ក្រុម​យុវជន​របស់​លោក ស្រី ចំរើន ប្រកាស​តវ៉ា​ប្រឆាំង​ក្រុម​អ្នក​គាំទ្រ​បក្ស​សង្គ្រោះជាតិ

ដោយ ថា កិត្យា
2016-05-30
RFA

ក្រុម​ស្រី ចំរើន ប្រឆាំង​អ្នក​គាំទ្រ​ កឹម សុខា ៨៥៥
ក្រុម​យុវជន​ដឹកនាំ​ដោយ​លោក ស្រី ចំរើន ស្រែង​តវ៉ា​ប្រឆាំង​ក្រុម​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ ដែល​គ្រោង​ហែ​ញត្តិ​ថ្វាយ​ព្រះមហាក្សត្រ នា​មុខ​​សណ្ឋាគារ​កាំបូឌីយ៉ាណា នៅ​រសៀល​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Tha Kitya


យុវជន​មួយ​ក្រុម​ប្រមាណ​៥០​នាក់ ដឹកនាំ​ដោយ​លោក ស្រី ចំរើន ប្រកាស​តវ៉ា​ប្រឆាំង​ក្រុម​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ ហើយ​ប្ដេជ្ញា​តតាំង​ចូល​សមរភូមិ​ជាមួយ​អ្នក​គាំទ្រ​បក្ស​ប្រឆាំង។

សកម្មភាព​របស់​យុវជន​ទាំង​នេះ ប្រើ​រថយន្ត​ប្រភេទ​ទំនើប កាន់​ក្បាល​មេក្រូ​នៅ​មុខ​សណ្ឋាគារ​កាំបូឌីយ៉ាណា ស្រែកបំពង​សំឡេង​​ជេរ​ប្រមាថ ដោយ​​ប្រើ​ពាក្យ​អសុរស​ចំពោះ​អ្នកគាំទ្រ​បក្ស​ប្រឆាំង ដែល​គ្រោង​ហែ​ញត្តិ​ថ្វាយ​ព្រះមហាក្សត្រ នៅ​រសៀលថ្ងៃ​ទី​៣០ ឧសភា។

តែ​យ៉ាង​ណា​ក៏​ដោយ ការ​ដាក់​មេក្រូ​ស្រែក​តវ៉ា​របស់​ក្រុម​យុវជន​នេះ មិន​ត្រូវ​បាន​សមត្ថកិច្ច​រារាំង​ ដូច​សមត្ថកិច្ច​កំពុង​រារាំង​ក្រុម​តំណាងរាស្ត្រ និង​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​នោះ​ឡើយ ខណៈ​ក្បួន​ហែ​ញត្តិ​របស់​គណបក្ស​សង្គ្រោះជាតិ កំពុង​ត្រូវ​បាន​កង​កម្លាំង​អាជ្ញាធរ​មាន​សមត្ថកិច្ច ដាក់​បារាស​រារាំង​មិន​ឲ្យ​ចេញ​ដំណើរ​រួច​ទេ។

គណបក្ស​សង្គ្រោះជាតិ នៅ​តែ​បន្ត​ជំហរ​របស់​ខ្លួន​ទៅ​មុខ​ក្នុង​ការ​ហែ​ញត្តិ ទៅ​ថ្វាយ​ព្រះមហាក្សត្រ បើ​ទោះ​បី​ជា​សាលា​រាជធានី​ភ្នំពេញ មិន​អនុញ្ញាត​ក្ដី ក្រោយ​ពី​សភា​បាន​អនុម័ត​ឲ្យ​តុលាការ​បន្ត​នីតិវិធី​លើ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា ដែល​តុលាការ​ចោទ​ប្រកាន់​ជា​បទល្មើស​ជាក់ស្ដែង បន្ទាប់​ពី​លោក កឹម សុខា មិន​ចូល​ខ្លួន​ទៅ​បំភ្លឺ​តាម​ការ​កោះ​ហៅ​ចំនួន​ពីរ​លើក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

3 Responses to "ក្រុម​យុវជន​របស់​លោក ស្រី ចំរើន ប្រកាស​តវ៉ា​ប្រឆាំង​ក្រុម​អ្នក​គាំទ្រ​បក្ស​សង្គ្រោះជាតិ"

  1. says:

    ក្រុមយុវជនអត់ពូជល្ងង់ខ្លៅបំរើអាចារកម្មយួន ស្រី ចំរើន ពួកកូនចៅមីឆ្កែអាឆ្កែឯងកំពុងបំពេញបំណងមហិច្ឆតាយួនឈ្លានពានជួយយួនសម្លាប់ខ្មែរហើយកូនមីឆ្កែ !
    មិនយូរទេ ពេលខ្មែរបាត់បង់កម្លាំង ពួកយួនឈ្លានពាននិងមកយកក្បាលពួកហ្អែងង៉ែងនិងក្បាលម៉ែឪ
    ពួកហ្អែងង៉ែងដាំតែអុងជាមិនខានឡើយ !

  2. xxx says:

    សូមជួយពិចារណានូវអំពើដែលក្រុមអាស្រី ចំរើនដែល (ប្ដេជ្ញាតតាំងចូលសមរភូមិជាមួយអ្នកគាំទ្របក្សប្រឆាំង)
    តើមានន័យដូចម្ដេច? ឬមានន័យចង់ប្រយុទ្ធគ្នា?

  3. xxx says:

    សូមជួយពិចារណានូវអំពើដែលក្រុមអាស្រី ចំរើនដែល (ប្ដេជ្ញាតតាំងចូលសមរភូមិជាមួយអ្នកគាំទ្របក្សប្រឆាំង)
    តើមានន័យដូចម្ដេច? ឬមានន័យចង់ប្រយុទ្ធគ្នា???