រដ្ឋមន្រ្តី​ថា​ការបង្កើនកម្ចី​បរទេសធ្វើឡើង​ស្របតាមកំណើនសេដ្ឋកិច្ច មិនធ្វើឲ្យ ”ជំពាក់វ័ណ្ឌក” នោះទេ​

ដោយ៖​ ទូច សុខា​ និង ​ស៊ុន ណារិន​​ | ថ្ងៃចន្ទ ទី30 វិច្ឆិកា 2015
http://vodhotnews.com


រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ លោក អូន ព័ន្ធ​មុនីរ័ត្ន​ ថ្លែង​នៅក្នុងកិច្ចប្រជុំរដ្ឋសភានៅព្រឹកថ្ងៃ​ទី​៣០ខែវិច្ឆិកា ឆ្នាំ​២០១៥ (រូបថតដោយ ទេព សូនី​)

រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ លោក អូន ព័ន្ធ​មុនីរ័ត្ន​ បានថ្លែង​នៅរដ្ឋសភាថា​​ការបង្កើនកម្ចីបរទេស​ចាប់ពីឆ្នាំ​២០១៦ ធ្វើឡើងស្រប​តាម​​កំណើនសេដ្ឋកិច្ចកម្ពុជា ដែលលោក​អះអាង​ថា​មិនធ្វើឲ្យកម្ពុជា”ជំពាក់​​វ័ណ្ឌក”នោះទេ។

លោក​បានថ្លែងបែបនេះទៅកាន់​តំណាងរាស្រ្ត​គណបក្ស​ប្រជាជនកម្ពុជា​៦៦រូបក្នុងចំណោម​៦៨រូប ដែល​បានចូល​រួមប្រជុំសភានៅព្រឹកថ្ងៃចន្ទនេះ​ ដើម្បីពិភាក្សា​និង​អនុម័ត​ច្បាប់ស្តីពីការគ្រប់គ្រងថវិកាជាតិឆ្នាំ​២០១៦។ តំណា​ងរាស្រ្ត​គណបក្ស​សង្រ្គោះជាតិ​ទាំង​៥៥រូប​បានធ្វើពហិការមិនចូលរួមប្រជុំសភានោះទេ ដោយ​សារ​ភាព​តានតឹង​នយោបាយ​ក្នុងរយៈ​ពេលចុងក្រោយនេះ។​

រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចបានថ្លែង​ថា​កម្ពុជាមានគម្រោងខ្ចី​ប្រាក់ពីបរទេស​ប្រមាណ​៩៨០ទៅ១១២០លានដុល្លារក្នុង​​មួយឆ្នាំ​ចាប់ពីឆ្នាំ​២០១៦ ដោយ​លោកថាចំនួននេះ​ស្មើ​នឹង​៤,៧ភាគរយនៃ​ផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា(GDP)សម្រាប់ឆ្នាំក្រោយ​ៗទៀត​។ លោក​បន្ត​ថា​កាលពីឆ្នាំមុនៗ រដ្ឋាភិបាល​បានខ្ចីប្រមាណ​៨៤០លានដុល្លារ​​ដែលចំនួននេះ​ស្មើ​ពី៦ទៅ៧ភាគរយនៃ​GDP។

ទោះជាយ៉ាងណា លោក អូន ព័ន្ធ​មុនីរ័ត្ន បាន​​បញ្ជាក់​ថាការខ្ចីពិតប្រាកដអាចទាបជាងនេះ ហើយ​លោក​ថា​ការខ្ចីនេះ​ស្រប​តាមកំណើនសេដ្ឋកិច្ច​និង​មិនធ្វើឲ្យកម្ពុជា”​ជំពាក់​វ័ណ្ឌក”នោះទេ។​ លោក​បន្ត​ថា​កម្ចីបរទេស​នោះ​មាន​អត្រាការប្រាក់ទាបផងដែរ។​

រដ្ឋសភាបានសម្រេចអនុម័តសេចក្តីព្រាងច្បាប់នេះ ដោយ​សំឡេង​៦៦លើ​៦៦នៃ​តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា​ ដែលមានចូលរួមប្រជុំសភា។​

