សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​អះអាង​ថា គ្មាន​អង្ករ​ប្លាស្ទិក​នៅ​កម្ពុជា

ដោយ លោក សូរ្យ ជ័យឧត្ដម​​ | ថ្ងៃសៅរ៍ ទី២២ ខែតុលា ឆ្នាំ២០១៦​ | ម៉ោង 2:07 PM
http://vodhotnews.com

សេដ្ឋកិច្ច

សហព័ន្ធស្រូវអង្ករកម្ពុជា បានប្រកាសថា ខ្លួនពុំទាន់ជួបប្រទះអង្ករប្លាស្ទិក នៅក្នុងប្រទេសកម្ពុជានៅឡើយទេរហូតមកដល់ពេលនេះ បើទោះបីជាព័ត៌មានអំពីអង្ករសិប្បនិម្មិតនេះ ត្រូវបានចែកចាយនៅលើបណ្ដាញសង្គមជាបន្តបន្ទាប់ក្ដី។

ក្នុងសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃម្សិលមិញ សហព័ន្ធស្រូវអង្ករកម្ពុជា កាលពីថ្ងៃទី១៣ ខែតុលាកន្លងមកនេះ បាននាំយកអង្ករ ដែលត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកអះអាងថា ជាអង្ករប្លាស្ទិក ទៅពិសោធន៍ទៅអគ្គនាយកដ្ឋានកម្ពុជាត្រួតពិនិត្យទំនិញ ប៉ុន្តែ សហព័ន្ធថា អង្ករនោះ មិនមែនជាអង្ករសិប្បនិម្មិតនោះឡើយ។

សហព័ន្ធបាននិយាយនៅសេចក្ដីប្រកាសព័ត៌មាននោះថា៖ “សហព័ន្ធស្រូវអង្ករកម្ពុជា សូមអះអាងថា រហូតមកដល់ពេលនេះ ពុំទាន់ជួបប្រទះអង្ករប្លាស្ទិកនៅក្នុងប្រទេសកម្ពុជាទេ”។

សហព័ន្ធនេះ ក៏បានព្រមានចាត់វិធានការផ្លូវច្បាប់ទៅលើបុគ្គលមានចេតនាបង្ខូចកេរ្តិ៍ឈ្មោះអង្ករកម្ពុជាផងដែរ។

ទោះជាយ៉ាងណា សហព័ន្ធស្រូវអង្ករកម្ពុជា បញ្ជាក់ថា នៅតែបន្តតាមដានករណីអង្ករសិប្បនិម្មិតនេះបន្តទៀត ដោយបានអំពាវនាវទៅដល់ប្រជាពលរដ្ឋកម្ពុជា ឲ្យរាយការណ៍ករណីសង្ស័យទៅស្ថាប័នពាក់ព័ន្ធ៕

សរសេរមកកាន់ លោក សូរ្យ ជ័យឧត្ដម តាមរយៈ oudom@vodhotnews.com

What Next?

Recent Articles