ស្ត្រី​ដែល​ថា​ប្រមាថ​លោក ហ៊ុន សែន ត្រូវ​បាន​ចោទ​ប្រកាន់

ស្ត្រី​សង្ស័យ​ក្រោយ​សមត្ថកិច្ច​នាំ​ខ្លួន​សាកសួរ។ រូបថត ហ្វេសប៊ុក

ស្ត្រី​សង្ស័យ​ក្រោយ​សមត្ថកិច្ច​នាំ​ខ្លួន​សាកសួរ។ រូបថត ហ្វេសប៊ុក



and
ភ្នំពេញប៉ុស្តិ៍

បាត់ដំបងៈ ស្រ្តី​នៅ​ខេត្ត​បាត់ដំបង​វ័យ​​ ៣៥ ឆ្នាំ​ម្នាក់​ត្រូវ​បាន​ចោទ​ប្រកាន់​​ពី​បទ​ប្រមាថ​​មន្រ្តី​សាធារណៈ​បន្ទាប់​ពី​​នាង​បាន​បង្ហោះ​​រូប​​មួយ​នៅ​លើ​ហ្វេសប៊ុក​​ប្រកាស​​​​ថា​លោក​នាយក​រដ្ឋមន្រ្តី​ស្លាប់​ដោយ​ការ​ធ្លាក់​យន្តហោះ​ប៉ុន្តែ​នាង​ថា​មាន​គេ​យក​ទូរស័ព្ទ​គាត់​ប្រើ​បំណង​ធ្វើ​បាប​ខណៈ​នាង​បាត់​ទូរស័ព្ទ​ និង​បាន​ប្ដឹង​សមត្ថកិច្ច​មូលដ្ឋាន​កាលពី​ខែ​មុន។

លោក ​ទូច សុភក្តី អ្នក​នាំពាក្យ​​សាលា​ដំបូង​ខេត្ត​បាន​ថ្លែង​ថា ប៉ាង ស៊ីណា ​ត្រូវ​បាន​ចោទ​ប្រកាន់​​ពី​បទ​ប្រមាថ​មន្រ្តី​សាធារណៈ​​តាម​មាត្រា​ ៥០២ ​​នៃ​ក្រម​ព្រហ្មទណ្ឌ​ហើយ​នឹង​ត្រូវ​ដាក់​​នៅ​ក្រោម​ការ​​គ្រប់គ្រង​នៅ​ផ្ទះ​របស់​នាង​។

លោក​បាន​បន្ត​ថា​៖ «​យើង​បាន​និង​កំពុង​សាកសួរ​នាង​​តាំងពី​ម្សិលមិញ​ [ថ្ងៃ​សៅរ៍​] ហើយ​ព្រឹក​​នេះ​យើង​សម្រេច​ចោទ​ប្រកាន់​នាង​​ពី​បទ​ប្រមាថ​​មន្រ្តី​សាធារណៈ​»។

គណនី​ហ្វេសប៊ុក​របស់​ ប៉ាង ស៊ីណា ​មាន​រូបភាព​ដែល​បង្ហោះ​​កាលពី​ថ្ងៃ​ទី​ ៥ មិថុនា និង​ ២១ ​មិថុនា​ដោយ​បង្ហាញ​នូវ​រូបថត​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ​​អម​ដោយ​កម្រង​ផ្កា​បុណ្យ​សព​ចំនួន​ពីរ​​ជាមួយ​នឹង​ការ​សរសេរ​ថា​៖ «​​ ហ៊ុន សែន ស្លាប់​នៅ​ក្នុង​ការ​ធ្លាក់​យន្តហោះ​អបអរ​សាទរ​ចំពោះ​ការ​ស្លាប់​របស់​គាត់​»។

លោក​បាន​បន្ថែម​ថា ស៊ីណា បដិសេធ​ថា​មិន​បាន​បង្ហោះ​​រូប​នេះ​​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​នាង​ទេ​នៅ​ពេល​នាង​ត្រូវ​បាន​សួរ​​ដោយ​​កងរាជ​អាវុធហត្ថ​ខេត្ត​ហើយ​​ថា​នាង​នឹង​ត្រូវ​​រាយការណ៍​​​នៅ​​ប៉ុស្តិ៍​នគរបាល​ឃុំ​​​សម្រាប់​​ខែ​បន្ទាប់​។

លោក មុយ សាលិត មេបញ្ជាការ​កងរាជ​អាវុធហត្ថ​ស្រុក​​កំរៀង​បាន​ថ្លែង​ថា​បន្ទាប់​ពី​អាជ្ញាធរ​ឃើញ​រូបថត​​នៅ​លើ​ហ្វេសប៊ុក​របស់​ ស៊ីណា និង​ត្រូវ​បាន​ហៅ​មក​សាកសួរ​នៅ​ថ្ងៃ​ទី​ ២៤ ​មិថុនា​បន្ទាប់​​មក​​នាង​ត្រូវ​បាន​បញ្ជូន​ទៅ​ឲ្យ​មន្រ្តី​​កងរាជ​អាវុធហត្ថ​​ខេត្ត​។

ទោះ​យ៉ាង​ណា​លោក មឿន ម៉ាន់ នាយ​ប៉ុស្ដិ៍​នគរបាល​ឃុំ​ត្រង់​បាន​ថ្លែង​ថា ស៊ីណា ​បាន​ដាក់​ពាក្យ​បណ្តឹង​​កាលពី​ថ្ងៃ​ទី​ ២០ ឧសភា ថា​នាង​បាន​បាត់​ទូរស័ព្ទ​។

នាង​ប្រាប់​សមត្ថកិច្ច​ថា​៖ «​​នរណា​ម្នាក់​បាន​យក​​ទូរស័ព្ទ​របស់​នាង​ហើយ​​ចង់​ធ្វើ​បាប​នាង​»។ «​នាង​មិន​បាន​ប្រមាថ​ ឬ​ជេរ​ [លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​] ទេ​»។

នៅក្នុង​ករណី​ស្រដៀង​គ្នា​កាលពី​ខែ​មករា​បុរស​​​អាយុ​ ២៨ ​ឆ្នាំ​ម្នាក់​ឈ្មោះ ម៉ាន សំអន ត្រូវ​បាន​ចោទ​ប្រកាន់​ហើយ​ក្រោយ​មក​ត្រូវ​បាន​ដោះលែង​​ឲ្យ​នៅ​​ក្រៅ​ឃុំ​​ពី​បទ​ប្រមាថ​​ និង​គំរាម​សម្លាប់​​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៅ​​លើ​ហ្វេសប៊ុក​។

ខណៈ​លោក​មិន​បាន​​ដឹង​លម្អិត​​ពី​ករណី​​ជាក់លាក់​នេះ​អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈរដ្ឋមន្រ្តី​លោក ផៃ ស៊ីផាន ​បាន​ថ្លែង​ថា​នេះ​ជា​​បញ្ហា​រសើប​ដោយសារ​​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ​មិនមែន​ជា​​ពលរដ្ឋ​បុគ្គល​សាមញ្ញ​ធម្មតា​ប៉ុន្តែ​ជា​មន្រ្តី​​​​ដែល​ត្រូវ​បាន​ជាប់​ឆ្នោត​ជ្រើសរើស​ជា​សាធារណៈ​។

លោក​បន្ត​បាន​ថា​៖ «​​តើ​នេះ​ជា​ករណី​នៃ​​សេរីភាព​នៃ​ការ​​បញ្ចេញ​មតិ​ទេ​?»​ «​វា​ជា​បញ្ហា​​សន្តិសុខ​ជាតិ​»។

លោក​បាន​បន្ថែម​ថា​ការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​​​ប្រកាស​ថា​មាន​ការ​ស្លាប់​របស់​នាយក​រដ្ឋមន្រ្តី​អាច​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​​នៅ​​ប្រទេស​ដទៃ​ប៉ុន្តែ​នៅ​កម្ពុជា​​គឺ​មិន​ទេ​»។

លោក​បញ្ជាក់​ថា៖ «​សូម្បី​តែ​នៅ​អាមេរិក​ប្រសិន​បើ​នរណា​ម្នាក់​​និយាយ​ថា​លោក អូបាម៉ា ស្លាប់ CIA និង FBI ​នឹង​ធ្វើ​ការ​ស៊ើប​អង្កេត​វា​»។

លោក សុក សំអឿន ​ប្រធាន​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា​បាន​ថ្លែង​ថា​មិន​មាន​និយម​ន័យ​ច្បាស់​លាស់​ពាក់ព័ន្ធ​នឹង​ការ​ប្រមាថ​ហើយ​អត្ថប្រយោជន៍​នៃ​ភាព​មិន​​ច្បាស់​នេះ​គួរ​ត្រូវ​បាន​ផ្តល់​ឲ្យ​ទៅ​ជន​ជាប់ចោទ​។

លោក​បន្ត​ថា​៖ «​ប្រសិន​បើ​វា​ [ការ​ប្រមាថ​] ​មិន​ប្រាកដ​ ឬ​មិន​ច្បាស់​ចៅក្រម​​គួរ​សម្រេច​​អនុគ្រោះ​​ចំពោះ​​ជន​ជាប់ចោទ​ប៉ុន្តែ​ការពិត​វា​ផ្សេង​»៕ PS


Contact authors: ម៉ិច ដារ៉ា and Ananth Baliga

What Next?

Recent Articles

2 Responses to "ស្ត្រី​ដែល​ថា​ប្រមាថ​លោក ហ៊ុន សែន ត្រូវ​បាន​ចោទ​ប្រកាន់"

  1. ? says:

    គាត់បានដាក់​ពាក្យ​បណ្តឹង​​តាំងពី​ថ្ងៃ​ទី​ ២០ ឧសភា ថា​គាត់​បាន​បាត់​ទូរស័ព្ទ​ហើយ
    នៅឆ្កួតកន្ដួយម៉ែពួកហ្អែងអាមន្រ្តីឆ្កួតរដ្ឋាភិបាលបក្សប្រជាចនដល់ណាទៀត ពួកអាចុយម្រ៉ាយ ។

  2. people says:

    Ha ha funny king dom of veitcong slave’ the polices should treat people fairly while she already told that she lost the telephone’ why the polices not investigate properly?? what if the police or big officials lost the telephone and somebody make up the same story ‘what happen to them?? i wonder “” What about the case of the officials who abuse the korean girl ‘ do they tell people on the T V ? or take the criminals to court? because they used money from state to rescue the criminal ‘ people must know the system in cambodia’ .GOD bless all cambodian people’