Tue, 23 August 2016
ទូច សុខា
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថាលោកអាចចុះចេញពីតំណែងនៅពេលណាក៏បាន ក៏ប៉ុន្ដែបារម្ភគ្មានអ្នកណារក្សាស្ថិរភាពសង្គមបានខណៈដែលលោកបានទទួលស្គាល់ថាការដែលរូបលោកធ្វើដំណើរចុះទៅតាមបណ្តាខេត្តនានាកន្លងមកនេះគឺដើម្បីស្វែងរកការគាំទ្រពីប្រជាពលរដ្ឋដើម្បីឲ្យប្រជាពលរដ្ឋបន្តបោះឆ្នោតគាំទ្ររូបលោក។
ក្នុងវេទិកាស្តីពីការការពារ និងអភិរក្សធនធានធម្មជាតិដែលប្រារព្ធធ្វើឡើងនៅវិមានសន្តិភាពកាលពីព្រឹកម្សិលមិញលោកនាយករដ្ឋមន្ត្រីបានថ្លែងថាលោកបានកាន់អំណាចជានាយករដ្ឋមន្ត្រីដោយរាប់ទាំងនាយករដ្ឋមន្ត្រីស្តីទីផងនោះគឺមានរយៈពេលជាង ៣០ ឆ្នាំហើយ។
លោកថា គ្មានអ្នកណាអាចបំបែកឯតទគ្គកម្មនេះបាននោះទេ។
បើទោះបីជារូបលោកបានចុះទៅតាមបណ្តាខេត្តជាច្រើនដើម្បីស្វែងរកសំឡេងគាំទ្រក៏ដោយ ក៏លោក ហ៊ុន សែន បានលើកឡើងថាលោកអាចចុះចេញពីតំណែងនៅពេលណាក៏បានតែសំខាន់លោកថាអ្នកណាជាអ្នកឡើងកាន់អំណាចបន្តពីលោកហើយអាចរក្សាស្ថិរភាពសង្គមបានទេនេះជារឿងសំខាន់។
លោកនាយករដ្ឋមន្ត្រីបានឆ្លើយតបទៅនឹងអ្នករិះគន់រូបលោកដោយទំនងជាសំដៅលើប្រធានបក្សប្រឆាំងលោក សម រង្ស៊ី ដែលបានរិះគន់ពេលលោកចុះជួបប្រជាពលរដ្ឋនៅតាមមូលដ្ឋានថាដើម្បីរកសំឡេងឆ្នោត។
លោកថា គ្រប់បក្សនយោបាយគឺត្រូវការសំឡេងឆ្នោតពីប្រជាពលរដ្ឋហើយរូបលោកពិតជាទៅតាមបណ្តាខេត្តជួបប្រជាពលរដ្ឋដើម្បីរកសំឡេងឆ្នោតពិតប្រាកដមែន។
លោក ហ៊ុន សែន បានចោទសួរថា៖ «អ្នក (ធ្វើ) បក្សនយោបាយធ្វើដើម្បីអ្វីនិយាយឲ្យត្រង់ៗតែម្តងទៅគឺដើម្បីសន្លឹកឆ្នោតហើយពេលខ្ញុំព្រះករុណាខ្ញុំចុះដើរសួរសុខទុក្ខប្រជាពលរដ្ឋគេថា (ហ៊ុន សែន) ទៅដើររកសន្លឹកឆ្នោត។ សូមប្រកាសថាខ្ញុំទៅរកសន្លឹកឆ្នោតសូមនិយាយឲ្យច្បាស់អ៊ីចឹងតែម្តងទៅកុំភូតគេភូតឯងវាមិនដែលម៉ែអាណាធ្វើនយោបាយមិនឲ្យគេបោះឆ្នោតឲ្យទេកុំឆ្ងល់ កុំភូតខ្លួនឯងពេកពេលដែលឃើញគេចុះ (មូលដ្ឋាន) សូម្បីតែគេលេងហ្វេសប៊ុកឈ្នះគាត់ក៏មករករឿងគេដែរ»។
ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ដែលអនុម័តនៅខែតុលា ឆ្នាំ ២០១៥ ត្រង់មាត្រា ៧០ ចែងថាការឃោសនាបោះឆ្នោតមានរយៈពេលតែ ១៤ ថ្ងៃប៉ុណ្ណោះហើយគ្រប់ការឃោសនាត្រូវបញ្ឈប់ ២៤ ម៉ោងមុនថ្ងៃបោះឆ្នោត។ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី ៤ ខែមិថុនា ឆ្នាំ ២០១៧។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិលោក យឹម សុវណ្ណ ថ្លែងថា លោកមានជំនឿលើប្រជាពលរដ្ឋក្នុងការវិនិច្ឆ័យលើគណបក្សនយោបាយ។ ទោះជាមេបក្សរបស់ខ្លួនកំពុងជាប់បណ្តឹង និងមិនអាចចេញធ្វើសកម្មភាពនយោបាយបានក៏ដោយ ក៏លោកថាគណបក្សនេះនៅមានមធ្យោបាយដូចជាតាមប្រព័ន្ធបណ្តាញសង្គមដែលប្រជាពលរដ្ឋជាច្រើនបានចូលរួមក្នុងបណ្តាញមួយនេះ។