​ឯក​សារ​យុទ្ធសាស្រ្ត​ស្តីពីការគ្រប់គ្រង​បំណុល​សាធារណៈ​ឆ្នាំ​២០១៥-២០១៨រៀបចំដោយក្រសួង​​សេដ្ឋ​កិច្ច​និង​ហិរញ្ញវត្ថុ ហើយ​វីអូឌី(VOD)​ទទួល​បាន​ លើកឡើង​​ថា៖ “រាជ​​រដ្ឋាភិបាល​នឹង​ប្រើ​ប្រាស់​ឥណទាន​សម្បទាន​សម្រាប់​​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្តដែលមានប្រសិទ្ធ​ភាព​សេដ្ឋកិច្ច​ខ្ពស់និងវិស័យ​បង្កើន​ផលិត​ភាព​ផលិត​កម្ម សំដៅ​​ទ្រទ្រង់​ចីរភាពកំណើន​រយៈ​ពេលវែង​ ដូចជាផ្លូវ​ ថ្នល់ស្ពាន ប្រព័ន្ធ​ស្រោ​ច​ស្រព អគ្គិសនី កំពង់ផែ ការផ្គត់ផ្គង់​ទឹកស្អាត​នៅទីប្រជុំជន  ស្ថានីយ៍សម្អាត​ទឹក​ កខ្វក់​ និងការ​បណ្តុះបណ្តាល​វិជ្ជាជីវៈសម្រាប់​ជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្មជាដើម”។ ឯក​សារ​បន្ត​ថា​រដ្ឋាភិបាល​នឹង​បន្ត​ពង្រឹងប្រសិទ្ធ​ភាព​ចំណាយ​វិនិយោគសាធារណៈ បន្ត​ទទួល​យក​តែ​ឥណទាន​ដែលមាន​កម្រិត​សម្បទាន​ឬ​លក្ខខណ្ឌអនុគ្រោះខ្ពស់ បន្ត​អនុវត្ត​គោល​នយោបាយ​និងកម្មវិធី​កែ​ទម្រង់​ក្នុ​ងវិស័យសំខាន់ៗ សំដៅសម្រេច​បាននូវចីរភាព​កំណើន​សេដ្ឋកិច្ច​រយៈ​ពេល​មធ្យម​ក្នុងរង្វង់​៧ភាគរយ ​បន្ត​ពង្រឹង​ការ​អភិវឌ្ឍ​ធនធាមនុស្ស​និង​សមត្ថភាពស្ថាប័នពាក់ព័ន្ធ​នឹង​ការ​គ្រប់គ្រង​បំណុល​សាធារណៈឲ្យ​មានប្រសិ​ទ្ធ​ភាព​ខ្ពស់។  

បើតាម​ឯកសារ​នោះ រដ្ឋាភិបាល​បានអនុម័ត​ឯក​សារ​យុទ្ធ​សាស្រ្ត​ស្តីពីបំណុល​​ឆ្នាំ​២០១១-២០១៨ ដោយ​ខ្ចីបន្ថែម​​​​ក្នុងរង្វង់​៥៥២ទៅ​៩៦៧លានដុល្លារ ប៉ុន្តែ​​រដ្ឋាភិបាល​បាន​ធ្វើ​បច្ចុប្បន្នកម្ម​សម្រាប់​ឯក​សារ​យុទ្ធសាស្រ្ត​២០១​៥-២០១៨ ដោយ​បង្កើន​ការ​ខ្ចីបុល។​

ក្នុង​ឯកសារ​នោះ លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ​ក៏​បាន​បង្ហាញពីការព្រួយបារម្ភ​​លើការអនុវត្ត​គោល​នយោ​បាយ​​ដំឡើ​ងប្រាក់បៀវត្សរ៍​ជូនមន្រ្តី​រាជការ​ស៊ីវិលនិងកងកម្លាំងប្រដាប់អាវុធ ដើម្បី​ឈាន​ទៅ​សម្រេច​គោល​ដៅ​ឲ្យ​បាន​​ជាង​១លានរៀលក្នុងមួយខែក្នុង​ឆ្នាំ​២០១៨។ លោក ហ៊ុន សែន ក៏​បារម្ភពីភាពរាំងស្ងួត​នៃ​ហិរញ្ញ​​ប្បទានឥតសំណងនិង​ឥណទាន​ដែលមានកម្រិត​សម្បទានខ្ពស់និងប្រសិទ្ធភាពនៃ​ការ​គ្រប់គ្រ​ង​គម្រោ​ង​​វិនិយោគសាធា​រ​ណៈជាដើម។​

