ពន្លឺ​​​ខាង​​​ក្នុង

ដោយ | February 6, 2016

ខេមបូឌា ដេលី

តាម​​​រយៈ​​​រូបថត​​​ផ្ទាល់​​​ អ្នក​​​ថតរូប​​​​​​បង្ហាញ​​​អ្នក​​​នៅ​​​រស់​​​រាន​​​មាន​​​ជីវិត​​​​​​ពី​​​ការ​​​ជះ​​​ទឹក​​​អាស៊ីត​​​ឲ្យ​​​​​​​​​ចេញ​​​ពីទី​​​ងងឹត​​​​​​​​​

ស្រី អូន ​​​ទៅ​​​ផ្សារ​​​​​​ក្នុង​​​ខេត្ត​​​កណ្តាល​​​ ក្នុង​​​ពេល​​​ដែល​​​ស្ត្រី​​​ម្នាក់​​​​​​រត់​​​សំដៅ​​​មក​​​រក​​​នាង​​​ ហើយ​​​ក៏​​​​​​ជះ​​​ទឹក​​​អាស៊ីត​​​​​​ស្រោច​​​លើ​​​នាង ជា​​​ការ​​​វាយ​​​ប្រហារ​​​ដោយ​​​កំហឹង​​​ប្រចណ្ឌ​​​ដែល​​​បណ្តាល​​​ឲ្យ​​​​​​ស្ត្រី​​​ជា​​​ម្តាយ​​​​​​មានវ័យ​​​៣៦​​​ឆ្នាំ​​​រូប​​​នេះ​​​ខូច​​​ភ្នែក​​​ម្ខាង ហើយ​​​ក៏​​​ងងឹង​​​ភ្នែក​​​ម្ខាង​​​ទៀត។

សុខ នាង កំពុង​​​មើល​​​ទូរទស្សន៍​​​​​​នៅ​​​ផ្ទះ​​​របស់​​​នាង​​​​​​ក្នុង​​​ខេត្ត​​​ព្រះ​​​វិហារ​​​ នៅ​​​ពេល​​​ដែល​​​មាន​​​ស្ត្រី​​​ម្នាក់​​​បាន​​​ជះ​​​ទឹក​​​អាស៊ីត​​​ស្រោច​​​លើ​​​នាង​​​ ដោយ​​​បណ្តាល​​​ឲ្យ​​​ស្ត្រី​​​មាន​​​វ័យ​​​៣៥​​​ឆ្នាំ​​​រូប​​​នេះ​​​​​​មាន​​​ស្នាម​​​រលាក​​​ធ្ងន់​​​លើ​​​មុខ និង​​​ដង​​​ខ្លួន​​​ផ្នែក​​​ខាង​​​ឆ្វេង។​​​

អ្នក​​​ថត​​​រូប​​​ជន​​​ជាតិ​​​បារាំង​​​អាល្លឺម៉ង់ លោកស្រី អានគ្រិស្ទីន វ៉ោល បាន​​​ជួប​​​ស្ត្រី​​​ទាំង​​​នេះជា​​​ផ្នែក​​​នៃ​​​គម្រោង​​​លោក​​​ស្រី ដើម្បី​​​​​​ថត​​​ជា​​​ឯកសារ​​​នូវ​​​អ្នករស់​​​រាន​​​មាន​​​ជីវិត​​​​​​ពី​​​ការ​​​វាយ​​​ប្រហារ​​​ដោយ​​​ភ្លើង​​​ និង​​​ទឹក​​​អាស៊ីត​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា បង់ក្លាដែស ប៉ាគីស្ថាន ឥណ្ឌា នេប៉ាល់ និង​​​អ៊ូហ្កង់ដា។មាន​​​ចំណង​​​ជើង​​​ថា ​​​“មើលមិន​​​ឃើញ/មើល​​​ឃើញ” ជា​​​បណ្តុំ​​​រូប​​​ថត និង​​​ទិដ្ឋភាព​​​នៃ​​​ជីវិត​​​ប្រចាំ​​​ថ្ងៃ​​​នឹង​​​ដាក់​​​តាំង​​​ពិព័រណ៍​​​ជា​​​លើក​​​ដំបូង​​​​​​នៅ​​​​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​នៅ​​​ឯ​​​មេតាហោស៍ ក្រុង​​​ភ្នំពេញ​​​នៅ​​​យប់​​​ថ្ងៃ​​​សៅរ៍។

