​លោក ហុង សុខ​ហួរ ដែល​ជាប់ចោទ​រឿង​ព្រំដែន​ការពារ​ភាព​ស្អាតស្អំ​ក្នុង​អង្គ​ជំនុំជម្រះ​​

ដោយ៖​ ញឹម សុខន​ | ថ្ងៃសុក្រ ទី2 តុលា 2015, 05:29 PM​
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

លោក ហុង សុខហួរ កាលពីមិនទាន់​ឃុំ​ខ្លួន (រូបថត៖ ទេព សូនី)


សមាជិក​ព្រឹទ្ធសភារបស់​គណបក្សប្រឆាំង​មួយរូបដែល​ជាប់ចោទក្នុង​សំណុំរឿង​ព្រំដែនស្នើ​តុលាការទម្លាក់​ចោល​បទ​ចោទ ដោយ​អះអាង​ក្នុង​អង្គ​ជំនុំជម្រះ​ថាខ្លួន​​មិនបាន​ប្រព្រឹត្ត​ខុសដូច​ការចោទប្រកាន់។ 

សមាជិក​ព្រឹទ្ធសភារបស់​គណបក្ស​សម រង្ស៊ី លោក ហុង សុខ​ហួរ ត្រូវបាន​ចាប់​ឃុំខ្លួន​បណ្តោះអាសន្ន បន្ទាប់​ពី​ការ​បញ្ជា​របស់លោក ហ៊ុន សែន កាលពី​ពាក់កណ្តាល​សីហា​ឆ្នាំ​២០១៥។​ តុលាការ​បាន​ចោទ​ពីបទក្លែង​ឯកសារ ប្រើប្រាស់​ឯកសារ​ក្លែងនិង​ញុះញង់​ឲ្យមាន​បទឧក្រិដ្ឋ​បង្កឲ្យមានអ​សន្តិសុខ​សង្គម ក្រោយ​ពី​ជនជាប់ចោទ​រូប​នោះ រិះគន់​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា​វៀតណាមឆ្នាំ​១៩៧៩ បង្ហោះ​ហើយ​តាម​បណ្តាញ​សង្គម​ផ្ទាល់របស់លោក សម រង្ស៊ី​​។​

លោក ហុង សុខ​ហួរ អះអាង​ក្នុង​អង្គជំនុំជម្រះព្រឹក​ថ្ងៃ​ទី​២ ​ខែ​តុលា​នេះ​ថាលោក​មិន​បាន​ក្លែងឯកសារ​នៃសន្ធិសញ្ញា​​ឆ្នាំ​១៩៧៩​នោះទេ ដោយ​អះអាង​ថាឯកសារ​ទាំងស្រុង​ត្រូវបាន​ទាញ​យក​ពី​គេហទំព័រ​អន្តរជាតិ​មួយ​ឈ្មោះ (Google page)។​

​សមាជិក​ព្រឹទ្ធសភា​រូបនោះឲ្យដឹងទៀតថាការ​ផ្សព្វ​ផ្សា​ឯកសារ​នេះក្នុង​បំណង​បង្ហាញ​ឲ្យ​សាធារណជនពិចារណា​រក​ការពិតពី​ដំណើ​ការបោះបង្គោល​ព្រំដែន ខណៈ​ដែល​អ្នកនយោបាយ​ខ្មែរកំពុង​ខ្វែងគំនិត​គ្នាលើ​ការប្រើ​ផែនទី​។​

លោក ហុង សុខ​ហួរ អះអាង​ទៀតថាក្នុង​វីដេអូដែល​បាន​បង្ហោះ​នោះ លោក​ក៏​បាន​អំពាវនាវ​ឲ្យ​មេដឹកនាំ​គណ​បក្ស​​ទាំងពីរ ត្រូវ​បើក​ការចរចាដោយ​យោគយល់​គ្នា​ដើម្បី​ស្វែងរក​ដំណោះស្រាយ​រឿង​ព្រំដែន ដើម្បី​បញ្ចៀស​ការយល់​ច្រ​ឡំ​ពី​សាធារណជន​។​

ប្រាប់​អ្នក​សារព័ត៌មានមុន​កម្លាំង​ការពាររុញ​បញ្ចូល​រថយន្តដឹក​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​វិញ លោក ហុង សុខ​ហួរ រំពឹងថា តាម​ការបំភ្លឺរបស់លោកក្នុង​អង្គ​ជំនុំជម្រះ លោក​ជឿថា​ចៅក្រមនឹង​ពិចារណា​លើ​ការសម្រេច​ក្តី​នេះ​ដោយ​យុត្តិធម៌​។

​ក្នុង​សវនាការ​នោះ ព្រះរាជអាជ្ញាក៏​បាន​ស្នើ​ការឯកភាពពី​ចៅក្រមនិង​ជនជាប់ចោទដើម្បី​បាន​ចាក់​ឡើង​វិញ នូវ​វីដេអូ​ឃ្លីបរិះគន់​សន្ធិសញ្ញា​ឆ្នាំ​១៩៧៩ ដែល​ឈាន​ទៅ​ចាប់ខ្លួន​លោក ហុង សុខ​ហួរ ផងដែរ​។​

