​លោក នី ចរិយា ត្រូវ​​បាន​ចៅក្រម​តុលាការ​ក្រុង​ភ្នំពេញ​នាំ​ខ្លួន​មក​សាកសួរ​​បន្ថែម

ដោយ ម៉ម មុនីរតន៍
2016-06-23
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

នី ចរិយា ២០១៦ ៨៥៥
អគ្គ​លេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) លោក នី ចរិយា (រូប​កណ្ដាល) ពេល​បញ្ជូន​មក​ដល់​សាលាឧទ្ធរណ៍ នៅ​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Rann Samnang


ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​​ភ្នំពេញ លោក ធាម ច័ន្ទពិសិដ្ឋ នាំ​ខ្លួន​អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លោក នី ចរិយា មក​សាកសួរ​បន្ថែម​ទៅ​ថ្ងៃ​ទី​២៣ មិថុនា ទាក់ទង​នឹង​បទ​ចោទ​សម​គំនិត​សូកប៉ាន់​សាក្សី។

កាល​ពី​​ថ្ងៃ​ទី​១៥ មិថុនា លោក នី ចរិយា ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ ហៅ​មក​សាកសួរ​​ម្ដង​រួច​ហើយ ប៉ុន្តែ​លោក នី ចរិយា បដិសេធ​មិន​ឆ្លើយ​ចំពោះ​មុខ​ចៅក្រម​​​ស៊ើបសួរ​នោះ​ទេ ដោយ​អវត្តមាន​មេធាវី​ការពារ​ក្ដី​របស់​លោក។

លោក នី ចរិយា ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ ចោទ​ប្រកាន់​ពី​បទ​សម​គំនិត​សូកប៉ាន់​សាក្សី ទាក់ទង​នឹង​រឿង​អ្នកនាង ខុម ចាន់តារាទី ហៅ​ស្រី​មុំ។

សូម​​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក ម៉ម មុនីរតន៍ ដូច​ត​ទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles