សព​បណ្ឌិត កែម ឡី នឹង​ត្រូវ​ពន្យារ​ពេល​បញ្ចុះ​ដោយ​បន្ត​តម្កល់​នៅ​ស្រុក​កំណើត

ដោយ វិទ្យុអាស៊ីសេរី
2016-07-24
វិទ្យុអាស៊ីសេរី

សព កែម ឡី ៨៥៥
សព​លោក​បណ្ឌិត កែម ឡី ពេល​​តម្កល់​នៅ​ក្នុង​វត្ត​ពោធិយារាម ហៅ​វត្ត​ចាស់។ រូប​ថត​ថ្ងៃ​ទី​១៦ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA/Rann Samang


សព​បណ្ឌិត កែម ឡី នឹង​ត្រូវ​ពន្យារ​បញ្ចុះ ហើយ​តម្កល់​នៅ​ស្រុក​កំណើត​លោក នា​ខេត្ត​តាកែវ បន្ត​ទៀត ដោយ​មិន​ទាន់​សម្រេច​ថា នឹង​បញ្ចុះ​នៅ​ថ្ងៃ​ណា​នោះ​ទេ។

គម្រោង​ថា នឹង​បញ្ចុះ​នៅ​ថ្ងៃ​ទី​២៥ កក្កដា នឹង​ត្រូវ​ពន្យារ​នេះ ត្រូវ​បាន​ក្រុម​គ្រួសារ​លោក កែម ឡី បញ្ជាក់​ថា ពួក​គេ​នៅ​រង់ចាំ​គណៈកម្មការ​បុណ្យ ហែ​ក្បួន​មក​ដល់​គេហដ្ឋាន និង​ពិគ្រោះ​គ្នា​សិន ថា​តើ​គុណភាព​សព​អាច​នឹង​រក្សា​ទុក​បាន​យូរ​ប៉ុណ្ណា​ទៀត ដោយ​មិន​មាន​សភាព​ស្អុយ និង​ធុំ​ក្លិន​ជាដើម។

ចំពោះ​ពលរដ្ឋ​នៅ​ក្នុង​ភូមិ​ស្រុក​បណ្ឌិត កែម ឡី រួម​នឹង​ពលរដ្ឋ​មក​ពី​ខេត្ត​ដទៃ​ទៀត​មួយ​ចំនួន ដែល​កំពុង​រង់ចាំ​ទទួល​សព​លោក នៅ​គេហដ្ឋាន​នា​ខេត្ត​តាកែវ​នោះ អ្នក​ខ្លះ​ស្នើ​ចង់​ឲ្យ​មាន​ការ​រក្សា​ទុក​សព​លោក កែម ឡី ជា​រៀង​រហូត គ្រាន់​ឲ្យ​ពួកគេ​បាន​មក​ឃើញ​មុខ ដូច​សព​ព្រះតេជព្រះគុណ សំ ប៊ុនធឿន ដែល​បច្ចុប្បន្ន​សព​លោក​ត្រូវ​បាន​តម្កល់​នៅ​វត្ត ក្បែរ​ភ្នំ​ព្រះរាជទ្រព្យ (ភ្នំ​ឧត្ដុង្គ) ដូច្នោះ​ឯង។

សព​លោក កែម ឡី បាន​តម្កល់​នៅ​ក្នុង​វត្ត​ពោធិយារាម ហៅ​វត្ត​ចាស់ ចំនួន​១៥​ថ្ងៃ​ហើយ ក្រោយ​ពី​ឃាតក​បាញ់​សម្លាប់​លោក កាល​ពី​ថ្ងៃ​ទី​១០ កក្កដា មក។

ទើប​នៅ​ថ្ងៃ​ទី​២៤ កក្កដា នេះ គណៈកម្មការ​បុណ្យ​សព និង​ក្រុម​គ្រួសារ​លោក កែម ឡី សម្រេច​ហែ​មក​កាន់​ស្រុក​កំណើត​របស់​ខ្លួន នៅ​ក្នុង​ភូមិ​អង្គតាកុប ឃុំ​លាយបូរ ស្រុក​ត្រាំកក់ ដោយ​មាន​​អ្នក​ចូលរួម​ទាំង​នៅ​រាជធានី​ភ្នំពេញ ទាំង​តាម​ដង​ផ្លូវ​ដែល​ដង្ហែ និង​ពលរដ្ឋ​មក​ពី​ខេត្ត​ដទៃ​ទៀត រាប់​សែន​នាក់។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

2 Responses to "សព​បណ្ឌិត កែម ឡី នឹង​ត្រូវ​ពន្យារ​ពេល​បញ្ចុះ​ដោយ​បន្ត​តម្កល់​នៅ​ស្រុក​កំណើត"

  1. Lethycheat says:

    Suggest to have an inscription which will includes important quotes by Dr. Kem Ley. The inscription should be installed at his graveyard.

  2. CountryStudent says:

    លោកពូ កែម ឡី ស្លាប់ទៅមានកិត្តិយសយាងនេះ មានមនុស្សជាទូទៅ មកពីគ្រប់មជ្ឍាន ទាំងបរទសទាំងខ្មែរ មកគោរពសព្វ ដោយស្មាក់ចិត្ត នឹងហ៊ានលះបង់ពេលវេលារ ទ្រពធនផ្ទាល់ខ្លួនពំុស្ដាយ ព្រមទាំងមានការតស៊ូរទៀតផង នៅសល់តែទូតយួននឹងកញ្ជះវាពំុឃើញមក
    បើសិនជាហ៊ុនសែននឹងក្រុុមគ្រួួសារ បក្បពួកហ៊ុនសែន ស្លាប់វិញ កំុឨយតែវាកែនឬជួលគេទៅ ខ្ញំុថាគ្មាន នណាគេទៅទេ ព្រោៈពួកវាជាក្រុុមក្បត់ជាតិ កេរ៏ឈ្មោៈឣាក្រក់ សាងបាបកម្មច្រើន ម៉្យាងវិញទៀត ក្រុុមវានេះ ឣាចងាប់តាមរបៀបតៃហោង ដោយហ្វូងមហាជនដួចកាដាហ្វី ដូចច្នេះមិនស្មើនឹងខ្មោចឆ្កែផង មានតែគេទៅជុះនោមដាក់ ហើយ ប្រជាជាតិខ្មែរទាំងមូលនឹងធ្វើរបុណ្ណ ៧យប់ ដើម្បី ឣបឣរ ក្រុុមគ្រួួសារ បក្បពួកហ៊ុនសែន វិនាសឣន្តរធាន