CNRP ទទូច​សុំ​ចរចា​ជាថ្មី​ខណៈ​បក្ស​ដទៃ​ទៀត​ជួយ​ចូលរួម​ជំរុញ

លោក អេង ឆៃអ៊ាង ថ្លែង​ប្រាប់​អ្នក​កាសែត​កាលពី​ម្សិលមិញ។  ហុង មិនា

លោក អេង ឆៃអ៊ាង ថ្លែង​ប្រាប់​អ្នក​កាសែត​កាលពី​ម្សិលមិញ។ ហុង មិនា




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ ​គណបក្ស​ប្រឆាំង​ជាថ្មី​ម្តង​ទៀត​បាន​ទទូច​ឲ្យ​មាន​ជំនួប​ចរចា​ជាមួយ​គណបក្ស​កាន់​អំណាច​​ដើម្បី​បញ្ចប់​បញ្ហា​នយោបាយ​​​​ដែល​កំពុង​មាន​ភាព​តានតឹង​ខ្លាំង​ខណៈ​​បក្ស​នយោបាយ​ដទៃៗ​​ក៏​បាន​ជំរុញ​ឲ្យ​គណបក្ស​ទាំង​ពីរ​​ត្រឡប់​ទៅ​រក​តុ​ចរចា​ផង​ដែរ​ប៉ុន្តែ​មន្ត្រី​គណបក្ស​ប្រជាជន​ថា​គណបក្ស​នៅ​តែ​ប្រកាន់​ជំហរ​មិន​ចរចា​ដដែល​។

ថ្លែង​ទៅ​កាន់​អ្នក​ព័ត៌មាន​បន្ទាប់​ពី​​ទៅ​សួរ​សុខទុក្ខ​សកម្មជន​ដែល​កំពុង​ជាប់​ពន្ធនាគារ​​​​កាលពី​ម្សិលមិញ​លោក អេង ឆៃអ៊ាង តំណាង​រាស្រ្ត​ CNRP បាន​ទទូច​​សុំ​ម្តង​ទៀត​ឲ្យ​មាន​ការ​ជួប​​ចរចា​ជាមួយ​​មេដឹកនាំ​កំពូល​គណបក្ស​​ប្រជាជន​កម្ពុជា​​ដែល​ដឹកនាំ​ដោយ​​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ​ដើម្បី​ដោះស្រាយ​​ភាព​តានតឹង​នយោបាយ​​។

ដោយ​​និយាយ​សំដៅ​ទៅ​អង្គការ​សហប្រជាជាតិ​សហភាព​អឺរ៉ុប​​​ និង​ប្រទេស​​មិត្តភាព​ដទៃៗ​ទៀត​ដែល​​​បាន​ចាត់​ទុក​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ CPP និង​ CNRP ​ថា​ជា​ហេតុផល​នយោបាយ​នោះ​លោក ឆៃអ៊ាង បាន​ថ្លែង​ថា​បើ​ទោះបី​ជា​មេដឹកនាំ CPP ព្យាយាម​ការពារ​នីតិវិធី​​​របស់​តុលាការ​​​ចំពោះ​ការ​ចាប់​ខ្លួន​​សមាជិក​ CNRP និង​សកម្មជន​សិទ្ធិ​មនុស្ស​ដោយ​បាន​អះអាង​ថា​វា​គឺជា​ការ​អនុវត្ត​ច្បាប់​​ក្ដី​ប៉ុន្តែ​​​មតិ​ជាតិ​ និង​អន្តរជាតិ​​​បាន​មើល​ឃើញ​ថា​រាល់​ករណី​ទាំងអស់​ដែល​តុលាការ​ចាប់​ខ្លួន​​សមាជិក CNRP និង​សកម្មជន​សិទ្ធិ​មនុស្ស​​គឺ​ជា​ហេតុផល​នយោបាយ​ហើយ​មិនមែន​ជា​ការ​អនុវត្ត​ច្បាប់​ទេ​។

