បក្ស​ប្រឆាំង​រំពឹង​ថា​បញ្ហា​នយោបាយ​នឹង​មាន​ដំណោះស្រាយ​ក្រោយ​ខួប​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស

ដោយ ឡេង ម៉ាលី
2016-10-22
អាស៊ីសេរី

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ប្រមូល​ផ្ដុំ​គ្នា​ប្រារព្ធ​ខួប​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា នៅ​មុខ​ទីស្នាក់ការ​គណបក្ស​ប្រឆាំង​នៅ​សង្កាត់​ចាក់អង្រែលើ រាជធានី​ភ្នំពេញ ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Cheu Sideth

គណបក្ស​សង្គ្រោះ​ជាតិ ប្រារព្ធ​ខួប​លើក​ទី​២៥ នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ដោយ​រំពឹង​ថា បញ្ហា​ខ្វែង​គំនិត​គ្នា​ក្នុង​នយោបាយ​បច្ចុប្បន្ន នឹង​បាន​ដោះស្រាយ​ចេញ​ក្រោយ​ថ្ងៃ​ទី​២៣ តុលា។ ការ​រំពឹង​ទុក គឺ​ស្រប​ពេល​ដែល​ស្ថានភាព​នយោបាយ​បក្ស​ទាំង​ពីរ​នៅ​តែ​តានតឹង។

ការ​រំពឹង​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នៅ​ក្នុង​ពេល​លោក​កត់​សម្គាល់​លើ​ការ​អនុវត្ត​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ចាប់​តាំង​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១ រហូត​មក​ដល់​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០១៦។

លោក កឹម សុខា ថ្លែង​ថា ថ្វី​បើ​កម្ពុជា មាន​ការ​អភិវឌ្ឍ​ខ្លះ​មែន ក៏​នៅ​តែ​មាន​បញ្ហា​នៅ​ឡើយ៖ «ពិភពលោក​ក៏ដូចជា​ប្រជាពលរដ្ឋ​ខ្មែរ បាន​ដឹង​ច្បាស់​ហើយ​ថា កម្ពុជា កំពុង​មាន​បញ្ហា ដូចជាបញ្ហា​រំលោភសិទ្ធិ​មនុស្ស បញ្ហា​តុលាការ​ជាដើម ដែល​យើង​មិន​អាច​លាក់​បាំង និង​ប្រកែក​បាន​ឡើយ។ ដូច្នេះ​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ និង​ក្នុង​នាម​ខ្ញុំ​ផ្ទាល់ ខ្ញុំ​នៅ​តែ​ទទូច​ឲ្យ​ភាគី​ពាក់ព័ន្ធ ជាពិសេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ទាំងអស់ ត្រូវ​ត្រួត​ពិនិត្យ និង​វាយ​តម្លៃ​ឡើង​វិញ​នូវ​ការ​អនុវត្ត​ស្មារតី​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ឲ្យ​បាន​ហ្មត់ចត់ និង​បន្ត​អនុវត្ត​ឲ្យ​បាន​ពេញលេញ»

លោក កឹម សុខា បញ្ជាក់​ទៀត​ថា កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នៅ​តែ​មាន​សុពលភាព​នៅ​ឡើយ ដោយ​យោង​ទៅ​លើ​វត្តមាន​របស់​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ឃ្លាំ​មើល​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ ប្រសាសន៍​របស់​លោក ក៏​ជា​ការ​ឆ្លើយតប​មួយ​ទៅ​នឹង​ការ​លើក​ឡើង​របស់​មន្ត្រី​រាជ​រដ្ឋាភិបាល ដែល​កាល​ពី​ថ្ងៃ​ទី​២០ តុលា ថ្លែង​ថា កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស អស់​សុពលភាព​ហើយ។

នៅ​ថ្ងៃ​ទី​២៣ តុលា ដដែល អង្គការ​យុវជន​មួយ​ក្រុម​ក៏​ជួបជុំ​គ្នា​ដាច់​ដោយឡែក​មួយ​ទៀត​នៅ​ឯ​វិទ្យាស្ថាន​អន្តរទ្វីប​អាមេរិកាំង ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ផ្សព្វផ្សាយ​អំពី​ខ្លឹមសារ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នេះ​ដល់​យុវជន​ដែរ។

