មន្ត្រី​រដ្ឋាភិបាល​ប្រតិកម្ម​នឹង​លោក សម រង្ស៊ី រឿង​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​វៀតណាម

ដោយ ម៉ម មុនីរតន៍
2015-08-02
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

កុយ ពិសី ៦១០
អនុប្រធាន​កិច្ចការ​ចម្រុះ​ព្រំដែន អ្នកស្រី កុយ ពិសី និង​មន្ត្រី​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន (ស្ដាំ) ថ្លែង​ក្នុង​សន្និសីទ​កាសែត​ច្រាន​ចោល​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី កាល​ពី​ថ្ងៃ​ទី២៨ ខែ​មីនា ឆ្នាំ​២០១៣។ Photo: RFA


នៅ​ថ្ងៃ​ទី​២ សីហា នេះ មន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន បាន​ឆ្លើយ​តប​សារ​នយោបាយ​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​លើក​ឡើង​ថា រដ្ឋាភិបាល​កំពុង​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាពិសេស​ជាមួយ​ប្រទេស​វៀតណាម គឺ​លើស​ពី​អ្វី​ដែល លោក សម រង្ស៊ី បាន​អះអាង​ទៅ​ទៀត។

លោក សម រង្ស៊ី បាន​បញ្ជាក់​ថា ដើម្បី​អាច​ឲ្យ​ប្រទេស​មាន​សុខ​សន្តិភាព​រឿង​ព្រំដែន និង​អធិបតេយ្យភាព​រឹងមាំ លុះត្រា​តែ​ប្រើប្រាស់​ផែនទី​ជា​មូលដ្ឋាន​តាម​មាត្រា​២ នៃ​រដ្ឋធម្មនុញ្ញ និង​ប្រើប្រាស់​ឧបករណ៍​ទំនើប​តាម​ប្រព័ន្ធ ឃី.ភី.អេស (GPS)។

ការ​បញ្ចេញ​ប្រតិកម្ម​របស់​មន្ត្រី​ទទួល​បន្ទុក​ព្រំដែន​នេះ នៅ​បន្ទាប់​ពី​មេ​បក្ស​ប្រឆាំង បាន​បង្ហាញ​ពី​យុទ្ធសាស្ត្រ​ដោះស្រាយ​បញ្ហា​ព្រំដែន​ដែល​កំពុង​មាន​ជម្លោះ​នា​ពេល​បច្ចុប្បន្ន។

ការ​បញ្ជាក់​ជំហរ​ជា​ថ្មី​ទៀត​របស់​មន្ត្រី​ជាន់​ខ្ពស់​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​នៅ​ពេល​នេះ គឺ​នៅ​ចំ​ពេល​ស្ថានភាព​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ក្នុង​តំបន់​ខ្លះ​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​វៀតណាម បន្ត​មាន​ភាព​តានតឹង។

ការ​ឆ្លើយ​តប​របស់ អ្នកស្រី កុយ ពិសី នៅ​ពេល​នេះ ធ្វើ​ឡើង​បន្ទាប់​ពី លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​សរសេរ​រិះគន់​នៅ​ក្នុង​បណ្ដាញ​សង្គម​របស់​លោក កាល​ពី​ថ្ងៃ​ទី​១ ខែ​សីហា។ លោក សម រង្ស៊ី ដែល​ធ្លាប់​ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ក្នុង​រឿង​ព្រំដែន​នេះ បាន​ចោទ​ប្រកាន់​ថា វៀតណាម មិន​ដែល​បាន​គោរព និង​អនុវត្ត​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ស្ដីពី​កម្ពុជា ជាពិសេស​អធិបតេយ្យភាព​របស់​កម្ពុជា ម្ដង​ណា​ទេ។ ជាង​នេះ​ទៀត ដើម្បី​ធានា​ពី​ភាព​រឹងមាំ​នៃ​ព្រំដែន លុះត្រា​តែ​រដ្ឋាភិបាល​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកទេស​ទំនើប ជី.ភី.អេស ក្នុង​ការ​វាស់វែង គួបផ្សំ​នឹង​ការ​ជ្រើសរើស​ផែនទី​ជា​មូលដ្ឋាន​ថែម​ទៀត។

សម រង្ស៊ី ៦២០
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត នា​ទីស្នាក់ការ​កណ្ដាល​បក្ស​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១១ កក្កដា ឆ្នាំ​២០១៥។ RFA/Brach Chev

