លោក សុខ ទូច ស្នើ​សុំ​ផែនទី​ពី​លោក អ៊ុំ សំអាន មក​ផ្ទៀងផ្ទាត់

ដោយ យាង សុជាមេត្តា
2015-08-28
RFA

សុខ ទូច ៦២០
ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​កម្ពុជា​នៃ​រាជបណ្ឌិត្យសភា លោក​បណ្ឌិត សុខ ទូច ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​រាជបណ្ឌិត្យសភា កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៥។ RFA/Brach Chev


ប្រធាន​ក្រុម​ស្រាវជ្រាវ​ផែនទី​កម្ពុជា-​វៀតណាម នៃ​រាជបណ្ឌិត្យសភា​កម្ពុជា លោក​បណ្ឌិត សុខ ទូច កាល​ពី​ថ្ងៃ​ទី​២៧ សីហា ផ្ញើ​លិខិត​ជូន​លោក អ៊ុំ សំអាន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ខ្ចី​ផែនទី​យក​មក​ផ្ទៀងផ្ទាត់​ជាមួយ​ផែនទី​ដែល​ក្រុម​ស្រាវជ្រាវ​ទទួល​បាន​ពី​ភាគី​នានា។

ការ​ស្នើ​សុំ​របស់​លោក​បណ្ឌិត សុខ ទូច ធ្វើ​ឡើង​មួយ​ថ្ងៃ​ក្រោយ​ពី​លោក អ៊ុំ សំអាន បាន​សរសេរ​អះអាង​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) របស់​លោក​ពី​សហរដ្ឋអាមេរិក​ថា លោក​បាន​រក​ឃើញ​ផែនទី​បោន (Bonnes) ខ្នាត ១/១០០.០០០ ចំនួន ២៦​ផ្ទាំង ទាំង​ផែនទី ឌីជីថល (Digital) និង​ផែនទី​ក្រដាសពី​បណ្ណាល័យ​សភា​សហរដ្ឋ​អាមេរិក។

​លោក អ៊ុំ សំអាន បញ្ជាក់​ដែរ​ថា គឺ​ផែនទី​បោន​ខ្នាត ១/១០០.០០០ ចំនួន ២៦​ផ្ទាំង​នេះ​ហើយ ដែល​អតីត​ព្រះមហាក្សត្រ​ខ្មែរ សម្ដេច​ព្រះ នរោត្តម សីហនុ ដែល​កាល​ពី​ឆ្នាំ​១៩៦៤ ព្រះអង្គ​បាន​យក​ទៅ​ស្នើ​សុំ​ឲ្យ​សហរដ្ឋអាមេរិក និង​អន្តរជាតិ​ទទួល​ស្គាល់​ខ្សែ​ព្រំដែន​ប្រទេស​កម្ពុជា។ លោក អ៊ុំ សំអាន បញ្ជាក់​បន្ថែម​ថា ផែនទី​ដែល​លោក​រក​ឃើញ​នោះ គឺ​មិន​មាន​ត្រា និង​ហត្ថលេខា​ពីលើ​ដូច​ផែនទី​របស់​រដ្ឋាភិបាល​ឡើយ។

​ក្រុម​ស្រាវជ្រាវ​ផែនទី​កម្ពុជា-​វៀតណាម នៃ​រាជបណ្ឌិត្យសភា​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១៤ សីហា បាន​ផ្ទៀងផ្ទាត់​ផែនទី​ដែល​ខ្លួន​ទទួល​បាន​ពី​ភាគី​នានា​រួច​ហើយ ក្នុង​នោះ​រួមមាន​ផែនទី​របស់​រដ្ឋាភិបាល​ចំនួន ២៦​ផ្ទាំង ផែនទី​ពី​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ២៤​ផ្ទាំង ផែនទី​ពី​បណ្ណាល័យ​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក ចំនួន ២៦​ផ្ទាំង ផែនទី​ពី​អង្គការសហប្រជាជាតិ ចំនួន ១៨​ផ្ទាំង និង​ផែនទី​ពី​បណ្ណាល័យ​វិទ្យាស្ថាន​ភូមិសាស្ត្រ​ជាតិ​បារាំង ចំនួន ២៦​ផ្ទាំង។ ក្រោយ​ការ​ផ្ទៀងផ្ទាត់​ក្រុម​ស្រាវជ្រាវ​អះអាង​ថា ផែនទី​ទាំង​អស់​គឺ​សុទ្ធតែ​ដូចគ្នា​ទៅ​នឹង​ផែនទី​របស់​រដ្ឋាភិបាល​ដែល​កំពុង​ប្រើប្រាស់​ក្នុង​ការ​បោះ​បង្គោល​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

