គង់ វង្ស​យ៉ាទី​ រំលេច​ស​ម្រស់​ដើម​ទ្រូង​ឯកោះ​រ៉ុង

ពិធីការិនី កញ្ញា គង់ វង្សយ៉ាទី។ វុទ្ធី

ពិធីការិនី កញ្ញា គង់ វង្សយ៉ាទី។ វុទ្ធី




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញ: ព្រម​នឹង​ភាព​រីកចម្រើន​លើ​វិថី​សិល្បៈ​ ដែល​វិវឌ្ឍខ្លួន​ឡើង​ធ្វើជា​ពិធីការិនី​ កម្មវិធី​ផ្សាយ​ផ្ទាល់​នៅ​ទ្រនំ​ទូរទស្សន៍​ស៊ីធីអិន​ អតីត​កញ្ញាឯក​ទស្សនា​វដ្តី​នាង ​គង់ វង្សយ៉ាទី ក៏ល្បី​មាន​មន្តស្នេហ៍​អន្ទង​កន្លង់​ទ្រព្យស្តុក​ទាំងក្នុង​ និង​ក្រៅ​ស្រុកហើរ​ឆ្វែលបន្ត​កន្ទុយ​គ្នាដែរ។

បន្ថែម​លើការ​សម្គាល់​នេះ ស្រី​ស្រស់​ពិធីការិនី គង់ វង្យ​យ៉ាទី ក៏​ធ្វើឲ្យ​បុរស​ៗ​កាន់​តែ​ក្នាញ់​ជាមួយ​ការ​បញ្ចេញ​សម្រស់​ដើម​ទ្រូង​ដំបូង​ ចេញ​សាច់​សខ្ចី​មូល​ក្លំ​គួរ​ឲ្យ​ក្នាញ់។ដំណើរ​លើ​វិថី​សិល្បៈ​ច្រើន​ឆ្នាំ​ហើយ មហាជន​កម្រ​នឹងឃើញ​ស្រស់ស្រី គង់ វង្សយ៉ាទី រំលេច​សាច់​ឲ្យមាន​ភាព​ភ្ញាក់​ផ្អើល​ ​ចំណាយ​ភ្នែក​មហាជន​តាមរយៈ​ភាព​សិចស៊ី​ចំហ​ល្វែង​លើ​ ខើចក្រោម​ណាស់ ​ដែល​ភាគច្រើន​គឺ​នៅពេល​នាង​បង្ហាញ​វត្តមាន​លើឆាក​សិល្បៈ​ និង​ស្លៀកពាក់​បិទបាំង​រាងកាយ​ជិតៗ​ប្រៀប​នឹង​នារីខ្មែរ​ប្រកាន់​ប្រពៃណី​អភិរក្ស។

ផ្ទុយ​ពី​ភាព​ស្រគត់​ស្រគំ​នេះ គង់ វង្សយ៉ាទី​ ក៏ធ្លាប់​ធ្វើឲ្យ​ភ្ញាក់​ផ្អើល​ពី​បណ្តាញផ្ស​ព្វផ្សាយ​ថា នាង​មានអ្នក​ជំនួញ​នេះ​ អ្នកជំនួញ​នោះ​ ចិញ្ចឹម​ និង​រឿង​ល្បីថា នាង​ធ្លាប់​បាន​បង្កើត​ចំណងស្នេហ៍​អាថ៌​កំបាំង​នឹង​រៀមច្បង​សិល្បៈ​​រូបសង្ហា​ម្នាក់ និងបាន​បន្សល់​នូវ​តំណក់​ឈាម​រួមគ្នា ១ គ្រាប់​​អាយុ​កន្លះ​ទសវត្សរ៍​ហើយ។

