ភរិយា​ កែម ឡី នាំ​កូន​ចេញ​ទៅ​ក្រៅ​ប្រទេស

ភរិយា និង​កូនៗ​លោក​ កែម ឡី ពេល​ទៅ​ជួប​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​មកពី​កោះកុង​កន្លង​មក។ រូបថត ហ្វេសប៊ុក

ភរិយា និង​កូនៗ​លោក​ កែម ឡី ពេល​ទៅ​ជួប​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​មកពី​កោះកុង​កន្លង​មក។ រូបថត ហ្វេសប៊ុក




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ ភរិយា​របស់​លោក​បណ្ឌិត​ កែម ឡី គឺ​អ្នកស្រី ប៊ូ រចនា ដែល​កំពុង​មាន​ផ្ទៃពោះ​ ៧ ខែ​បាន​នាំ​កូនៗ​ទាំង​ ៤ នាក់​ចេញ​ទៅ​​ដល់​កន្លែង​មាន​សុវត្ថិភាព​នៅ​​ក្រៅ​ប្រទេស​ហើយ​កាលពី​ថ្ងៃ​ទី ២៨ ខែ​សីហា​គឺ​ជិត ២ ខែ​បន្ទាប់ពី​ស្វាមី​របស់​អ្នកស្រី​ត្រូវ​បាន​ខ្មាន់​កាំភ្លើង​​បាញ់​សម្លាប់​ទាំង​កណ្តាល​ថ្ងៃ​នៅ​កណ្តាល​ទីក្រុង​ភ្នំពេញ​ហើយ​សមត្ថកិច្ច​នៅ​​តែ​ពុំ​ទាន់​ចាប់​ខ្លួន​ជនសង្ស័យ​​ណា​ផ្សេង​ទៀត ឬ​ក៏​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ណា​ម្នាក់​យក​មក​ផ្តន្ទាទោស​ក្រៅ​តែ​ពី​ឈ្មោះ ជួប សម្លាប់ ដែល​ត្រូវ​បាន​សមត្ថកិច្ច​​អះអាង​ថា​ជា​ជន​ដៃដល់​។

ព្រះតេជ​ព្រះគុណ ប៊ុត ប៊ុនតិញ ដែល​ជា​សមាជិក​គណៈកម្មការ​រៀបចំ​បុណ្យ​សព​លោក​បណ្ឌិត កែម ឡី មាន​ថេរ​ដីកា​ថា​អ្នកស្រី ប៊ូ រចនា បាន​នាំ​កូនៗ​ទៅ​ដល់​ទីកន្លែង​សុវត្ថិភាព​ហើយ​ប៉ុន្តែ​ព្រះអង្គ​មិន​អាច​បញ្ជាក់​ប្រាប់​ថា​ទៅ​នៅ​ប្រទេស​ណា​នោះ​ទេ។ «អាត្មា​មិន​អាច​និយាយ​បាន​ទេ​រឿង​គាត់​ទៅ​ប្រទេស​ណា​ជា​រឿង​សម្ងាត់»។

ព្រះអង្គ​មាន​ថេរដីកា​បន្ត​ថា​ មុន​ពេល​អ្នកស្រី ប៊ូ រចនា ទៅ​ក្រៅ​ប្រទេស​គាត់​បាន​ផ្ទេរ​សិទ្ធិ​ឱ្យ​គណៈកម្មការ​បុណ្យ​សព​រៀបចំ​បុណ្យ ១០០ ថ្ងៃ​ជូន​ស្វាមី​របស់​ខ្លួន។

ព្រះអង្គ​បន្ត​​ថា៖ «បុណ្យ ១០០ ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី ១៤ ដល់ ១៦ កញ្ញា​តែ​មិន​ទាន់​ថា​ធ្វើ​នៅ​ភ្នំពេញ​ ឬ​នៅ​ខេត្ត​​ទេ​អាត្មា​កំពុង​ធ្វើការ​ស្ទង់​មតិ»​។