ចាន់​​​ធឿន អាយុ​​​៤០​​​ឆ្នាំ ទទួលរង​​​ការវាយ​​​ប្រហារ​​​ដោយ​​​ទឹក​​​អាស៊ីត​​​ក្នុង​​​ក្រុង​​​ភ្នំពេញ ក្នុង​​​ឆ្នាំ​​​១៩៩៧។ រូប​​​ថតៈ Ann-Christine Woehrl

ចាន់​​​ធឿន អាយុ​​​៤០​​​ឆ្នាំ ទទួលរង​​​ការវាយ​​​ប្រហារ​​​ដោយ​​​ទឹក​​​អាស៊ីត​​​ក្នុង​​​ក្រុង​​​ភ្នំពេញ ក្នុង​​​ឆ្នាំ​​​១៩៩៧។ រូប​​​ថតៈ Ann-Christine Woehrl

លោក​​​ស្រី វ៉ោល បាន​​​និយាយ​​​តាម​​​សារ​​​អ៊ីម៉ែល​​​ពី​​​ក្រុង​​​ម៉ូនិក​​​សប្តាហ៍​​​នេះ​​​ថា “ស្ត្រី​​​ទាំង​​​នេះ​​​មើល​​​ទៅ​​​ឃើញ​​​ខូចសព៌ាង្គកាយ​​​ ហើយ​​​សង្គម​​​មើល​​​មិន​​​ឃើញ ត្រូវគេ​​​​​​បណ្តេញ​​​ចេញ​​​ពី​​​សហគមន៍​​​របស់​​​ពួកគេ។ បំណង​​​របស់​​​ខ្ញុំ​​​​​​ក្នុង​​​គម្រោង​​​នេះគឺ​​​បង្ហាញ​​​​​​​​​ថា​​​ស្ត្រី​​​ជា​​​អ្នករស់​​​រាន​​​មាន​​​ជីវិត និង​​​ជា​​​វីរ​​​​​​ស្ត្រី​​​ ជាជាង​​​ជនរង​​​គ្រោះ”។​​​​​​​​​​​​

អំពើ​​​ហិង្សា​​​​​​វាយ​​​ប្រហារ​​​ដោយ​​​ទឹក​​​អាស៊ីត​​​នៅ​​​តែ​​​ជា​​​កង្វល់​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា ទោះ​​​បី​​​​​​ជា​​​ចំនួន​​​នៃ​​​ការ​​​ជះ​​​ទឹក​​​អាស៊ីត​​​​​​ដែល​​​បាន​​​រាយ​​​ការណ៍​​​បាន​​​ធ្លាក់​​​ចុះ​​​យ៉ាង​​​គំហុក​​​​​​ក្នុង​​​រយៈ​​​ពេល​​​៥​​​ឆ្នាំ​​​កន្លង​​​មក​​​ក៏​​​ដោយ។​​​យោង​​​តាម​​​ អេរិន ប៊ូជ្វ័រ អតីត​​​អ្នក​​​ចាត់​​​ចែង​​​កម្មវិធី​​​នៅ​​​ឯ​​​​​​អង្គការ​​​ជួយ​​​ជន​​​រងគ្រោះ​​​កម្ពុជា​​​​​​ដោយ​​​អាស៊ីត​​​​​​​​​ដែល​​​បាន​​​បន្ត​​​ឃ្លាំ​​​មើល​​​ហិង្សា​​​ដោយ​​ទឹក​​​អាស៊ីត​​​​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ឲ្យ​​​ដឹង​​​ថា ឆ្នាំ​​​២០១០​​​ឃើញ​​​មាន​​​ការ​​​ជះ​​​ទឹក​​​អាស៊ីត​​​២០ដង មាន​​​តែ​​​ការ​​​វាយ​​​ប្រហារ​​​បី​​​ដង​​​ប៉ុណ្ណោះ​​​បាន​​​រាយ​​​ការណ៍​​​ក្នុង​​​ឆ្នាំ​​​២០១៥។

អង្គ​​​ការ​​​នេះ​​​​​​​​​ចាត់​​​ទុក​​​ការ​​​ថយ​​​ចុះ​​​ដោយ​​​សារ​​​តែ​​​​​​ការ​​​អនុម័ត​​​​​​ច្បាប់​​​អាស៊ីត​​​​​​ក្នុង​​​ឆ្នាំ​​​២០១២ ដែល​​​ដាក់​​​​​​ទោស​​​ទណ្ឌ​​​ធ្ងន់​​​ចំពោះ​​​ជន​​​ល្មើស និង​​​អនុក្រឹត្យ​​​នា​​​ឆ្នាំ​​​២០១៣​​​​​​ដែល​​​មាន​​​បទ​​​បញ្ញត្តិ​​​ទៅ​​​លើ​​​​​​ការ​​​លក់​​ និង​​​ការ​​​ប្រើ​​​ប្រាស់​​​អាស៊ីត។​​​​​​​​​

លោកស្រី ប៊ូជ្វ័រ បាន​​​និយាយ​​​ថា ទោះ​​​បី​​​ជា​​​មាន​​​វឌ្ឍនភាព​​​ក៏​​​ដោយ ក៏​​​ប្រទេស​​​កម្ពុជា​​​​​​នៅ​​​តែ​​​ជួប​​​ការ​​​លំបាក​​​ក្នុង​​​ការ​​​គាំពារ​​​អ្នករស់រាន​​​មាន​​​ជីវិត​​​ពី​​​ការ​​​វាយ​​​ប្រហារ​​​ដោយ​​​ទឹក​​​អាស៊ីត​​​ពី​​​មុនៗ​​​ដែរ ដោយសារ​​​តែ​​​​​​ស្ទើរ​​​តែ​​​គ្មាន​​​ថវិកា​​​រដ្ឋាភិបាល​​​​​​សម្រាប់​​​គាំពារ​​​​​​ពួកគេ ហើយ​​​អង្គការ​​​ជួយ​​​ជន​​​រងគ្រោះ​​​កម្ពុជា​​​​​​ដោយ​​​អាស៊ីត​​​​​​​​​ ដែល​​​ជា​​​អង្គការ​​​​​​ដំបូង​​​ធ្វើការ​​​ជាមួយ​​​អ្នករស់​​​រាន​​​មាន​​​ជីវិត​​​ពី​​​ការ​​​វាយ​​​ប្រហារ​​​ដោយ​​​ទឹក​​​អាស៊ីត បាន​​​បញ្ចប់​​​ការ​​​ទ្រទ្រង់​​​គាំពារ​​​ភាគច្រើន​​​របស់​​​ខ្លួន​​​បន្តិច​​​ម្តងៗ។លោក​​​ស្រី​​​បាន​​​និយាយ​​​ថា “ដូច​​​អ្នក​​​​​​អាច​​​ស្រមៃ​​​ឃើញ​​​ហើយ ឥទ្ធិពលប៉ះពាល់​​​​​​រូបរាង​​​កាយ និង​​​ជា​​​អចិន្ត្រៃយ៍​​​​​​ពី​​​ការ​​​វាយ​​​ប្រហារ​​​ដោយ​​​ទឹក​​​អាស៊ីត តម្រូវ​​​ឲ្យ​​​មាន​​​ការ​​​ព្យាបាល​​​ផ្នែក​​​វេជ្ជសាស្ត្រ និង​​​វះកាត់​​​​​​រយៈ​​​ពេល​​​យូរ ការ​​​ព្យាបាល​​​ដោយ​​​ការ​​​ហាត់​​​ប្រាណ សម្លៀក​​​បំពាក់​​​។ រឿង​​​នេះ​​​ថែម​​​ទាំង​​​​​​មិន​​​អាច​​​ដោះ​​​ស្រាយ​​​​​​ការ​​​ប៉ះ​​​ទង្គិច​​​ផ្លូវ​​​អារម្មណ៍ និង​​​ផ្លូវ​​​ចិត្ត​​​​​​​​បានទេ។ ដូច្នេះ ការ​​​ប្រឹក្សា​​​យោបល់​​​ ការ​​​គាំទ្រ​​​ដៃ​​​គូ​​​ ជា​​​ផ្នែក​​​​​​នៃ​​​ការ​​​គាំទ្រ​​​រយៈពេល​​​យូរ​​​គឺ​​​ត្រូវការ​​​ជាចាំបាច់”។​​​​​​​​​​​​​​​លោកស្រី វ៉ោល បាន​​​និយាយ​​​ថា អ្នកនៅ​​​រស់​​​​​​​​​ជា​​​ច្រើន​​​ដែល​​​លោក​​​ស្រី​​​បាន​​​ជួប​​​​​​បានទទួល​​​រង​​​ការ​​​ធ្លាក់​​​ទឹក​​​ចិត្ត​​​ ហើយ​​​អ្នក​​​ខ្លះ​​​ប៉ង​​​ធ្វើ​​​អត្ត​​​ឃាត។​​​

ចាន់​​​ធឿននៅ​​​ឯ​​​គេហដ្ឋាន​​​របស់​​​គាត់​​​ក្នុង​​​ក្រុងភ្នំពេញ។ រូបថត: Ann-Christine Woehrl

ចាន់​​​ធឿននៅ​​​ឯ​​​គេហដ្ឋាន​​​របស់​​​គាត់​​​ក្នុង​​​ក្រុងភ្នំពេញ។ រូបថត: Ann-Christine Woehrl

លោកស្រី វ៉ោល បាន​​​និយាយ​​​ថា “ក្រៅ​​​ពី​​​ការ​​​ខូច​​​​​​សព៌ាង្គកាយ ដោយ​​​បណ្តាល​​​ឲ្យ​​​មាន​​​ការ​​​ឈឺ​​​ចុក​​​ចាប់​​​​​​ផ្នែក​​​រាង​​​កាយ​​​​​​ក្នុង​​​អំឡុង​​​ពេល និង​​​ក្រោយ​​​ពី​​​ការ​​​ជះ​​​ទឹក​​​អាស៊ីត​​​រួច ស្ត្រី​​​ទាំង​​​នេះ​​​ត្រូវ​​​ប៉ះ​​​ពាល់​​​វេទនារម្មណ៍​​​​​​ និង​​​រង​​​ការ​​​ប៉ះ​​​ទង្គិច​​​ផ្លូវ​​​ចិត្ត​​​អស់​​​មួយ​​​ជីវិត”។

អ្នកថតរូប​​​នេះ​​​មាន​​​ចិត្ត​​​ចាប់​​​ផ្តើម​​​គម្រោង​​​របស់​​​​​​ខ្លួន​​​ បន្ទាប់​​​ពី​​​​​​ជួប​​​ជនរងគ្រោះ​​​រលាក​​​ម្នាក់​​​នៅ​​​ឯ​​​ការ​​​បើក​​​ពិព័រណ៍​​​មួយ​​​នៅ​​​ក្នុង​​​ប្រទេស​​​អាល្លឺម៉ង់​​​ប្រហែល​​​១០​​​ឆ្នាំ​​​មុន។ ក្នុង​​​ឆ្នាំ​​​២០១១ លោកស្រី​​​ទទួល​​​បាន​​​មូលនិធិ​​​ពី​​​​​​​​​មូលនិធិវប្បធម៌​​​អាល្លឺម៉ង់​​​ វីហ្ជី ប៊ិលគុន ស្ទីស្ទុង​​​ គុលធឺវឺក(VG Bild-Kunst’s Stiftung Kulturwerk) ហើយ​​​ក៏​​​ត្រូវ​​​ធ្វើ​​​ការ។

