សភាអាស៊ានដើ​ម្បីសិទ្ធិមនុស្ស៖ កម្ពុជាត្រូវស្ដានីតិសម្បទាសភាលោក សម រង្ស៊ី និងតួនាទីលោក ​កឹម ​សុខា ​ឡើងវិញ​

ដោយ៖​ នួន បូរិន​ | ថ្ងៃអង្គារ ទី1 ធ្នូ 2015, 04:06 PM
http://vodhotnews.com

សភាអាស៊ានដើ​ម្បីសិទ្ធិមនុស្ស (APHR) (រូបភាពពី twitter)

សភាអាស៊ានដើ​ម្បីសិទ្ធិមនុស្ស (APHR)និយាយថារដ្ឋាភិបាលកម្ពុជាត្រូវស្ដានីតិ​សម្ប​ទា​ជាបន្ទាន់នូវតួនាទីលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិនិងអនុប្រធានលោក ​កឹម សុខា​ នៅក្នុងរដ្ឋសភា។

សេចក្ដីថ្លែងការណ៍របស់សភាអាស៊ានដើម្បីសិទ្ធិមនុស្សធ្វើឡើងនៅទីក្រុងJAKARTA ប្រទេស​ឥណ្ឌូនេស៊ីកាលពីថ្ងៃ៣០ ខែវិច្ឆិកា​ ហើយត្រូវបានបង្ហោះផ្សាយលើគេហទំព័ររបស់ខ្លួននៅថ្ងៃនេះ។

សេចក្ដីថ្លែងការណ៍បន្តថារដ្ឋាភិបាលត្រូវទម្លាក់ចោលផងដែរបទចោទទាំងអស់ប្រឆាំងលោក ​សម ​រង្ស៊ី ​ហើយត្រូវមានវិធានការធានាសន្តិសុខនិងសេរីភាពសមាជិកសភាសកម្មជនបក្សប្រឆាំង។

សេចក្ដីថ្លែងការណ៍របស់សភាតំបន់នេះបានព្រមានថាព្រឹត្តិការណ៍ថ្មីៗនេះបាននាំឱ្យមានបរិយា​កាស​នយោបាយកាន់តែអាក្រក់​ទៅៗនៅកម្ពុជាហើយធ្វើឱ្យខូចទិដ្ឋភាពអនាគតប្រជាធិប​តេយ្យនៅកម្ពុជា។

ប្រធានសភាអាស៊ានដើម្បីសិទ្ធិមនុស្សនិងជាសមាជិកសភានៃប្រទេសម៉ាឡេស៊ី Charles Santiago មានប្រសាសន៍ថា៖ "ស្ថានការណ៍នេះនាំឱ្យមានការព្រួយបារម្ភក្រៃលែងចំពោះអ្នកតំណាងរាស្ត្រពីទូទាំងតំបន់អាស៊ីអាគ្នេយ៌"

ប្រទេសសមាគមអាស៊ានមាន១០ប្រទេសគឺ កម្ពុជា ថៃ ឡាវ វៀតណាម ភូមា ម៉ាឡេស៊ី ព្រុយ​ណេ សិង្ហបុរី ហ្វីលីពីន និងឥណ្ឌូ​នេស៊ី។ សមាគមនេះនឹងក្លាយជាសហគមន៍សេដ្ឋកិច្ចនៅដំណាច់ឆ្នាំ២០១៥នេះ។

លោក Charles Santiago ទទូចដូចនេះថា៖ "សហគមន៍អន្តរជាតិក្នុងនោះសមាគមអាស៊ានត្រូវធ្វើឱ្យច្បាស់ដែលថា សកម្ម​ភាពទាំងនោះមិនអាចទទួលយកបានឡើយចំពោះសុខ​មាលភាពប្រទេសកម្ពុជានិងតំបន់។ ហើយប្រសិនមានសម្ពាធ​រួមមិនអាចធ្វើបានទៅលើរដ្ឋាភិបាលកម្ពុជា គឺមេដឹកនាំតំបន់ដទៃទៀតនឹងប្រើអំណាចប្រទូសរ៉ាយនិងចរិត​លក្ខណៈឆ្ពោះទៅរកអ្នករិះគន់ដូចនេះដែរ"

VODមិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាចំពោះសេចក្ដីថ្លែងការណ៍របស់សភាអាស៊ានដើម្បីសិទ្ធិមនុស្ស បាន​នៅឡើយ។