ទោះ​យ៉ាង​ណា​ក្តី​ព្រះអង្គ​ច្រាន​ចោល​ព័ត៌មាន​ដែល​ថា​អ្នកស្រី​ រចនា កំពុង​ស្នាក់នៅ​ក្នុង​ស្រុក​ដោយ​ថា​ជា​រឿង​មិន​ពិត​។

លោក កែម រិទ្ធីសិទ្ធ ត្រូវ​ជា​ប្អូនប្រុស​លោក​បណ្ឌិត កែម ឡី ថ្លែង​ថា​លោក​​ក៏​មិន​ដឹង​ថា​អ្នកស្រី ប៊ូ រចនា នៅ​ក្នុង​ស្រុក ឬ​ទៅ​​ក្រៅ​ប្រទេស​ដែរ។

តែ​លោក​បញ្ជាក់​ថា​ កាលពី​សប្តាហ៍​មុន​ អ្នកស្រី ប៊ូ រចនា បាន​មក​លេង​ផ្នូរ​ស្វាមី​គាត់​ម្តង និង​បាន​ប្រាប់​ថា​ពិធី​បុណ្យ ១០០ ថ្ងៃ​ទុក​ឱ្យ​គណៈកម្មការ​បុណ្យ​សព​ជា​អ្នក​រៀបចំ។ បែប​នេះ​ក្តី​លោក​ថា ពេល​ឮ​ព័ត៌មាន​ក្នុង​ស្រុក​ចុះ​ផ្សាយ​ថា​គាត់​បាន​ចេញ​ទៅ​ក្រៅ​ប្រទេស​ជា​ការ​ល្អប្រសើរ​ជាង​នៅ​ស្រុក​ខ្មែរ។

លោក​ថា៖ ​«ទាំង​ក្រុម​គ្រួសារ​ទី​មួយ​ចង់​ឱ្យ​គាត់​ចេញ​ទៅ​ក្រៅ​ប្រទេស​ព្រោះ​ពោះធំ​ផង​ព្រោះ​នៅ​នេះ​គាត់​គិត​ច្រើន​ពេល​នៅ​នេះ​កូន​មិន​បាន​​ទៅ​រៀនសូត្រ​ទេ​អ៊ីចឹង​ពេល​ទៅ​នៅ​ប្រទេស​គេ​អាច​បាន​រៀនសូត្រ​»។ «នៅ​ស្រុក​ខ្មែរ​គាត់ (ប៊ូរចនា) មាន​ការ​ភ័យខ្លាច​ក្នុង​អារម្មណ៍​គាត់​ផ្ទាល់​តែ​បើ​ទៅ​ស្រុក​គេ​ក៏​គ្រាន់​បើ​ជាង​ស្រុក​ខ្មែរ​ដែរ​ព្រោះ​ប្រទេស​គេ​មាន​ប្រជាធិបតេយ្យ​ពិតប្រាកដ ស្រុក​​ខ្មែរ​អត់​ប្រជាធិបតេយ្យ​ទេ​បើ​អ៊ីចឹង​​មិនមែន​បាញ់​សម្លាប់​មនុស្ស​ឆៅៗ​ទេ​ហើយ​មនុស្ស​ដែល​និយាយ​ពាក់ព័ន្ធ​ចូល​ក្នុង​នយោបាយ​គឺ​ស្លាប់​ដោយ​មិន​មាន​ការ​រក​ខុសត្រូវ​ទេ។ បើ​សិន​ក្រៅពី​នយោបាយ​គឺ​រកឃើញ​ភ្លាមៗ​វា​ជា​ទម្លាប់​ទៅ​ហើយ​យើង​មិន​ដឹង​និយាយ​ម៉េច​ដែរ»​។