សម្រាប់​​​វគ្គ​​​ចុង​​​ក្រោយ​​​​​​​​​ដែល​​​បោះ​​​ពុម្ភ​​​ក្នុង​​​សៀវ​​​ភៅ​​​​​​ចេញ​​​ផ្សាយ​​​​​​ក្នុង​​​ឆ្នាំ​​​២០១៤ លោក​​​ស្រី​​​បាន​​​ជ្រើស​​​រើស​​​​​​ស្ត្រី​​​៨​​​នាក់​​​​​​ពី​​​ប្រទេស​​​នីមួយៗ។

លោកស្រី​​​បាន​​​និយាយ​​​ថា “ខ្ញុំ​​​តាមឃ្លាំ​​​មើល​​​​​​ស្ត្រី​​​ម្នាក់​​​ក្នុង​​​បណ្តា​​​ស្ត្រី​​​ទាំង​​​នោះ​​​នៅ​​​ក្នុង​​​ប្រទេស​​​នីមួយៗ​​​យ៉ាង​​​កៀក​​​ក្នុង​​​ជីវិត​​​ប្រចាំ​​​ថ្ងៃ​​​របស់​​​ពួកគេ ដើម្បី​​​បង្ហាញ​​​ថា​​​អ្វី​​​​​​ពិត​​​ជា​​​មាន​​​ន័យ​​​ ដើម្បី​​​រស់​​​នៅ​​​ជាមួយ​​​ស្លាក​​​ស្នាម​​​ទុយ៌ស និង​​​ដើម្បី​​​បង្ហាញ​​​នូវ​​​កម្លាំង និង​​​សេចក្តី​​​អង់​​​អាច​​​​​​ពួកគេ​​​​​​​​​ថា​​​ស្ត្រី​​​ទាំង​​​នោះ​​​​​​មាន​​​ដំណើរ​​​ជីវិត​​​យ៉ាង​​​ម៉េច”។​​​​​​

ទោះ​​​បី​​​​​​លោក​​​ស្រី​​​ផ្តោត​​​ដំបូង​​​​​​ទៅ​​​លើ​​​ស្ត្រី​​​ក៏​​​ដោយ​​​ ក៏​​​មួយ​​​ភាគ​​​បី​​​នៃអ្នក​​​រស់​​​រាន​​​មាន​​​ជីវិត​​​​​​ប្រហែល​​​៤០​​​នាក់​​​ ដែល​​​លោក​​​ស្រី​​​បាន​​​ជួប​​​​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ គឺសុទ្ធ​​​តែ​​​ជា​​​​​​មនុស្ស​​​ប្រុស។

លោកស្រី ប៊ូជ្វ័រ បាន​​​និយាយ​​​ថា “អ្វី​​​គួរ​​​ឲ្យ​​​ចាប់​​​អារម្មណ៍​​​អំពី​​​ប្រទេស​​​កម្ពុជា គឺ​​​ពាក់​​​កណ្តាល​​​​​​នៃ​​​ជន​​​រងគ្រោះគឺ​​​ជា​​​បុរស ហើយ​​​ពាក់​​​កណ្តាល​​​ទៀត​​​ជា​​​ស្ត្រី ហើយ​​​​​​ជនល្មើស​​​ក៏​​​ដូច​​​គ្នា​​​ដែរ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា គឺ​​​ពាក់​​​កណ្តាល​​​ជា​​​បុរស និង​​​ពាក់​​​កណ្តាល​​​ជា​​​ស្ត្រី​​​ ពោលគឺ​​​វា​​​មិន​​​ដូច​​​គ្នា​​​នឹង​​​ប្រទេស​​​ប៉ាគីស្ថាន បង់ក្លាដែស ប្រទេស​​​ដទៃ​​​ទៀត​​​ ដែល​​​នៅ​​​ទី​​​នោះ​​​ជាធម្មតា​​​​​​ជនល្មើស​​​ជា​​​បុរស ហើយ​​​ជនរងគ្រោះ​​​គឺ​​​ជា​​​ស្ត្រី”។​​​