ជុំវិញ​រឿង​នេះ អ្នកស្រី កុយ ពិសី អនុប្រធាន​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍​នៃ​អាជ្ញាធរ​ជាតិ ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​កម្ពុជា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២ សីហា ថា ការ​ពិត​រដ្ឋាភិបាល​បាន​ប្រើប្រាស់​ឧបករណ៍​ក្នុង​ការ​កំណត់​ផែនទី​ជាមួយ​ប្រទេស​ជិត​ខាង រួម​នឹង​ប្រទេស​វៀតណាម ផង គឺ​ទំនើប​ជាង​អ្វី​ដែល​ប្រធាន​គណបក្ស​ប្រឆាំង​លើក​ឡើង​ទៅ​ទៀត។ បន្ថែម​ពី​លើ​នេះ ផែនទី​ដែល​បាន​ប្រើ​ទៀត​សោត គឺ​ពុំ​មាន​ប្រើប្រាស់​ខ្នាត​ផែនទី​ណា​ដែល​ក្រៅ​ពី​ខ្នាត​ផែនទី ១/១០០.០០០ ដែល​បាន​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ នោះ​ថែម​ទៀត​ផង៖ «»។

ប្រទេស​កម្ពុជា និង​វៀតណាម មាន​ខ្សែ​បន្ទាត់​ព្រំដែន​ជាង ១​ពាន់​គីឡូម៉ែត្រ។ តាម​គម្រោង ការ​បោះ​បង្គោល​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ គ្រោង​នឹង​បញ្ចប់​នៅ​ឆ្នាំ​២០១៥។ គិត​មក​ដល់​ពេល​នេះ បង្គោល​ព្រំដែន​ដែល​បាន​បោះ​រួច​បាន​ប្រមាណ ៨៣​ភាគរយ ពោល​គឺ​នៅ​សល់ ១៧​ភាគរយ​ទៀត​ក្នុង​ចំណោម​បង្គោល​ព្រំដែន​សរុប ៣១៤​បង្គោល។

លោក ទិប ទាវ សមាជិក​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា ចាត់​ទុក​ថា បើ​ទោះ​ជា​កម្ពុជា និង​វៀតណាម បាន​បោះ​បង្គោល​ព្រំដែន​បញ្ចប់​ក៏ដោយ លោក​នៅ​តែ​ពុំ​មាន​ជំនឿ​ថា បញ្ហា​រឿង​រំកិល​ព្រំដែន​ដោយ​វៀតណាម នេះ អាច​បញ្ចប់​បាន​នោះ​ទេ។ លោក​បន្ថែម​ថា មូលហេតុ​ដែល​មិន​អាច​ធ្វើ​ឲ្យ​ស្ថានភាព​នេះ​បាន​ល្អ​ប្រសើរ ដោយសារ​រដ្ឋាភិបាល​កម្ពុជា មាន​ការ​គាំពារ​តិចតួច និង​ខ្វះ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន៖ «»។

លោក សម រង្ស៊ី បាន​ចោទ​ប្រកាន់​នៅ​ក្នុង​បណ្ដាញ​សង្គម​របស់​លោក​ថា ប្រទេស​វៀតណាម គឺ​កំពុង​តែ​រំលោភ​ច្បាប់​អន្តរជាតិ ជាពិសេស​រំលោភ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ស្ដីពី​កម្ពុជា ដែល​តម្រូវ​ឲ្យ​ប្រទេស​ជា​ហត្ថលេខី​ទាំងអស់ ក្នុង​នោះ​មាន​ប្រទេស​វៀតណាម ដែរ គោរព​ឯករាជ​ភាព អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​របស់​កម្ពុជា។ ទន្ទឹម​នឹង​នេះ ខេត្ត​នៅ​តាម​បណ្តោយ​ព្រំដែន​មួយ​ចំនួន ដូចជា​ខេត្ត​រតនគិរី និង​ខេត្ត​មណ្ឌលគិរី បង្គោល​ព្រំដែន​បាន​បោះ​ចូល​មក​ក្នុង​ដី​កម្ពុជា ជម្រៅ​ជាង ១០​គីឡូម៉ែត្រ​ក៏​មាន​ដែរ។ វិវាទ​នេះ នៅ​មិន​គិត​ដល់​ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង និង​តំបន់​ដទៃ​ទៀត​នៅ​ឡើយ​ផង។

ឆ្លើយ​តប​រឿង​នេះ អ្នកស្រី កុយ ពិសី បកស្រាយ​ថា ការ​ចូល​នេះ​ពុំ​មែន​តែ​វៀតណាម ទេ ដែល​ចូល​ទៅ​មក​កម្ពុជា នោះ បាន​ន័យ​ថា មាន​ចំណុច​ខ្លះ ប្រទេស​កម្ពុជា ក៏​មាន​ចូល​ទៅ​វៀតណាម ដែរ។ បើ​ទោះ​ជា​បែប​នេះ​ក៏ដោយ​ចុះ អ្នកស្រី កុយ ពិសី បាន​បដិសេធ​ព័ត៌មាន​លម្អិត​អំពី​ចំណុច​ដែល​វៀតណាម តវ៉ា ដែល​ថា កម្ពុជា រំកិល​ចូល​ក្នុង​ដី​វៀតណាម។ ពាក់ព័ន្ធ​រឿង​ព្រំដែន​នេះ គេ​សង្កេត​ឃើញ​ការ​តវ៉ា​រឿង​បាត់បង់​ដី​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​នេះ គឺ​ភាគ​ច្រើន​ឃើញ​តែ​ពលរដ្ឋ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

