មនុស្ស​ខ្ទង់លាននាក់​ចូលរួម​ហែសព លោក​បណ្ឌិត កែម ឡី​

ដោយ លោក អុឹង ប៊ុនថន​​ | ថ្ងៃអាទិត្យ ទី២៤ ខែកក្កដា ឆ្នាំ២០១៦​
http://vodhotnews.com

កែម ទ្បី


តាមការប៉ាន់ស្មានរបស់គណកម្មការបុណ្យ គឺមានមនុស្សខ្ទង់មួយលាននាក់ បានចូលរួមហែក្បួនសព លោកបណ្ឌិត កែម ឡី ចេញពីវត្តចាស់ក្នុងសង្កាត់ជ្រោយចង្វា ឆ្ពោះទៅកាន់ខេត្តតាកែវនៅព្រឹកថ្ងៃអាទិត្យនេះ។

លោក ប៉ា ងួនទៀង គណកម្មការបុណ្យសព លោក កែម ឡី បានឲ្យដឹងថា តាមការប៉ាន់ស្មាន មានមនុស្សចូលប្រមាណ១លាននាក់ ដោយប្រវែងក្បួនមានចំងាយប្រហែលជាង៥គីឡូម៉ែត្រ។ ជាមួយគ្នានោះ អ្នករាយការណ៍វីអូឌី(VOD) បានបញ្ជាក់ថា ក្បាលក្បួនទៅដល់ពេទ្យលោកសង្ឃ ហើយកន្ទុយក្បួននៅមុខពេទ្យកាល់ម៉ែត្រ។ នេះមិនទាន់រាប់បញ្ជូលមនុស្សរាប់រយនាក់ ដែលឈររងចាំនៅខាងក្រៅក្បួន និងខ្លះទៀតរងចាំនៅខាងមុខក្បួនផង។

ដំបូងឡើយគណកម្មការបុណ្យ បានរំពឹងថា មានអ្នកចូលរួមប្រមាណកន្លះលាននាក់។

ចាប់តាំងពីព្រលឹមស្រាងៗមក ប្រជាជនបាននាំគ្នាដាស់សមាជិកគ្រួសារឲ្យក្រោកពីដំណែក ដោយអ្នកខ្លះបាននាំយកទឹកសុទ្ធ ភេសជ្ជៈ និងម្ហូបអាហារទៅឈររង់ចាំតាមដងផ្លូវ សហព័ន្ធរុស្ស៊ី ផ្លូវព្រះមុនីវង្ស ដែលក្បួនសពត្រូវឆ្លងកាត់។

ប្រជាជនដែលចូលរួមខ្លះបានលើកទង់ជាតិខ្មែរ ខ្លះបានលើករូបថត លោក កែម ឡី ស្ថិតក្នុងទឹកមុខក្រៀមក្រំ។

នៅតាមដងផ្លូវសហព័ន្ធរុស្ស៊ី សមត្ថកិច្ចបានដាក់របាំងបិទទ្រូងផ្លូវមិនឲ្យឆ្លងកាត់ទទឹងផ្លូវបានឡើយ។ ជាមួយគ្នានោះ ក៏មានរថយន្តដែលមានរបាំងដែកដាក់ត្រៀមនៅជិតវិមានស្តិភាពជាកន្លែងរបស់នាយករដ្ឋមន្ត្រីធ្វើការ ខណៈសមត្ថកិច្ចរាប់រយនាក់បានឈរជើងនៅតាមគោលដៅរបស់ខ្លួន។

ទន្ទឹមនឹងការរិតបន្តឹងសន្តិសុខនេះ ស្ថានីយប្រេង និងផ្ទះលក់ដូរទាំងអស់នៅតាមដងផ្លូវដែលក្បួនហែសពឆ្លងកាត់ ត្រូវបានបិទ។

អ្នករាយការណ៍ព័ត៌មានVOD បានឲ្យដឹងថា នៅម៉ោងប្រហែល៨ព្រឹកនេះ មានការផ្ទុះធុងទឹករថយន្តដែលដឹកអ្នកសារព័ត៌មាន ប៉ុន្តែមិនបានធ្វើមានការរងរបួសអ្វីឡើយ៕

សរសេរមកកាន់ លោក អុឹង ប៊ុនថន តាមរយៈ chanthorn@vodhotnews.com

What Next?

Recent Articles

2 Responses to "មនុស្ស​ខ្ទង់លាននាក់​ចូលរួម​ហែសព លោក​បណ្ឌិត កែម ឡី​"

  1. ទំនាយដល់ says:

    ជយោវីរៈភាពរបស់លោកបណ្ឌឹតពិតកែមឡី!!!!!!
    កែមឡីស្លាប់ដើម្បីឲ្យខ្មែររស់ដាស់សតិកូនខ្មែរភ្ញាស់ពីសណ្តំរបស់ព្រាយក្បាលប្រាំបី!!!!
    ដូចតាឃ្លាំងមឿងសុខចិត្តស្លាប់ទៅកេណ្ឌទ័ពខ្មោចដូច្នោះឯង!!!!!

  2. CountryStudent says:

    លោកពូ កែម ឡី ស្លាប់ទៅមានកិត្តិយសយាងនេះ មានមនុស្សជាទូទៅ មកពីគ្រប់មជ្ឍាន ទាំងបរទសទាំងខ្មែរ មកគោរពសព្វ ដោយស្មាក់ចិត្ត នឹងហ៊ានលះបង់ពេលវេលារ ទ្រពធនផ្ទាល់ខ្លួនពំុស្ដាយ ព្រមទាំងមានការតស៊ូរទៀតផង នៅសល់តែទូតយួននឹងកញ្ជះវាពំុឃើញមក
    បើសិនជាហ៊ុនសែននឹងក្រុុមគ្រួួសារ បក្បពួកហ៊ុនសែន ស្លាប់វិញ កំុឨយតែវាកែនឬជួលគេទៅ ខ្ញំុថាគ្មាន នណាគេទៅទេ ព្រោៈពួកវាជាក្រុុមក្បត់ជាតិ កេរ៏ឈ្មោៈឣាក្រក់ សាងបាបកម្មច្រើន ម៉្យាងវិញទៀត ក្រុុមវានេះ ឣាចងាប់តាមរបៀបតៃហោង ដោយហ្វូងមហាជនដួចកាដាហ្វី ដូចច្នេះមិនស្មើនឹងខ្មោចឆ្កែផង មានតែគេទៅជុះនោមដាក់ ហើយ ប្រជាជាតិខ្មែរទាំងមូលនឹងធ្វើរបុណ្ណ ៧យប់ ដើម្បី ឣបឣរ ក្រុុមគ្រួួសារ បក្បពួកហ៊ុនសែន វិនាសឣន្តរធាន