លោក ប៊ុណ្ណារិទ្ធ ជា​​​ប្រធាន​​​បទ​​​មួយ​​​របស់​​​លោក​​​ស្រី វ៉ោល គឺ​​​ជា​​​អតីតអ្នក​​​ជំនួញ និង​​​ជា​​​បុរស​​​មាន​​​កូន​​​បី​​​នាក់​​​ដែល​​​ជះ​​​ទឹក​​​អាស៊ីត​​​ដោយ​​​ប្រពន្ធ​​​របស់​​​គាត់​​​នៅ​​​ឯផ្ទះ​​​ពួកគេ​​​ក្នុង​​​ខេត្ត​​​ពោធិ៍​​​សាត់។ បុរស​​​មាន​​​វ័យ​​​៤៦​​​ឆ្នាំ​​​រូប​​​នេះ​​​​​​បាន​​​ខ្វាក់​​​ភ្នែក​​​ដោយសារ​​​តែ​​​ទឹក​​​អាស៊ីត ហើយ​​​​​​​​​រលាក​​​ធ្ងន់​​​លើ​​​​​​មុខ ក ត្រចៀក ទ្រូង និង​​​ដៃ។

លោកស្រី ប៊ូជ្វ័រ បាន​​​និយាយ​​​បន្ថែម​​​ថា “​​​វា​​​មិន​​​ត្រឹម​​​តែ​​​បញ្ហា​​​ស្នេហា​​​ត្រី​​​កោណ​​​ទេ។ វា​​​អាច​​​ជា​​​ជម្លោះ​​​នយោបាយ ជម្លោះ​​​ការ​​​រក​​​ស៊ី​​​ជាដើម”។

(ឆ្វេង​​​) សុខនាង អាយុ​​​៣៥​​​ឆ្នាំ ទទួល​​​រង​​​ការ​​​វាយ​​​ប្រហារ​​​ដោយទឹក​​​​​​អាស៊ីត​​​​​​ក្នុង​​​ខេត្ត​​​ព្រះ​​​វិហារ ក្នុង​​​ឆ្នាំ​​​២០០៥។ (ស្តាំ) ស្រីអូន អាយុ​​​៣៦​​​ឆ្នាំ រស់​​​​​​រាន​​​មាន​​​ជីវិត​​​ពី​​​​​​ការ​​​ជះ​​​ទឹក​​​អាស៊ីត​​​​​​ក្នុង​​​ខេត្ត​​​កណ្តាល ក្នុង​​​ឆ្នាំ​​​១៩៩៩។​​​រូបថតៈ Ann-Christine Woehrl

(ឆ្វេង​​​) សុខនាង អាយុ​​​៣៥​​​ឆ្នាំ ទទួល​​​រង​​​ការ​​​វាយ​​​ប្រហារ​​​ដោយទឹក​​​​​​អាស៊ីត​​​​​​ក្នុង​​​ខេត្ត​​​ព្រះ​​​វិហារ ក្នុង​​​ឆ្នាំ​​​២០០៥។ (ស្តាំ) ស្រីអូន អាយុ​​​៣៦​​​ឆ្នាំ រស់​​​​​​រាន​​​មាន​​​ជីវិត​​​ពី​​​​​​ការ​​​ជះ​​​ទឹក​​​អាស៊ីត​​​​​​ក្នុង​​​ខេត្ត​​​កណ្តាល ក្នុង​​​ឆ្នាំ​​​១៩៩៩។​​​រូបថតៈ Ann-Christine Woehrl

លោកស្រី​​​បាន​​​និយាយ​​​ថា ​​​វា​​​ជា​​​ភាព​​​ស្ងៀមស្ងាត់​​​ពី​​​​​​ជនរងគ្រោះ​​​ទាំង​​​បុរស ទាំង​​​ស្ត្រី ដែល​​​នៅ​​​តែ​​​ជា​​​ឧបសគ្គ​​​​​​ដ៏​​​ធំ​​​បំផុត​​​មួយ​​​​​​ពិបាក​​​​​​នឹង​​​​​​តាមដាន​​​រក​​​យ៉ាង​​​សុក្រឹត ការពារ និង​​​ដោះ​​​ស្រាយ​​​ហិង្សា​​​ដោយ​​​ការ​​​វាយ​​​ប្រហារ​​​ដោយ​​​ទឹក​​​អាស៊ីត។​​​

