លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​ព្រមាន​ថា លោក ​​កឹម សុខា នឹង​ជាប់​ពន្ធនា​គារ​​​ “គ្មាន​ថ្ងៃ​ចេញ​រួច”

ខេមបូឌា ដេលី

កាលពីម្សិលមិញ លោក ហ៊ុន សែន បានរិះគន់ខ្លាំងៗចំពោះលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ និងបណ្ដាអង្គទូតបរទេស ដោយគំរាមដាក់ពន្ធនាគារលោក កឹម សុខា “គ្មានថ្ងៃចេញរួច” និងព្រមានមន្ត្រីការទូតនានាកុំឱ្យចូលកៀកគណបក្សប្រឆាំងពេក បើមិនដូច្នោះទេអាចនឹងធ្វើឲ្យខូចទំនាក់ទំនងជាមួយកម្ពុជា។

cam-photo-sokha-reuters-800x533ថ្លែងក្នុងពិធីខួបលើកទី៦៥ឆ្នាំនៃការបង្កើតអគ្គនាយកដ្ឋានគយ និងរដ្ឋាករនៅក្នុងរាជធានីភ្នំពេញ លោក ហ៊ុន សែន បានសម្ដែងការខកចិត្តចំពោះការអត្ថាធិប្បាយរបស់លោក កឹម សុខា ក្នុងអត្ថបទមួយរបស់កាសែតរ៉យទ័រ ដែលបានចុះផ្សាយកាលពីថ្ងៃសៅរ៍ថា លោក ហ៊ុន សែន តាមប្រមាញ់លោកដោយសារខ្លាច “ចាញ់ឆ្នោត”។

លោក កឹម សុខា បានសម្ងំលាក់ខ្លួនក្នុងទីស្នាក់ការកណ្ដាលរបស់គណបក្សប្រឆាំងនៅក្នុងរាជធានីភ្នំពេញ ចាប់តាំងពីនគរបាលបានប៉ុនប៉ងចាប់ខ្លួនលោកកាលពីជាង១ខែមុន ចំពោះការមិនចូលខ្លួនទៅតុលាការសម្រាប់ការសាកសួរពាក់ព័ន្ធស្រីកំណាន់របស់លោកដែលត្រូវបានចោទប្រកាន់ពីបទសញ្ចរកម្ម ហើយលោកនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា លោក កឹម សុខា គួរតែប្រយ័ត្នពាក្យសម្ដីរបស់ខ្លួនឲ្យបានច្រើន។

លោក ហ៊ុន សែន បានមានប្រសាសន៍ជំរុញឱ្យលោក កឹម សុខា ចេញមកប្រឈមមុខការចាប់ខ្លួនថា “នែ អាអ្នកនៅក្នុងកន្លែងអាបួនជ្រុងហ្អាស ចេញមុខមក។ ខ្ញុំសុំផ្តាំទៅលោកឯង ជាប់គុកចេញអត់រួចទេ អញប្រាប់ឱ្យហើយ អាគុក! កុំព្រហើនហ្អាស។ អាម្សៀនេះកំពុងតែភ័យ មិនទាំងហ៊ានចុះមកក្រោមខ្លាចគេទៅចាប់ទៀត ហើយមកថាលោក ហ៊ុន សែន ភ័យ”។

សមត្ថកិច្ចមិនបានព្យាយាមចាប់ខ្លួនលោក កឹម សុខា ទេ ចាប់តាំងពីការប៉ុនប៉ងចាប់ខ្លួនកាលពីថ្ងៃទី២៦ ខែឧសភាមក ដោយក្រុមតំណាងរាស្ត្រ មន្ត្រី និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិបន្តរង់ចាំឃ្លាំមើលស្ថានការណ៍នៅខាងមុខអគារទីស្នាក់ការគណបក្ស ដើម្បីទប់ស្កាត់ការប៉ុនប៉ងចាប់ខ្លួនទៀត។ គណបក្សនេះបានព្រមានធ្វើមហាបាតុកម្ម ប្រសិនបើលោក កឹម សុខា ត្រូវបានឃាត់ខ្លួន។

ការគំរាមកំហែងទាំងនេះហាក់ដូចជាធ្វើឲ្យរដ្ឋាភិបាលសម្រេចឈប់ប៉ះពាល់លោក កឹម សុខា ដោយលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានមានប្រសាសន៍កាលពីដើមខែនេះថា នគរបាលប្រហែលជាមិនអនុវត្តតាមដីកាចាប់ខ្លួនលោក កឹម សុខា ឡើយ ប្រសិនបើការអនុវត្តវាធ្វើឲ្យមានចលាចល។

ទោះជាយ៉ាងណា អំឡុងសុន្ទរកថា លោក ហ៊ុន សែន បានព្រមានលោក កឹម សុខា កុំឲ្យជឿទុកចិត្តខ្លាំងពេកលើសមត្ថកិច្ចដែលមិនទាន់បានចាត់វិធានការរហូតទល់ពេលនេះ ហើយមានប្រសាសន៍ថា មិនចាំបាច់ឆ្ងល់ទេ លោកនឹងជាប់ពន្ធនាគារ។

លោកមានប្រសាសន៍ថា “គេមិនទាន់ដល់ម៉ោងធ្វើទេ គេដល់ម៉ោងធ្វើ គេធ្វើហើយ។ បើលោកមិនទៅរកគុក ក៏គុកទៅរកលោកដែរ។ ហើយកុំគំរាមធ្វើបាតុកម្ម បន្លាជួសបន្លាអាចនឹងកើតមាន”។

បន្ទាប់មកលោកនាយករដ្ឋមន្ត្រីបានបង្វែរការចាប់អារម្មណ៍របស់លោកទៅលើអង្គទូត ដោយព្រមានពួកគេកុំឲ្យស្ដាប់តែខាងលោក កឹម សុខា នៅក្នុងការវាយតម្លៃលើសំណុំរឿងប្រឆាំងរូបលោក។

ក្នុងរយៈពេលពីរបីសប្ដាហ៍មកនេះ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក សហភាពអឺរ៉ុប បារាំង និងកាណាដា បានទៅសួរសុខទុក្ខលោក កឹម សុខា ដល់ទីស្នាក់ការគណបក្ស ហើយទង្វើនេះត្រូវបានមជ្ឈដ្ឋានទូទៅចាត់ទុកជាការបង្ហាញការគាំទ្រ។

កាលពីព្រឹកម្សិលមិញ លោកស្រី អេណា ម៉ាច ហាល់ហ្គាដ (Anna Maj Hultgard) ឯកអគ្គរដ្ឋទូតស៊ុយអ៊ែតដែលជិតចប់អាណត្តិ ក៏បានទៅសួរសុខទុក្ខលោក កឹម សុខា ដែរ ដោយថតរូបចាប់ដៃគ្នាប្រកបដោយស្នាមញញឹម ដែលគណបក្សសង្គ្រោះជាតិបានចែកចាយបន្ទាប់ពីជំនួបនីមួយៗ។

អមជាមួយនឹងការចុះទៅសួរសុខទុក្ខលោក កឹម សុខា សហភាពអឺរ៉ុបបានចេញសេចក្ដីថ្លែងការណ៍ដែលប្រើពាក្យធ្ងន់ៗបំផុតនៅក្នុងការគាំទ្រគណបក្សប្រឆាំងដ៏រឹងមាំមួយនៅកម្ពុជា ហើយលោក ហ៊ុន សែន បានបញ្ចេញឈ្មោះគណៈប្រតិភូនេះចំពោះការយកចិត្តទុកដាក់លើគណបក្សសង្គ្រោះជាតិខ្លាំងពេក។

លោក ហ៊ុន សែន មានប្រសាសន៍ថា “ខ្ញុំសុំឱ្យអឺរ៉ុប កែទម្រង់ តើកែទម្រង់អី? កែទម្រង់អំពីការទទួលបានព័ត៌មាន ព្រោះអឺរ៉ុបតែងតែទទួលបានព័ត៌មានអត់ច្បាស់” ហើយមន្ត្រីការទូតជាច្រើនហាក់មានការភាន់ច្រឡំចំពោះករណីលោក កឹម សុខា។

