Mon, 24 August 2015
មាស សុខជា
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសបង្រៀនលោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីសហរដ្ឋអាមេរិកដែលជាមេដឹកនាំនៃប្រទេសមហាអំណាចលេខមួយនៅលើពិភពលោក និងបណ្តាមេដឹកនាំនៃប្រទេសផ្សេងទៀតឲ្យចេះពីរបៀបដឹកនាំប្រទេសរយៈពេលវែងដោយលោកសង្កត់ធ្ងន់ថា លោកដឹងច្បាស់ពីរបៀបដឹកនាំប្រទេសទើបធ្វើឱ្យលោកកាន់តំណែងបានយូររហូតដល់រយៈពេលជាង ៣០ ឆ្នាំកន្លងមកនេះ។
ថ្លែងនៅក្នុងពិធីអាហារសាមគ្គីដែលរៀបចំឡើងដោយសមាគម ឧកញ៉ា នៅមជ្ឈមណ្ឌលកោះពេជ្ររាជធានីភ្នំពេញកាលពីល្ងាចថ្ងៃសៅរ៍លោកនាយករដ្ឋមន្រ្តីបានរំឭកប្រាប់មន្ត្រី និងឧកញ៉ាដែលគាំទ្រដល់គណបក្សប្រជាជនថានៅពេលដែលអតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកលោក William Todd បានជួបលោកនាពេលថ្មីៗនេះមុនពេលបញ្ចប់បេសកកម្មការទូតនៅកម្ពុជាលោកបានប្រាប់លោក William Todd ថាលោកអាចបង្រៀនអតីតឯកអគ្គរដ្ឋទូតនេះ និងលោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ព្រមទាំងនាយករដ្ឋមន្រ្តីនៃបណ្តាប្រទេសមួយចំនួនអំពីរបៀបដឹកនាំប្រទេសរយៈពេលវែង និងរបៀបផ្លាស់ប្តូរប្រទេស។
លោក ហ៊ុន សែន ថ្លែងថា៖ «ខ្ញុំបានប្រាប់គាត់ថាតើភ្លេចអត់? តើឯកឧត្ដម [លោក William Todd] និយាយជាមួយអ្នកណា? ឯកឧត្ដមពិតជានិយាយជាមួយសាស្រ្តាចារ្យដែលអាចបង្រៀនឯកឧត្តម ឬប្រធានាធិបតីរបស់ឯកឧត្តមនាយករដ្ឋមន្រ្តីប្រទេសផ្សេងទៀតអំពីបញ្ហាផ្លាស់ប្តូរ។ បើខ្ញុំមិនយល់ពីការផ្លាស់ប្តូរ ខ្ញុំមិនអាចគ្រប់គ្រងលើដំណើរការផ្លាស់ប្តូរតើខ្ញុំអាចកាន់អំណាចរយៈពេលជាង ៣០ ឆ្នាំកន្លងមកនេះបានដែរទេ»?
បើតាមលោកនាយករដ្ឋមន្រ្តីលោកចង់បង្រៀនលោក បារ៉ាក់ អូបាម៉ា និងលោកឯកអគ្គរដ្ឋទូត Willim Todd និងនាយករដ្ឋមន្ត្រីប្រទេសផ្សេងទៀតដោយសារតែលោកនឿយហត់ដែលប្រទេសមួយចំនួនផ្ដល់យោបល់ដល់កម្ពុជាអំពី «ការផ្លាស់ប្តូរ»។
ជាការឆ្លើយតប លោក ហ៊ុន សែន បានចំអកដាក់សហរដ្ឋអាមេរិកចំពោះការផ្លាស់ប្តូរក្នុងប្រទេសអាហ្វហ្គានីស្ថាន អ៊ីរ៉ាក់ លីប៊ី និងស៊ីរី។
លោកបានថ្លែងថា៖ «ខ្ញុំនឿយហត់នៃយោបល់របស់ប្រទេសមួយចំនួនអំពីកម្ពុជា «ផ្លាស់ប្តូរ ផ្លាស់ប្តូរ»ខ្ញុំប្រាប់គាត់ថាដោយសារតែអាមេរិកមិនអាចគ្រប់គ្រងការផ្លាស់ប្តូរបាននៅប្រទេសលីប៊ី ស៊ីរី អ៊ីរ៉ាក់ និងអាហ្វហ្គានីស្ថានទោះមានសកម្មភាព ISIS នៅទីនោះ។ សូមជនបរទេសទាំងអស់គោរព និងយល់ពីកម្ពុជា។ កម្ពុជាបានប្តូរពីសេដ្ឋកិច្ចផែនការមកសេដ្ឋកិច្ចទីផ្សារសេរីតាមរយៈកំណែទម្រង់»។
លោកបន្ថែមថា អ្វីដែលលោកបាននិយាយមិនមែនប្រដៅលោកឯកអគ្គរដ្ឋទូតអាមេរិកទេប៉ុន្តែគ្រាន់តែចង់ទាញអារម្មណ៍របស់គាត់ឱ្យដឹងច្បាស់ពីកម្ពុជាដោយរំពឹងថាឯកអគ្គរដ្ឋទូតអាមេរិកថ្មីអាចយល់ដឹងច្រើនជាងឯកអគ្គរដ្ឋទូតអាមេរិកចាស់។
