អ្នកគាំទ្រនាយករដ្ឋមន្ត្រី៣នាក់ ដែលជាប់ចោទវាយតំណាងរាស្ត្របក្សប្រឆាំង ត្រូវបានដោះលែង

ដោយ លោក ញឹម សុខន​​ | ថ្ងៃសុក្រ ទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦​ | ម៉ោង 5:43 PM
http://vodhotnews.com

នយោបាយ | សន្ដិសុខ | សិទ្ធិមនុស្ស

(ពីធ្វេងទៅស្តាំ) ជនជាប់ចោទ លោក ចាយ សារិទ្ធ (រូបថតពីហ្វេសប៊ុក​) លោក សុត វន្នី និង​លោក ម៉ៅ ហឿន​


បុរស៣នាក់ ដែលគេស្គាល់ថាគាំទ្រគណបក្សប្រជាជនកម្ពុជា និងជាប់ចោទក្នុងសំនុំរឿងវាយអ្នកតំណាងរាស្ត្របក្សប្រឆាំង កាលពីឆ្នាំ២០១៥នោះ ត្រូវបានដោះលែងហើយ នៅព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីពួកគេទទួលទោសបានមួយឆ្នាំ ។

កាលពីថ្ងៃទី៤ខែវិច្ចិកាឆ្នាំ២០១៥ សាលាដំបូងរាជធានីភ្នំពេញ បានចេញសាលក្រមផ្តន្ទាទោស ចាយ ណារិទ្ធិ អាយុ៣៣ឆ្នាំ, ម៉ៅ ហឿន អាយុ៣៤ឆ្នាំ, និង សុត វន្នី ៤៥ឆ្នាំ ឲ្យជាប់ទោស ជាប់ពន្ធនាគាររយៈពេល៤ឆ្នាំ ។

ប៉ុន្តែតុលាការ តម្រូវឲ្យជនជាប់ចោទទាំង៣នាក់ ទទួលទោសតែមួយឆ្នាំ សល់៣ឆ្នាំទៀតព្យួរ បន្ទាប់ពីពួកគេបានសារភាពថា ពិតជាបានព្រួតគ្មាវ៉ៃតំណាងរាស្ត្រគណបក្សប្រឆាំង លោក គង់ សភា និងលោក ញ៉យ ចំរើន ឲ្យរងរបួសធ្ងន់ កាលពីថ្ងៃទី២៦ខែតុលាឆ្នាំ២០១៥ ។

ប្រធាននាយកដ្ឋានប្រតិបត្តិនៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ លោក បេ ទាឡេង បានឲ្យវីអូឌីដឹងថា នៅថ្ងៃទី៤ខែវិច្ឆិកានេះថា៖ «គាត់ ត្រូវដោះលែងហើយ នៅព្រឹកម៉ិញនេះ ប្រហែកជាម៉ោង៨ឬ៩។ គាត់ផុតទោស តុលាការកាត់ទោសគាត់១ឆ្នាំ ហើយឥឡូវដល់គាត់ផុតទោស គាត់ត្រូវដោះលែង។ ខាងពន្ធនាគារអនុវត្តតាមតុលាការ ត្រូវដោះលែងហើយ»

តំណាងរាស្ត្រគណបក្សប្រឆាំង ដែលរងរបួសមួយរូប គឺលោក គង់ សភា បានលើកឡើងថា ជនដៃដល់ទាំងនោះពិតជាបានអនុវត្តទោសតាមសាលក្រមផ្តន្ទាទោស។ ប៉ុន្តែលោកបង្ហាញការខកចិត្តថា ការសម្រេចក្តីរបស់តុលាការមានស្តង់ដាពីរ ព្រោះអ្នកគាំទ្រអ្នកមានអំណាចវាយតំណាងរាស្ត្រ ស្ទើនឹងបាត់បង់ជីវិត ត្រូវបានផ្តន្ទាទោសតែមួយឆ្នាំ ចំណែកមន្ត្រីបក្សប្រឆាំងគ្រាន់តែកាន់ក្បាលម៉េក្រូបញ្ចេញមតិដោយសន្តិវិធី ដូចជាលោក មាជ សុវណ្ណរ៉ា ជាដើម ត្រូវបានតុលាការផ្តន្ទាទោសដល់ទៅ២០ឆ្នាំ។

លោកថា៖ «បើយើងសង្ឃឹមលើតុលាការបច្ចុប្បន្ន គឺគ្មានយុត្តិធម៌សម្រាប់រាស្ត្រតូចតាច មន្ត្រីស្មោះត្រង់នឹងជាតិទេ។ មានយុត្តិធម៌តែទៅលើឧកញាពុករលួយ មន្ត្រីពុករលួយ អ្នកធំ អ្នកមានលុយ ចំពោះអ្នកក្រគឺអត់មានយុត្តិធ៌មទេ»

អ្នកគ្រប់គ្រងការិយាល័យបច្ចេកទេសស៊ើបអង្កេតនៅអង្គការលីកាដូ លោក អំ សំអាត លើកឡើងថា ការជនុំជម្រះក្តីរបស់ប្រព័ន្ធយុត្តិធម៌បច្ចុប្បន្ន លោកថាមិនទទួលបានការសាទរពីសាធារណជនទេ។លោកថា ករណីនេះ រដ្ឋាភិបាលនូវតែរងការរិះគន់ពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ បើមិនធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ផ្តល់ទំនុកចិត្តដល់ពលរដ្ឋទូទៅនោះ។

លោកថា៖ «អញ្ចឹងបានគេគិតថា ប្រព័ន្ធយុត្តិធ៌មយើងនូវមានបញ្ហានៅឡើយ។ ហើយអញ្ចឹងបានយើងឃើញថា អ្នករាយការណ៍ពិសេស របស់ក្រុមប្រិក្សាសិទ្ធិមនុស្ស ឬក៏ការរិះគន់ របស់អន្តរជាតិ គេចង់ឃើញប្រព័ន្ធតុលាការរបស់យើងនឹង មានភាពឯករាជ្យ ដើម្បីធានាពីភាពយុត្តិធម៌»

បើតាមលោក គង់ សភា ក្រោយពីជនដៃដល់៣នាក់ បានចេញសារភាព លោក និងលោក ញ៉យ ចំរើន ដែលជាជនរងគ្រោះដូចគ្នា បានឲ្យមេធាវីដាក់ពាក្យប្តឹងទៅតុលាការឲ្យស្វែងរកអ្នកពាក់ព័ន្ធដទៃទៀត រួមទាំងអ្នកនៅពីក្រោយការរៀបចំឲ្យមានហិង្សានេះ មកផ្តន្ទាទោសបន្ថែមទៀត ដែលលោកថា ដើម្បីផ្តល់យុត្តិធ៌មជូនអ្នកតំណាងរាស្ត្រដែលរងគ្រោះ។ ប៉ុន្តែលោកថា ច្រើនខែមកនេះ តុលាការហាក់បានបង្កប់ពាក្យបណ្តឹងរបស់លោកចោល៕

សរសេរមកកាន់ លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

What Next?

Related Articles

11 Responses to "អ្នកគាំទ្រនាយករដ្ឋមន្ត្រី៣នាក់ ដែលជាប់ចោទវាយតំណាងរាស្ត្របក្សប្រឆាំង ត្រូវបានដោះលែង"

  1. ? omen ? says:

    សូមមហាជនខ្មែរចាំទុក្ខនេះហើយរបប ហ៊ុន សែន តុលាការជាក្រុមអាយ៉ងរបស់គាត់!សូមជួយពិចារណាប្រសិនបើអ្នកផ្សេងឬក្រុមផ្សេងតើវាសនាពួកគាត់ទៅជាយ៉ាងណា?១០ឆ្នាំ២០ឆ្នាំ?មហាជនខ្មែរទូទាំងប្រទេសទទូលយកមិនបានទេពីក្រុមតិរិច្ឆានអស់ទាំងនេះ!

  2. Anonymous says:

    តុលាការ កម្ពុជា របប តាចាស់ ហ៊ុន សែន អនុវត្តន៍ច្បាប់ ស្តង់ដា 2 យ៉ាងច្បាស់ក្រឡែត មិនអាច

    ប្រកែកបានឡើយ !

    ជនល្មើស ញញឹម រហូត នឹងមាន បុណ្យស័ក្តថែមទៀត នៅថ្ងៃខាងមុខ ហាស់ ! ហាស់ៗៗៗៗៗ !

  3. Anonymous says:

    > . ប្រជាពលរដ្ឋ សហគមន៍ជាតិ សហគមន៍អន្តរជាតិ មើលឃើញ ថា =

    ការ កាត់ទោស ជនល្មើស របៀបនេះ នាំអោយ លោក ហ៊ុន សែន កាន់តែមាន កេរ្ត៍ឈ្មោះ អាក្រក់ ឡើង

  4. Sessor says:

    Where is justice & state of law ? this is the witness that prove Hun Sen regime is the beast re, he killed whoever not side with him…

  5. Anonymous says:

    there is no justice for the poor also the people is not work under government control

  6. Anonymous says:

    If you do for CPP, CPP will help you, this is a culture to destroy Cambodia.
    សូមមហាជនខ្មែរចាំទុក្ខនេះហើយរបប ហ៊ុន សែន តុលាការជាក្រុមអាយ៉ងរបស់គាត់!សូមជួយពិចារណាប្រសិនបើអ្នកផ្សេងឬក្រុមផ្សេងតើវាសនាពួកគាត់ទៅជាយ៉ាងណា?១០ឆ្នាំ២០ឆ្នាំ?មហាជនខ្មែរទូទាំងប្រទេសទទូលយកមិនបានទេពីក្រុមតិរិច្ឆានអស់ទាំងនេះ!

  7. Anonymous says:

    រឿងលោក កឹឹម សុខា ជារឿងមនុស្សទូទៅមានកាត់ទោសអោយគាត់ជាប់ទោសប្រាំមួយខែ
    ពួកបីនាក់ដែលវាយគេចង់ស្លាប់ចង់រស់ជាប់ទោសតែមួយឆ្នាំ no justice សម្រាប់ជនរងគ្រោះ
    តុលាកាមិនដឹងជារៀនកាត់ក្ដីពីសាលាណាមកទេ តើបងប្អូនអាចទទួលយកបានទេ​?

  8. PHKA says:

    មនុស្សសុខអត់ខួរ ចិត្តដាក់ខ្លួន ធ្វើជាសាត្វធាតុ ដើម្បីអោយចៅហ្វាយ ចះអាហារអោយសីុ។

  9. people says:

    This is king dom of veitcong dictator’.All judges in this king dom are veitcong communist veitcong judges and never learn the law properly . All theses judges are vampires’ who suck cambodian people’blood.

  10. country student says:

    Meach Sovannara hit no body; CPP court under Hun Sen put him in jail for 20 years!
    Mrs. Meach should add this matter in to your husband’s case to indicate the injustice and abusing of Hun Sen

  11. VengSrang(ChongArkheat) says:

    -ka-douy mer ah hun sen kvack choy pa- hong tum-pouk me cho-ka-choy di-pok
    ah hun neang beam -c- me sam-pheng sam-heang