លោក អេង ឆៃអ៊ាង បាន​បន្ត​ថា​៖ «​យើង​អំពាវនាវ​ឲ្យ​មាន​​​ការ​ជួប​គ្នា​។ [យើង​] ​សូម​ឲ្យ​ភាគី​ទាំង​ពីរ​​ជួប​ និង​ជជែក​ស្វែងរក​ដំណោះស្រាយ​។ ​ករណី​នេះ​បើ​ទោះបី​ជា​​គណបក្ស​កាន់​អំណាច​និយាយ​ថា​វា​ជា​ការ​អនុវត្ត​ច្បាប់​យន្តការ​តុលាការ​ក៏ដោយ​ប៉ុន្តែ​មតិ​ជាតិ​អន្តរជាតិ​បាន​ឃើញ​យ៉ាង​ច្បាស់​​»។

លោក​បាន​បញ្ជាក់​ថា​៖ «​ទោះ​បី​ជា​​អគ្គលេខាធិការ​​អង្គការ​សហប្រជាជាតិ​លោក បាន គីមូន បាន​ឃើញ​ច្បាស់​ថា​វា​ជា​ហេតុផល​នយោបាយ​។​ តំណាងរាស្រ្ត​សភា​អឺរ៉ុប​​​មក​ពី​ប្រទេស​ ២៨ ​​​ក៏បាន​ឃើញ​ថា​វា​ជា​ហេតុ​ផលនយោបាយ។ អូស្រ្តាលី​ក៏​បាន​ថ្លែង​ផង​ដែរ​ថា​វា​ជា​ហេតុផល​នយោបាយ​សហរដ្ឋ​អាមេរិក​ក៏​បាន​ថ្លែង​ផង​ដែរ​ថា​ជា​ហេតុផល​នយោបាយ​​។ ​ហេតុ​អ្វី​​បាន​ជា​ពួកគេ​ឃើញ​ច្បាស់?

ដោយសារ​តែ​ពួកគេ​ប្រៀបធៀប​​នៅ​ក្នុង​ប្រទេស​​ខ្មែរ​យើង​ការ​អនុវត្ត​ច្បាប់​​មាន​ស្តង់ដារ​ពីរ​»។

ដោយ​បញ្ជាក់​ពី​ការ​អនុវត្ត​ច្បាប់​មាន​ស្តង់ដារ​ពីរ លោក ឆៃអ៊ាង បាន​​​សំដៅ​ទៅ​ករណី​រវាង​​សកម្មជន​ ១៥ ​នាក់​ដែល​ជាប់​ពន្ធនាគារ​រួម​ទាំង​មន្រ្តី​ជាន់​ខ្ពស់​ CNRP លោក មាជ សុវណ្ណារ៉ា, លោក អឿ ណារិទ្ធិ, លោក ឃិន ចម្រើន…និង​អ្នក​ប្រព្រឹត្ត​ល្មើស​ ៣ នាក់​ទៀត​​​ដែល​វាយ​តំណាង​រាស្រ្ត​ CNRP គឺ​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ក្នុង​កម្រិត​ផ្សេង​​គ្នា​ឆ្ងាយ​។

លោក ឆៃអ៊ាង បាន​​សង្កត់​ធ្ងន់​​ថា​លោក មាជ សុវណ្ណារ៉ា គ្រាន់​តែ​កាន់​មីក្រូហ្វូន​អំពាវនាវ​ឲ្យ​​​អ្នក​តវ៉ា​​កុំ​ប្រើ​ហិង្សា​កាលពី​ថ្ងៃ​ទី​ ១៥ កក្កដា ២០១៤ ​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​​ ២០ ​ឆ្នាំ​ចំណែកឯ​​មនុស្ស​ ៣ នាក់​ដែល​វាយ​តំណាងរាស្រ្ត​​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​​ពន្ធនាគារ​ ៤ ​ឆ្នាំ​ប៉ុន្តែ​អនុវត្ត​ការ​ជាប់​ពន្ធនាគារ​​​តែ​មួយ​ឆ្នាំ​។

លោក ឆៃអ៊ាង បាន​ថ្លែង​បន្ត​ថា​៖ «​ហេតុ​ដូច្នេះ​យើង​​បាន​ឃើញ​រួច​ហើយ​​ករណី​ក្នុង​ប្រទេស​ខ្មែរ​វា​មិនមែន​ជា​ការ​អនុវត្ត​ច្បាប់​​វា​ជា​ហេតុផល​នយោបាយ​។