លោក អ៊ូ ច័ន្ទឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបាននិយាយថាពាក្យផ្លាស់ប្តូរដែលនិយាយដោយអ្នកប្រជាធិបតេយ្យគឺផ្លាស់ប្តូរការដឹកនាំប្រទេសមានន័យថាផ្លាស់ប្តូរមេដឹកនាំតាមរយៈការបោះឆ្នោតដែលយុត្តិធម៌ និងត្រឹមត្រូវវាមិនមែនជាការផ្លាស់ប្តូរតាមរយៈការផ្តួលរំលំទេ។
លោក ច័ន្ទឫទ្ធិ បានថ្លែងថា៖ «វាជារឿងចង់សើច។ ពួកគេកើតនៅប្រទេសប្រជាធិបតេយ្យ… ពួកគេបានអនុវត្តដោយជោគជ័យហើយសព្វថ្ងៃនេះយើងទើបបានរៀនសូត្រពីគេដើម្បីអនុវត្តលទិ្ធប្រជាធិបតេយ្យ។ ខ្ញុំមិនដឹងថាតើយើងចេះបង្រៀនពួកគេ ឬអត់ទេ។ ខ្ញុំយល់ថាពួកគេយល់ពីលទ្ធិប្រជាធិបតេយ្យច្បាស់ជាងយើង»។
លោក អ៊ូ វីរៈ ប្រធាន Future Forum និងលោក កែម ឡី អ្នកវិភាគសង្គមឯករាជ្យបានថ្លែងថាការសិក្សាពីគ្នាទៅវិញទៅមកគឺល្អប៉ុន្តែកម្ពុជាក្រីក្រមិនអាចបង្រៀនប្រទេសអ្នកមានប្រទេសមហាអំណាចបានទេ។
លោក វីរៈ បានសង្កត់ធ្ងន់ថាមេដឹកនាំដែលកាន់អំណាចយូរប្រទេសតែងតែមានបញ្ហា។
លោក វីរៈ ថ្លែងថា៖ «ដរាបណាកម្ពុជានៅតែជាប្រទេសក្រីក្រពួកគេនៅតែផ្តល់ដំបូន្មាន។ កុំនឿយហត់ព្រោះយើងមិនទាន់បានដោះស្រាយបញ្ហាជាតិរបស់យើងទេ។ យើងនៅខ្វះខាតច្រើនយើងគួរទទួលយកចំណុចទាំងអស់»។
លោក កែម ឡី បានថ្លែងថា៖ «[យើង] មិនអាចបង្រៀនពួកគេបានទេ។ ជាធម្មតាប្រទេសនីមួយៗត្រូវសិក្សាពីគ្នា។ គំរូអាក្រក់ប្រទេសប្រជាធិបតេយ្យគេមិនរៀនតាមទេ។ មានប្រទេសមួយចំនួនសិក្សាគំរូអាក្រក់ដើម្បីដឹកនាំ។ បើទោះបីជាពួកគេបានសិក្សាពីរបបដឹកនំាតាមបែបកុម្មុយនីស្តក្តីក៏ប៉ុន្តែគេសិក្សាតែពីចំណុចល្អទេ»៕ TK
តែបើបង្រៀនឲ្យពួកឧកញ៉្ញាទាំងនេះចេះជួយបរិចាកទ្រព្យធន ជួយកុមារ នៅមន្ទីរពេទ្យគន្ធបុប្ផាវិញ ទើបគេហៅថាគំរូល្អ
ចេះរបៀបបង្រៀនលួចឆ្នោត,លួចជាតិ,ទាសករយួន លនឹងល។មេត្តាកុំប្រកាន់ព្រោះគាត់ឡប់ៗម្តងម្កាលតាំងពីបាត់ភ្នែកម្ខាងមក។
It is to laughable that Hun Sen has capacity and knowledge to give lessons to other leaders in the world including Barak Obama. To my knowledge, Hun Sen has no knowledge and capacity to even hold a position of a small district in the modern and civilized country such as Australia, UK, US, Canada, etc. If Mr. Hun Sen were born in a civilized and modern country, he must not have even a small chance to take office. He has no knowledge and capacity to take even a small post in the district. Leaders in democratic, civilized and modern countries have morality, decency, openness, responsibility, transparency in leading their countries. Whereas Mr. Hun Sen has no morality, decency, ownership and responsibility, openness and transparency. Further, he is a politician who have s violent-nature prone.