លោកស្រី ប៊ូជ្វ័រ បាន​​​និយាយថា “​​​ក្នុង​​​ពេល​​​ដែល​​​មាន​​​ករណី​​​ច្រើន​​​ ទាក់​​​ទង​​​នឹង​​​ហិង្សា​​​​​​វាយ​​​ប្រហារ​​​ដោយ​​​ទឹក​​​អាស៊ីត​​​​​​ទូទាំង​​​ពិភព​​​លោក មិន​​​បាន​​​រាយការណ៍​​​ដោយសារ​​​ហេតុ​​​ផ្សេងៗ​​​គ្នា នោះ​​​ចំណុច​​​សំខាន់​​​​​​ជា​​​ជន​​​រងគ្រោះ​​​​​​​​​គឺ​​​ភ័យ​​​ខ្លាច​​​ការ​​​សង​​​សឹក​​​​​​ពី​​​ជនល្មើស​​​ ឬ​​​គ្រួសារ​​​ជនល្មើស​​​។​​​ពួកគេ​​​​​​មិន​​​ទុក​​​ចិត្ត​​​​​​​​​និង​​​មាន​​​ជំនឿចិត្ត​​​លើ​​​នគរ​​​បាល និង​​​ប្រព័ន្ធ​​​យុត្តិធម៌​​​ ដើម្បី​​​តាម​​​ដាន​​​ករណីទេ​​​”។​​​ ​​​

ការ​​​ភ័យ​​​ខ្លាច និង​​​ក្តី​​​អស់​​​សង្ឃឹម​​​​​​គួប​​​ផ្សំ​​​នឹង​​​ស្លាកស្នាម​​​ទុយ៌ស​​​ដែល​​​ទាក់​​​ទង​​​នឹងការ​​​ខូច​​​សព៌ាង្គកាយ និង​​​ពិការ​​​ភាព គឺ​​​​​​​​​ជា​​​អ្វី​​​ដែល​​​លោកស្រី វ៉ោល សង្ឃឹម​​​ថា​​​នឹង​​​ផ្លាស់​​​ប្តូរ​​​តាម​​​រយៈរូប​​​ថត​​​របស់​​​លោក​​​ស្រី។​​​​​​

លោកស្រី​​​បាន​​​និយាយ​​​ថា “​​​ខ្ញុំ​​​ដឹង​​​ថាយើងជា​​​មនុស្ស​​​នៅ​​​ក្នុង​​​សង្គម​​​កំពុង​​​​​​តែ​​​ធ្វើ​​​ឲ្យ​​​មនុស្ស​​​ដែល​​​មាន​​​រូប​​​សម្ផស្ស​​​មិន​​​ប្រក្រតី​​​ មាន​​​ដូច​​​ជា​​​ស្លាកស្នាម និង​​​ការ​​​ខូច​​​សព៌ាង្គកាយ​​​​​​ដែល​​​​​​មើល​​​មិន​​​ឃើញ ហើយ​​​យើង​​​ជា​​​មនុស្ស​​​​​​ដែល​​​ធ្វើ​​​ឲ្យ​​​ស្លាកស្នាម​​​កាន់​​​តែ​​​ជ្រៅ​​​ទៅ​​​ក្នុង​​​ដួង​​​ចិត្ត​​​ពួកគេ”។​​​​​​

លោកស្រី​​​បាន​​​និយាយ​​​ថា “​​​ដោយ​​​ថតរូប​​​​​​ពួកគេ ខ្ញុំ​​​កំពុង​​​​​​ផ្តល់​​​ឲ្យ​​​ពួកគេ​​​មាន​​​សំឡេង។​​​ ខ្ញុំ​​​ចង់​​​បង្ហាញ​​​​​​នូវ​​​ការ​​​តស៊ូ​​​របស់​​​ពួកគេ គឺ​​​ថែម​​​ទាំង​​​សេចក្តី​​​ក្លាហាន​​​​​​ដ៏​​​ធំធេង​​​​​​ក្នុង​​​​​​ដំណើរ​​​ជីវិត​​​របស់​​​គេ​​​ដែរ”៕​​​រើន

 

What Next?

Recent Articles