លោក​ ហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុក​របស់​លោក​នៅព្រឹកថ្ងៃ​ចន្ទនេះថា​​​៖ “សង្ឃឹមថា​ រដ្ឋសភានឹងអនុម័តច្បាប់នេះដើម្បីរាជរដ្ឋាភិបាល​ដឹកនាំចាត់ចែងការងារលើ​គ្រប់វិស័យបន្តទៀត ក្នុងនោះក៏មានការដំឡើងបៀវត្សជូន​​មន្ត្រី​រាជការ កងកម្លាំងប្រដាប់​អាវុធ មន្ត្រីជាប់កិច្ចសន្យានិងនិវត្តន៍ជនផងដែរ”។ លោក​​បន្ត​ថា​៖ “ច្បាប់ថវិកាឆ្នាំ២០១៦ក៏លុបចោលផងដែរនូវពន្ធតាមរបបម៉ៅការដើម្បសម្រួលដល់អាជីវករតូចតាចដែលលក់ដូរបន្តិចបន្តួចដើម្បីចិញ្ចឹមជីវិត។ច្បាប់នេះក៏នឹងលុបចោលពន្ធលើមធ្យោបាយដឹក​ជញ្ជូន​និងយានជំនិះមួយចំនួនដូចជាទោចក្រយានយន្ត ត្រីចក្រយាន្តយន្ត ត្រាក់ទ័រ គោយន្តនិងជលយាន្តតូចៗ ដើម្បីជួយកាត់បន្ថយការចំណាយនិងលើកកម្ពស់ជីវភាពប្រជាជន”

ក្នុងឆ្នាំ២០១៦ខាងមុខនេះ​ រដ្ឋា​ភិបាល​គ្រោង​ចំណាយ​ថវិកាជាតិ​ប្រ​ហែល​ជា​៤៣០០លាន​ដុល្លារ ដែល​កើន​លើស​ឆ្នាំ​២០១៥ ចំនួន​១៦​ភាគ​រយ។​ 

តំណាងរាស្រ្តគណបក្ស​សង្រ្គោះជាតិមណ្ឌលពោធិ៍សាត់ លោក ងឹម ញេង ធ្លាប់​មានប្រសាសន៍ថា​រដ្ឋាភិបាល​គួរ​តែ​​បន្ថយ​ឬ​បញ្ឈប់​ការ​ខ្ចីបុលបរទេស​រហូត​មក​ដល់ពេលនេះ ដោយ​លោក​ពន្យល់ថា​ចាប់ពីកម្ពុជា​មានកិច្ចព្រមព្រៀងទីក្រុង​ប៉ារីស​​ឆ្នាំ​១៩៩១ រដ្ឋាភិបាលនៅតែ​ខ្ចីបុលបរទេស​​ក្នុងទំហំច្រើន។ លោករិះគន់​រដ្ឋាភិបាលថាមិនមានសមត្ថភាព​ប្រមូលពន្ធ​ឲ្យ​​មានប្រសិទ្ធភាព​ ទើប​នាំ​ឲ្យ​មា​ន​ការ​ខ្ចីបុលច្រើន។

លោក​មានប្រសាសន៍ថា​៖ “ការប្រមូលពន្ធ​យើង​ កំពប់ច្រើន ពន្ធ​ប្រមូល​ចូលរដ្ឋអត់បានមូលទេ ដោយ​សារ​អសមត្ថភាព​របស់​មន្រ្តី​ដែល​ធ្វើការងារប្រមូលពន្ធនេះ មន្រ្តីមិនមានឆន្ទៈ​ប្រមូល​ពន្ធ​ពិតប្រាកដ​ ជា​ពិសេស​បញ្ហា​អំពើ​ពុករលួយ ដែល​ធ្វើ​ឲ្យ​ការ​ប្រមូលពន្ធមិនគ្រប់ ហើយ​ត្រូវ​ខ្ចីបរទេស។ ជាង​២០ឆ្នាំ យើងគួរតែ​ឈប់ខ្ចីគេ ហើយគិត​ពីការសងគេវិញ”។​ លោក​បន្តថា៖ “នេះ​ជា​ចំណុចអវិជ្ជមាន​មួយ​ មក​ដល់​ម៉ោងនេះ យើង​បង្កើត​ការ​ខ្ចីបុល​គេ យើង​គួរតែ​បន្ថយ​ឬ​បញ្ឈប់ ដោយ​ប្រមូល​ពន្ធ​ឲ្យ​មានប្រសិទ្ធភាព​។ ការ​បង្កើននេះវាជាគ្រោះថ្នាក់ដល់ជាតិនិង​ប្រជា​ជន​កម្ពុជា​ដែលជា​កូន​បំណុល

កន្លងទៅ ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បានបញ្ជាក់​ថាកម្ពុជា​សម្រេចបាន​កំណើន​សេដ្ឋកិច្ច​ប្រចាំឆ្នាំ​ជា​មធ្យម៧,៧%ក្នុង​រយៈពេល​ពី​រទស្ស​វត្សរ៍​ចុងក្រោយហើយ​​ត្រូវបាន​ធនាគារពិភពលោកចាត់បញ្ចូល​ជា​ប្រទេស​​ក្នុង​ក្រុម​ឯ​កទ​គ្គករ​កំណើន​ទាំង​ប្រាំបីនៅលើ​ពិភពលោក​។​ 

អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន ធ្លាប់លើកឡើងថា​អត្រានៃប្រាក់បំណុលសាធារណៈរបស់ប្រជាពលរដ្ឋកម្ពុជា​ម្នាក់​គឺ​៤០០ដុល្លារ។ លោក​​​បញ្ជាក់​ថា​កម្ពុជា​បាន​ជំពាក់​បំណុល​អាមេរិក​ចំនួន​១៦១លានដុល្លារនិងរុស្ស៊ីចំនួន​៤៥៨​លាន​ដុល្លារ។​

របាយការណ៍រួមរបស់ធនាគារពិភពលោកនិងមូនិធិរូបិយប័ណ្ណអន្តរជាតិធ្វើឡើងក្នុងឆ្នាំ២០១៣ ឲ្យ​ដឹងថានៅបំណាច់​​ឆ្នាំ២០១២ កម្ពុជាមានបំណុល៤៥០០លានដុល្លារ៕

អានអត្ថបទ៖  រដ្ឋាភិបាល​បង្កើ​ន​កម្ចី​បរទេស​​ចាប់ពីឆ្នាំ​២០១៦ ដោយខ្ចីចន្លោះពី​៩០០ទៅ​១១០០លានដុល្លារក្នុងមួយឆ្នាំ 

សរសេរមកកាន់លោក ទូច សុខា តាមរយៈsokha@vodhotnews.com និង​លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com 

What Next?

Recent Articles

4 Responses to "រដ្ឋមន្រ្តី​ថា​ការបង្កើនកម្ចី​បរទេសធ្វើឡើង​ស្របតាមកំណើនសេដ្ឋកិច្ច មិនធ្វើឲ្យ ”ជំពាក់វ័ណ្ឌក” នោះទេ​"

  1. VengSreng(chorngAhkheit) says:

    ឣាសត្វតិរច្ឆានហុនសែន- កាដួយម៉ែឣាសត្វឆ្កែកាចាស់ខ្វាក់ភ្នែក ស្រឡេវ ភ្នែក- សំរ៉ែ-ខ្មែរក្រហមក្បត់ជាតិ កញ្ជះយួនថោកទាប ល្ងីល្ងឺ- ឣាងាប់តៃហោងដូចកាដាសហ្វី -ម៉ូបារាក់ -សាដាំហូសេន ក្នុងពេលឆាប់ៗនេះ

  2. Judge says:

    Borrow from oversea at cheap rate or some at confessional rates then shared between banks finally ends up confiscate lands from poor and disadvantaged farmers.
    Rice crop is cheap to sell and also other product/produces can’t compete with cheap escaped taxes. Who wins??? Monopolize traders /banks. Who looses??.. Farmers.
    Samneang

  3. សែន សម្បូរអាចម៍ says:

    ចំជារដ្ឋាភិបាល ហ៊ុនសែន សម្បូរអាចម៍មែន មួយថ្ងៃៗគិតតែរកខ្ចីប្រាក់និសុំទានបរទេស
    ខ្ចី​ប្រាក់ពីបរទេស​ប្រមាណ​៩៨០ទៅ១១២០លានដុល្លារក្នុង​​មួយឆ្នាំ សង់ស្ពានមួួពីរតម្លៃម្ភៃសាមសិបលានសោះ
    ស្រាប់តែអស់ប្រាក់ថា ទៅរកខ្ចីគេទៀត ពូជអាមន្រ្តីចោរហុតឈាមជាតិ
    ពិតជារស់ដោយសាបោកប្រាស់ប្រជាជនដើរខ្ចីបំណុលនិងសុំទានគេមែន !!!

  4. សែន សម្បូរអាចម៍ says:

    ចំជារដ្ឋាភិបាល ហ៊ុនសែន សម្បូរអាចម៍មែន មួយថ្ងៃៗគិតតែរកខ្ចីប្រាក់និសុំទានបរទេស
    ខ្ចី​ប្រាក់ពីបរទេស​ប្រមាណ​៩៨០ទៅ១១២០លានដុល្លារក្នុង​​មួយឆ្នាំ សង់ស្ពានមួួយពីរតម្លៃតែ
    ម្ភៃសាមសិបលានសោះ ស្រាប់តែអស់ប្រាក់ថា ទៅរកខ្ចីគេទៀតហើយ ពូជអាមន្រ្តីចោរហុតឈាមជាតិ
    ពិតជារស់ដោយសាបោកប្រាស់ប្រជាជនដើរខ្ចីបុលនិងសុំទានគេមែន !!!