​លោក ខៀវ កាញារីទ្ធ រំឭក​អ្នក​ប្រើ​ស្លាក​លេខ ​Press ​ថា​ប្រយ័ត្ន​ជាប់គុក​​

ដោយ៖​ ញឹម សុខន​​ | ថ្ងៃអាទិត្យ ទី14 កុម្ភៈ 2016, 10:26 AM
http://vodhotnews.com

លោក ខៀវ កាញារីទ្ធ ​រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន

​រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន និង​ជា​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ខៀវ កាញារីទ្ធ បាន​រំឭក​ពី​ការ​ជាប់ពន្ធនាគារចំពោះ​អ្នកសារព័ត៌មាន ទាំងឡាយណាដែល​នៅតែ​បន្ត​យក​តួនាទី​របស់​ខ្លួនទៅ​ប្រើប្រាស់​ជា​មធ្យោបាយសម្រាប់​បិទបាំង​លើ​ប័ណ្ណ​សម្គាល់​យាន្ត​យន្ត រំលោភ​តួនាទី​រាជការ​សាធរណៈ។​

​លោក ខៀវ កាញារីទ្ធ បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម​ផ្ទាល់របស់លោក កាលពី​ថ្ងៃ​ទី​១៣​ខែ​កុម្ភៈ​ថា​(​រំឭក​អ្នក​ស្រឡាញ់​ស្លាក​លេខ​ Press បើ​នគរបាល​ចាប់ មិនមែន​ពិន័យ​ទេ តែ​គឺ​គុក​)​។​

​មាត្រា​៧៩​នៃ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ចែង​ថា ជន​ណា​ក្លែង​ប័ណ្ណ​បើកបរ បណ្ណសំ​គាស់​យានយន្ត ស្លាក​លេខ​សម្គាល់​យានយន្ត ឬ​លិខិតអនុញ្ញាត​ផ្សេងៗ ដែល​ចេញ​ដោយ​រាជការ​សាធារណៈត្រូវ​ផ្តន្ទាទោសដាក់​ពន្ធនាគារ​ពី​៥​ទៅ​១០​ឆ្នាំតាម​បញ្ញត្តិ​មាត្រា​៦២៩​នៃ​ក្រម​ព្រហ្មទណ្ឌ។​

​កន្លង​ទៅ​គេ​ប្រទះឃើញ អ្នកសារព័ត៌មាន​មួយចំនួនបាន​ប្រើប្រាស់​ស្លាក​លេខ ​Press ជា​មធ្យោបាយ សម្គាល់​យានយន្តរបស់ខ្លួន ធ្វើដំណើរ​តាម​ដងផ្លូវ​សាធារណៈ​នានា​។ ករណី​នេះ​ធ្វើឲ្យ​សាធារណជន​ខ្លះ​យល់ច្រឡំ​ថា ស្លាក​លេខ Press នេះ ជា​ស្លាក​លេខ​ស្របច្បាប់ ដែល​ចេញ​ដោយ​ក្រសួង​ព័ត៌មាន។​

សូម​សរសេរ​មក​កាន់​លោក ញឹម សុខន តាម​រយៈ​ sokhorn@vodhotnews.com

What Next?

Recent Articles