4 Responses to "លោក សុខ ទូច ស្នើ​សុំ​ផែនទី​ពី​លោក អ៊ុំ សំអាន មក​ផ្ទៀងផ្ទាត់"

  1. Rayuth says:

    បណ្ឌិតក្រឡកខួរ សុខ ទូចតាំងខ្លួនជាអ្នកជំនាញព្រំដែន និងផែនទី ។ នេះមិនខុសពីយកគ្រូពេទ្យព្យាបាលជ្រូក មកព្យាបាលមនុស្សទេ! បណ្ឌិតនេះចាប់ផ្តើមឡប់ហើយ ។ បណ្ឌិតនេះ ប្រហែលជាចាប់ផ្តើមពុលនឹងតំណេង លាភ ឬអំណាចហើយមើលទៅ ។
    បណ្ឌិត ពុលក្តួចសុខ ទូច ត្រូវតែមានភាពប្រាកដនិយម តម្លាភាព ច្បាស់លាស់ ស្មោះត្រង់នឹងជាតិ (មិនមែនស្មោះត្រង់នឹងអំណាច បុណ្យសក្កិ) ក្នុងការពិនិត្យ និងវិភាគ ធ្វើការលើផែនទីនិងព្រំដែន ។ បណ្ឌិត ពុលក្តួចម្នាក់នេះ បាននិយាយម្តងរួចហើយកាលមុនថាផែនទីខ្មែរដែលនៅឯអង្គការសហប្រជាជាតិ (យូអិន)មិនអាចប្រើបានទេ ។ តែស្រាប់ផ្លាស់ប្តូរគំនិតភ្លាមៗតាមមេថា ផែនទីរបស់រដ្ឋាភិល និងយូអិន គឺដូចគ្នា ។
    សូមបណ្ឌិត ក្រៀវជ្រូក មកក្រៀវមនុស្សម្នាក់នេះ មេត្តាមានការហ្មត់ចត់និងភាពច្បាស់លាស់ក្នុងការនិយាយ ឬវិកាភ ។

  2. ព្រអាណាចក្រមហាចំឡែកខុសគេ says:

    អាអន្ទិតពុលក្តួច!!!ឫពួកមនុស្សខ្វាក់ស្ទាបដំរី!!!
    នេះហើធនធានមនុស្សសម័យមហាជោរ=ចោរនោះ។

  3. ព្រះរាជាណាចក្រដំរីក៏ខ្វាក់ទ្រមាក់ក៏ឆ្គួត says:

    ហូជីមិញសុខលេបថ្មាំដើម្បីចំណេញដីរីឯស្តេចនិងនាហ្មឹនរួមទាំងបណ្ឌឹតពុលក្តួចសុខអស់ដីដើម្បីធ្វើធំក្នុងទ្រុងយួន!!!!

  4. ព្រះរាជាណាចក្រដំរីក៏ខ្វាក់ទ្រមាក់ក៏ឆ្គួត says:

    ហូជីមិញសុខលេបថ្មាំសំលាប់ខ្លួនដើម្បីចំណេញដីរីឯស្តេចនិងនាហ្មឹនរួមទាំងអាបណ្ឌឹតពុលក្តួចសុខអស់ដីឲ្យបានធ្វើធំក្នុងទ្រុងយួន!!!!