ក្រុម​បាល់​ទាត់​កម្ពុជា​ឈ្នះ​ឡាវ​ដោយ​ពិន្ទុ​៣​ទល់​នឹង​២​គ្រាប់​

ដោយ អ៊ុង សេរីវុទ្ធ
2016-03-18
RFA

កីឡា​បាល់ទាត់​កម្ពុជា និង​ឡាវ ៨៥៥
ទិដ្ឋភាព​ប្រកួត​កីឡា​បាល់ទាត់​កម្ពុជា និង​ឡាវ ជា​លក្ខណៈ​មិត្តភាព​​អន្តរជាតិ រវាង​ក្រុម Cambodian All-Stars ជាមួយ​ក្រុម Laos All-Stars នៅ​ពហុកីឡាដ្ឋាន​អូឡាំពិក រាជធានី​ភ្នំពេញ នៅ​យប់​ថ្ងៃទី​១៨ ខែ​មីនា ឆ្នាំ​២០១៦។ RFA/Chum Rasy


លទ្ធផល​ប្រកួត​បាល់​ទាត់​រវាង​ក្រុម​បាល់​ទាត់​កម្ពុជា និង​ឡាវ នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ គឺ​កម្ពុជា​បាន​ទទួល​ជ័យជំនះ ដោយ​ពិន្ទុ​៣ ទល់​នឹង​២គ្រាប់។

នៅ​យប់​ថ្ងៃ​ទី​១៨ ខែ​មីនា នេះ ក្រុម​កីឡា​បាល់ទាត់​កម្ពុជា និង​ឡាវ ប្រកួត​គ្នា​ជា​លក្ខណៈ​មិត្តភាព​​អន្តរជាតិ វាង​ក្រុម Cambodian All-Stars ជាមួយ​ក្រុម Laos All-Stars

ការ​រៀបចំ​ឲ្យ​មាន​កម្មវិធី​ប្រកួត​បាល់ទាត់​មិត្តភាព​​នេះ ធ្វើ​ឡើង​ដើម្បី​អបអរ​សាទរ​ខួប​លើក​ទី​៦០ នៃ​ទំនាក់​ទំនង​ការទូត​រវាង​ប្រទេស​ទាំង​២ ដោយ​មាន​រដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេស​ទាំង​២​ចូល​រួម​ផង​ដែរ។

កាល​ពី​ពេល​ថ្មីៗ​នេះ ក្រុម​បាល់ទាត់​កម្ពុជា Cambodian All-Stars ធ្លាប់​បាន​ប្រកួត​ឈ្នះ​ក្រុម​បាល់ទាត់​ជើង​ខ្លាំង​របស់​ថៃ ឈ្មោះ បុរីរ៉ាំ យូណៃធីត (Buriram United F.C) ដោយ​ពិន្ទុ​៦ ទល់​នឹង​៥គ្រាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles