​ស្ថានីយ​ប្រេង​ឥន្ធនៈមួយ​​តាម​ដង​ផ្លូវ​បិទ​ទ្វារ​នៅ​ថ្ងៃ​​​ដង្ហែ​សព​បណ្ឌិត កែម ឡី

ដោយ វិទ្យុអាស៊ីសេរី
2016-07-24
វិទ្យុអាស៊ីសេរី

បិទ​​ស្ថានីយ​ប្រេង​ថ្ងៃ​ហែ​សព កែម ឡី ៨៥៥
ស្ថានីយ​ប្រេង​ឥន្ធនៈ​ស៊ូគីមិច (Sokimex) មួយ​កន្លែង​នៅ​តាម​ដង​ផ្លូវ​សហរុស្ស៊ី ត្រូវ​បាន​បិទ​ទ្វារ នៅ​ថ្ងៃ​ទី​២៤ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA/Leng Maly


ស្ថានីយ​ប្រេង​ឥន្ធនៈ​​មួយ​ចំនួន​នៅ​តាម​ដង​ផ្លូវ ក្នុង​រាជធានី​ភ្នំពេញ ដែល​មាន​ការ​​ដង្ហែ​កាត់​សព​បណ្ឌិត កែម ឡី នៅ​ថ្ងៃ​ទី​២៤ កក្កដា នេះ ត្រូវ​បាន​បិទ​ទ្វារ។

បុគ្គលិក​នៃ​ស្ថានីយ​ប្រេង​ឥន្ធនៈ​មួយ​កន្លែង ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី ដោយ​សំ​មិន​បញ្ចេញ​អត្តសញ្ញាណ ថា ការ​បិទ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ដែល​គាត់​ធ្វើ​ការ គឺ​ដោយ​សារ​មាន​ការ​ណែនាំ​ពី​អាជ្ញាធរ​​មាន​សមត្ថកិច្ច។

ក្រោយ​ពី​មាន​ការ​រិះគន់​ពី​ពលរដ្ឋ ចំពោះ​ការ​បិទ​ស្ថានីយ​ប្រេង​ឥន្ធនៈ​តាម​ដង​ផ្លូវ​ដង្ហែ​សព​នេះ លិខិត​មួយ​ច្បាប់​របស់​សាលា​រាជធានី​ភ្នំពេញ ចេញ​ថ្ងៃ​ទី​២៤ កក្កដា ក៏​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​រសៀល​ថ្ងៃ​ទី២៤ កក្កដា ពី​ការណែនាំ​របស់​ខ្លួន​ទៅ​កាន់​អាជ្ញាធរ​ខណ្ឌ​ទាំង​៨ ឲ្យ​ផ្អាក​អាជីវកម្ម​ហ្គាស និង​ប្រេង​ឥន្ធនៈ នៅ​តាម​ផ្លូវ​នេះ។

លិខិត​នេះ​បន្ត​ថា ការ​ណែនាំ​ឲ្យ​ផ្អាក​អាជីវកម្ម​នេះ ដើម្បី​រក្សា​នូវ​សន្តិសុខ សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​សាធារណៈ ក្នុង​ពិធី​ដង្ហែ​សព​លោក កែម ឡី។

ប៉ុន្តែ​បើ​ទោះ​ជា​មាន​ការ​ណែនាំ​ពី​សាលាក្រុង​ក្ដី ក៏​ឃើញ​នៅ​មាន​ស្ថានីយ​ប្រេង​ឥន្ធនៈ​មួយ​ចំនួន នៅ​តាម​ដង​ផ្លូវ​នោះ​ បន្ត​បើក​លក់​ជា​ធម្មតា។

នៅ​ថ្ងៃ​នេះ សព​លោក កែម ឡី ត្រូវ​បាន​ដង្ហែ​ដើម្បី​យក​ទៅ​បញ្ចុះ​នៅ​​ស្រុក​កំណើត​លោក ក្នុង​ភូមិ​អង្គតាកុប ឃុំ​លាយបូរ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ដោយ​​ចេញ​ដំណើរ​ពី​វត្ត​ពោធិយារាម ហៅ​វត្តចាស់ ​តាំង​ពី​ម៉ោង​៧​ព្រឹក​មក។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "​ស្ថានីយ​ប្រេង​ឥន្ធនៈមួយ​​តាម​ដង​ផ្លូវ​បិទ​ទ្វារ​នៅ​ថ្ងៃ​​​ដង្ហែ​សព​បណ្ឌិត កែម ឡី"

  1. CountryStudent says:

    លោកពូ កែម ឡី ស្លាប់ទៅមានកិត្តិយសយាងនេះ មានមនុស្សជាទូទៅ មកពីគ្រប់មជ្ឍាន ទាំងបរទសទាំងខ្មែរ មកគោរពសព្វ ដោយស្មាក់ចិត្ត នឹងហ៊ានលះបង់ពេលវេលារ ទ្រពធនផ្ទាល់ខ្លួនពំុស្ដាយ ព្រមទាំងមានការតស៊ូរទៀតផង នៅសល់តែទូតយួននឹងកញ្ជះវាពំុឃើញមក
    បើសិនជាហ៊ុនសែននឹងក្រុុមគ្រួួសារ បក្បពួកហ៊ុនសែន ស្លាប់វិញ កំុឨយតែវាកែនឬជួលគេទៅ ខ្ញំុថាគ្មាន នណាគេទៅទេ ព្រោៈពួកវាជាក្រុុមក្បត់ជាតិ កេរ៏ឈ្មោៈឣាក្រក់ សាងបាបកម្មច្រើន ម៉្យាងវិញទៀត ក្រុុមវានេះ ឣាចងាប់តាមរបៀបតៃហោង ដោយហ្វូងមហាជនដួចកាដាហ្វី ដូចច្នេះមិនស្មើនឹងខ្មោចឆ្កែផង មានតែគេទៅជុះនោមដាក់ ហើយ ប្រជាជាតិខ្មែរទាំងមូលនឹងធ្វើរបុណ្ណ ៧យប់ ដើម្បី ឣបឣរ ក្រុុមគ្រួួសារ បក្បពួកហ៊ុនសែន វិនាសឣន្តរធាន