យ៉ាង​ណា​មិញ​ពីការ​លេង​ស្ទីលថ្មី​ប្លែក​ខុស​ពីភាព​រមទម្យពី​មុន​នោះ ពេល​នេះ​នាង​បាន​បញ្ចេញរូប​ថតមួយ​សន្លឹក​ក្នុង​ឈុតប៊ី​គីនី​ចងខ្សែ​កំប៉ិតឡិត ចុះលេង​ទឹក​សមុទ្រ​ ដោយ​គ្រាន់តែមាន​អាវក​ឌុប​ស្ដើងមក​ពាក់ពី​លើ ​បញ្ចេញ​សម្រស់​ដើមទ្រូង​គួរ​ឲ្យ​ក្នាញ់​នោះ​​ ក៏ពើប​នឹងព័ត៌​មាន​ខ្សឹប​ខ្សៀវ​លើក​ឡើងពី ដំ​ណើរ​កម្សាន្ត​នោះ​ភ្លាមៗ​ថា ​ មិនមែន​ជា​វត្តមាន​គ្រួសារ​នាងតែ​ពីរបីនាក់​នោះទេ គឺ​មាន​គ្នាច្រើន​ ដែលក្នុង​នោះ​មានការ​បង្ហើប​ថា ក៏មាន​វត្តមាន​ម្ចាស់ស្នេហ៍​ នាង​រួមដំណើរ​កម្សាន្តផង​ដែរ បាន​ជាមាន​រូបភាព​បែប​រ៉ូមែន​ទិក ចំហទ្រូង​ទ្រលុក​ទ្រលន់​គួរឲ្យ​ក្នាញ់ជា​កាយវិការ​សម្ញែង​ទាក់​អារម្មណ៍​ម្ចាស់​ស្នេហ៍​នាង។

យ៉ាង​ណា​នៅ​ជុំវិញ​រូបភាព​សិចស៊ី​ដំបូង​​ ដែល​មាន​គេបង្ហើប​ថា ធ្វើឲ្យ​កែវ​ភ្នែក​ម្ចាស់ស្នេហ៍​សម្លឹង​ស្ទើរជ្រុះ​នោះ មិន​ត្រូវ​បានការ​បកស្រាយ​យ៉ាងណា​ពីស្រី​ស្រស់​ពិធីការិនី គង់ វង្សយ៉ាទី ទេ ដោយ​ទូរស័ព្ទ​នាងមិន​អាច​ទំនាក់​ទំនងបាន​។ តែមុន​នោះ ម្តាយ​នាង គង់ វង្សយ៉ាទី ធ្លាប់បាន​បញ្ជាក់​ប្រាប់​ថា កូនស្រី​របស់​អ្នកស្រីនៅ​មិន​មានម្ចាស់​ស្នេហ៍​ដូចគេ​តែង​ល្បី​នោះទេ តែបើ​មាន​អ្នក​ស្រឡាញ់​នោះ មានមែន ហើយ​ក៏មិនមែន​មួយដែរ​ គឺមាន​ច្រើន។

អ្នកស្រី ចរិយា ធ្លាប់ អះអាង​ទៀត ថា៖ «មាន​ទាំង បុរស​ក្រៅ​ប្រទេស​គេជិះ​យន្ត​ហោះ​ មកសុំ​ជួប យ៉ាទី សារភាព​ថា​ស្រលាញ់​ត្រង់ៗ ដែល​ខ្ញុំក៏បាន​ដឹង​ តែកូន​ស្រី​ខ្ញុំនាង​បដិសេធ​។ នាងប្រាប់​ថាមិន​ទាន់ចង់​គិត​រឿង​ស្នេហាហ្​នឹងទេ ចង់ប្រឡូក​ការងារ​សិល្បៈ​ឲ្យល្បី​ជាងនេះ​សិន។ តែ​អារឿង​សិចស៊ី​អីហ្នឹង​កូន​ខ្ញុំមិន​ចូលចិត្តទេ នាង​ខ្លាចគេ​រិះគន់​ណាស់ អ៊ីចឹង​ហើយ​បាន​ជា​កន្លង​មក​ឃើញ​នាង​ស្លៀកពាក់​ធម្មតាៗ មិនសិច​ស៊ីពេក​ទេ​»៕

What Next?

Recent Articles

2 Responses to "គង់ វង្ស​យ៉ាទី​ រំលេច​ស​ម្រស់​ដើម​ទ្រូង​ឯកោះ​រ៉ុង"

  1. តាកែវ says:

    ទាល់តែបញ្ចេញដោៈចឹងបានទាក់ប្ុុសបាន។ ថោកខ្លាំងណាស់។

  2. ស្រី ចំរើន says:

    សូមក្រុមលោក ស្រី ចំរើន និងកញ្ញា ធី សុវណ្ណថា ជួយប្តឹងទៅតុលាការផង ព្រោះធ្វើអោយខូចសណ្តាប់ធ្នាប់សាធារណៈ ធ្វើអោយប្រុសជ្រួលជ្រើម ធ្វើអោយសង្ឃដាច់សីល។