ពលរដ្ឋ​ជាង​៥​ម៉ឺន​នាក់​ចូលរួម​បើក​ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី​១​នៅ​ស្តាត​អូឡាំពិក

ដោយ ស៊ុន ហេង
2016-10-28
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ទិដ្ឋភាព​ក្នុង​កម្មវិធី​បើក​ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី​១ នា​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក រាជធានី​ភ្នំពេញ នៅ​ល្ងាច​ថ្ងៃ​ទី​២៨ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Ou Banung
ទិដ្ឋភាព​ក្នុង​កម្មវិធី​បើក​ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី​១ នា​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក រាជធានី​ភ្នំពេញ នៅ​ល្ងាច​ថ្ងៃ​ទី​២៨ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Ou Banung


ប្រជាពលរដ្ឋ​ជាង​៥​ម៉ឺន​នាក់​ចូលរួម​បើក​ការ​​ប្រកួត​កីឡា​ជាតិ​លើក​ទី​១ នៅ​ល្ងាច​ថ្ងៃ​ទី​២៨ តុលា នា​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក រាជធានី​ភ្នំពេញ។

កម្មវិធី​នេះ​មាន​ការ​ចូលរួម​ពី​ប្រមុខ​រដ្ឋាភិបាល ដើម្បី​បើក​ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី១​នេះ ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​២៥ តុលា ដល់​ថ្ងៃ​ទី​៥ វិច្ឆិកា ២០១៦។

ក្នុង​កម្មវិធី​បើក​នេះ​មាន​ទស្សនីយភាព​ជាច្រើន​ដូចជា ការ​លោតឆ័ត្រ​យោង ការ​សម្ដែង​ក្បាច់​គុន​របស់​កងទ័ព ការ​សម្ដែង​ក្បាច់​គុន​ល្បុក្កតោ ការ​សម្ដែង​ចលនា​សមស្រប និង​ទស្សនីយភាព​សិល្បៈ​ជាច្រើន​ទម្រង់​ទៀត ដូចជា អាយ៉ៃ និង​ចម្រៀង​សម័យ​ជាដើម។

សូម​​ស្ដាប់​​សេចក្ដី​រាយការណ៍​ផ្ទាល់​របស់​លោក ស៊ុន ហេង អំពី​កម្មវិធី​នេះ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles