ប្រទេស​៣៦​សម្តែង​ការ​បារម្ភ​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា

សិទ្ធិ​មនុស្ស

​លោក​ Keith​ ​Harper​ ជា​តំណាង​សហរដ្ឋ​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ។

​លោក​ Keith​ ​Harper​ ជា​តំណាង​សហរដ្ឋ​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ។


15 កញ្ញា 2016
កាន់ វិច្ឆិកា
វីអូអេខ្មែរ

តំណាង​​អាមេរិក​ប្រចាំ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ បារម្ភ​ពី​​ការ​លែង​ដំណើ​រ​ការ​នៃ​វប្បធម៌​សន្ទនា​នៅ​កម្ពុជា​ និង​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​​​បញ្ចប់​ចំណាត់​ការ​ផ្លូវច្បាប់​លើ​មេដឹកនាំ​បក្ស​ប្រឆាំង​ និងមន្រ្តី​សង្គមស៊ីវិល។

នៅ​ថ្ងៃ​ពុធ​នេះ ​អ្នក​តំណាង​សហរដ្ឋ​អាមេរិក​ប្រចាំ​ក្រុម​ប្រឹក្សា​អង្គការ​សហ​ប្រជាជាតិ​ ដែល​តំណាង​ឲ្យ​ប្រទេស​ចំនួន​៣៦ បាន​អំពាវនាវ​ឲ្យ​កម្ពុជាបញ្ឈប់​ការប្រើប្រាស់​ប្រព័ន្ធ​តុលាការ​លើបក្ស​ប្រឆាំង​ ស្រប​ពេល​គណបក្ស​សង្គ្រោះជាតិប្រកាសគម្រោងធ្វើ​មហា​បាតុ​កម្ម​ ​ហើយ​រដ្ឋាភិបាល​ចល័តកង​កម្លាំង​ប្រដាប់​អាវុធគំរាម​បក្ស​ប្រឆាំង។

តំណាងអាមេរិក​ប្រចាំ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ បារម្ភ​ពីការ​លែង​ដំណើ​រ​ការ​នៃ​វប្បធម៌​សន្ទនា​នៅ​កម្ពុជា​ និង​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ចប់​ចំណាត់​ការ​ផ្លូវច្បាប់​លើ​មេដឹកនាំ​បក្ស​ប្រឆាំង​ និងមន្រ្តី​សង្គមស៊ីវិល។

បើ​តាម​សេចក្តី​ប្រកាសរួម​ស្តីពី​ស្ថានភាព​សិទ្ធិមនុស្សនៅ​កម្ពុជា ចេញផ្សាយ នៅ​ថ្ងៃទី​១៤ ខែ​កញ្ញា ​ឆ្នាំ​២០១៦ ដោយ​ស្ថាន​ទូត​អាមេរិក​ប្រចាំ​កម្ពុជា​ ​លោក​ Keith​ ​Harper​ តំណាង​សហរដ្ឋ​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ​ ​បាន​ឲ្យ​ដឹងថា​ប្រទេស​ចំនួន​៣៦​បានគាំទ្រលើសេចក្តីថ្លែងការណ៍​មួយ​ដែល​បាន​បង្ហាញ​សេចក្តី​បារម្ភលើបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា។ប្រទេស​ដែល​គាំទ្រ​ទាំងនោះ​រួមមាន​ ប្រទេស​អាល់បានី អូស្រ្តាលី​ ​ជប៉ុន​ កាណា​ដា​ ម៉ាសេដូនី ណ័រវ៉េ ស្វីស ប្រទេសចំនួន២៨​ ជា​សមាជិក​នៃ​សហភាព​អឺរ៉ុប និង​សហ​រដ្ឋ​អា​មេរិក​។ លោក​ Keith Harper បន្ត​ក្នុង​លិខិត​នោះ​ថា ប្រទេស​ទាំង​នោះ​បាន​អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ធានា​ឲ្យ​មាន​បរិយាកាស​អនុគ្រោះ​ និង​ល្អ​សម្រាប់​សុវត្ថិភាព​សង្គម​ស៊ីវិល ​និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​។​

​សេចក្តី​ប្រកាស​រួម​ដែល​លោក​ ​Keith​ ​Harper​ ​ដាក់​ជូន​ប្រធាន​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​ដដែល​បន្ថែម​ដោយ​លើក​ឡើង​ពីការ​បារម្ភ​ទៅលើការ​កើនឡើង​ភាព​តាន​តឹង​នយោ​បាយនៅកម្ពុជា​ដូចជា​ ​ការ​គំរាម​កំហែង​ដល់​សកម្ម​ភាព​ស្រប​ច្បាប់​របស់​គណបក្ស​ប្រឆាំង និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​ធ្វើ​ការ​ផ្នែក​សិទ្ធិ​មនុស្ស​។​ លោកបន្ថែម​ថា លោក​ចង់​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បន្ត​ឡើង​វិញ​នូវ​ការ​សន្ទនា​នយោបាយ​ និង​ធានា​ឲ្យ​មានការ​គោរព​យ៉ាង​ពេញ​លេញ​នូវ​សិទ្ធិមនុស្ស រួម​ទាំងសេរីភាព​នៃ​ការ​បញ្ចេញ​មតិ ​សេរីភាព​នៃ​ការ​ចង​ក្រង​ជាក្រុម​ ​ជា​សមាគម​ និង​សេរីភាព​ក្នុងការ​ប្រមូល​ផ្តុំ​។​

លោក​បញ្ជាក់​ថា៖​“យើងមានកង្វល់ជា​ពិសេស​ដោយ​មើល​ឃើញ​ថា​មាន​ការប្តឹង​ទៅ​តុលាការ​ដោយ​មិនទំនង ប្រឆាំង​នឹងអ្នក​រិះ​គន់​រដ្ឋាភិបាល​ ហើយ​យើង​មាន​កង្វល់​ដូចគ្នា​នេះ​ផង​ដែរពី​ស្ថានភាពនៃ​វប្បធម៌​សន្ទនា​រវាង​គណបក្ស​នយោបាយ​ធំជាងគេ​ពីរ​ ដែល​ឈប់​មានដំណើរ​ការទៅ​មុខ​”។

លោកបាន​បន្ថែម​ថា៖ “​យើង​សូម​អំពាវ​នាវ​អោយ​រដ្ឋា​ភិបាល​ខិតខំ​ជា​អតិបរមា​ ដើម្បី​បង្កើត​ឲ្យ​មាន​បរិយាកាស​នយោបាយមួយ​ ដែល​ក្នុង​នោះ ​គណ​បក្ស​ប្រឆាំង​ និង​សង្គម​ស៊ីវិល​អាច​ធ្វើ​សកម្ម​ភាព​បាន​ដោយសេរី​។​ ​យើង​សូម​អំពាវ​នាវ​ផងដែរ​ ​អោយ​ប្រទេស​កម្ពុជា​គោរព​តាម​ការប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ចំពោះ​ប្រជាជន​កម្ពុជា​និង​សហគមន៍​អន្តរ​ជាតិ​ក្នុង​ការ​ធ្វើ​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​ ដែល​នឹង​ធានាភាពស្របច្បាប់នៃរដ្ឋាភិបាលក្រោយ”។

អ្នក​នាំ​ពាក្យ​ទី​ស្តីការ​គណៈ​រដ្ឋមន្រ្តី​ ​លោក​ ​ផៃ​ ​ស៊ី​ផាន​ លើក​ឡើង​ថា​ ការ​លើកឡើង​របស់​តំណាង​អាមេរិកប្រចាំ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ គឺ​ខុសពី​ការ​ពិត​ និង​មានលក្ខណៈ​នយោបាយ។ លោក​បន្ថែម​ថា រដ្ឋាភិបាល​កម្ពុជា​កំពុង​គោរព​ច្បាប់ក្នុង​ប្រទេស​នីតិរដ្ឋ​ដើម្បី​ការពារ​ផល​ប្រយោជន៍​ជូនពលរដ្ឋ។

លោក​មាន​ប្រសាសន៍​ថា​៖​ «យើង​អនុវត្តច្បាប់​ដែល​ជានីតិរដ្ឋ ហើយ​បើ​សិទ្ធិ​សេរី​ភាព​ណាដែល​នាំ​ឲ្យ​មាន​ការ​បះ​បោរ​ប្រឆាំង​នឹង​អំណាច​រដ្ឋ​ យើង​មិន​អនុញ្ញាត​ឲ្យ​ជា​ដាច់ខាត​ ​ដូច្នេះផល​ប្រយោជន៍​របស់​កម្ពុជា រដ្ឋាភិបាល​ដែល​មានបន្ទុកក្នុង​កិច្ច​ការពារ​ផល​ប្រយោជន៍​របស់​កម្ពុជា​ ​មិនមែន​បរទេស​ណា​មួយ​ទេ ព្រោះ​កម្ពុជា​បានទទួល​ការ​ញាំញី​ពី​បរទេស​ ​ដែល​តែងតែធ្វើ​របាយការណ៍​ខុស​ ​ដែល​បាន​ពន្យល់ទៅ​ក្នុង​និន្នាការ​នយោបាយ»។​

