មេដឹកនាំ​កម្ពុជា​លើក​យក​បញ្ហា​បំណុល​មក​ជជែក​ជាមួយ​មេដឹកនាំ​រុស្ស៊ី

ដោយ ប្រាជ្ញ ចេវ
2015-11-24
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

នាយករដ្ឋមន្ត្រី រុស្ស៊ី ហ៊ុន សែន ៦២០
នាយករដ្ឋមន្ត្រី​រុស្ស៊ី លោក ឌីមីទ្រី មេតវេដេវ (Dmitry Medvedev) (ឆ្វេង) ពេល​ជួប​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​វិមាន​សន្តិភាព កាល​ពី​រសៀល​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។ RFA/Chuop Sereyroth


នាយករដ្ឋមន្ត្រី រុស្ស៊ី លោក ឌីមីទ្រី មេតវេដេវ (Dmitry Medvedev) បាន​បញ្ចប់​ទស្សនកិច្ច​នៅ​កម្ពុជា​ហើយ នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា។ នៅ​មុន​ពេល​នាយករដ្ឋមន្ត្រី​រុស្ស៊ី វិល​ត្រឡប់​ទៅ​វិញ​នោះ គឺ​លោក​បាន​ជួប​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​នៅ​ព្រឹក​មិញ​នេះ។

ប្រធានបទ​ដែល​មេដឹកនាំ​ទាំង​ពីរ​ពិភាក្សា​គ្នា គឺ​ផ្ដោត​ទៅ​លើ​កិច្ច​សហប្រតិបត្តិការ​មិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ ការ​វិនិយោគ និង​ការ​ចរចា​ពី​បញ្ហា​បំណុល​ដែល​កម្ពុជា ជំពាក់​រុស្ស៊ី។ លោក​នាយករដ្ឋមន្ត្រី​រុស្ស៊ី បាន​មក​ជួប​លោក ហ៊ុន សែន នា​ទីក្រុង​ភ្នំពេញ​នេះ គឺ​បន្ទាប់​ពី​លោក​បាន​ទៅ​ទស្សនា​ប្រាសាទ​អង្គរ។

ដំណើរ​ទស្សនកិច្ច​រយៈពេល ៣​ថ្ងៃ​នៅ​កម្ពុជា របស់​នាយករដ្ឋមន្ត្រី​សហព័ន្ធ​រុស្ស៊ី មិន​ទាន់​ធ្វើ​ឲ្យ​ប្រទេស​មហា​អំណាច​មួយ​នេះ លុប​បំណុល​ចាស់​ពី​កម្ពុជា វិញ​បាន​នៅ​ឡើយ​ទេ។

តែ​យ៉ាង​ណា​ក៏​បញ្ហា​ដែល​កន្លង​ផុត​ជាង ៣០​ឆ្នាំ​កន្លង​ទៅ​ហើយ​នេះ នឹង​ត្រូវ​បាន​លើក​យក​ទៅ​ពិភាក្សា​នៅ​ពេល​ខាង​មុខ ដែល​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា អះអាង​ថា ទទួល​សញ្ញា​វិជ្ជមាន។ ការ​ពិភាក្សា​រឿង​បំណុល​នេះ​ដែរ ជា​កិច្ចព្រមព្រៀង​មួយ​ក្នុង​ចំណោម​កិច្ច​ព្រមព្រៀង​ជា​ច្រើន​ទៀត ដែល​ភាគី​ពីរ​ឯកភាព​គ្នា​នៅ​វិមាន​សន្តិភាព​នៅ​ថ្ងៃ​ទី​២៤ វិច្ឆិកា។

ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​បិទ​ទ្វារ ជំនួយការ​ផ្ទាល់​នាយករដ្ឋមន្ត្រី លោក អ៊ាង សុផល្លែត ឲ្យ​ដឹង​ថា ភាគី​ទាំង​ពីរ​ពិភាក្សា​គ្នា​ដើម្បី​ធ្វើ​ឲ្យ​មាន​ការ​ឯកភាព​ទាំង​សង្ខាង​លើ​បញ្ហា​បំណុល។ ទោះ​មិន​ចេញ​លទ្ធផល​យ៉ាង​ណា​ក្ដី ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​ដដែល​អះអាង​ថា មាន​សញ្ញា​វិជ្ជមាន​ច្រើន៖ «»។

នាយករដ្ឋមន្ត្រី រុស្ស៊ី ៦២០
រថយន្ត​ដឹក​នាយករដ្ឋមន្ត្រី​រុស្ស៊ី លោក ឌីមីទ្រី មេតវេដេវ (Dmitry Medvedev) ចូល​ទៅ​ក្នុង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ក្នុង​ថ្ងៃ​លោក​បញ្ចប់​ទស្សនកិច្ច​នៅ​កម្ពុជា នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។ RFA/Brach Chev