ដូច្នេះ​ដើម្បី​ដោះស្រាយ​បញ្ហា​​នេះ​​មាន​តែ​អ្នក​នយោបាយ​​ជួប​ជជែក​គ្នា​»។

ទន្ទឹម​នេះ​គណបក្ស​​ ហ៊្វុនស៊ិនប៉ិច ​​និង​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ក៏​បាន​អំពាវនាវ​ឲ្យ​​​ CPP ​​និង​ CNRP ត្រឡប់​​ទៅ​តុចរចា​ដោយ​បាន​ថ្លែង​ថា​មាន​តែ​ការ​ចរចា​ទេ​ទើប​អាច​​ស្វែងរក​​សន្តិភាព​ និង​វិបុលភាព​​សម្រាប់​ប្រជាជន​បាន។

អ្នក​នាំ​ពាក្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​លោក ញេប ប៊ុនជិន ​និង​អ្នក​នាំ​ពាក្យ​​​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​លោក សំ អ៊ីន បាន​ថ្លែង​ថា​វប្បធម៌​សន្ទនា​ដែល​បង្កើត​ឡើង​​ដោយ​ CPP និង​ CNRP ​​​​ត្រូវ​តែ​បន្ត​​ដើម្បី​ស្វែងរក​សន្តិភាព​ និង​​​​ភាព​សុដុមរមនា​ដល់​ប្រជាជន​។

លោក ញែប ប៊ុនជិន បាន​ថ្លែង​ថា​៖ «​​តាង​នាម​ឲ្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ខ្ញុំ​យល់​ថា​អ្វី​ដែល​ជា​ការ​ចាប់​ផ្តើម​​របស់​គណបក្ស​ទាំង​ពីរ​​សម្រាប់​ការ​​សន្ទនា​គ្នា​គឺ​​យើង​បន្ត​​ការ​សន្ទនា​ច្រើន​ជាង​មុន​ពីព្រោះ​គណបក្ស​ទាំង​ពីរ​បាន​​ចាប់​ផ្តើម​វប្បធម៌​សន្ទនា​។ ដូច្នេះ​ប្រសិន​បើ​មាន​វប្បធម៌​សន្ទនា​គឺ​ល្អ​»។

លោក សំ អ៊ិន បាន​ថ្លែង​ថា​៖ «​​យើង​គិត​ថា​វា​មិនមែន​ជា​បរិយាកាស​នយោបាយ​ល្អ​បណ្តាល​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​ដល់​ពលរដ្ឋ​។ ​វា​ជា​បរិយាកាស​មួយ​ដែល​អាច​ប៉ះពាល់​ដល់​ការ​បោះឆ្នោត​ឆ្នាំ​ ២០១៧ ​​និង​ ២០១៨​ ប្រសិន​បើ​​ដំណើរការ​ ​[នៃ​ភាព​ចម្រូង​ចម្រាស​] ​នៅ​តែ​បន្ត​មាន​​។ ដូច្នេះ​យើង​គិត​ថា​គណបក្ស​ទាំង​ពីរ​​ត្រូវ​ស្វែងរក​វិធី​ដោះស្រាយ​បញ្ហា​​​ចម្រូង​ចម្រាស​​នេះ​ដើម្បី​ចៀសវាង​ការ​ធ្វើ​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​ដល់​ពលរដ្ឋ​»។

ប៉ុន្តែ​អ្នក​នាំ​ពាក្យ​​របស់​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន ​មិន​បាន​ផ្តល់​អត្ថាធិប្បាយ​​ច្រើន​ទេ​ពី​ម្សិលមិញ​គ្រាន់តែ​បញ្ជាក់​ជាថ្មី​ថា​ជំហរ​របស់​ CPP ​​គឺ​នៅ​តែ​ដដែល​​គឺ​មិន​យល់​​ព្រម​​ចរចា​ជាមួយ​ CNRP។

លោក សុខ ឥសាន ​បាន​​បន្ត​ថា​៖ «​​មិន​មាន​ការ​ចរចា​។ គ្មាន​អ្វី​ត្រូវ​ចរចា​។ ​ទុក​ឲ្យ​តុលាការ​​​ធ្វើ​ការងារ​របស់​ខ្លួន​»៕ PS

What Next?