លោកបន្តថា ”សូមអ្នកការទូតទាំងឡាយ ហើយប្រជាពលរដ្ឋ ខ្ញុំបញ្ជាក់ម្តងទៀត កុំប្រើរឿងបុគ្គលទៅជារឿងនយោបាយរវាងគណបក្ស និងគណបក្ស។ ខ្ញុំមិនចង់ឱ្យអ្នកការទូតទាំងឡាយក្លាយជាសត្វសេកថាតាមគណបក្សប្រឆាំងនោះទេ” ដោយព្រមានថា ការប្រមូលព័ត៌មានពីភាគីទាំងខាងជា “វិធីសម្រាប់រក្សាទំនាក់ទំនងល្អ” ជាមួយប្រទេសកម្ពុជា។ លោកនាយករដ្ឋមន្ត្រីមានប្រសាសន៍ទៀតថា “ហើយកុំប្រើប្រាស់រឿងនេះថាជា ‘ជំនួយ’ ដើម្បីប្រមាថ និងគំរាមកម្ពុជា”។

កាលពីម្សិលមិញ គណៈប្រតិភូរបស់សហភាពអឺរ៉ុបនៅក្នុងរាជធានីភ្នំពេញមិនបានឆ្លើយតបសំណើសុំការបំភ្លឺទេទាក់ទិនបញ្ហានេះ។ លោក ចេ រ៉េមែន អ្នកនាំពាក្យស្ថានទូតអាមេរិកមានប្រសាសន៍ថា ស្ថានទូតតែងតែទំនាក់ទំនងជាប្រចាំជាមួយគណបក្សនយោបាយធំៗទាំងពីរនៅកម្ពុជា ហើយមិនគាំទ្រគណបក្សណាទាំងអស់។

លោកបានលើកឡើងតាមសារអេឡិចត្រូនិកថា “ដូចស្ថានទូតទាំងអស់របស់សហរដ្ឋដែរ គឺយើងធ្វើការទំនាក់ទំនងជាប្រចាំជាមួយបុគ្គលជាច្រើន រួមទាំងមន្ត្រីរដ្ឋាភិបាល និងគណបក្សប្រឆាំងផងដែរ។ សហរដ្ឋអាមេរិក មិនកាន់ជើងគណបក្សណាមួយឡើយ”។

លោកស្រី អេណា ម៉ាច ហាល់ហ្គាដ បានលើកឡើងតាមរយៈសារអេឡិចត្រូនិកមួយបន្ទាប់ពីលោកស្រីទៅសួរសុខទុក្ខលោក កឹម សុខា ថា វាជាផ្នែកមួយនៃកិច្ចខំប្រឹងប្រែងជាធម្មតារបស់ស្ថានទូតដើម្បីទទួលបានព័ត៌មានពីគ្រប់ភាគីនៅក្នុងនយោបាយរបស់កម្ពុជា។

លោកស្រីបានគូសបញ្ជាក់ថា “ការទៅសួរសុខទុក្ខនៅថ្ងៃនេះគឺជាផ្នែកមួយនៃការលាគ្នារបស់ខ្ញុំដូចដែលខ្ញុំបានធ្វើជាមួយភាគីជាច្រើនមកពីគ្រប់មជ្ឈដ្ឋាននៃសង្គម។ វាក៏ជាគោលបំណងមួយដើម្បីធ្វើបច្ចុប្បន្នភាព និងពិភាក្សាអំពីស្ថានភាពនយោបាយបច្ចុប្បន្នដែរ”៕ សុខុម (រាយការណ៍បន្ថែមដោយ Alex Willemyns)

© 2016, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

What Next?

