សង្គម​ស៊ីវិល​ជាតិ-​អន្តរជាតិ​ថ្កោលទោស​ចំណាត់​ការ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ

ដោយ ចេង ម៉េងជូ
2016-04-29
RFA

ប៊្រែដ អាដាម ៦២០
នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៦ កុម្ភៈ ២០១៥។ RFA/Yun Samean


មេដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ថ្កោលទោស​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ចំពោះ​ចំណាត់ការ​របស់​អង្គភាព​នេះ​ទៅ​លើ​អ្នក​ការពារ​សិទ្ធិមនុស្ស​ចំនួន ៩​នាក់ ក្នុង​នោះ​ក៏​មាន​បុគ្គលិក​អង្គការ​សហប្រជាជាតិ មួយ​រូប​ផង ពាក់ព័ន្ធ​នឹង​ពាក្យ​បណ្ដឹង​របស់​អ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ ដែល​បាន​ប្រាប់​សមត្ថកិច្ច​ថា រូប​នាង​ត្រូវ​បាន​ណែនាំ​ឲ្យ​ផ្ដល់​ចម្លើយ​មិន​ពិត​ដល់​អាជ្ញាធរ។

មេដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​ទាំង​នេះ​ថា អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ កំពុង​គំរាមកំហែង​ដល់​បេសកកម្ម​ការពារ​សិទ្ធិមនុស្ស​របស់​អង្គការ​សង្គម​ស៊ីវិល ហើយ​អំពាវនាវ​ឲ្យ​ប្រទេស​ម្ចាស់​ជំនួយ​លើក​យក​បញ្ហា​នេះ​ទៅ​ជជែក​ជាមួយ​តំណាង​រដ្ឋាភិបាល។

អង្គការ​សង្គម​ស៊ីវិល​ជិត ៣០ ដែល​ធ្វើការ​ពាក់ព័ន្ធ​សិទ្ធិមនុស្ស​នៅ​កម្ពុជា ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​ថ្កោលទោស​រដ្ឋាភិបាល​ថា បាន​ប្រើប្រាស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ជា​ឧបករណ៍​នយោបាយ​មក​គំរាមកំហែង​អង្គការ​សង្គម​ស៊ីវិល។

ការ​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​នៅ​ពេល​នេះ គឺ​នៅ​ខណៈ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ បាន​សាកសួរ​អ្នក​ការពារ​សិទ្ធិមនុស្ស​ចំនួន ៨​នាក់ អស់​រយៈពេល ២​ថ្ងៃ ហើយ​សម្រេច​ឃុំ​ខ្លួន ៥​នាក់។ ក្នុង​ចំណោម ៥​នាក់​នោះ ៤​នាក់​សុទ្ធសឹងតែ​ជា​មន្ត្រី​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) និង​ម្នាក់​ជា​អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) លោក នី ចរិយា បញ្ជូន​ទៅ​តុលាការ ដោយ​មិន​បាន​បញ្ជាក់​ពី​បទ​ចោទ។ រី​ឯ​បុគ្គលិក​អង្គការ​សហប្រជាជាតិ​ដែល​មិន​បាន​ចូលខ្លួន​បំភ្លឺ​តាម​ការ​កោះ​ហៅ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ នឹង​ចេញ​ដីកា​នាំ​ខ្លួន។

​ប្រធាន​សមាគម​អាដហុក លោក ធន សារាយ ថ្លែង​ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម​ថា សមាគម​អាដហុក គ្រាន់តែ​ផ្ដល់​ជំនួយ និង​ការពារ​ជនរងគ្រោះ​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​ប៉ុណ្ណោះ។

នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) មាន​ប្រសាសន៍​ថា ចំណាត់​ការ​ដោយ​បំពាន​ច្បាប់​ពី​សំណាក់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ទៅ​លើ​មន្ត្រី​ជា​ច្រើន​រូប​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក គឺ​ជា​ចេតនា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ការ​កម្ទេច​អង្គការ​នេះ​ចោល៖ «ការ​ស៊ើប​អង្កេត​នេះ ច្បាស់​ណាស់​គឺ​ធ្វើ​ឡើង​សំដៅ​កម្ទេច​អង្គការ​សង្គម​ស៊ីវិល។ អង្គការ​អាដហុក ដែល​ជា​អង្គការ​សិទ្ធិមនុស្ស​ល្បី​ឈ្មោះ​លើ​ឆាក​អន្តរជាតិ ត្រូវ​បាន​គេ​ដៅ ដោយសារ​តែ​អង្គការ​នេះ​បាន​រិះគន់​រដ្ឋាភិបាល​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ ហើយ​លោក ហ៊ុន សែន បាន​រង់ចាំ​អស់​ជា​យូរ​មក​ហើយ​ក្នុង​ការ​ចាត់ការ​លោក ធន សារាយ ដែល​ជា​ប្រធាន​អង្គការ​នេះ។ លោក ហ៊ុន សែន ស្អប់​លោក ធន សារាយ ព្រោះ​លោក ធន សារាយ បាន​ចាក​ចេញ​ពី​គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ចុង​ទសវត្ស​ឆ្នាំ​៨០ មក​ធ្វើ​ជា​បុគ្គល​ឯករាជ្យ ដោយ​បាន​បង្កើត​អង្គការ​អាដហុក ក្នុង​សម័យ​អ៊ុនតាក់ ដើម្បី​តាមដាន​ស្ថានការណ៍​សិទ្ធិមនុស្ស​នៅ​កម្ពុជា ហើយ​ធ្វើ​ការងារ​នេះ​បាន​យ៉ាង​ល្អ ដូច​ក្រុម​ការងារ​របស់​គាត់​ដែរ»

​បន្ថែម​លើ​នេះ លោក ប្រ៊ែដ អាដាម លើក​ឡើង​ថា ការ​សម្រេច​ឃាត់​ខ្លួន​លោក នី ចរិយា ដែល​បច្ចុប្បន្ន​កាន់​តំណែង​ជា​អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត គឺ​ជា​លេស​របស់​រដ្ឋាភិបាល​ដើម្បី​អាច​គ្រប់គ្រង​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត​មួយ​នេះ ឆ្ពោះ​ទៅ​រក​ការ​ឈ្នះ​ឆ្នោត​នៅ​ឆ្នាំ​២០១៨ ខាង​មុខ៖ «ពួកគេ​កំពុង​ស៊ើប​អង្កេត​អតីត​បុគ្គលិក​របស់​អង្គការ​អាដហុក គឺ​លោក នី ចរិយា ដែល​បច្ចុប្បន្ន​ត្រូវ​បាន​តែងតាំង​ជា​សមាជិក​ឯករាជ្យ​ក្នុង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ពីព្រោះ​ថា គណបក្ស​ប្រជាជន​កម្ពុជា ខ្លាច​ចាញ់​ឆ្នោត​ក្នុង​ការ​បោះឆ្នោត​លើក​នេះ ដូច្នេះ​ពួកគេ​ត្រូវ​កម្ចាត់​បញ្ហា​នេះ ហើយ​ពួកគេ​កំពុង​ប្រើប្រាស់​រឿង​នេះ​ធ្វើ​ជា​លេស​ក្នុង​ការ​កម្ចាត់​បញ្ហា​នេះ ដើម្បី​អាច​ឲ្យ​ពួកគេ​គ្រប់គ្រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត»