At this age, citizens do want a politician/leader who is well-educated and responsible.
But, Mr. Hun Sen has ability to provide lessons on how to subdue citizens, human rights violations, suppression on freedom of expression, abuse of power, and skills on intimidations and browbeating at innocent and opposition, etc.
I think that Mr. Hun Sen is over proud/boasting. I wish that he would be knowledgeable and capable of giving advice or lessons to other leaders in the world. But, it is just his dream!!!!
ពូកែដល់ម្លឹង? សូមសរសើរ។ អ្នកក្រគេអាចមានរថយន្តជិះ សូមកុំភ្លេច។
ខ្មាសគេជាងលេចពងទៅទៀត។
he so proud himself that just graduated from Harward School in Hanoi. He can hold the position because he own the military and the police. If anyone against him will end up in jail.
he so proud himself that just graduated from Harward School in Hanoi. He can hold the position because he own the military and the police. If anyone against him will end up in jail.
ប្រទេសក្រីក្រតែងតែមកពីមេដឹកនាំក្រាញអំណាច បំភិតបំភ័យជិះជាន់ប្រជារាស្ត្រស្លូតត្រង់។
ចំណែកឯប្រទេសជឿនលឿនគេដឹកនាំតាមបែបលិទ្ធិប្រជាធិបតេយ្យ។ ប្រទេសខ្មែរសម្បូរធនធាន
ស្ទើរគ្រប់បែបយ៉ាង គិតទាំងព្រៃឈើ រ៉ែ ។ល។ ប៉ុន្តែប្រជាជនក្រីក្រតោកយ៉ាក លើកលែងតែឧកញ៉ា
ប្រហែល១០០០នាក់ដែលរកស៊ីកេងប្រវ័ញ្ចពីរដ្ឋនិងពីប្រជាជនក្រីក្រ។
តាមពិតដើរសូមទានគេចាយរាល់ឆ្នាំ ហេតុអ្វីគិតថាខ្លួនឯងអាចបង្រៀនគេបាន?
អាហ៊ីស! ហ៊ីស……ហាស………! រូបរៀងអញ្ចឹងឯង ចង់ទៅបង្រៀនមេដឹកនាំពិភពលោកពីការដឹកនាំប្រទេស?
ទៅរកមេដឹកនាំពិភពលោកចាប់ញ៉ាត់ក្បាល ដាក់ក្នុងគុកទើមសម ។
សព្វថ្ងៃនេះដូចជាហ៊ាននៅខ្តតតែក្នុងកម្ពុជាទេ មិនដែលឃើញហ៊ានទៅបរទេសសោះឡើយ ចាំថ្ងៃណាបានទៅអាមេរិក
អង់គ្លេសចាំនិយាយពាក្យអស់ហ្នឹងអោយប្រជាជននិងមន្រ្តីមហាអំណាចគេស្ដាប់លមើលទៅ ក្រែងបានស្បែងជើងហោះខ្លះ ។
funny man’ ha ha ‘ he should be feel embarrassed talking like that’the whole king dumb feel ashamed because they have the dumb-communist clown said like that .un-educated ,and come out from jungle and talk like rain forest people’Oh my GOD ‘he should go to teach mr robert magarby in south africa or teach the buffalo or monkey . dumb veitcong slave never feel ashamed to the world. veitcong laughing at him and other countries can’t stop laughing when he talk like that.jkout men teng heury .GOD bless all cambodian people’
បង្រៀនខាងបំផ្លិចបំផ្លាញ រឺសំដាច់?
បង្រៀនអាចម៌ ? កុំអួតពេកអាសំអាច់
កម្មវិធីជប់លៀងក្រុមឧញ្ញា!!!!!! ស្រុកខ្មែរសម្បូរឧញ្ញាយ៉ាងហ្នឹងសមតែប្រទេសជាតិរីកចំរើន តែជាក់ស្តែង អ្នកក្រនិងអ្នកមានមានគំលាតគ្នាដូចមេឃនិងដីហេតុអី? ជួយឆ្លើយផង។ តើអ្នក ណាជាអ្នកតំណាងក្នុងការរៀបចំពិធីជប់លាងសម្រាប់អ្នកក្រីក្ររហាមខ្ញុំសូមចូលរួមដែរ។
រៀនចប់បឋមសិក្សាសោះ តើទៅបង្រៀនបណ្ឌិតយ៉ាងម៉េចកើត?
សត្វបង្កងខួរក្បាលសុទ្ធតែលាមក ចង់ធ្វើរាជគ្រូ ហាស……. ហាស !