Recent Articles

5 Responses to "លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​ព្រមាន​ថា លោក ​​កឹម សុខា នឹង​ជាប់​ពន្ធនា​គារ​​​ “គ្មាន​ថ្ងៃ​ចេញ​រួច”"

  1. ??សែន​ សម្បូរ says:

    សុំទោសលោកនិយករដ្ឋមន្ត្រីកុំមានប្រសាសថាលោក​ កិម​ សុខា​ ជាប់គុកគ្មានថ្ងៃចេញតិចលោលោក​ កិម​ សុខា​ ដេកហា៊អាចម៍ហា៊នោមដាក់ខោទៅ​ ? ព្រោះសព្វថ្ងៃគាត់ភ័យខ្លាចមិនហា៊នចេញក្រៅពីបន្ទ់៤ម៉ែត្រ៤ជ្រូងផងព្រោះគាត់​ កិម​សុខា​ កំពុងតែចូលម្លប់មិនហា៊នត្រូវពន្លឺថ្ងៃទេខ្លាចខូចសម្ភោះ​?

  2. VV says:

    Just like the spoil kid, Mr. Hun Sen is getting irritated when the International Community’s stop pay attention to him, and instead they talk to Mr. Kem Sokha whom is in house arrest/ office arrest at his office. I think CPP’s glory time is over.

    As long as CNRP people continue to work together, struggle together, and bind together as one force, it does not matter what Mr. Hun Sen does or Mr. Kem Sokha in jail or not, CNRP will get the strong support from the people from all aspect of life, inside or outside of the country. The more Mr. Hun Sen react violently, the more mistakes he makes, and then the more people and International Communities will come out to help the CNRP. You must use all of the diplomatic channels, especially with the International Communities, to help you.
    You, CNRP‘s members, must be smart and take your own responsibility. Yes, you must listen to your leaders but not too depend on them to tell you everything. You must be ready to continue your fight for social justice and for free and fair society even without Mr. Sam Rainsy or Mr. Kem Sokha.
    At this point in time, I think CNRP must practice your most patience. I think if you are strong together and patient enough, your victory is in sight. I can see CNRP’s victory is near because I notice that not all the people inside the CPP are happy with Mr. Hun Sen’s actions. More and more CPP’s members are not happy with Mr. Hun Sen actions because:
    1. Mr. Hun Sen’s reactions against CNRP are for the benefit of himself, his family and his small group.
    2. Mr. Hun Sen reactions lately are significantly damage CPP’s reputation beyond repair.
    3. Mr. Hun Sen reactions lately are significantly damage the country reputation.
    4. Mr. Hen Sen reactions lately are significantly damage to the way of life of many people inside the country. He is damaging the business environment in the country. Major foreign investors from abroad are completely stop and all the business operations inside the country are significantly slow down. If it continues like this through the election 2017, I think many people will suffer because almost every person in the country is involved with the loans and depths to the banks. When businesses are slowing down, they cannot effort to pay the interests and the depths. So when that’s happen, what will people do? I think people will turn to Mr. Hun Sen to take the responsibility.
    5. I don’t think Cambodian people around the World and the Free World countries will accept Mr. Hun Sen’s idea of bring Cambodia back to a communist state.
    6. Now it is just a matter of time and a matter of Mr. Hun Sen himself to decide; if he continues the violent path, his days are closing on him. But if he realizes his wrong doing or his mistakes, then he still have little time to pull himself out of the hell before it is too late.

  3. Chourn says:

    ទូតគេមានការយល់ដឹងខ្លួនគេច្បាស់ហើយបានជាគេសម្រេចចិត្តទៅជួបលោកគឹមសុខា។ គេដឹងថា បក្សណាល្អបក្សណាអាក្រក់ហើយមិនបាច់បង្រៀនគេទេ គេយល់ដឹងច្បាស់ពីយុត្តិធម៌និងអយុត្តិធម៌ ច្បាស់ណាស់មិនបាច់ប្រដៅគេទេ។ បើហ៊ានតែចាប់លោកគឹមសុខាមែននោះ នោះជីវិតនយោបាយ​ របស់លោកហ៊ុនសែនក៍កាន់តែខ្លីដែរ នេះបើតាមការយល់ឃើញរបស់ខ្ញុំ។