​លោក ប្រ៊ែដ អាដាម ចាត់​ទុក​ថា ទង្វើ​របស់​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ដែល​ព្យាយាម​កម្ចាត់​អង្គការ​សង្គម​ស៊ីវិល ថា​នឹង​នាំ​មក​នូវ​ផលវិបាក​ធ្ងន់ធ្ងរ៖ «លោក ឱម យ៉ិនទៀង នឹង​ប្រព្រឹត្ត​ទោស​កំហុស​ដ៏​ធំ​មួយ។ ការិយាល័យ​អង្គការ​សហប្រជាជាតិ ក្នុង​ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាល​នៃ​គ្រប់​ប្រទេស​ទាំង​អស់​លើ​ពិភពលោក បុគ្គលិក​របស់​អង្គការ​សហប្រជាជាតិ​មាន​អភ័យឯកសិទ្ធិ។ ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា ចាប់​ផ្ដើម​ចាប់​ខ្លួន​បុគ្គលិក​អង្គការ​សហប្រជាជាតិ ខ្ញុំ​សង្ស័យ​ថា អង្គការ​សហប្រជាជាតិ​នឹង​ដក​ការិយាល័យ​ចេញ​ពី​កម្ពុជា។ មាន​ន័យ​ថា គ្រប់​កម្មវិធី​អភិវឌ្ឍន៍​ទាំង​អស់​របស់​អង្គការ​សហប្រជាជាតិ​នឹង​ស្ថិត​ក្នុង​ហានិភ័យ ដូចជា​អង្គការ​សុខភាព​ពិភពលោក (WHO) អង្គការ​សហប្រជាជាតិ​ស្ដីពី​ជំងឺ​អេដស៍ (UNAIDS) យូ.អិន.ឌី.ភី (UNDP) យូនីសេហ្វ (UNICEF) អង្គការ​ទាំង​អស់​នេះ នឹង​ត្រូវ​ពិចារណា​ឡើង​វិញ​ថា តើ​ត្រូវ​នៅ​កម្ពុជា ឬ​យ៉ាង​ណា? ដូច្នេះ ប្រសិនបើ​លោក ឱម យ៉ិនទៀង ប្រព្រឹត្ត​កំហុស​នេះ នោះ​នឹង​មាន​ផល​វិបាក​ធ្ងន់ធ្ងរ ហើយ​គាត់​ចង់​បង្កើត​ព្រឹត្តិការណ៍​អន្តរជាតិ​មួយ គឺ​សារព័ត៌មាន​នៅ​លើ​ពិភពលោក​នឹង​ផ្សព្វផ្សាយ​ពី​រឿង​នេះ​នៅ​លើ​ទំព័រ​មុខ នៅ​លើ​កញ្ចក់​ទូរទស្សន៍ ហើយ​នោះ​នឹង​ក្លាយ​ជា​កំហុស​ដ៏​អាក្រក់​បំផុត»

​ខណៈ​សំណុំ​រឿង​នេះ​ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បញ្ជូន​ទៅ​តុលាការ​ហើយ សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក នៅ​ថ្ងៃ​ទី​២៩ ខែ​មេសា ក៏​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​អំពាវនាវ​ដល់​សហភាព​អឺរ៉ុប​ដែល​ជា​ប្រទេស​ម្ចាស់​ជំនួយ​ធំ​មួយ​របស់​កម្ពុជា លើក​យក​បញ្ហា​ស្ដីពី​ការ​គំរាមកំហែង​អ្នក​ការពារ​សិទ្ធិមនុស្ស​នេះ ទៅ​ជជែក​ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​ដែល​នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​៤ ខែ​ឧសភា ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

8 Responses to "សង្គម​ស៊ីវិល​ជាតិ-​អន្តរជាតិ​ថ្កោលទោស​ចំណាត់​ការ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ"

  1. CountryStudent says:

    Hun Sen CPP wants to intimidate Ny Chacriya and wants Ny Chacriya to help stealing ballots in the up coming election for CPP

  2. CountryStudent says:

    Hun Sen wants to intimidate, control and replace Ny Chacriya with his man. He intimidates and controls Ny Chacriya for helping him to steal the ballots in the up coming election for CPP. If that does not work, Hun Sen will replace his man with Ny Chacriya

  3. បណ្ដាភ្នាក់ងារបណ្ដាញសារព័ត៌មានសេរីដែលមិនបានជួយផ្សព្វផ្សាយគាំទ្រខាងបក្សកាន់អំណាច។

    បក្សកាន់អំណាចនៅក្នុងប្រទេសកម្ពុជាបាន និង កំពុងតែរំលោភទៅលើសិទ្ធិធ្វើនយោបាយរបស់

    បក្សប្រឆាំង សិទ្ធិបញ្ចេញមតិនិងការជួយស្ថាបនារបស់សង្គមស៊ីវិលជាបន្តបន្ទាប់ហើយ។ទង្វើរំលោភ

    សិទ្ធិមនុស្សទៅលើមុមចង្ក្រានទាំងពីរនៅក្នុងប្រទេសកម្ពុជាដល់ម្លឹងៗទៅហើយ យើងមិនទាន់ឃើញ

    ខាងសម្ព័ន្ធភាពអន្តរជាតិនៃលទ្ធិប្រជាធិបតេយ្យ សេរីភាព ឈឺឆ្អាល ជួយអើពើបន្តិចណានៅឡើយ។ 

    ដូច្នេះសូមបណ្ដាភ្នាក់ងារសារព័ត៌មានជាមុមចង្ក្រានទី៣ គួរតែប្រុងជើងការ៕

  4. ??សែន​ សម្បូរ says:

    ពួកក្រុមក្បាលខូចដែលយកឈ្មោះអង្គការជាខែលបិតបាំងដើម្បីបំរើផលប្រយោជន៍នយោបាយរបស់ខ្លួនត្រូវតែចាត់ការយ៉ាងដូច្នេះហើយ​ នេះគឺជារឿងត្រឹមត្រូវ​?​ តើធ្វើអង្គការសិទ្ធមនុស្សឬក៏អង្គការសង្គមសិវិលយា៉ងម៉េចទៅបើកាន់ជើងការពារតែមនុស្សខិលខូច​ ចឹងឈ្មោះអង្គការវាមិនស្អុយទៅហើយ​?ដូចរឿងស្រី​ មុំ​ នឹង​បុរស់​អាស់​ កិម​ សុខា​ ជាដើម​ ពួកយកឈ្មោះអង្គារមកប្រើថានឹងបញ្ជូនស្រី​ មុំ​ ព្រមទាំងគ្រួសារឲចេញទៅនូវបរទេស​ ដើម្បីកុំឲស្រី​ មុំនឹងគ្រួសារឆ្លើយនូវការពិតពីរឿងអំពើអសិលធម៍របស់​ កិម​ សុខា​ ខំនាំគ្នាចេញមកការពារបិតបាំងអំពើរអាស់របស់អនុប្រធានបក្សប្រឆាំងដែលឈ្មោះថា​ កិម​ សុខា​ តើធ្វើអីចឹងវាជារឿងត្រឹមត្រូវឬអត់​?ការដែលយកលុយទៅឲក្រុមគ្រួសារស្រីមុំ​ ដើម្បីបំបិតមាត់សាក្សីកុំឲឆ្លើយបកអាក្រាតនូវរឿងអាស់​របស់អនុប្រធានបក្សប្រឆាំង​ កិម​ សុខា​ ដែលជាជនល្មោភកាម​ អសិលធម៍​ដែលសង្គមស្អបខ្ពើមមានតែពួកផ្កាប់មុខបក្សប្រឆាំងទេដែលយល់ថានេះជារឿងធម្មតា​ ?

  5. ??សែន​ សម្បូរ says:

    ទោះបីជាលោក​ប្រធានអង្គការិទ្ធមនុស្ស ប្រែត​ អាដាម​ ខំចេញមកស្រែកអំពីរបញ្ហាសិទ្ធមនុស្សនូវកម្ពុជាក៏មិនអាចធ្វើអ្វីបានដែរ?លោក​ ប្រែត​ អាដាម​ គួរតែងដឹងច្បាស់ណាស់ថាការដែលប្រប្រិតរបស់មន្ត្រីអង្គាសង្គមសិវិលនឹងអង្គការសិទ្ធមនុស្សគឺវាខុសយកលុយទៅទិញទឹកចិត្តសាក្សីហើយចង់បញ្ជូនក្រុមគ្រួសារនឹងសាក្សីឲទៅរស់នូវបរទេសដើម្បីកុំឲឆ្លើយនូវការពិតរឿងលោក​ កិម​ សុខា​ អនុប្រធានបក្សសង្គ្រោះអំពីរឿងអាស់​ លោកគួរតែយល់ហើយថាប្រទេសរបស់លោកបើជនណាម្នាក់ជាពិសេសគឺអ្នកនយោបាយហ្នឹងតែម្តងបើមានប្រពន្ធហើយគឺមិនអាចដើរដេកជាមួយស្រីណាផ្សេងបានទៀតឡើយគឺត្រូវអស់បុណ្យអ់ស់ស័ក្កហើយថែមទាំងជាប់គុកទៀតផង​?ច្បាប់របស់ប្រទេសលោកដែលហៅថា Adultery ហើយមួយទៀតយកលុយ​ buy withnees នឹងក៏ជារឿងខុសច្បាប់ដែរនូវប្រទេសលោកនោះ !ពួកមន្ត្រីអង្គការមួយចំនួននេះបានប្រប្រិតខុសច្បាប់ទើបត្រូវជាប់ចោទ​?

  6. BMW says:

    America EU and UN should kick evil Hun Sen ass and his evil military commander
    out of power, because this CPP trying to destroy Human right and the real democracy in Cambodia.

  7. BMW says:

    America EU and UN should kick evil Hun Sen ass and his evil military commander
    out of power, because this CPP trying to destroy Human right and the real democracy
    in Cambodia.

  8. BMW says:

    America EU and UN should kick evil Hun Sen ass and his evil military commander
    out of power, because this CPP trying to destroy Human right and the real democracy
    in Cambodia.