លោកបន្ថែមថា៖ «ដើម្បីក្លាយជានាយករដ្ឋមន្ត្រីយើងត្រូវការការគាំទ្រពីប្រជាពលរដ្ឋហើយខ្ញុំជឿថាប្រជាពលរដ្ឋនឹងមានការសម្រេចចិត្តត្រូវ…ឥឡូវនេះយើងមានបណ្តាញព័ត៌មានច្រើនដូចជាបណ្តាញសង្គមយើងអាចឃើញប្រជាពលរដ្ឋជាច្រើនបាននាំគ្នាចូលរួមក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យ»។
អ្នកនាំពាក្យគណបក្សប្រជាជនលោក សុខ ឥសាន បានថ្លែងថាការចុះមូលដ្ឋានរបស់លោក ហ៊ុន សែន ជាការធ្វើនយោបាយស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលដែលបម្រើប្រជាពលរដ្ឋមិនប្រកាន់និន្នាការនយោបាយ។
លោក សុខ ឥសាន ថា៖ «ក្នុងនាមជាប្រមុខរដ្ឋាភិបាលលោកទៅចុះដោះស្រាយបញ្ហានានាជាទូទៅជូនប្រជាពលរដ្ឋសំណូមពរបើថាធ្វើនយោបាយខុស បើអ៊ីចឹងធ្វើសាលារៀនមិនមែនឲ្យតែកូនសមាជិកគណបក្សប្រជាជនចូលរៀនឯណា…កូនៗសមាជិកគណបក្សផ្សេងៗក៏ចូលរៀនដែរតើ…អត់មានប្រកាន់អ្នកនេះអ្នកនោះទេ»។
អ្នកវិភាគពីបញ្ហាសង្គមលោក មាស នី មើលឃើញថាពេលខ្លះប្រមុខរដ្ឋាភិបាលបានយកតួនាទីរបស់ខ្លួនជាអ្នកដឹកនាំប្រទេសទៅប្រើសម្រាប់មុខមាត់គណបក្សនយោបាយដែលលោកថានេះជាការមួយដែលធ្វើឲ្យមានការភាន់ច្រឡំ។ មួយវិញទៀតលោកមើលឃើញថាគណបក្សកាន់អំណាចហាក់មានមធ្យោបាយច្រើនសម្រាប់ចុះជួបប្រជាពលរដ្ឋដើម្បីទាក់ទាញសំឡេងឆ្នោតខណៈដែលមេបក្សប្រឆាំងមិនមានលទ្ធភាពធ្វើដូចនេះ។
លោកបន្ថែមថា៖ «នៅស្រុកយើងនេះមានបញ្ហាមួយរដ្ឋាភិបាលហ្នឹងពេលខ្លះច្រឡំអាវ រដ្ឋាភិបាលហ្នឹងពេលខ្លះដើរទៅភ្លេចខ្លួនថាខ្លួនពាក់អាវគណបក្សដល់ពេលអ៊ីចឹងទៅទោះថាទៅក្នុងនាមប្រមុខរដ្ឋាភិបាលដល់ពេលនិយាយចេញមកនិយាយឃោសនាឲ្យតែបក្សខ្លួនឯង…ក្នុងរបបលទ្ធិប្រជាធិបតេយ្យគេត្រូវបើកឲ្យគ្រប់គណបក្សមានលទ្ធភាព…ដូចគ្នាក្នុងការស្វែងរកការគាំទ្រពីប្រជាពលរដ្ឋ…ប៉ុន្តែមកដល់ពេលនេះគណបក្សមួយនោះត្រូវបានគេដាក់ខ្នោះដៃហើយត្រូវគេប្រាប់ថាឲ្យរត់ប្រណាំងជាមួយគណបក្សមួយទៀត»។
ខណៈដែលមេបក្សប្រឆាំងម្នាក់កំពុងភៀសខ្លួនទៅក្រៅប្រទេស និងម្នាក់ទៀតកំពុងឃុំខ្លួនឯងនៅក្នុងទីស្នាក់ការដោយសារតែជាប់ពាក់ព័ន្ធនឹងសំណុំរឿងជាច្រើននៅតុលាការដែលមជ្ឈដ្ឋានជាច្រើនចាត់ទុកថាជារឿងនយោបាយលោក ហ៊ុន សែន មួយរយៈចុងក្រោយនេះបានចុះជួបប្រជាពលរដ្ឋនៅតាមបណ្តាខេត្តជាច្រើនហើយនៅកន្លែងដែលលោកចុះទៅនោះលោកបានធ្វើការដោះស្រាយបញ្ហាមួយចំនួនជូនពលរដ្ឋ។
កាលពីពេលថ្មីៗនេះលោក ហ៊ុន សែន បានផ្តល់ដំណោះស្រាយដល់អាជីវករនៅតាមផ្សារមួយចំនួនដែលតែងតែមានជម្លោះជាមួយក្រុមហ៊ុនអភិវឌ្ឍហើយនៅទីបំផុតលោកបានសម្រេចផ្តល់តូបលក់ដូរនៅតាមផ្សារទាំងអស់នៅទូទាំងប្រទេសឲ្យអាជីវករអាចលក់ដូរបានអស់មួយជីវិតតកូនតចៅ៕
Contact author: ទូច សុខា
You better step down with honor or die like dictator Qaddafi, but i never believe you on this. There is no way that your Youn boss leaves Cambodia alone; there is no way that you want to voluntarily step down from power. Election is near; you do any thing; you say any thing just for the ballot to win election. Dog is still dog, never change!!!!!
ហេតុតែឆ្គួតនិងអំណាច
លោកហ៊ុន សែន ព្រឹកលាលែងតែល្ងាចលែងលា!!!!!OK
Crazy hun sen said he went to provinces in order to seeking for votes but at the same time he told he will step down at any time, very stupid & un-education person spoken nonsense,
It is just the so-called political game!!
If you don’t know how to play the game, just don’t do it!!!
តើនរណា នឹងបង្ករ អស្ថិរភាព ដល់ប្រជាជន និងកម្ពុជា??????
កងទ័ពម្ពុជា????
ប៉ូលិស/ ប៉េអឹម កម្ពុជា????
អ្នកមានអាវុធ នៅកម្ពុជា??? ប្រភេទ???? ចំនួន?????
មនុស្សក្នុងរដ្ឋាភិបាលកម្ពុជា?????
បក្សជំទាស់ អត់អាវុធ នៅកម្ពុជា?????
សង្គមស៊ីវិលនានា នៅកម្ពុជា?????
បរទេស ដែលរស់នៅកម្ពុជា?????
អណិកជនយួន ដែលបានបង្ហូរមករស់នៅកម្ពុជា????
អត់យល់!!!!!???????????????
សំនៀង
I don’t believe on mr sen’ if he change mind to work altogether for the sake of our country’ he should ” 1 releases all political prisoners’ 2 must protected border’3 must protected all politicians and must not interfere court,army,polices ‘ they are’ must working independent followed the law&order in the constitution’ .GOD bless all cambodian people’
I was almost choked while drinking water when heard his laughable comment.
ឆ្កួតអំណាចដល់ថ្នាក់យករថក្រោះរពាសដែកដេញបាញ់គេទៅហើយ នៅខំព្រុសយកស្លាបព្រាបាំងមុខ
ស្អីទៀត ????
without you this country will be safer this nation will stay alive in the world. I’m sorry to say that but it is true. our countrymen they rather die for their nation how about you Mr????????
36 years under his puppet’s rule is enough to know about him; never believe him. Remember, he is former Khmer Rough who lie to Khmer the whole country to confess then, took them all to kill. He wants his son to succeed him? Is this country belonged to him????????????
My dick can succeed you; so don’t worry
I think , you got a serious sickness disease in the body already, but you lie that you are not sick.
If you are not sick ,why do you go see doctor too often. I doubt you are having an early stage of lung cancer already. HA… HA… HA…, You are dying; Good for you is too die ASAP
ឣាយក្សភ្នែក១ពោៈកំប៉ោង កើតមហារីកសួួត ព្រោៈវាជក់៣០ឆ្នាំ រឿងឣីមិនកើត ឣីឡូវរាលដាលដល់ក្រលៀន នឹងក្តវាទៀត វីវរហើយ ឣាខ្វាក់ពេលនេះ