រដ្ឋាភិបាល​វៀតណាម​​សង់​ផ្សារ​​​តម្លៃ​​ ២ លាន​ដុល្លារ​​ឲ្យ​កម្ពុជា

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញ​ចូលរួម​នៅក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​អគារ​រដ្ឋបាល និង​ហេដ្ឋារចនាសម្ព័ន្ធ​ទីក្រុង​ត្បូងឃ្មុំ នៃ​ទីរួម​ខេត្ត​ត្បូងឃ្មុំ កាលពីឆ្នាំមុន ខណៈរដ្ឋាភិបាល​វៀតណាម​​សង់​ផ្សារ​​​តម្លៃ​​ ២ លាន​ដុល្លារ​​ឲ្យ​កម្ពុជា នៅក្នុងខេត្ត​នេះ។ រូបថត សហការី

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញ​ចូលរួម​នៅក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​អគារ​រដ្ឋបាល និង​ហេដ្ឋារចនាសម្ព័ន្ធ​ទីក្រុង​ត្បូងឃ្មុំ នៃ​ទីរួម​ខេត្ត​ត្បូងឃ្មុំ កាលពីឆ្នាំមុន ខណៈរដ្ឋាភិបាល​វៀតណាម​​សង់​ផ្សារ​​​តម្លៃ​​ ២ លាន​ដុល្លារ​​ឲ្យ​កម្ពុជា នៅក្នុងខេត្ត​នេះ។ រូបថត សហការី




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ​ រដ្ឋាភិបាល​​​វៀតណាម​កាលពី​ម្សិលមិញ​​បាន​សម្រេច​​​​ជា​គោលការណ៍​ផ្តល់​ជំនួយ​ជា​ទឹកប្រាក់​ ២​​ លាន​ដុល្លារ​​ដល់​កម្ពុជា​ដើម្បី​សាងសង់​ផ្សារ​គំរូ​​​ជាប់​ព្រំដែន ​កម្ពុជា-វៀតណាម​ ដែល​ស្ថិត​នៅ​ខេត្ត​ត្បូងឃ្មុំ​ក្នុង​គោលដៅ​ជំរុញ​​សកម្មភាព​សេដ្ឋកិច្ច​នៅ​តំបន់​ព្រំដែន​ និង​បង្កើន​ទឹកប្រាក់​ដោះដូរ​ពាណិជ្ជកម្ម​របស់​ប្រទេស​ទាំង​ពីរ។

នេះ​គឺជា​លើក​ដំបូង​បង្អស់​ដែល​កម្ពុជា​ និង​វៀតណាម​យល់​ព្រម​សាងសង់​ផ្សារ​គំរូ​នៅ​ជាប់​ព្រំដែន​នេះ​ឡើង​ដែល​ផ្សារ​នេះ​ស្ថិត​នៅ​​​ភូមិ​​កណ្តោល​ ឃុំ​ដា ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​ដែល​មាន​ចម្ងាយ​ប្រមាណ ១ គីឡូម៉ែត្រ​ពី​ច្រក​ព្រំដែន​កម្ពុជា-វៀតណាម​។

ការ​សម្រេច​នេះ​ធ្វើ​ឡើង​ដោយ​​មាន​ការ​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា (MoU) ​​រវាង​ប្រទេស​ទាំង​ពីរ​​​​នៅ​ទីក្រុង​​ភ្នំពេញ​ដែល​ដឹកនាំ​ដោយ​​​​លោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ និង​​លោក Nguyen Cam Tu អនុរដ្ឋមន្រ្តី​ក្រសួង​ឧស្សាហកម្ម​ និង​ពាណិជ្ជកម្ម​វៀតណាម​។

លោក ម៉ៅ ថូរ៉ា បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​កាលពី​ម្សិលមិញ​ថា​ភាគី​ទាំង​ពីរ​មិន​ទាន់​អាច​​បញ្ជាក់​ពី​កាលបរិច្ឆេទ​ជាក់លាក់​ក្នុង​ការ​ចាប់ផ្តើម​សាងសង់​ផ្សារ​នេះ​នៅ​ឡើយ​នោះ​ទេ​ដោយ​លោក​អះអាង​ថា​វា​អាស្រ័យ​លើ​ខាង​ភាគី​វៀតណាម​ដោយសារ​​វៀតណាម​​ជា​អ្នក​គ្រប់គ្រង​​ដំណើរការ​សាងសង់​​នេះ។

លោក​ថ្លែង​ថា​៖ «​ផ្សារ​នេះ​នឹង​ជា​កន្លែង​​លក់​ផលិតផល​​ទាំង​របស់​កម្ពុជា​យើង​ក៏​មាន​ និង​​វៀតណាម​ក៏​មាន​។ ភាគច្រើន​​ទំនិញ​របស់​យើង​​​នឹង​មាន​ជា​​ទំនិញ​កសិផល​»​។

