អាជ្ញាធរ​បង្ហាញ​សញ្ញា​នៃ​ភាព​លំបាក​ក្នុង​ការ​ស៊ើប​អង្កេត​ករណី​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី

ដោយ ថា កិត្យា
2016-07-26
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ខៀវ សុភ័គ ២០១៦ ៨៥៥
លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ ចូលរួម​ក្នុង​កិច្ចប្រជុំ​បូក​សរុប​ពី​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ដើម​ឆ្នាំ២០១៦ នា​ក្រសួង​មហាផ្ទៃ កាល​ថ្ងៃទី២១ ខែ​មករា ឆ្នាំ​២០១៦។ RFA/Brach Chev


អាជ្ញាធរ​កម្ពុជា ចាប់​ផ្តើម​បង្ហាញ​សញ្ញា​នៃ​ភាព​លំបាក​បន្តិច​ម្តងៗ​ជុំវិញ​ការ​ស៊ើប​អង្កេត​ករណី​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី ដោយ​មក​ដល់​ពេល​នេះ អាជ្ញាធរ​គ្មាន​តម្រុយ​បន្ថែម​ទៀត​ទេ​នៅ​ក្នុង​សំណុំ​រឿង​នេះ។ រីឯ​បក្ស​ប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល ក៏​ចាប់​ផ្តើម​អស់​សង្ឃឹម​ពី​ការ​ទទួល​បាន​យុត្តិធម៌។ ពួក​គេ​ថា សមត្ថកិច្ច​អាច​ស្វែងរក​ការ​ពិត​ឃើញ ប្រសិន​បើ​មាន​ឆន្ទៈ​ពិត​ប្រាកដ។

គិត​មក​ដល់​ពេល​នេះ ឃាតកម្ម​លើ​បណ្ឌិត កែម ឡី អ្នក​វិភាគ​ដ៏​ល្បី​នៅ​កម្ពុជា មាន​រយៈពេល​ជាង​កន្លះ​ខែ​ហើយ នៅ​ឡើយ​តែ​យុត្តិធម៌​ដែល​ក្រុម​គ្រួសារ និង​មជ្ឈដ្ឋាន​ទូទៅ​កំពុង​រង់ចាំ​មើល​យ៉ាង​អន្ទះសា ថា​តើ​យុត្តិធម៌​នឹង​អាច​មាន​ដែរ​ឬ​ទេ ឬ​ក៏​ត្រូវ​ក្លាយ​ជា​សព​អយុត្តិធម៌​ដូចជា​សព​អ្នក​ការពារ​ព្រៃ​ឈើ អ្នក​ការពារ​កម្មករ ព្រះសង្ឃ និង​អ្នក​សិល្បៈ​ល្បីៗ​ដទៃ​ទៀត?

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ មាន​ប្រសាសន៍​ថា សមត្ថកិច្ច​ជំនាញ​កំពុង​បន្ត​បេសកកម្ម​ស្រាវជ្រាវ​ឲ្យ​អស់​លទ្ធភាព ដើម្បី​បង្ហាញ​ការ​ពិត ថា​តើ​មាន​អ្វី​នៅ​ពី​ក្រោយ​ខ្នង​សំណុំ​រឿង​ឃាតកម្ម​ដ៏​សាហាវ​នេះ ព្រោះ​លោក​ក៏​មិន​ជឿ​ថា ផ្ដើម​ចេញ​ពី​ជំពាក់​លុយ ៣​ពាន់​ដុល្លារ​មិន​សង​នោះ​ឡើយ៖ «ពូ​មិន​ទាន់​បាន​ព័ត៌មាន​អី​ថ្មី​ពី​ខាង​ជំនាញ​យើង​ទេ ប៉ុន្តែ​ពូ​គ្រាន់​តែ​ដឹង​ថា ជន​ដៃ​ដល់​វា​រឹង​ក្បាល វា​មិន​ព្រម​ឆ្លើយ​អ្វី​ទាំងអស់ រហូត​វា​ឆ្លើយ​ថា​មិន​ស្គាល់​ម្តាយ​វា​ទៀត​ផង។ វា​មាន​ភាព​រឹងរូស​ក្នុង​ការ​បង្ហាញ​ការ​ពិត​ដល់​សមត្ថកិច្ច​របស់​យើង។ នេះ​ជា​ការ​លំបាក​មួយ​ដែល​យើង​កំពុង​តែ​ខិតខំ​រក​បន្ថែម​ទៀត»