22 Responses to "មន្ត្រី​រដ្ឋាភិបាល​ប្រតិកម្ម​នឹង​លោក សម រង្ស៊ី រឿង​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​វៀតណាម"

  1. Judge says:

    We seem to see and have heard plenty of speculation.
    To reduce all anxiety and concerns , we, Cambodians or major political party, are to be informed and to be involved. That’s enables politicians of party involved can then inform the concerned citizens. That’s democratic process.
    Once again, constitution is the platform for constructive decision.
    Samneang

  2. សែន សម្បូរ says:

    នាយ សម រង្សី មេបក្ស cnrp វាយករឿងទិកដីប្រទេសជាតិខ្មែរមកធ្វើជាបាយឡុកបាយឡលែងជាល្បែងរបស់វា ជននិរទេសមួយនេះវានិកស្ម្ានថាទិញផែនទីពីផ្សារតំម្លៃ១៦៨ដុល្លាអាចយកមកប្រើជាផ្លូវការលើទិកដីទាំងមូលបាន ?បើមេបក្ស cnrp សម រង្សី តាំងខ្លួនថាជាអ្នកស្នេហាជាតិមែនយកផែនដែលខ្លួនមានមកបង្ហាញប្រជាពលរដ្ឋឲបានឃើញទាំងអស់គ្នាផង? កុំបានតែព្រុសអត់ប្រយោជន៍ អត់ទទួលខុសត្រូវលើអ្វីដែលខ្លួននិយាយ ឲតែមានរឿងអីអាងតែរត់ចោលស្រុកបាត់ដោយគ្មានជុំហរទទួលខុសត្រូវបន្តិចសោះ ?មេដិកនាំដែលមានសញ្ជាតពីរដូចនាយ សម រង្សី អែងនេះរងចាំតែទទួលយកផលទេ បញ្ជាឲកូនចៅទៅស្លាប់ចំនួសអែខ្លួនអែងវិញទៅដេកលើកជើងអេះពងយា៉ងស្រួលនូវក្រៅប្រទេស?

  3. បរិមី ព្រះវិហារ says:

    Let generating rumors and stupid strategies which really trying to show that current government officials are stupid and only you are smart. Sam Rainsy strategy is trying to bring tension between both countries and people, this effort will deserve for war when he had a chance to lead the country!!!

  4. Judge says:

    Oh! Boramei Vihea, please stop stipulating any others apart from CPP say prompting to tension between the two countries, Vietnam and Cambodia.
    Do you still follow ideology that ” Any other than party/organization is enemy. Thus it is has to be destroyed “. This ended up killing approx. 3 millions of Cambodians in KR.
    This is still a very primitive and against the whole nation.
    This shows, how much do you truly know Democracy? ??????.
    Samneang

  5. សែន សម្បូរ says:

    នាយ សម រង្សី មេដិកនាំបក្ស cnrp ជនម្នាក់នេះរស់នូវនិរទេសមួយជិវិតវាទៅហើយ តើនាយ សម រង្សី អែណាដែលចេះស្រឡាញ់ប្រទេសជាតិនោះបើសិនជានាយ សម រង្សី ចេះស្រឡាញ់ប្រទេសជាតិមែនម្តេចក៏មិននូវប្រទេសខ្មែរប្រឈមនិងបញ្ហាដូចជារឿងចោទរដ្ឋាភិបាលប្រើផែនទីក្លែងក្លាយហើយនាយ សម រង្សី ខ្លួនអែងនិយាយអះអាងថាផែនទីដែលខ្លួនទិញពីផ្សារស្រុកបារាំងទើបផែនទីពិត ?ប្រជាពលរដ្ឋខ្មែរមើលទៅតើ cnrp ដែលខំស្មោះស្មាក់យា៉ងខ្លាំងជាមួយអាមេរិកកាំង ? តើបរទេសនិយមដូច cnrp បានទទួលល័ទ្ធផលល្អអីពីរបរទេសមកឥឡូវ អាមេរិកកាំងបានឈោងទៅចាប់ដៃវៀតណាមដែលជាសត្រូវចាស់របស់ខ្លួន !ទន្ទិមនិងរឿងព្រុំដែនខ្មែរវៀតណាមកំពុងឡើងកំដៅ ចង់ដិងណាស់ថាជំហររបស់មេបក្ស cnrp នាយ សម រង្សី ចំពោះចៅហ្វាយគាំងរបស់ខ្លួនតើគិតដោះស្រាយយា៉ងដូចម្តេចដើម្បីឲប្រជាពលរដ្ឋខ្មែរបានយល់បានដិងឲច្បាស់ពីរគោលជំហររបស់បក្ស cnrp ផង ?កុំចេះតែព្រុសពីនេះពីនោះដើម្បីបំភ័ណ្ឌភ្នែកត្រជៀកប្រជាពលរដ្ឋខ្មែរ ?

  6. បរិមី ព្រះវិហារ says:

    I strongly believe that I know well enough about democracy as I also have some chances to studied and worked in Australia, UK, USA, Japan and in Switzerland. The democracy is well respects the rule of laws and in principles of right of human. Is this democracy by promoting and motivating hatred amongst Cambodian people against the Vietnamese people, between rich and poor, cheating people about border issues with Vietnam and so on so for…. CPP has deserved an absoluted right to protect Majority of Cambodan rights and destroyed fake democracy created by CNRP.

  7. ?? says:

    it’s hard to talk whit some people who . awake pretending sleeping, knowing pretending not know any thing. most of them taking the jungle way of speaking again some bodies. win ,win policy is just about over because the whole nation love them so much. but I knew if they lost they still win from win , win policy. if we not let them win they will kill our people and blaming to ???? some thing else . we knew that>>> dog still be dog no mater what. it tail are curving if you what to straight it your have to cut it off. that all you have to do to all these dogs.

  8. បរិមី ព្រះវិហារ says:

    I strongly believe that I know well enough about democracy as I also have some chances studied and worked in Australia, UK, USA, Japan and in Switzerland. The democracy is well respects the rule of laws and principles of right of human. Is this democracy? by promoting and motivating hatred amongst Cambodian people against the Vietnamese people, between rich and poor, cheating people about border issues with Vietnam and so on so for…. CPP has deserved an absoluted right to protect Majority of Cambodan rights and destroyed fake democracy created by CNRP.

  9. បរិមី ព្រះវិហារ says:

    At least these dogs in this country has been protecting their owner, is the people of Cambodia and their nation. These dogs will continue to protect this Country and people for centuries to come. Let working with these dogs to protect our motherland and innocent people of Cambodia!!!! Let these well being people to work as drivers in France and USA.

  10. Judge says:

    Well,thanks for your clarification. As I said there is no hard feelings! .
    I hope everyone stands on that ground of human rights respect, so you said.
    Implementation will surely reflect upon what people know and preach.
    At least, now we work on common grounds.
    Samneang

  11. Ah bol ar che knhom yuon . says:

    Fuck u ar sen sambo

  12. អាឡេវ says:

    អ្នកស្រីកុយពិជិតពឹតជានិយាយដូចទន្ទេញមេសូត្រតាមគេអោយសូត្រ។ដើម្បីបង្វែររឿងទល់ដែនតើអ្នកស្រីមានត្រូវការចាប់នរណាទៀតដាក់គុកដែរឬទេ?

  13. លក្ខិណា says:

    ធ្លាប់តែឃើញរដ្ធាភិបាលប្រទេសគេ ៗ ការពារផលប្រយោជន៏េជាតិ និងប្រជាជនរបស់គេ ប្លែកអីតែអ្នកដឹកនាំមួយចំនួនរប់សខ្មែរបែជាទៅការពារផលប្រយោជន៏របស់បរទេសទៅវិញ ?????? ពេលណាទើបពួកអស់លោកទាំងអស់និង ឈប់ដេកលក់ទៅ ????

  14. អាជ្រូកកូនអាណាល់ says:

    ចុម កណ្តុមឆែប សុទតែបក្សពួកក្បត់ជាតិនាំគ្នាធ្វើសន្និសិទ្ឋិកាសែត កុំឲ្យមានរាស្ត្រណាកម្នាក់ចូលរួម

  15. ខ្មែរ says:

    ល្ខោនកៃ​លឿង​យួន​ដូច​អត់​សូវ​ល្អមើល​ដូច​ល្ខោន​សៀម​កាល​ពី​ប៉ុន្មានឆ្នាំ​មុន។​ អព្ចឹាង​ម៉េច​បានសន្លឹក​ឆ្នោត​!

    តាមពិត យួន លោកយ៉ងនិងបរិវារ កំពង់រៀបចំឆាកល្ខោនសំដែងរឿង ៉អ្នកស្នេហាជាតិ អ្នកជាតិនិយម ៉បែបប្រជាភិថុត បន្ទាប់ពីបាន និងកំពង់បំផ្លិចបំផ្លាញជាតិអស់រយៈពេលជាង35ឆ្នាំ ព្រោះការបោះឆ្នោតកំពង់ខិតចូលជិតមកដល់ទៀតហើយ។
    បើលេងមែនទែន យួនលេងមែនទែនដែរ។ បើលេងលេងៗ យួនលេងលេងៗដែរ។ សំណួរសួរថា តើហ៊ានលេងមែនទែនជាមួយម្ចាស់ខ្លួនដែរឬទេ? ចំលើយគឺពិតជាមិនហ៊ាន ។ បើហ៊ានលេងមែនទែនមែននោះ ប្រៀបដូចធ្វើអត្តឃាតខ្លួនឯងអព្ចឹាងដែរ គឺបាត់បង់អំណាចនិងអ្វីៗទាំងអស់ ។
    ដោយមើលឃើញពីបរាជ័យក្នុងការបោះឆ្នោតនៅពេលខាងមុខនេះ ក្រពើយួនក៏បានបពា្ជាឲអាយ៉ងសំដែងឆាកល្ខោននេះទៅ ដើម្បីបោកប្រាស់ពលរដ្ឋខ្មែរណាដែលមិនគិតឲបានដិតដល់ជំរៅពីល្បិចកលរបស់យួន ក្រែងលោបានឈ្នះឆ្នោតឆ្នាំ2017-2018 ទៀត។ បើមើលពីខាងក្រៅទៅ ឃើញដូចរឿងមែនទែនបេះបិទ តែបើមើលពីខាងក្នុងមកវិញ គឺជាឆាកល្ខោនលេងលេងៗសោះ! ហេតុអីបានជាហ៊ាននិយាយដូច្នេះ? ព្រោះថាៈ
    ធ្លាប់លេងល្បែងព្រំដែន ល្បែងប្រាសាទព្រះវិហារ ល្បែងប្រាសាទអង្គរវត្ត ល្បែងប្រាសាទតាមាន់តាក្របី ជាមួយសៀម វាយដុតស្ថានទូតសៀម វាយដុតក្រុមហ៊ុនជំនួញសៀមឆេះហុយទ្រលោមពេញភ្នំពេញកាលពីឆ្នាំ2002-2003 និង2007-2008 ។ល។ ហើយធ្លាប់បានឈ្នះការបោះឆ្នោតអាណត្តទី៣ ទី៤ ។
    ឥឡូវប្រុងលេងល្បែងដូចគ្នានេះជាមួយយួនម្តងឬ? តើសង្ឃឹមឈ្នះការបោះឆ្នោតឆ្នាំ2017-2018ដែរឬទេ? លេងត្រឹមកំណត់ការទូតដូចជាមិនសូវល្អមើល មិនសូវឮសូរក្តុងក្តាំង ហើយក៏ដូចជាមិនសូវសង្ឃឹមដែរ។ ព្រោះរាស្រ្តដូចជាមិនសូវយល់ដឹងស្អីទៅកំណត់កាទួក ស្អីទៅផែនទី ហ្នឹងអាចៅ? តើពេលណា ទៅប្តឹងតុលារការក្រុងឡាអេ ឲយួនប្រគល់ដីស្រះ និងដីតាមបណ្តោយព្រំដែនដែលវាបានលួចប្លន់ពីខ្មែរឲមកខ្មែរវិញ។ តើពេលណា ទៅវាយដុតស្ថានទូតយួន វាយដុតក្រុមហ៊ុនជំនួញយួនឲឆេះហុយទ្រលោមពេញភ្នំពេញដូចកាលពីវាយសៀមប៉ុន្មានឆ្នាំមុន? ចាប់ពីពេលនេះទៅបែបមានអ្នកខ្លះត្រៀមអាកូរ៉េ១តោនកន្លះ ឬអាកូរ៉េ២តោនទុកគ្រាន់ប្រមូលជ័យភ័ណ្ឌ នៅពេលនោះ។ តើពេលណា បាញ់គ្នាជាមួយយួន វាយអន្តោប្រវេសនយួនខុសច្បាប់? ពេលនោះនឹងមានប្រជាជនខ្មែរជាច្រើនទាំងអ្នកគាំទ្របក្សកាន់អំណាចនិងអ្នកមិនគាំទ្របក្សកាន់អំណាចនឹងទៅចូលរួម ។ ដល់ពេលនោះ នឹងឡុងចុងខាតចុងខាតដើម។ ហើយយួននឹងបង្កើតព្រឹត្តិការអ្វីមួយឲកើតឡើង។ ព្រោះគោទឹមជាង30ឆ្នាំ លែងទៅមុខហើយ។ រាស្រ្តមានការយល់ដឹងនិងក្រោកឡើងព្រមគ្នា ដើម្បីផ្លាស់ប្តូរការដឹកនាំ។ បើនៅបន្តការដឹកនាំរបៀបសព្វថ្ងៃតទៅទៀត រាស្រ្តសា្លប់ ជាតិក៏ស្លាប់។ ជាពិសេសគជបថ្មី មិនអាចលួចបន្លំបានដូចមុនទៀតទេ។
    គេមើលឃើញថា បក្សកាន់អំណាចកំពុងចាប់ផ្តើមលេងល្បែងផ្សងព្រេងប្រកបដោយគ្រោះថ្នាក់ ។ ព្រោះអស់ជំរើស។ មិនលេងក៏ចាញ់ លេងក៏ចាញ់។ តែត្រូវបង្ខំចិត្តលេងខ្លះៗទៅ ដើម្បីកុំឲគេថាអត់ធ្វើអីសោះ ដោយសារបក្សប្រឆាំងជំរុញខ្លាំងណាស់ដែរទាំងនៅសភាទាំងនៅតាមមូលដ្ឋាន និងដើម្បីកុំឲអ្នកគាំទ្របាក់ទៅទាំងផ្ទាំងៗលឿនពេក។ ទាល់ដល់ពេលនេះ ទើបអ្នកគាំទ្រផ្កាប់មុខបក្សកាន់អំណាចតាមមូលដ្ឋានភ្ញាក់ខ្លួនដូចខ្មោច៧ថ្ងៃ។ ហើយនេះក៏ជាឧកាសចុងក្រោយ(នៅសល់ពេល20ខែទៀត) ដែលបក្សកាន់អំណាចត្រូវធ្វើអ្វីៗគ្រប់យ៉ាងទាំងអស់ដែលអាចធ្វើទៅបាន ដើម្បីរក្សាអំណាចតទៅទៀត។ ប៉ុន្តែជាការអត់ប្រយោជន៏ ព្រោះដើរតាមបក្សមួយនោះជាង30ឆ្នាំ សំបូរសប្បាយមានបានសំរាប់តែមនុស្សមួយចំនួនតូច ។តែបើងាកមកមើលនៅតាមជនបទវិញ ឪពុកម្តាយ ប្តី ប្រពន្ធ ជីដូនជីតា បងប្អូន ខ្វះដី អស់ដី អស់ផ្ទះ អស់ស្រែ អស់ចំការ អស់ព្រៃ អស់ត្រី អស់សត្វ កសិផលគ្មានទីផ្សារ អស់មធ្យោបាយចិព្ចឹាមជីវិត ជំពាក់លុយគេវន័ក ខំរកលុយឲ្យកូនរៀនដល់រៀនចប់អត់ការធ្វើតែបើមានក៏ប្រាក់ខែរស់មិនបាន ឈឺអត់ពេទ្យមើលត្រឹមត្រូវ ខ្លះខំរត់ទៅរកពេទ្យឯកជនហើយនៅឆ្លងអេដស៏ទៀត អុញដល់ក ទៅណាទៀតអញ ។ ទីបំផុតត្រូវបង្ខំចិត្តឲ្យកូនចៅពេញកំលាំងធ្វើចំនាកស្រុកជួយរកលុយដើម្បីផ្គត់ផ្គង់ជីវភាពនិងសងបំណុលគេ។ ខ្លះទៅភ្នំពេញ ខ្លះទៅថៃ ខ្លះទៅមាឡេ ខ្លះទៅកូរ៉េ ។ល។ បើជាកូនប្រុសមិនសូវអីប៉ុន្មានទេ តែបើកូនស្រីក្រុមគ្រួសារមានការព្រួយបារម្ភ។ អាចនិយាយបានម៉្យាងទៀតថា និរាសព្រាត់ប្រាសគ្នា។
    បើនិយាយពីចំណីម្ហូបអាហារប្រចាំថ្ងៃវិញ មានឃាតករបិទមុខមួយទៀត។ បន្លែបង្កា ផ្លែឈើ ត្រីសាច់គ្រប់បែបយ៉ាង ទាំងនាំចូលពីខាងលិច ទាំងពីខាងកើត គេប្រើសារធាតុគីមីហាមឃាត់ឬខុសក្បួនខ្នាតបច្ចេកទេស ធ្វើឲប៉ះពាល់ខុសភាពពលរដ្ឋយ៉ាងធ្ងន់ធ្ងរ។ ណាមួយទឹកអាចម៏យួន ណាមួយជាតិគីមីហាមឃាត់ឬខុសក្បួន ប្រាក់ខែតិច ឈឺគ្មានពេទ្យមើលត្រឹមត្រូវ ម្នាក់ៗខំរកសីុ ខំធ្វើការសន្សំប្រាក់ទុកសំរាប់មើលជំងឺបានគ្រប់គ្រាន់ដែរឬទេ? តើមានពលរដ្ឋប៉ុន្មាន% ដែលមានប្រាក់គ្រប់គ្រាន់សំរាប់ព្យាបាលជំងឺ? ប៉ុន្មាន%ព្យាបាលក្នុងស្រុក? ប៉ុន្មាន%ទៅព្យាបាលនៅស្រុកយួន? ប៉ុន្មាន%ទៅព្យាបាលនៅថៃ? ប៉ុន្មាន%ទៅព្យាបាលម៉ាឡេ? ប៉ុន្មាន%ទៅព្យាបាលនៅសិង្ហបូរី? តើសុខភាពពលរដ្ឋនឹងទៅជាយ៉ាងណា?
    បព្ហាាអាយុជិវិតជាតិផ្សេងទៀតដូចជា យួនចូលតាមចិត្ត យួនសៀមបោះង្គោលព្រំដែនរំលោភចូលដីខ្មែរ ដូចយើងកំពង់ឃើញសព្វថ្ងៃស្រាប់ ។ ពលរដ្ឋនៅក្នុងប្រទេសរងគ្រោះដោយក្រុមហ៊ុនក្នុងស្រុក ដោយក្រុមហ៊ុនបរទេស ដោយឧកញ់ា ដោយអ្នកមាន ដោយមន្រ្តីរដា្ឋភិបាលឬសាច់ឈាម រំលោភយកដីស្រែចំការនិងព្រៃព្រឹក្សារបស់សហគមន៏ ។ ឯពលរដ្ឋនៅតាមព្រំដែនរងគ្រោះដោយការរំលោភឈ្លានពានពីសំណាក់ប្រទេសជិតខាង ។ ជាតិនឹងរលត់រលាយបន្តិចម្តងៗ។ តើសង្គមខ្មែរស្លាប់ឬមិនស្លាប់? តើយើងសុខចិត្តរង់ចាំថ្ងៃស្លាប់មកដល់ ដោយមិនបានធ្វើអ្វីសោះឬ? តើពលរដ្ឋសុខចិត្តទុកបព្ហាាទាំងនេះឲ្យនៅបន្តទៅទៀតឬ ទេ ?
    ដូច្នេះ កត្តាទាំងនេះហើយដែលធ្វើឲ្យពលរដ្ឋលែងខ្លាច នាំគ្នាក្រោកឡើងការពារដីស្រែចំការភូមិឋានរបស់ពួកគាត់ ហើយក៏ជាដំណោះស្រាយចំពោះមុខ(រយៈពេលខ្លី)ជាបន្ទាន់ផងដែរ។ សំរាប់ដំណោះស្រាយរយៈពេលវែង ពលរដ្ឋនៅតាមមូលដ្ឋានក៏ប្តូរទៅគាំទ្របក្សដែលផ្តល់ក្តីសង្ឃឹមដល់ខ្លួនគាត់ កូន ចៅនិងជាតិរបស់គាត់វិញ ប្រៀបដូចទឹកបាក់ទំនប់ទៅហើយ។ ទោះជាខំទប់ក៏មិនបានដែរ។ ទោះជាខំលេងល្បែងជាតិនិយម ល្បែងស្នេហាជាតិខុសប្រក្រតីជាមួយម្ចាស់ឯង(កំពុងជាប់ក្នុងចង្កូមមាត់ក្រពើ ធ្វើដូចខំវាយក្រពើឲខ្ចាក់ចេញមកក្រៅវិញ ទៅរួចអត់? បើអ្នកដទៃមិនទៅជួយទាន់ពេលទេ ប្រាកដជាចំណីក្រពើ)។ ល្បែងស្នេហាជាតិបែបប្រជាភិថុតនេះ(36ឆ្នាំ ម៉េចក៏មិនធ្វើ? មានតែបង្កើតសនិ្ធសញាទសវត្តឆ្នាំ80 សនិ្ធសញាបំពេញបន្ថែមឆ្នាំ2005 ធ្វើឲបាត់បង់ទឹកដីខ្មែរយ៉ាងច្រើន) ក៏រាស្រ្តខ្មែរលែងចាញ់ល្បិចកលនេះទៀតហើយ ។
    អរគុណ

  16. :( says:

    ហេតុអ្វីមិនមើលលើភាពជាក់ស្តែងចាំតែប្រកែកចាំតែគាំពារយួន? តើភាពជាក់ដែលកំពុងតែកើតឡើង
    នឹងពួកយើងជារាស្រ្តនឹងខ្វាក់ភ្នែកមែនដែរឬទេ? រាស្រ្តឬក៏តំណាងរាស្រ្តជាអ្នកអោយយួនចូលមកធ្វើផ្លូវចូលដីខ្មែរមែនដែលឬទេ?
    រាស្រ្តឬក៏តំណាងរាស្រ្តជាអ្នកលើកភូមិចូលទៅរស់នៅលើដីយួនមែនឬទេហើយមកចោទរដ្ឋាភិបាល
    មែនដែលឬទេ?
    យួនថាផ្អាក់ធ្វើអ្វីទាំងអស់នៅជុំវិញដំបន់សហើយពេលនេះវាបន្តធ្វើផ្លូវទៀតឬក៏រាស្រ្តឬក៏តំណាងរាស្រ្ត
    ជាអ្នកអោយវាអ្វើហើយមកចោទរដ្ឋាភិបាល?
    ទាំងអស់នឹងវាមិនមែនជារឿងពិតហើយរាស្រ្តចេះតែចោទឬ?

  17. បរិមី ព្រះវិហារ says:

    កុំទុកពួកចោហារយជ្រកក្រោមផ្លាកប្រជាធិបតេយ្យបង្កអុកឡុកសង្គម ត្រូវយកវិធានការច្បាប់មកដោះស្រាយទៅដើម្បីភាពសុខសាន្ត ។ ការបង្កចលាចលតាមទំនើងចិត្តនេះហើយនាំឱយសង្គមវិនាសនោះ។ មើលសម រង្សី ម្តងជាពីរដងសុំទោស បង្កើតទោស បង្កចលាចល ផែនទីក្លែងក្លាយ បាត់ទឹកបាត់ដី មិនចេះចប់ ។ វិធានការនិយាយថាត្រូវប្រើផែនទី និងរបស់ទំនើបនោះ គេប្រើសុទ្ធតែ DGSP មិនមែនកំរិតត្រឹមGPSនោះទេ។ DGPS= differential Geographical Position System) វាលំអិតហើយផលលំអៀងវាតូចបំផុត ការប្រើប្រាស់ GPS មានផលលំអៀងធំអាចលំអៀងចំនួនដល់២-៣មែត្រ ដូចនេះបើភ្លើទេកុំធ្វើចេះពេកសម រង្សីអើយ! គេប្រើប្រាស់ឧបករណ៍វាស់វែងនេះ ទំនើបជាងសម រង្សីនិយាយឆ្ងាយណាស់ ព្រោះបើនិយាយពីតំលៃវិញ GPSតំលៃប្រមាណ័៨០០-១២០០ដុល្លាមួយគ្រឿងសេ៊រីថ្មីចុងក្រោយ រីឯDGPS អាចមានតំលៃដល់១០មឺុនដុល្លា បើមានបំពាក់ឧបករណ៍ធំៗបាញ់ពីដីទៅរកប្រពន្ធ័ផ្កាយរណបផ្ទាល់តែម្តង!!!
    អូនពិសី ខ្ជិលពន្យល់ពីលក្ខណះបច្ចេកទេសនេះ!

  18. បរិមី ព្រះវិហារ says:

    When we are talking about using a modern technology, our border committee has been using very high tech calls DGPS (Differential Genographical Position System), this DGSP is far better than GPS as Sam Rainsy said in his Facebook. DGSP is very good accuracy, there is almost no different (zero differences if they can catch more 15 satellites). DGPS is far more expensive than GSP. GPS is very commonly use for normal purpose, but it does not reliable and good tool for using to support demarcations. GPS costs aroun US$800-1200 for last version and DGPS can cost more US$100,000 if they include man packs and other tools for measurements. Sam Rainsy is stupid about this business! He does not know what tools can be accurately used for demarcation. Stupid man!

  19. បរិមី ព្រះវិហារ says:

    When we are talking about using a modern technology, our border committee has been using very high tech calls DGPS (Differential Geographical Position System), this DGSP is far better than GPS as Sam Rainsy said in his Facebook. DGSP is very good accuracy, there is almost no different (zero differences if they can catch more 15 satellites). DGPS is far more expensive than GSP. GPS is very commonly use for normal purpose, but it does not reliable and good tool for using to support demarcations. GPS costs aroun US$800-1200 for last version and DGPS can cost more US$100,000 if they include man packs and other tools for measurements. Sam Rainsy is stupid about this business! Sam Rainsy does not know what tools can be accurately used for demarcation. Stupid man and Bravo from long distance!

  20. :( says:

    អាបច្ចេកទេសអស់ដីនឹងហើយបានជាលោកឯងនឹងអស់កៅអី៥៥កៅអី អាយករាស្រ្តធ្វើសត្រូវនឹង
    ហើយបានជាបាត់អស់កៅអីអស់៥៥កៅអី អាមើលងាយរាស្រ្តនឹងហើយបាត់អស់កៅអីអស់៥៥
    កៅអី អាប្រមាថការងារនឹងហើយបាត់អស់កៅអីអស់៥៥កៅអី កុំតែបានអំណាចទ័ពទេកុំអីមួយកៅអី
    ក៏គ្មានដែរមើលទៅ

  21. Khmer says:

    សែន សម្បូរ និង បរិមី ព្រះវិហារ​ វាខំលើកយ៉ាងហ្នឹង​ រយះជើងហើយ។

  22. Anonymous says:

    សរសេមិនហានដាក់ឈ្មាេះ