នាយក​ប្រតិបត្តិ​អង្គការ​យុវ​សន្តិភាព លោក ឡុង ខែត្រ ដែល​រៀបចំ​ការ​ជួបជុំ​គ្នា​នេះ មាន​ប្រសាសន៍​ថា ទោះ​បី​ជា​យុវជន​ជំនាន់​ក្រោយ​បាន​ឮ​អំពី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ក៏ប៉ុន្តែ​យុវជន​ខ្លះ​មិន​បាន​យល់​ដឹង​ច្បាស់​ទេ​អំពី​ខ្លឹមសារ​កិច្ចព្រមព្រៀង​នេះ។ លោក​ថា ប្រការ​នេះ​ហើយ​ទើប​ក្រុម​លោក​រៀបចំ​ការ​ផ្សព្វផ្សាយ​នេះ៖ «»

ទោះ​បី​ជា​នៅ​ឆ្នាំ​២០១៦ ទាំង​រដ្ឋាភិបាល តំណាង​ទូត​បរទេស អង្គការ​សង្គម​ស៊ីវិល គណបក្ស​នយោបាយ ប្រារព្ធ​ខួប​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ជា​កិច្ចព្រមព្រៀង​ស្ដីពី​ដំណោះស្រាយ​នយោបាយ​រួម​នៃ​ជម្លោះ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១ ក្ដី ក៏​សុពលភាព​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​នេះ ត្រូវ​បាន​អ្នក​ពាក់ព័ន្ធ និង​អ្នក​នយោបាយ​រដ្ឋាភិបាល និង​បក្ស​ប្រឆាំង​បកស្រាយ​ខុស​គ្នា។ ភាគី​រដ្ឋាភិបាល​ថា​អស់​សុពលភាព បក្ស​ប្រឆាំង​ថា​នៅ​តែ​មាន​សុពលភាព ឯ​អ្នក​ពាក់ព័ន្ធ​ផ្សេង​ថា ស្មារតី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស នេះ មិន​មាន​ខ​ចែង​អំពី​កាលបរិច្ឆេទ​ផុត​កំណត់​ទេ។

ការ​ប្រារព្ធ​ទិវា​ខួប​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​បង្វែរ​មក​ធ្វើ​ឡើង​នៅ​ឯ​ទីស្នាក់ការ​កណ្ដាល​របស់​ខ្លួន​វិញ នៅ​សង្កាត់​ចាក់អង្រែលើ រាជធានី​ភ្នំពេញ ដោយសារ​តែ​អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​នៅ​ទីលាន​ប្រជាធិបតេយ្យ។ ទោះ​ជា​ការ​ប្រារព្ធ​ទិវា​នេះ​បាន​ធ្វើ​ឲ្យ​ស្ទះ​ចរាចរណ៍​ខ្លះ ហើយ​នគរបាល​បាន​រាយ​កម្លាំង​ជាច្រើន​ក្ដី ក៏​ពិធី​នេះ​ប្រព្រឹត្ត​ទៅ​ពេញ​មួយ​ព្រឹក​ដោយ​មិន​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ប​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ៦២០
ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​ក្នុង​ខួប​លើក​ទី​២៥ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​ប្រារព្ធ​នៅ​ទីស្នាក់ការ​គណបក្ស​នា​សង្កាត់​ចាក់អង្រែលើ រាជធានី​ភ្នំពេញ ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Cheu Sideth

ប​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ៦២០

អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ចូលរួម​ប្រារព្ធ​ខួប​លើក​ទី​២៥ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​ប្រារព្ធ​នៅ​ទីស្នាក់ការ​គណបក្ស​នា​សង្កាត់​ចាក់អង្រែលើ រាជធានី​ភ្នំពេញ ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Cheu Sideth

ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ស្វាគមន៍​អ្នក​គាំទ្រ​ក្នុង​ខួប​លើក​ទី​២៥ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​ប្រារព្ធ​នៅ​ទីស្នាក់ការ​គណបក្ស​នា​សង្កាត់​ចាក់អង្រែលើ រាជធានី​ភ្នំពេញ ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Cheu Sideth

ប៉ូលិស​ចរាចរណ៍​បិទ​កំណាត់​ផ្លូវ និង​សម្រួល​ចរាចរណ៍​លើ​ផ្លូវ​ទៅ​កាន់​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ នា​សង្កាត់​ចាក់អង្រែលើ រាជធានី​ភ្នំពេញ ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Cheu Sideth

អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

4 Responses to "បក្ស​ប្រឆាំង​រំពឹង​ថា​បញ្ហា​នយោបាយ​នឹង​មាន​ដំណោះស្រាយ​ក្រោយ​ខួប​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស"

  1. ប្រជាពលរដ្ឋ says:

    មានថ្ងៃ ២៣ តុលា ១៩៩១ ទើប ពួកអ្នកមាន សព្វថ្ងៃ មានសិទ្ធ ជិះម៉ូតូ c 125 ជិះរថយន្ត ទំនើប បាន !

    កាលមុន ថ្ងៃ ២៣ តុលា ១៩៩១ ពួកអ្នកមាន គ្មានសិទ្ធ ជិះម៉ូតូ c 125 ជិះរថយន្តទំនើប ឡើយ !

    $ $ . ដូច្នេះ ពួកអ្នកមាន ត្រូវដឹងគុណ ថ្ងៃ ២៣ តុលា ១៩៩១ ច្រើនជាង គេ ! $ $ .

  2. ប្រជាពលរដ្ឋ says:

    តើ យួន ខ្លះហៅ វៀតណាម អោយបក្សប្រជាជន ប្រារព្ធខួប សន្ធិសញ្ញាសន្តិភាព ទីក្រុងប៉ារីស ឬ ទេ ?

  3. ម៉ែខ្ញុំ says:

    ចង់ឈ្នោះឆ្នោតទាល់តែមានអ្វីជាគោលនយោបាយល្អៗ៕​ គ្រាន់តែថាវាមិនពិបាកទេ អ្នកធ្វើបានពិបាក។សូមប្រាប់លេងពីចំណុចតូចមួយ​ ឲ្យតែមានកម្មវិធីម្តងៗសមាជិកមើលទៅគ្មានរបៀបរៀបរយរខេករខាក ពិបាកភ្នែកមើលណាស់ រញេរញ័យពេញផ្លូវ រំខានធ្វើឲ្យស្ទះចររាចរ នេះគ្រាន់រដ្ឋបាលតូចតាចសម្រាប់បក្សខ្លួនផង។​ ចុះបើកាន់កិច្ចការធំ គួរឲ្យសង្ឃឹមយ៉ាងម៉េចទៅ ចាំ១០០ឆ្នាំទៀតទៅ កុំចេះតែប្រើវោហាត្រូវធ្វើឲ្យគេឃើញនុះ ២០១៨ប្រហែលជាឈ្នះ! ដូរ ដូរៗៗៗ ដូរមិនដូ?

  4. Judge says:

    កិច្ចព្រមព្រៀង ២៣ តុលា នៅក្រុងប៉ារិស ជាសំបាច់រួម នៃមហាសាមគ្គី រវាងខ្មែរគ្រប់និន្នាការ កន្លងមក។ រក្សាសាមគ្គី ដើម្បីសន្តិភាព ខ្មែរត្រូវអនុវត្តិ ឱយបានពេញលេញ នូវខ្លឹមសាររបស់កិច្ចព្រមព្រៀងនេះ។
    បើខ្មែរចង់ក្លាយជាអ្នកជា សូមកុំភ្លេចកំណើត !!!!
    រក្សាស្មារតីនៃកិច្ចព្រមព្រៀងនេះ លុះត្រាតែអ្នកនយោបាយ គោរពនិងអនុវត្តន៏រដ្ឋធម្មនុញ្ញទាំងស្រុង ក្នុងនាមអ្នកនយោបាយផង និងក្និងនាមជាតិនិយមពិតប្រាកដផង។ វិសោធនកម្មរដ្ឋធម្មនុញ្ញ តំរូវឱយស្ថាប័នទាំងបី គោរពនិង អនុវត្តន៏រដ្ឋធម្មនុញ្ញ ជាការត្រូវការចាំបាច់។ ប្រការ ៤៩ នៃរដ្ឋធម្មនុញ្ញ តំរូវឱយ រាស្ត្រគោរពរដ្ឋធម្មនុញ្ញ និងច្បាប់—‘-។ ចុះអ្នកនយោបាយវិញ??????។