លោក ខៀវ សុភ័គ បន្ថែម​ថា បើ​ទោះ​បី​ជា​ការ​ស្រាវជ្រាវ​ត្រូវ​អូស​បន្លាយ​ពេល​យូរ ឬ​គ្មាន​លទ្ធភាព​ស្រាវជ្រាវ​រក​ឃើញ​ការ​ពិត​ក្តី ក៏​ច្បាប់​របស់​កម្ពុជា មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ចូលរួម​ស៊ើប​អង្កេត​ពី​ក្រុម​ណា​មួយ​ក្រៅ​តែ​ពី​សមត្ថកិច្ច​របស់​កម្ពុជា ឡើយ។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង យល់​ថា ការ​បង្ហាញ​សញ្ញា​នៃ​ភាព​លំបាក​បន្តិច​ម្តងៗ​របស់​អាជ្ញាធរ​នេះ ហាក់​ដូចជា​បង្ហាញ​ពី​អសមត្ថភាព និង​គ្មាន​ឆន្ទៈ។ លោក​បន្ថែម​ថា បើ​យោង​ទៅ​លើ​សម្ភារៈ​ភស្តុតាង​ជា​មូលដ្ឋាន ដូចជា​មិន​ពិបាក​ឡើយ ព្រោះ​ឃាតកម្ម​នេះ​កើត​ឡើង​នៅ​ក្នុង​ហាង​ស្តារ​ម៉ាត (Star Mart) កណ្ដាល​ទីក្រុង​ភ្នំពេញ ដែល​មាន​កាមេរ៉ា​សុវត្ថិភាព​ទាំង​ក្នុង ក្រៅ និង​ជ្រុង​ផ្សេងៗ​ទៀត។ លើស​ពី​នេះ ក៏​មាន​មនុស្ស​ចេញ​ចូល​ច្រើន​អាច​ធ្វើ​ជា​សាក្សី​ខុស​ឆ្ងាយ​ពី​ករណី​ឃាតកម្ម​លើ​លោក ឈុត វុទ្ធី សកម្មជន​ការពារ​ព្រៃ​ឈើ​ដែល​គេ​បាញ់​ប្រហារ​ក្នុង​ព្រៃ៖ «បើ​យោង​ទៅ​លើ​ទីតាំង​នៃ​អំពើ​ឃាតកម្ម ខ្ញុំ​យល់​ថា​វា​មិន​លំបាក​រក​ទេ។ យើង​មិន​ចាំ​ពឹង​ផ្អែក​តែ​លើ​ឃាតក​នោះ​ទេ បើ​ឃាតក​ឆ្លើយ​បែប​នេះ យើង​ត្រូវ​ពិនិត្យ​មើល​ទៅ​លើ​អ្វី​ដែល​ជា​ភស្តុតាង​ផ្សេង​ទៀត។ ហើយ​បើ​ខ្លួន​ជួប​ការ​លំបាក​បែប​នេះ ម្ដេច​អាជ្ញាធរ​មិន​រក​អ្នក​ជំនាញ​ស៊ើប​អង្កេត​ខាង​បទល្មើស​ឧក្រិដ្ឋ​បែប​ហ្នឹង​ផ្សេង​ទៀត។ ខ្ញុំ​យល់​ថា បើ​សមត្ថកិច្ច​មាន​សុឆន្ទៈ អាច​សុំ​ទៅ​បណ្ដា​ប្រទេស​ជា​មិត្ត​នោះ ច្បាស់​ជា​គេ​ជួយ»

លោក អេង ឆៃអ៊ាង បន្ត​ថា ប្រសិន​បើ​យុត្តិធម៌​មិន​មាន​នៅ​ពេល​នេះ​ទេ មាន​តែ​រង់ចាំ​ការ​ផ្លាស់ប្ដូរ​អំណាច​គ្រប់គ្រង​តាម​រយៈ​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ។

ចំពោះ​បញ្ហា​វីដេអូ​កាមេរ៉ា​សុវត្ថិភាព​នោះ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ បញ្ជាក់​ថា អាជ្ញាធរ​មិន​ទាន់​បញ្ចេញ​ភ្លាមៗ​តាម​ការ​ទាមទារ​នោះ​ទេ ព្រោះ​ត្រូវ​ទុក​បម្រើ​ការ​ស៊ើប​អង្កេត​បន្ត​ទៀត។ លោក ខៀវ សុភ័គ ក៏​បដិសេធ​ថា រដ្ឋាភិបាល និង​អាជ្ញាធរ មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ស្លាប់​របស់​លោក កែម ឡី នោះ​ទេ។

អ្នក​គ្រប់គ្រង​បច្ចេកទេស​ការិយាល័យ​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត ជឿ​ថា សមត្ថកិច្ច​កម្ពុជា មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​ស្វែងរក​ការ​ពិត​នៃ​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី ប្រសិន​បើ​មាន​ឆន្ទៈ​ពិត​ប្រាកដ ហើយ​មិន​មាន​អ្វី​អាថ៌កំបាំង​នៅ​ពី​ក្រោយ៖ «ខ្ញុំ​សង្ឃឹម​ថា ករណី​នេះ សមត្ថកិច្ច​លោក​នឹង​ធ្វើ​ការ​ស្រាវជ្រាវ ហើយ​អាច​ចាប់​ឃាតក​ពិត អ្នក​សម​គំនិត ក៏ដូចជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង ទៅ​ផ្ដន្ទាទោស​ទៅ​តាម​ផ្លូវ​ច្បាប់ បើ​មិន​អ៊ីចឹង​ទេ មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ នឹង​ចោទ​ថា​ការ​បាញ់​សម្លាប់​លោក កែម ឡី គឺ​ជា​រឿង​នយោបាយ»

លោក អំ សំអាត យល់​ថា ប្រសិន​បើ​សមត្ថកិច្ច​កម្ពុជា រក​មិន​ឃើញ​តម្រុយ​ណា​ផ្សេង​នោះ​ទេ គួរ​តែ​មាន​កិច្ច​សហការ​ជាមួយ​ក្រុម​អ្នក​ជំនាញ​ស៊ើប​អង្កេត​ផ្សេង​ទៀត ដូចជា​ភ្នាក់ងារ អេហ្វ.ប៊ី.អាយ (FBI) ជាដើម ដើម្បី​បង្ហាញ​សាធារណជន​ថា ខ្លួន​ពិត​ជា​មាន​ឆន្ទៈ​ធ្វើ​រឿង​នេះ។

សព​លោក​បណ្ឌិត កែម ឡី អ្នក​រិះគន់​រដ្ឋាភិបាល​ដ៏​មាន​ប្រជាប្រិយ ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ចុះ​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កក្កដា នៅ​ស្រុក​កំណើត​របស់​លោក ឋិត​នៅ​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ក្រោយ​ពី​ដង្ហែ​ចេញ​ពី​រាជធានី​ភ្នំពេញ​អម​ដោយ​អ្នក​ចូលរួម​ប្រមាណ ២​លាន​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

13 Responses to "អាជ្ញាធរ​បង្ហាញ​សញ្ញា​នៃ​ភាព​លំបាក​ក្នុង​ការ​ស៊ើប​អង្កេត​ករណី​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី"

  1. Chipmonk says:

    Sound like he is psychopath with antisocial personality behaviors, meant that he is incompetent to stand trial. A person who selected him to be an assassin, is very smart and used extreme calculation the risk involved.

  2. Anonymous says:

    តើការជ្រើសរើសជនបាញ់សម្លាប់ កើតឡើងពីអ្នកមានជំនាញ ឧក្រិដ្ឋកម្មឬទេ????

  3. ? omen ? says:

    មុខដូចពួកឃាតកអស់នឹងឬទៅរកឃាតករឃើញ​ ?​ឃាតករ​ដើររកឃាតករ​ ។​

  4. ដំរីក៏ខ្វក់អាទ្រមាក់ក៏ឆ្គួត says:

    បើលមុខមេប៉ូលិសជប់និងប៉ូលិសចំ!!!!!

  5. Anonymous says:

    អន់មែនទែនចុះបើរឿងក្ដនឹងក្ដិតម៉េចក៏លឿនម៉េះ គួរអោយស្រណោះសុ្រកកំណើតខ្ញុំណាស់

  6. ?? says:

    why all these guy are so good at lying any thing that have been order from that evil you never finding any result . this ANGKA LEIR that having Mr ugly dump evil lead the nation you will never fine justice for the victim. I already know that we can not fine the real murder unless FBI can involve in this cases.