លោក​បន្ថែម​​ថា៖ «​វា​ជា​ផ្នែក​មួយ​ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​​របស់​បងប្អូន​យើង​ដែល​នៅ​ជាប់​ព្រំដែន​ និង​សម្រួល​ជីវភាព​របស់​​ពួកគាត់»។

យោង​តាម​ការ​បញ្ជាក់​របស់​លោក​ ថូរ៉ា ផ្សារ​គំរូ​ជាប់​ព្រំដែន​​នេះ​មាន​ផ្ទៃ​ក្រឡា​សរុប ១ ហិកតា​​កន្លះ​ និង​សាងសង់​តាម​រចនាប័ទ្ម​​សំណង់​កម្ពុជា។ ភាគី​ទាំង​ពីរ​ក៏​គ្រោង​សាងសង់​ផ្សារ​គំរូ​ជាប់​ព្រំដែន​មួយ​ទៀត​នៅ​ខេត្ត​កំពត​ផង​ដែរ​នៅពេល​ការ​សាងសង់​ផ្សារ​នៅ​ខេត្ត​ត្បូងឃ្មុំ​នេះ​បញ្ចប់​ដែល​គោលដៅ​រួម​គឺ​ដើម្បី​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច​នៅ​តំបន់​ជាប់​ព្រំដែន​ និង​បង្កើន​​ទឹកប្រាក់​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​របស់​ប្រទេស​ទាំង​ពីរ។

លោក​ Nguyen Cam Tu បាន​ថ្លែង​​ថា​​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​តាម​តំបន់​ជាប់​ព្រំដែន​ជាពិសេស​ការ​បង្កើត​ផ្សារ​ជាប់​ព្រំដែន​ដើម្បី​ដោះដូរ​ទំនិញ​​របស់​ប្រទេស​ទាំង​ពីរ​គឺជា​ការ​សំខាន់​ដោយសារ​ថា​​ភាគច្រើន​នៃ​សកម្មភាព​ដោះដូរ​ពាណិជ្ជកម្ម​កម្ពុជា​-វៀតណាម​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​តាម​បណ្តោយ​​​ព្រំដែន។

លោក​បញ្ជាក់​ថា ​​ផ្សារ​ព្រំដែន​នេះ​នឹង​អាច​ដំណើរការ​សាងសង់​នៅ​ចុង​ឆ្នាំ​នេះ ឬ​ដើម​ឆ្នាំ​ក្រោយ។

លោក​ថ្លែង​ថា​៖ «​ផ្សារ​គំរូ​នេះ​នឹង​ជួយ​ភាគី​ទាំង​ពីរ​ក្នុង​ការ​ទាញ​យក​សក្តានុពល​ឲ្យ​អស់​លទ្ធភាព​សម្រាប់​ប្រជាជន​ដែល​រស់នៅ​តាម​បណ្តោយ​ព្រំដែន»។

លោក​បន្ត​ថា​៖ «​នៅ​ពេល​ប្រជាជន​អាច​តភ្ជាប់​គ្នា​បាន​ល្អ​ជាង​មុន​ដើម្បី​លក់​ទំនិញ​ឲ្យ​គ្នា​ទៅវិញ​ទៅមក​វា​នឹង​ជួយ​ឲ្យ​ពួកគេ​មាន​ប្រាក់​ច្រើន​ជាង​មុន»។

យោង​តាម​​​ទិន្នន័យ​ពី​ស្ថានទូត​វៀតណាម​​នៅ​​​​កម្ពុជា​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ​​នៅ​ត្រីមាស​​ទី​មួយ​​ឆ្នាំ​នេះ​​មាន​ ៨៤៨,៧ ​លាន​ដុល្លារ​ដោយ​​​ធ្លាក់​ចុះ​​ប្រហែល​​ ១១ ​​ភាគរយ​ធៀប​នឹង​​​​​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​​ ២០១៥៕

What Next?

Recent Articles

7 Responses to "រដ្ឋាភិបាល​វៀតណាម​​សង់​ផ្សារ​​​តម្លៃ​​ ២ លាន​ដុល្លារ​​ឲ្យ​កម្ពុជា"

  1. CountryStudent says:

    After moving the border in side Cambodia, then build market to legalize Vietnam’s territory.

  2. Tor says:

    គួរអោយអស់សំណើច

  3. ?? says:

    are we proud of what they are going to do for us free. this question HUN SEN should answer it by himself to the nation. my question is?? after so many years whit the help from international community and the used of Cambodian national resource can we Cambodian afford to built this market in our home land. why they want to built it for us I do not think they are that rich they should keep that monies to buy weapon again CHINA instate.

  4. ?? says:

    ones more please look at the pitcher what do you see the deference between this borders

  5. Sen Sambo says:

    La femme de Hun Sen porte une perruque noire, on dirait une poupée gonflable !

  6. VengSreng(chorngAhkheit) says:

    After moving the border in side Cambodia, then build market at that aggressive point to legalize Vietnam’s territory.

  7. VengSreng(chorngAhkheit) says:

    shared wit Country student

    ——————————
    After moving the border in side Cambodia, then build market at that aggressive point to legalize Vietnam’s territory.