នៅថ្ងៃទី​១២ ខែ​កញ្ញា​នេះ សភា​សហរដ្ឋអាមេរិក​បាន​អនុម័ត​សេចក្តី​ព្រាង​សេចក្តី​សម្រេច​ដែល​សមាជិក​សភា​ទាំងពីរ​គណបក្ស បាន​ប្រឹងប្រែង​ជា​យូរ​ឆ្នាំ​ក្នុងការ​ទាមទារ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​បញ្ឈប់​ការធ្វើ​ទុក្ខបុក​ម្នេញ​ក្រុម​ប្រឆាំង គោរព​សិទ្ធិ​មនុស្ស​ ​ប្រជា​ធិប​តេយ្យ​ ​គោរព​ច្បាប់​ ​ហើយនឹង​ធ្វើឲ្យ​មាន​ការ​បោះ​ឆ្នោត​ ​ដោយ​សេរី​យុត្តិធម៌​ត្រឹមត្រូវ​។​

កាល​ពីសប្តាហ៍​មុន​ ​អ្នកនាំ​ពាក្យ​ការិយាល័យ​ឧត្តម​ស្នង​ការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ ​លោក​ស្រី Ravina Shamda sani ​បាន​បង្ហាញ​ក្តីបារម្ភ​អំពី​បរិយាកាសនៃ​ការ​បំភិតបំភ័យកាន់តែខ្លាំងឡើង​ដល់អ្នក​នយោបាយ​ ​អ្នកគាំទ្ររបស់​បក្ស​ប្រឆាំង​ ​សង្គម​ស៊ីវិល និង​អ្នក​ធ្វើ​បាតុកម្ម​ដោយ​សន្តិ​វិធី​ក្នុង​ប្រទេស​កម្ពុជា។

តំណាង​រាស្រ្ត​អាមេរិក​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​ដោយ​បង្ហាញ​ក្តី​បារម្ភ​ថា​ ​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាងមុខអាច​នឹងគ្មាន​វត្តមាន​របស់​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង ហើយ​ថា​ ​មេ​ដឹកនាំ​កម្ពុជា​កំពុង​អនុវត្តថយ​ក្រោយ​នូវ​លទ្ធិ​ប្រជា​ធិបតេយ្យ។​

ថ្មីៗនេះ​គណបក្ស​ប្រឆាំង​បាន​ប្រកាស​ថា​ខ្លួន​នឹង​ធ្វើបាតុកម្ម​ការពារ​យុត្តិធម៌​ជូន​លោក​ កឹម​ ​សុខា​ ​ប្រធាន​ស្តីទី​គណបក្ស​ប្រឆាំង មន្រ្តី​ និង​សកម្ម​ជន​បក្ស​ប្រឆាំង​ ​ព្រម​ទាំង​សកម្មជន​ការពារ​សិទ្ធិ​មនុស្សផ្សេង​ទៀត​។​

លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន​ សែន​ ​បានប្រកាសថា​នឹងចាត់​វិធានការ​ប្រឆាំង​ការ​បាតុកម្មនេះ ​ដោយ​មាន​ការ​ធានា​ពី​មេដឹក​នាំ​កង​កម្លាំង​ប្រដាប់​អាវុធ​ និង​កង​អង្គរក្ស​ផ្ទាល់​របស់​លោកផង​ដែរ៕


What Next?

Recent Articles

10 Responses to "ប្រទេស​៣៦​សម្តែង​ការ​បារម្ភ​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា"

  1. Phay Siphorm says:

    Phan Siphes knows how to speak the same tune every time he speaks. They let he speak same old same old.

  2. people says:

    Dear’ mr harper’ cambodian people living in the hell ‘living in the communist state but wearing democracy’.This government leaded by former khmer rough who used to killed a lot of people never obey or respected human right or U-N or constitution or the law’ because he love power and he do what ever he wanted to do ‘anyway this poor country is belong to him since his boss veitcong invade 1979 and gave power to him and rob everything from people and killed who ever opposed him or his party so this poor nation is in the cage of mr sen ‘ .We are cambodian people appeal to You&international to help to rescue this nation from dictator mafia’and his groups ‘.Please help us and send the U-N troops or american troops 5000 to stay in cambodia for 50 years and cambodian people will be living in peace .GOD bless all cambodian people’

  3. ប្រជាពលរដ្ឋ says:

    តើ លោក ហ៊ុន សែន អាចឈប់លោភលន់ មកកែខ្លួន ជា មនុស្សល្អ វិញ បានដែរ ឬ ទេ ?

