ រកឃើញថា អា​ប្រទេសជិតខាង​ជាប់​ព្រំដែន​មួយ​នេះ បាន​ធ្វើ​ផ្លូលលំ​មួយ​ខ្សែរំលោភ​ចូល​ដី​កម្ពុជា​ ។​

​នៅ​ចុងខែ​កក្កដា​ឆ្នាំ​២០១៥​នេះ កម្លាំង​ការពារ​ព្រំដែន​កម្ពុជា បាន​ស្នើ​ឲ្យ​អាជ្ញាធរ​វៀតណាម ផ្អាក​ធ្វើ​ផ្លូវលំ​មួយ​ខ្សែបណ្តោយ​៣០០​ម៉ែត្រ ទទឹង​៥ ជា​បណ្តោះអាសន្ន រង់ចាំ​ដំណោះស្រាយ​ពី​ថ្នាក់លើ ដោយ​កម្ពុជា​រកឃើញថា ការធ្វើ​ផ្លូវ​នោះ វៀតណាម​បាន​រំលោភ​ចូល​ទឹកដី​កម្ពុជា ប្រមាណ​ជា​២០​ម៉ែត្រ ត្រង់​បង្គោល​លេខ ៣១២ និង លេខ ៣១៣ ស្ថិតនៅក្នុង​ភូមិ​ថ្កូវ ឃុំ​ឬ​ស្សី​ស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ខេត្ត​កំពត់​។​

​តាម​ការ​សែត​រស្មី​កម្ពុជា ចុះផ្សាយ​នៅ​ថ្ងៃ​សៅរ៍​នេះ ឲ្យដឹងថា អាជ្ញាធរ​ខេត្ត​កំពត និង​ដឹកនាំ​ក្រុមការងារ​ខេត្ត ទៅ​ចូលរួម​ប្រជុំ​ជាមួយ​ភាគី​វៀតណាម នៅ​ខេត្ត​គៀង​យ៉ាង ប្រទេស​វៀតណាម​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ ។​

​កន្លង​ទៅ​កម្ពុជា បាន​ផ្ញើ​កំណត់​ការទូត តវ៉ា ទៅ​រដ្ឋាភិបាល​វៀតណាម ឲ្យ​បញ្ឈប់​ធ្វើ​ផ្លូវ រំលោភ​ខ្សែបន្ទាត់​ព្រំដែន ចូល​ទឹកដី​កម្ពុជា ដូចជា​នៅ​ខេត្ត​ស្វាយរៀង តវ៉ា​ឲ្យ​វៀតណាម លប់​ស្រះ​នៅ​ខេត្ត​រតនគីរី នឹង​ស្នើ​ឲ្យ​វៀតណាម ផ្អាក​ធ្វើ​ប៉ូស្តិ៍​យោធា​នៅ​ខេត្ត​កណ្តាល​ជា​ដើម​ ។​

​ប៉ុន្តែ​មក​ដល់ពេលនេះ តំបន់​មួយចំនួន នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន នៅតែ​អះអាង​មក​ថា វៀតណាម​នៅតែ​ធ្វើ​សកម្មភាព បំពាន​លើ​កិច្ចព្រមព្រៀង ​។​

​ការបោះបង្គោល​ព្រំដែន ជាមួយ​វៀតណាម ត្រូវ​គណបក្ស​ប្រឆាំងចោទថា រដ្ឋាភិបាល​បាន​ប្រើ​ផែនទី​ក្លែងក្លាយ ជា​ឱកាស​ឲ្យ​ប្រទេសជិតខាង​មួយ​នេះ ចេះ​តែ​បន្ត​លួច​រំកិល​ខ្សែបន្ទាត់​ព្រំដែន ។​ ប៉ុន្តែ​កា​ចោទប្រកាន់​នេះ ត្រូវ​រាជរដ្ឋាភិបាល​ច្រានចោល និង​បាន​ស្នើសុំ​ផែនទី​ខ្នាត​១​លើ​១០០០០០០​ពី​អង្គការ​សហប្រជាជាតិ​មក​ផ្ទៀងផ្ទាត់ ដើម្បី​ជម្រះ​មន្ទិល​នៃ​ការចោទប្រកាន់​ ៕

​សូម​សរសេរ​មកកាន់​លោក ឆុង ស៊ីណាន តាមរយៈ Chhong.sinan@yahoo.com

What Next?

Recent Articles

3 Responses to "​អាជ្ញាធរ​ខេត្ត​កំពត​គ្រោង​ទៅ​វៀតណាម​ដើម្បី​ពិភាក្សា​ពី​ការធ្វើ​ផ្លូវ​រំលោភ​ចូល​ដី​ខ្មែរ​​"

  1. ព្រះរាជាណាចក្រដឹកនាំតាមបែបអាខ្វាក់ជិះកអាខ្វិន says:

    ប្រមុខរដ្ឋាភិបាលមិនទៅបែរឲ្យពួកខែត្រទៅឆ្គួតទេឫអី???រឿងយួនរំលោភបូរណភាពដែនដីណា???

  2. :( says:

    យូរៗទៅបែរជាថ្នាក់ខែត្រទៅដោះស្រាយទៅវិញ? ហើយនៅនិយាយជាមួយពួកវាទៀតបានការអីទៀត
    វាទុកប្រទេសខ្មែរដូចសំរ៉ាមទៅហើយនឹង ។ និយាយកាលប្រជុំចេះតែបែរមកធ្វើចុះ កំហុសនេះតើអ្នក
    ណាជាអ្នកទទួលខុសត្រួវឬក៏ប្រជាជន? តើប្រជាជនបន្ទោសរដ្ឋាភិបាលខុសដែលឬទេបងៗដែលតែង
    តែមកខំមិនការពាររដ្ឋាភិបាលនោះ?

  3. love cambodia says:

    កាលណាប្រជាជន២នាក់ឈ្លោះគ្នាដោះស្រាយមិនចេញគឺត្រូវរកអាជ្ញាធម័អោយជួយ….សំរាប់ប្រទេសពីរកាលណាមិនព្រមរៀងខ្លួនចឹងគឺត្រូវរកតុលាការអន្តរជាតិ