ទីភ្នាក់ងារ​ព័ត៌មាន​កម្ពុជា អា.កា.ប៉េ (AKP) កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ ខែ​វិច្ឆិកា រាយការណ៍​ថា ទំហំ​ទឹក​ប្រាក់​ប្រមាណ​ជា ១,៥​ពាន់​លាន​ដុល្លារ​អាមេរិក ដែល​រដ្ឋាភិបាល​កម្ពុជា ជំពាក់​រុស្ស៊ី ទាក់ទង​រឿង​សង្គ្រាម​កាល​ពី​អំឡុង​ឆ្នាំ​១៩៧៩ ត្រូវ​ផ្ដួចផ្ដើម​ដោះស្រាយ​ដោយ​រដ្ឋាភិបាល លោក ហ៊ុន សែន បង្កើត​គណៈកម្មការ​រួម​ដើម្បី​ដោះស្រាយ។ ភាគី​កម្ពុជា បង្ហាញ​ពី​ការ​លំបាក​របស់​ខ្លួន និង​ស្នើ​ឲ្យ​ភាគី​រុស្ស៊ី​បន្ធូរបន្ថយ​អត្រា​ការ​ប្រាក់​ស្រប​តាម​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស។ ភាគី​កម្ពុជា ឲ្យ​ដឹង​ថា ប្រទេស​ម្ចាស់​បំណុល​បាន​លុប​ចោល ៧០​ភាគរយ គិត​មក​ទល់​ពេល​នេះ​នៅ​សល់​ប្រមាណ ៤៥០​លាន​ដុល្លារ។ បំណុល​ដែល​កម្ពុជា ខ្ចី​ពេល​នេះ ដើម្បី​ទិញ​សព្វាវុធ គ្រឿងយន្ត និង​សម្ភារៈ​កសិកម្ម​ជាដើម។

ទាក់ទង​រឿង​នេះ​ដែរ តំណាងរាស្ត្រ​និង​ជា​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ យល់​ថា ស្ថានភាព​នៃ​ប្រទេស​ទាំង​ពីរ​កំពុង​មាន​ទំនាក់ទំនង​គ្នា​នេះ បំណុល​នេះ​គួរ​តែ​ត្រូវ​ប្រទេស​រុស្ស៊ី​លុប​ចោល។ មន្ត្រី​បក្ស​ប្រឆាំង​ដដែល​ចង់​ឃើញ​រដ្ឋាភិបាល​កម្ពុជា ប្រើ​វិធី​ការទូត​ពន្យល់​បន្ថែម​ទៅ​រុស្ស៊ី ខណៈ​ដែល​ជំនួប​កំពូល​នៃ​រដ្ឋាភិបាល​ទាំង​ពីរ​មិន​ទាន់​លុប​បំណុល​បាន៖ «»។

ក្រៅ​ពី​និយាយ​រឿង​បំណុល​ជំនួប​នេះ បាន​បង្ហាញ​ពី​កិច្ច​ព្រមព្រៀង​សហប្រតិបត្តិការ ប្រព័ន្ធ​ផ្សព្វផ្សាយ​កម្ពុជា-រុស្ស៊ី កិច្ច​ព្រមព្រៀង​នយោបាយ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​រួបរួម​រុស្ស៊ី អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា វិស័យ​សេដ្ឋកិច្ច និង​គម្រោង​វិនិយោគ​ជា​ច្រើន​ទៀត។ ដំណើរ​ទស្សនកិច្ច​របស់​នាយក​រដ្ឋមន្ត្រី​រុស្ស៊ី​នេះ សមត្ថកិច្ច​កម្ពុជា ការពារ​យ៉ាង​តឹងរ៉ឹង ហើយ​ដំណើរ​ទស្សនកិច្ច​មិនមែន​ផ្លូវ​រដ្ឋ ភាគី​រុស្ស៊ី​ស្នើ​មិន​ឲ្យ​មាន​អ្នក​សារព័ត៌មាន​ផ្ដិត​យក​រូបភាព​នោះ​ទេ ក្រៅ​ពី​ស្ថាប័ន​ព័ត៌មាន​ជាតិ​របស់​រដ្ឋ។

តំណាងរាស្ត្រ និង​ជា​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ យល់​ថា ការ​មិន​ទាន់​លុប​បំណុល​ចោល​របស់​ភាគី​រុស្ស៊ី​នេះ គឺ​នៅ​គ្រា​ដែល​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា បាន​ត្រឹម​សង​ការ​ប្រាក់​ក្នុង​ករណី​មាន​ការ​ប្រាក់ និង​បង្ហាញ​ពី​ភាព​ទន់​ខ្សោយ​របស់​រដ្ឋាភិបាល​ដែល​ជំពាក់​បំណុល​បរទេស ហើយ​លោក​ថា បំណុល​នេះ ខុស​គ្នា​នឹង​បំណុល​កម្ពុជា ជំពាក់​សហរដ្ឋអាមេរិក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

4 Responses to "មេដឹកនាំ​កម្ពុជា​លើក​យក​បញ្ហា​បំណុល​មក​ជជែក​ជាមួយ​មេដឹកនាំ​រុស្ស៊ី"

  1. សែន សម្បូរអាចម៍ says:

    អាកញ្ចាស់ សែន សម្បូរអាចម៍ ជំពាក់បំណុលរុស្សី ១,៥​ពាន់​លាន​ដុល្លារ​អាមេរិក
    ទទួល​សញ្ញា​វិជ្ជមានម្រ៉ាយអ្ហែងអី ត្រូវរកលុយសងរុស្ស៊ីអាប្រកាច់ អារន្ទះបាញ់ ។

  2. super sonic says:

    មុខតែយកញើសឈាមប្រជាជនខ្មែរ ដើម្បីដោះបំណុលសងរុស្ស៊ីជាមិនខាន ។

  3. sokhon says:

    បំណុលជំពាក់អាមេរិចដោយសាទិញគ្រាប់ទំលាក់សំលសាប់ខ្នែរ

  4. 2015 says:

    រុស្ស៊ីកំពុងយកខ្នងពូថៅងោះក្បាលទារបំណុលcppហើយតើនៀក ។