  4. Sessor says:

    Hun sen can’t ignore the international community concern, he have to return back to dialogue culture with CRNP leaders and finish all illegal accused to human right activists, nationalist and politicians if he doesn’t want the situation become worst,

  5. Anonymous says:

    សត្វសេកផៃស៊ីផាន ចេះតែពាក្យយួនបង្រៀនឲ្យវានិយាយតែប៉ុន្មានហ្នឹងទេេ ព្រោះយួនដាក់ថ្នាំឲ្យវារួញអណ្ដាត
    ឥឡូវសូម្បីចង់លឹតប្រពន្ធក៏ប្រពន្ធក្មេងឈប់ឲ្យលឹតដែរ ព្រោះអាតិរិច្ឆាននេះចេះតែខាំសិរ…

  6. ?? says:

    we knew HUN SEN will never listening to any world organization he is a strongest man in his small hole. as I said so many time world community they did not care about any individual leader all they care was ordinary innocent people. in Cambodian cases HUN SEN took all Cambodian as hostage for his dictatorial group of his own family. this beast leadership did not and will never admit they have done any thing wrong every thing they do was according to constitution of the country. of course this evil leader was taking constitution of this nation , the king, the ordinary people as hostage for many decade . this evil man never fair and he also manipulate all the cases of his evil act again this poor nation. time will tell how this evil will do to this poor people. I see ahead of time that any kind of bloody will come at any time please be prepare and looking for any help that you can find. the more HUN SEN trying to use his evil act the more his end time coming closer . he guy is the same word I used to say… did not see coffin not crying yet but when he seeing it he will cry like a baby . I will see those day in a very short time

  7. Anonymous says:

    ព្រោះតែគ្មាន អង្គការសហប្រជាជាតិ អង្គការសិទ្ធមនុស្សអន្តរជាតិ សហរដ្ឋអាមេរិក ឃ្លាំមើល

    នឹងហើយ បានជា អ្នកដឹកនាំ ឆ្កួត រំលោភសិទ្ធមនុស្ស សម្លាប់កូនខ្មែរ ស្លាប់អស់ ជិត ២ លាននាក់ តើ

    សេកសារីកា ផៃ ស៊ីផាន មានដឹង ទេ ?

  8. Anonymous says:

    មានតែ បុគ្គលអគតិ ផៃ ស៊ីផាន ធ្វើរបាយការណ៍ ភូតកុហក អោយ មនុស្សឆ្កួត ស្តាប់ ទើបគេ ជឿ ..

    យ៉ាងម៉េច ហើយ ពូ ផៃ ស៊ីផាន ពូកែបំភ្លៃការពិត . ចំពោះ រឿង មេឃាតករ បញ្ជាអោយទៅសម្លាប់

    វីរជន ស្នេហាជាតិ លោកបណ្ឌិត កែម ឡី ចាប់បាន ហើយ នៅ សូមឆ្លើយ ភ្លាមមក ?

  9. so socheath says:

    Anonymous

    មានតែ បុគ្គលអគតិ ផៃ ស៊ីផាន ធ្វើរបាយការណ៍ ភូតកុហក អោយ មនុស្សឆ្កួត ស្តាប់ ទើបគេ ជឿ ..

    យ៉ាងម៉េច ហើយ ពូ ផៃ ស៊ីផាន ពូកែបំភ្លៃការពិត . ចំពោះ រឿង មេឃាតករ បញ្ជាអោយទៅសម្លាប់

    វីរជន ស្នេហាជាតិ លោកបណ្ឌិត កែម ឡី ចាប់បាន ហើយ នៅ សូមឆ្លើយ ភ្លាមមក ?
    អេ!ហេ វាទៅជាអញ្ចឹងកើត ?

    Anonymous សង្ស័យអានាងអែងសរសៃប្រសាទ !
    អោយទៅចាប់អាណាទៀត ? អានាងអែងអត់ភ្នែកមើល អាជួបសម្លាប់ហ្នឹងទេអី ?
    កុំរៀនគ្រាន់តែសឹកក្តិតខោ បើគ្រាន់តែមើលមិនចេះផង រៀនរកប៉ាកាច់យរ៏ស្អី ?

  10. Sisowat Ritthyrong says:

    Don’t blame Phay Siphan he must follow a line cannot above the line otherwise he will be a baker again not high echelon anymore.He knows how to speak 3 words same old same old.