Recent Articles

2 Responses to "CNRP ទទូច​សុំ​ចរចា​ជាថ្មី​ខណៈ​បក្ស​ដទៃ​ទៀត​ជួយ​ចូលរួម​ជំរុញ"

  1. ?? says:

    after too many problem that have been greeted by HUN SEN all Cambodian and international community is seeing very clearly no question to ask but it is sadly HUN SEN and his followers never admit that they have done any thing wrong. it is become a very bad attitude of this CPP leadership as always. for my understanding no need to negotiate whit that devil HUN SEN he never give up his evil action. dog still be dog no matters what. sooner or later his evil act will come back to hunt him. all HUN SEN spoke men was very good at flipped any situation around in fever of one evil man. we believed what go around will come around and what going up have to come down. let it go if you have been trying so hard and you did not see any result from it. as I always mention about some kind of evil person when he did not see coffin he so happy and forgotten every thing can happen to him. but…………that kind of person when he is seeing coffin in front of him he will crying like a baby . it is so sad if he is going hell just only himself is ok but he will drag the whole nation going whit him. I’m talking about situation in general . expressly the request from the world community to solve the problem peacefully. wait and see what can this evil do when he seeing coffin .

  2. VengSreng(chorngAhkheit) says:

    ឣាខ្វាក់ហ៊ុនសែន មានកូនស្រីមួយនាក់ជាមួយ ហ៊ឹមសីុវន បើហែងប្រកែក ហ៊ាន DNA ទេ? ឣាក្បត់ជាតិ??
    ————–

    ឣាខ្វាក់ហ៊ុនសែន ជាមេចោរលួចប្លន់ប្រពន្ធ ពូខៃប្រសិទ្ធ មីងពិសិទ្ធ ពលិកា រួចបណ្ដោយឨយមីងៀន ទីតឺសម្លាប់ ឣាឃាតុករក្បត់ជាតិហ៊ុនសែនមិនហ៊ានផ្ដឹងកាសែតបារាំងទេ ព្រោៈមានភស្ដុតាងគ្រប់គ្រាន់ ពេលវារំលោភ មីងពិសិទ្ធពលិកា វាបានយក កន្សែងដៃ មីងពិសិទ្ធពលិកាជូតទឹកក្ដដ៏ឣប្បលក័របស់វា ទឹកក្ដវាដិតដាមពេញកន្សែងនោៈ ឣីឡូវទឹកក្ដឣាខ្វាក់ហ៊ុនសែននេះវាស្ងួតមែនពិត តែគេនៅតែឣាចប្រើសំរាប់ធ្វើរតេសថាជារបស់ឣ្នកណាបាន
    ដោយគ្រាន់តែត្រូវការទឹកក្ដឣាខ្វាក់ដើម្បីព្រាបធាបតែបុណ្ណោៈ ពេលឡើងតុលាកាឣន្ដរះជាតិ គេនឹងឨយវាសាប់ក្ដខ្លួនវាយកទឹកក្ដដ៏ស្មោភរោគរបស់វាដើម្បីព្រាបធាប ពេលវាសាប់ក្ដ គេដាក់កាមេរ៉ាយាមយ់ាង ប្រុងប្រយត្ន័ព្រោៈខ្លាចវាបន្លំទឹកក្ដឣ្នកដ៏ទៃ បើវាសាប់មិនចេញទេគេនឹងឨយវាមើលរឿងសិចក្នុងវីឌីឣូ រួច ឨយចុយជាមួយកាដួយជរ័ បើនៅតែមិនចេញទៀត គេនឹងចាប់មីទីតឺមកបៀមវា រួចខ្ជាក់ដាក់កែវឨយពេទ្យយកទៅមន្ទីពិសោធ៏
    ——————-

    ឣាញ់ស្ឣប់ ពួកឣាខ្វាក់់ ល្ងង់ ក្បត់ជាតិ ថោកទាប ហ៊ុនសែន និងឆ្កែៗរបស់វាដូចជាឣាបៅសេរម៉ែវាឣាso socheath ឣីចឹង