មេធាវី​ការពារ​ក្តី លោក ហុង សុខ​ហួរ គឺ​លោក ជួង ជូ​ងី អះអាងថាការចាក់​វីដេអូ​ឃ្លីប​នេះ លោក​យល់ថាជា​ការព្យាយាមរបស់​ព្រះរាជអាជ្ញា ដើម្បី​ដាក់បន្ទុក​កូនក្តី​របស់​លោក ប៉ុន្តែ​លោក​ថាមេធាវី​នឹង​ព្យាយាមរក​ភស្តុ​តាង​បន្ថែមទៀត បង្ហាញ​ទៅ​ចៅក្រមឲ្យ​ទម្លាក់បទ​ចោ​ទទាំង​នោះ​។​

​មន្ត្រី​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស​នៅ​អង្គការ​លីកាដូ លោក អំ សំអាត ដែល​ចូល​ស្តាប់​សវនាការអះអាងថា បើ​ស្តាប់​ការសួរដេញដោល និង​ពិនិត្យ​លើ​វីដេអូ​ឃ្លីប ដែល​ព្រះរាជអាជ្ញាឲ្យ​ចាក់​ឡើង​វិញ​នោះបង្ហាញថាលោក ហុង សុខ​ហួរ ហាក់​មិន​បាន​​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​ទេ​។

​ស្រប​តុលាការ​កំពុង​បើក​សវនាកា​រ មាន​ក្រុមអ្នកតវ៉ា​នៅ​មុខ​តុលាការបានទាមទារ​ឲ្យចៅក្រម​ទម្លាក់​បទ​ចោទ លើ​​ស​មាជិ​ក​ព្រឹទ្ធសភា​រូបនេះដោយ​ពួកគេ​អះអាងថាលោក ហុង សុខ​ហួរ ជា​អ្នកស្នេហាជាតិមិន​ចង់ឲ្យ​កម្ពុជាបាត់​ប​ង់​​ទឹកដី​ទៅ​ប្រ​ទេ​ស​ជិតខាង​។

​ជា​ការកត់​សម្គាល់ ចៅក្រម​បីនាក់និង​ព្រះរាជអាជ្ញាក្នុង​អង្គ​សវនាការបាន​សួរដេញដោល​លោក ហុង សុខ​ហួរ ម្តង​ហើយ​ម្តងទៀត​ពី​លទ្ធភាព​ដែល​ជនជាប់ចោទ​មិន​ប្រើប្រាស់ហ្វេ​សប៊ុក​ផ្ទាល់ខ្លួន ពេល​បង្ហោះ​ឯកសារ​រិះគន់​រឿង​​ព្រំដែន​នេះ ហើ​យ​បែរជា​ទៅប្រើហ្វេ​សប៊ុករ​បស់លោក ស​ម រង្ស៊ី​ ទៅវិញ​។

យ៉ាងណា​ក៏ដោយ សវនាកា​រ​ពេញ​មួយ​ព្រឹក​ក្នុង​សំណុំរឿងលោក ហុង សុខ​ហួរ នេះ តុលាការ​មិន​ទាន់​សម្រេច​យ៉ាង​ណាទេ ដោយ​លើក​យក​ទៅ​បន្ត​ជំនុំជម្រះ​នៅ​រសៀល​​ថ្ងៃ​ទី​៧​ខែតុ​លា ឆ្នាំ​២០១៥​បន្តទៀត​៕

សូមសរសេរមកលោក ញឹម សុខន​ តាមរយៈ sokhorn@vodhotnews.com

 


លោក ហុង សុខហួរ ស្នើតុលាការទម្លាក់បទចោទរឿងក្លែងបន្លំឯកសារ (វីដេអូ)​

ដោយ៖​ សារ៉ែម​ | ថ្ងៃសៅរ៍ ទី3 តុលា 2015
http://vodhotnews.com

លោក ហុង សុខហួរ ស្នើតុលាការទម្លាក់បទចោទរឿងក្លែងបន្លំឯកសារ


What Next?

Recent Articles

2 Responses to "​លោក ហុង សុខ​ហួរ ដែល​ជាប់ចោទ​រឿង​ព្រំដែន​ការពារ​ភាព​ស្អាតស្អំ​ក្នុង​អង្គ​ជំនុំជម្រះ​​"

  1. សែន សម្បូរ says:

    ហុង សុខហរ ខំការពារភាពស្អាតស្អំស្អីបើ សម រង្សី ដែលជាចៅហ្វាយបាននិយាយថាទង្វើរបស់សមាជិកសភា ហុង សុខហរ ធ្វើជាទង្វើខុសច្បាប់ ?

  2. people says:

    who ever bury parish accord are the trator’ who ever sign the treaties 1980,1982,1985,2005 are the traitor’so hun-sen and heng sam ring sign these treaties must responsibility and in the history .youn-veitcong force these two dump clown to sing and gave tral island to veitname but singapor never accepted because these treaties against the cambodia nation’even international not accepted either so youn-veit must return tral island back to cambodia ‘.all spirits who die during fighting 1979 till 1991 not rest in peace because the traitor bury parish accord so we must fighting and take tral island back.mr hong sok hour is the men who protect our heritage and he the nationalist but youn veitcong dog very worry because he knew that he betray the country so try to catch the nationalist who protect the country or afraid of losing election 2018 and scaring from veitname to killed the dog who no more used for them.GOD bless all cambodian people’