  4. CountryStudent says:

    Hun Sen can not find many people to demonstrate against CNRP protesters because 89% of the population support CNRP. Hun Sen can only use his body guards, polices, military, youn and paid people. Paid people are not effectively strong as volunteer people. Not all polices and military will surely support and listen to Hun Sen’s command to kill People. Watch of youn who wear helmet and Khmer uniform !! CNRP supporters may not stand and let Hun Sen’s dog beat them up easily, this time, they will get sticks, knifes and grab guns from Hun Sen’s dogs and shoot them back. Large number of polices and military will turn their guns and shoot back to Hun Sen’s dogs. Situation may turn to be ugly, because all CNRP supporters may look for Hun Sen and drag him to punish like Qaddafi!!!!! If Hun Sen’s sons come out to help their father to fight the people power, their fate will be like Qaddafi’s sons

  5. CountryStudent says:

    បក្បប្រឆាំងនឹងបក្បដ៏ទៃទៀត ព្រមទាំងសង្គមសីវិល ត្រូវសិក្សារបន្ថែមឣំពីររឿងនេះ បូកជាមួយរបាយការណ៏ របស់អង្គការគ្លូបល វីតណេស(Global Witness)នេះ បង្កើតជាករណីនឹងភស្តុតាង ដើម្បីផ្សព្វផ្សាយ នឹងបង្ហាញឣោយប្រជាជនខ្មែរទាំងឣស់ ទាំងឣ្នកគាំទ្រផ្កាប់មុខគណះបក្បប្រជាជន ទាហ៊ាន ប៉ូលីស មន្ត្រីរាជការ ឣោយយល់ច្បាស់ នឹងឣោយដឹងរឿងពិត ឣោយឈប់គាំទ្រ ពួកគ្រួរសារនិយមបក្បពួកហ៊ុនសែន លួចជាតិពុកលួយ រំលោភឣំណាច ក្បត់ជាតិ កំុយកជីវិតទៅបំរើពួកវា វាយប្រជាជនឣែង ត្រូវគិតពីជាតិ នឹងឣាណាគត កូនចៅឣែងវិញប្រសើរជាង
    សូមប្រៀបធាបកាបង្កររឿង ចោទប្រកាន់នឹងទំហ៊ំទឹកប្រាក់ ៣០០ដុល្លាពុករលួយ របស់ លោក កឹម សុខា សង្គមសីវិល ឣង្កាសិទ្ធមនុស្ស គជប នឹង ឣង្កាសហប្រជាជាតិ នឹងមហាបទឧក្រិត្ដ ៣៥ឆ្នាំ របស់បនហ៊ុនសែន គ្រួរសារនិយមបក្បពួកនិយមថា មួយណាធំជៀង? មួយណា ឣាក្រក់ជៀង? មួយណាគ្រោៈថ្នាក់ដល់ជាតិជៀង?
    ត្រូវតែបង្ហាញរឿងនេះដល់ឣ្នកកាទូត នឹងឣន្តរះជាតិឣោយគេបានយល់
    បើពិតជាចង់បំបាត់ឣំពើរពុករលួយមែន តើនៅស្រុកខ្មែរ មានតែរឿងពុករលួយ ៣០០ដុល្លា របស់ លោកកឹម សុខា មួយនឹងទេឬ??? ចុះរឿង ក្បត់ជាតិ រំលោភឣំណាច គ្រួរសារបក្បពួក និយម ហ៊ុនសែន លួចជាតិពុកលួយ រ៉ាប់រយ ពាន់លាន ដុល្លា ប្រព្រិត្ត ៣៥ ឆ្នាំមកនោៈមេចដែ??
    ទាហ៊ាន ប៉ូលីស មន្ត្រីរាជការ មនុស្សដែលខូចសាហាវព្រៃផ្សៃមហាពុករលួយគឺហ៊ុនសែន នឹងបក្បពួកនេះហើយ សូម បងប្ឣនកំុគាំទ្រវា ហ៊ុនសែនគ្រាន់តែចង់ ទិញ គំរាម បំបែក បំបាក់ សំលាប់ និងគំទេច បក្ប សង្គ្រោៈជាតិ ឣោយខ្សោយ ដើម្បី វា បន្តរឣំណាចតែប៉ុណ្ណោៈ