  7. Bopha says:

    ពួកនេះពូកែធ្វើភ្លើមែន! បើករណីពួកវាបានចំលើយវិញ រឹងដូចពេជ្រក៏ពួកវាអាចពុះច្រៀកបានដែរ តែករណីវាចង់ធ្វើភ្លើគឺភ្លើសមរបស់វាមែន! បើករណីប៉ុណ្ណឹងពិបាកសួរចំលើយឃាតករដើម្បីរកមុខអ្នកនៅពីក្រោយ ចុះចេញទៅ ឱ្យគេអ្នកមានសមត្ថភាពគេធ្វើម្តង ឬ ឱ្យមានអ្នកចូលរួមស៊ើបអង្កេតចំរុះ រួមទាំងអ្នកជំនាញអន្តរជាតិទៅ ព្រោះពួកគេចាំតែជួយទេតើ តែពួកនេះថាមិនអាចឱ្យអ្នកណាចួលរូមបានទេព្រោះវាជាដែនសមត្ថកិច្ចរបស់ខ្មែរ។ បើអត់ជំរើសទេ ចុងក្រោយទៅលុតជង្គង់ពឹងឱ្យ ឌុច មកជួយសួរចំលើយឱ្យទៅអាភ្លើ!

  8. Bopha says:

    ពួកនេះពូកែធ្វើភ្លើមែន! បើករណីពួកវាចង់បានចំលើយវិញ រឹងដូចពេជ្រក៏ពួកវាអាចពុះច្រៀកបានដែរ តែករណីវាចង់ធ្វើភ្លើគឺភ្លើសមរបស់វាមែន! បើករណីប៉ុណ្ណឹងពិបាកសួរចំលើយឃាតករដើម្បីរកមុខអ្នកនៅពីក្រោយ ចុះចេញទៅ ឱ្យគេអ្នកមានសមត្ថភាពគេធ្វើម្តង ឬ ឱ្យមានអ្នកចូលរួមស៊ើបអង្កេតចំរុះ រួមទាំងអ្នកជំនាញអន្តរជាតិទៅ ព្រោះពួកគេចាំតែជួយទេតើ តែពួកនេះថាមិនអាចឱ្យអ្នកណាចួលរូមបានទេព្រោះវាជាដែនសមត្ថកិច្ចរបស់ខ្មែរ។ បើអត់ជំរើសទេ ចុងក្រោយទៅលុតជង្គង់ពឹងឱ្យ ឌុច មកជួយសួរចំលើយឱ្យទៅអាភ្លើ!

  9. people says:

    This government is under control of veitcong dictator so they must keep their mouth shut because their boss warn already before they killed mr kim ley. Now they try to adjust the camera or do anything to forget the story of killing ‘ so this dark king dom is belong to government mafia dictator’ people live like in the cage of mafia ‘ . I think people must stand up fighting this mafia government .GOD bless all cambodian people’

  10. VengSreng(chorngAhkheit) says:

    នៅលើលោកនេះអត់មានអ្នកណាហ៊ានស្តីបន្ទោសឲ្យ ហ៊ុន សែនទេ មានតែយួនហែកកាឌួយ មី សាមហៀងចុយបុក បុកចុយ ញាប់ដូចឆ្កែ មី សាមហៀងហៀរទឹកកាឌួយមាធុង សេរមី សាមហៀងជាំខ្មៅប៉ិ ឣេឣាយក្សភ្នែេកមួយ ឣញនឹងខ្មែរមួយប្រទេសនឹងក្រៅប្រទេស ព្រមទាំងឣន្ដះជាតិ ស្ដីថា មើលងាយហែងរ៉ាល់ថ្ងៃ តែហែងភ្លើពំុយល់់//

  11. ព្រះរាជាណាចក្រមហាចំឡែកខុសគេ says:

    ស្អីស៊ើបរួចដើរកិតដាក់គេឯង!!!!
    នេះបានហៅប៉ូលិសជប់!!!!

  12. Boramey preah vihear says:

    Il faut interdire la famille Hun Sen de voyager à l’étranger !

  13. Real says:

    កំុថាឲ្យគាត់ តើឲ្យគាត់ទៅរកឯណា?បើមេឃាតករជាចៅហ្វាយរបស់គាត់។