លោក​បញ្ជាក់​ថា ​ពលរដ្ឋ​នៅ​តែ​ទៅ​គោរព​វិញ្ញណក្ខន្ធ​សព​លោក​ កែម ឡី ជា​រៀងរាល់​ថ្ងៃ​ពោល​គឺ​​ពី​ថ្ងៃ​ចន្ទ​ដល់​ព្រហស្បតិ៍​ចន្លោះ​ពី ៣០ ទៅ ៤០ នាក់ និង​សុក្រ​ដល់​ថ្ងៃ​អាទិត្យ​អាច​មាន ១០០ នាក់​​ចូលរួម។

ប្រធាន​បណ្តាញ​យុវជន​កម្ពុជា និង​ជា​សមាជិក​ម្នាក់​នៃ​​គណៈកម្មការ​បុណ្យសព​លោក​ កែម ឡី លោក ទឹម ម៉ាឡៃ ថ្លែង​ថា៖ ​«ខ្ញុំ​គ្រាន់តែ​បញ្ជាក់​ថា​គាត់ ​(ប៊ូ រចនា) នៅ​កន្លែង​មាន​សុវត្ថិភាព​​បាន​ប៉ុណ្ណឹង​ហើយ ​ក្រោយ​ពី​ប្រជុំ​នៅ​ថ្ងៃ​ពុធ​ជាមួយ​គណៈកម្មការ​ខ្ញុំ​នឹង​អាច​ប្រាប់​ព័ត៌មាន​លម្អិត​បាន»។

លោក កែម ឡី ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​ទាំង​កណ្តាល​​ថ្ងៃ​នៅក្នុង​​ស្តារម៉ាត ការ៉ាស់សាំង​​កាល់តិច​ស្ដុប​បូកគោ​ក្នុង​រាជធានី​ភ្នំពេញ​ដែល​មាន​មនុស្ស​ច្រើន​អ៊ូអរ​កាលពី​ព្រឹក​ថ្ងៃ​ទី ១០ ខែ​កក្កដា​ហើយ​សព​របស់​លោក​ត្រូវ​បាន​ដង្ហែ​យក​ទៅ​បញ្ជុះ​នៅ​ស្រុក​កំណើត​ក្នុង​ខេត្ត​តាកែវ​កាលពី​ថ្ងៃ​ទី ២៤ ខែ​កក្កដា​ដែល​គេ​ប៉ាន់​ប្រមាណ​ថា ​មាន​មនុស្ស​ចូលរួម​ដង្ហែ​ប្រមាណ ២ លាន​នាក់។

រហូត​មក​ដល់​ពេល​នេះ​មាន​រយៈពេល ១ ខែ ១៨ ថ្ងៃ​ហើយ​សមត្ថកិច្ច​នៅ​តែ​មិន​ទាន់​ចាប់​ខ្លួន​ជនសង្ស័យ ឬ​អ្នក​នៅ​ពី​ក្រោយ​ណា​ម្នាក់​ផ្សេង​ទៀត​នៅ​ឡើយ​ទេ​​ក្រៅ​តែ​ពី​ឈ្មោះ ជួប សម្លាប់ ​ដែល​សមត្ថកិច្ច​អះអាង​ថា ​ជា​ជនដៃដល់​ហើយ​ត្រូវ​បាន​ចាប់​ខ្លួន​ភ្លាមៗ​បន្ទាប់ពី​បាន​បាញ់​សម្លាប់​លោក កែម ឡី៕


Contact author: ឡាយ សាមាន

What Next?

Recent Articles

3 Responses to "ភរិយា​ កែម ឡី នាំ​កូន​ចេញ​ទៅ​ក្រៅ​ប្រទេស"

  1. Anonymous says:

    Good luck and good for kids to study at school.

  2. ?? says:

    time to get out from those beast leader because you have been receiving the evil act from the beast man HUN SEN

  3. VengSreng(chorngAhkheit) says:

    ឣាយក្សភ្នែក១ពោៈកំប៉ោង កើតមហារីកសួួត ព្រោៈវាជក់៣០ឆ្នាំ រឿងឣីមិនកើត ឣីឡូវរាលដាលដល់ក្រលៀន នឹងក្តវាទៀត វីវរហើយ ឣាខ្វាក់ពេលនេះ