ក្រសួងការបរទេសអាមេរិក  សភាសហភាព​អឺរ៉ុបថ្មីៗនេះក៏​បានទាមទារឱ្យកម្ពុជាបញ្ចប់ការ​ឡើងកម្តៅនយោបាយនៅកម្ពុជា  គឺដូច​សភាអាស៊ានដើ​ម្បីសិទ្ធិមនុស្សដូចនេះដែរ៕

ប្រភព: គេហទំព័រសភាអាស៊ានដើ​ម្បីសិទ្ធិមនុស្ស

សូម​សរសេរ​មកកាន់​លោក នួន បូរិន តាមរយៈ borinnoun@vodhotnews.com

What Next?

Recent Articles

5 Responses to "សភាអាស៊ានដើ​ម្បីសិទ្ធិមនុស្ស៖ កម្ពុជាត្រូវស្ដានីតិសម្បទាសភាលោក សម រង្ស៊ី និងតួនាទីលោក ​កឹម ​សុខា ​ឡើងវិញ​"

  1. Judge says:

    តើអំពើហឹង្សា ជាទំលាប់របស់ CPP គួរប្រឈមទទួលស្គាល់ហើយឬនៅ??????
    ពិសេសទៅទៀត គឺចេញពីប្រភពគ្រប់គ្រង សភាជាសភារបស់រាស្ត្រ។ល្បែងយកសភាជារបស់បក្ស ខ្វះនូវឆន្ទៈ និងមនសិការជាតិ ធ្វើអោយគេមើលឃើញថា ខ្មែរខ្វះបញ្ញា។ មេត្តាឈប់បន្ថោកខ្លួនឯង និង ជាតិខ្មែរទៀតទៅ។
    ល្មមរៀនទទួលយក ” ការរិះគន់ជាប្រយោជន៏ជាតិ ដោយបញ្ញផង “។
    ទទួលយក ការញុះញង់/ ហឹង្សា បង្ករគ្រោះថ្នាក់ ដល់មនុស្សនិងជាតិនោះ បង្ហាញអោយឃើញនូវ ” អវិជ្ជា ” តែប៉ុន្នោះ។
    សំនៀង

  2. Judge says:

    ល្បែងអំណាច បានត្រឹមអំនួត សូមខ្មែរឈប់ឆ្កួត ក្លាយជាអ្នកជា អំពើហឹង្សាសាហាវនានា បង្ករវេរាគ្មានថ្ងៃនឹងឈប់។
    យើងធ្វើយើងដឹង ធ្វើដោយកំហឹង ទេវតាបរាមុខ គ្មានគេសរសើរ អំពើផ្តល់ទុក្ខ រាស្ត្រមិនបានសុខ ធ្វើឫកគ្រាន់បើ។
    វាយរាស្ត្រវាយរដ្ឋ ជាអំពើក្បត់ ដល់មនសិកាជាតិ រៀនស្គាល់គោរព សិទ្ធិមនុស្សជាតិ កិត្យានុភាព នឹងមិនបាត់បង់។
    ឈប់អួតឈប់អាង ច្រងេងច្រងាង វាយទាំងព្រះសង្ឃ ប្រមាថកាតទៀន ភាពដូចមនុស្សល្ងង់ ដំបងព្រនង់ ខ្លួនជាសត្វអ្វី?។
    អតីតៈកាល ខ្មែរល្បីរន្ទឺ ទទួលដឹងឮ ពីគ្រប់នគរ មនុស្សធម៌គ្រប់គ្រង ជាតិបានបវរ ពូជពង្សអង្គរ គួរទីមោទនៈ។
    បន្សល់ជាច្រើន អរិយធម៌ជឿនលឿន ច្រើនតកាលៈ អង្គរស្កឹមស្កៃ ស្តីពីវឌ្ឍនៈ នគរចិនឃើញជាក់ អ្នកច្រើនគេស្គាល់។
    លុះដល់ឥលូវ អង្គរទុកនូវ ជាទ្រព្យសម័យ សេដ្ឋកិច្ចចំណូល ជារៀងរាល់ថ្ងៃ គួរខ្មែរសព្វថ្ងៃ ថែរដល់ថ្ងៃមុខ។
    វប្បធម៌អ្នកជា គួរខ្មែរគ្រប់គ្នា ថែរប្រកាន់ទុក អរិយធម៌ដុះដាល ថែមផ្តល់ក្តីសុខ យើងសុខគេសុខ ទើបខ្មែរអ្នកជា។
    រៀនសូត្រសាលា ទោះប្រភពណា មានទុនពីរមុខ បច្ចេកទេសជំនួយ ថយលំបាកទុក្ខ ទីពីរផ្តល់សុខ ដោយស្គាល់សិលធម៌។
    ព្រះពុទ្ធសាសនា ជាមុខវិជ្ជា វិជ្ជមានដ៏ល្អ កុំធ្វើតែទាន សុំមានបន្ត ដោយខ្វះជំហរ យល់ដឹងជំរៅ។
    ខ្លឹមសារជ្រៅណាស់ កុំប្រឹងសំពះ ដោយក្តីល្ងង់ខ្លៅ អាចារ្យខ្លះបោក យកទ្រព្យរស់នៅ ភ្លេចអស់ផ្លូវត្រូវ នាំទៅក្តីសុខ។
    អាចារ្យមិនជួញ ជំនាញជាឈ្មួញ យកទ្រព្យជាសុខ លក់បុណ្យឋានសួគ៌ ធ្វើជាត្រីមុខ ភ្លេចអស់ក្តីសុខ សុខដល់ផ្លូវចិត្ត។
    ព្រះសង្ឃអវសោ ឈប់ល្ងង់ស៊ីជោរ បង្អួតតែមុខ សេនាឆ្វេងស្តាំ នេះហើយជាទុក្ខ បំផ្លាញក្តីសុខ ចាកពុទ្ធោវាទ្យ។
    វិរៈលះបង់ ចោលទ្រព្យយកស្បង់ មកជាសំលៀក រំលត់នូវកាម ជារោគជារាគ ប្តូរយកបញ្ញា ពុទ្ធិជាមាគ លុះបានសំរេច ជាអរិយសង្ឃ។
    ប្រោសញាតិប្រោសមនុស្ស តាមភាពអ្នកបួស ដ៏ល្អត្រចង់ ចោលបុត្រចោលទ្រព្យ ជាភពចំណង់ ទ្រព្យនេះមិនគង់ ដូចទ្រព្យបញ្ញា។
    បើយើងគ្រប់គ្នា ឈប់សាងវេរា ដោយទុក្ខទោសា រំលត់កំហឹង រំលែកបញ្ញា ទើបឈ្មោះអ្នកជា បញ្ញាវាងវៃ។
    លោកដឹកនាំរដ្ឋ ឈប់នាំគ្នាក្បត់ បំណងប្រពៃ ផ្តល់សុខដល់រាស្ត្រ ទើបមានឈ្មោះល្បី កាត់បន្ថយអវិចី យើងសុខគ្រប់គ្នា។
    សូមទទួលដោយក្តីមេត្តា និង អនុគ្រោះ។
    ពីខ្ញុំ សំនៀង/អូស្ត្រាលី

  3. VV says:

    Very nice and meaning full poem.

  4. VengSreng(chorngAhkheit) says:

    ឣាសត្វតិរច្ឆានហុនសែន- កាដួយម៉ែឣាសត្វឆ្កែកាចាស់ខ្វាក់ភ្នែក ស្រឡេវ ភ្នែក- សំរ៉ែ-ខ្មែរក្រហមក្បត់ជាតិ កញ្ជះយួនថោកទាប ល្ងីល្ងឺ- ឣាងាប់តៃហោងដូចកាដាសហ្វី -ម៉ូបារាក់ -សាដាំហូសេន ក្នុងពេលឆាប់ៗនេះ

  5. Cppពូជហ៊ុនសែនសុំទាន says:

    រដ្ឋាភិបាលកន្ដួយម៉ែវាកូនមីសំផឹង អាចុយម្រ៉ាយ ហ៊ុន សែននេះ ទាំងសភាអឺរ៉ុប ទាំងអាមេរិក
    ទាំងសភាអាស៊ាន គេស្ដីអោយក្បាលឆ្កែរបស់ពួកវាគ្រប់ទិសពេញពិភពលោកហើយ នៅឆ្កួតកន្ដួយម៉ែវា
    ថាខ្លួនធ្វើត្រឹមត្រូវកូនមីសំផឹងស្អីទៀត? ពួកកូនចៅមីឆ្កែអត់ខួរក្បាលCpp ។