ក្រុមហ៊ុន​កាល់តិច​បដិសេធ​ផ្ដល់​ចម្លើយ​ពាក់ព័ន្ធ​ឃាតកម្ម​បណ្ឌិត កែម ឡី

ដោយ ម៉ម មុនីរតន៍
2016-11-16
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ទិដ្ឋភាព​ភាព​នៅ​ខាង​មុខ ស្ដារ ម៉ាត (Star Mart) ស្ដុប​បូកគោ ក្រោយ​ពេល​លោក កែម ឡី ត្រូវ​ឃាតក​បាញ់​សម្លាប់ នៅ​ព្រឹក​ថ្ងៃ​ទី​១០ កក្កដា ឆ្នាំ​២០១៦។ RFA/Uon Chhin
ទិដ្ឋភាព​ភាព​នៅ​ខាង​មុខ ស្ដារ ម៉ាត (Star Mart) ស្ដុប​បូកគោ ក្រោយ​ពេល​លោក កែម ឡី ត្រូវ​ឃាតក​បាញ់​សម្លាប់ នៅ​ព្រឹក​ថ្ងៃ​ទី​១០ កក្កដា ឆ្នាំ​២០១៦។ RFA/Uon Chhin



សំណុំរឿង​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី រហូត​មក​ដល់​ពេល​នេះ បាន​បន្ត​អូស​បន្លាយ​ជា​ច្រើន​ខែ​មក​ហើយ។ នៅ​ក្នុង​សំណុំរឿង​នៃ​បទ​ឧក្រិដ្ឋ​មួយ​នេះ ខាង​សមត្ថកិច្ច​ចាប់​ខ្លួន​បាន​ជន​សង្ស័យ​ម្នាក់​ក្រោយ​ហេតុការណ៍​បាញ់​ប្រហារ​ភ្លាមៗ​ប៉ុណ្ណោះ។ ដោយ​ឡែក តុលាការ​វិញ​បាន​ឆ្លើយ​តប​ថា គេ​នៅ​បន្ត​នីតិវិធី​ស៊ើប​អង្កេត​នៅ​ឡើយ។ ក្រុម​អង្គការ​ផ្នែក​សិទ្ធិមនុស្ស​យល់​ឃើញ​ថា មាន​តម្រុយ​ជា​ច្រើន​ដែល​សមត្ថកិច្ច​អាច​ស្វែង​រក​ភស្តុតាង​បាន ប៉ុន្តែ​ដោយសារ​គ្មាន​ឆន្ទៈ​ទើប​សំណុំ​រឿង​នេះ នៅ​បន្ត​កប់​បាត់​ស្រមោល​ដូច​នេះ​ទៅ​វិញ។

គិត​ពី​ថ្ងៃ​ឃាតក​បាញ់​ប្រហារ​មក​ដល់​ពេល​នេះ មាន​រយៈពេល​ជាង ៤​ខែ​មក​ហើយ ប៉ុន្តែ​សំណុំ​រឿង​នេះ​នៅ​ទ្រឹង​នៅ​ឡើយ ខណៈ​ម្ចាស់​វិនិយោគ​ភាគី​ក្រុមហ៊ុន​សាំង​កាល់តិច (Caltex) បាន​បដិសេធ​ក្នុង​ការ​ផ្ដល់​ចម្លើយ​ពាក់ព័ន្ធ​អំពើ​ឃាតកម្ម​នេះ ដោយ​ចាត់​ទុក​ថា រាល់​សំណួរ​ដែល​បាន​លើក​ឡើង​​ជុំវិញ​បទឧក្រិដ្ឋ​នេះ សុទ្ធ​តែ​ជា​រឿង​ចចាមអារ៉ាម និង​ជា​សំណួរ​មិន​ប្រាកដប្រជា។

ឆ្លើយ​តប​នឹង​សំណួរ​ដែល​អាស៊ីសេរី បាន​លើក​ឡើង ជុំវិញ​អំពើ​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី កាល​ពី​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា តាម​សារ​អេឡិចត្រូនិក (Email) ខាង​ក្រុមហ៊ុន​សាំង​កាល់តិច ដែល​មាន​ការិយាល័យ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ និង​ការិយាល័យ​កណ្ដាល​នៅ​ប្រទេស​សិង្ហបុរី បាន​បញ្ជាក់​ថា ក្រុមហ៊ុន​ដែល​វិនិយោគ​ទៅ​លើ​វិស័យ​ប្រេង​ឥន្ធន​នៅ​កម្ពុជា នេះ មិន​ធ្វើ​អត្ថាធិប្បាយ​រាល់​សំណួរ​ដែល​អាស៊ីសេរី លើក​ឡើង​អំពី​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី ទេ។ សារ​ដែល​ឆ្លើយ​តប​យ៉ាង​ខ្លី​របស់​កាល់តិច ចាត់​ទុក​សំណួរ​ដែល​ទាក់ទង​អំពើ​ឃាតកម្ម​នេះ​ថា ជា​រឿង​ចចាមអារ៉ាម ឬ​ជា​ករណី​មិន​ប្រាកដ​និយម និង​ជា​សំណួរ​ដែល​ស្មានៗ​។

បើ​ទោះ​ជា​បែប​ណា សំណួរ​ដែល​អាស៊ីសេរី ស្នើ​សុំ​ដើម្បី​ឲ្យ​ក្រុមហ៊ុន​បញ្ជាក់​លើ​របាយការណ៍​របស់​នគរបាល គឺ​ទាក់ទង​ទៅ​នឹង​មូលហេតុ​អ្វី​បាន​ជា​ម៉ាស៊ីន​ឆុង​កាហ្វេ ខូច ឬ​មិន​ដំណើរ​ការ​ក្នុង​ថ្ងៃ​ឃាតកម្ម​បាញ់​ប្រហារ​លើ​លោក​បណ្ឌិត កែម ឡី។ មូលហេតុ​អ្វី​បាន​ជា​ភ្លើង​ដាច់​ក្នុង​ពេល​ហេតុការណ៍​បាញ់​ប្រហារ​កើត​ឡើង។ ទីតាំង​ត្រង់​ដាក់​ជើង​កាមេរ៉ា​សុវត្ថិភាព នៅ​ខាង​មុខ​ទ្វារ​ចូល​ស្តារ ម៉ាត មាន​ស្នាម​គាស់ ឬ​រុះរើ តើ​មូល​ហេតុ​អ្វី​បាន​ចាំបាច់​រុះរើ? តើ​ក្រុមហ៊ុន​សាំង​កាល់តិច​នេះ មាន​ភាគ​ហ៊ុន​ជាមួយ​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល​ដែរ​ទេ? ទន្ទឹម​នឹង​នេះ​សំណួរ​បន្ទាប់​គឺ​ទាក់ទង​ទៅ​នឹង​ទិន្នន័យ​ទាំង​អស់​ដែល​ថត​ចេញ​ពី​កាមេរ៉ា​សុវត្ថិភាព តើ​អាច​បញ្ជូន​ចេញ​ទៅ​ការិយាល័យ​ធំ​នៅ​ប្រទេស​សិង្ហបុរី និង​ប្រទេស​ម៉ាឡេស៊ី ដោយ​ស្វ័យប្រវត្តិ ឬ​យ៉ាង​ណា​ជាដើម? ប៉ុន្តែ​សំណួរ​ទាំង​នេះ មិន​ត្រូវ​បាន​ក្រុមហ៊ុន​កាល់​តិច​ឆ្លើយ​ទេ ហើយ​ស្នើ​ឲ្យ​សួរ​ទៅ​ខាង​នគរបាល​យុត្តិធម៌​វិញ។

លោក សុក សំអឿន ប្រធាន​ការិយាល័យ​មេធាវី​ក្រុម​អ្នក​ច្បាប់​អមរិន្ទ្រ ពន្យល់​ថា ផ្អែក​លើ​គោលការណ៍​ច្បាប់​ការ​បដិសេធ​របស់​ភាគី​ក្រុមហ៊ុន​នេះ មិន​រាប់​ថា ជា​ការ​គេចវេះ​ទេ។ បន្ថែម​ពី​លើ​នេះ លោក​បញ្ជាក់​ថា ការ​ដែល​ក្រុមហ៊ុន​ជំទាស់​ទៅ​នឹង​ការ​ផ្ដល់​ភស្តុតាង​ដល់​សមត្ថកិច្ច​ទើប​ចាត់​ទុក​ថា ជា​ការ​លាក់លៀម​តម្រុយ ឬ​មិន​សហការ​ក្នុង​ការ​ផ្ដល់​ភស្តុតាង៖ «គាត់​ថា គាត់​មា​កាមេរ៉ា​សុវត្ថិភាព ដូច្នេះ​កាមេរ៉ា​សុវត្ថិភាព​ទាំង​អស់​ហ្នឹង​ខាង​អាជ្ញាធរ​គេ​ដក​សិទ្ធិ​អស់​ហើយ ដូច្នេះ​វា​អត់​មាន​អី​ដែល​នៅ​សល់​ក្នុង​ការ​ទទួល​ខុសត្រូវ​ទេ។ បើ​សិន​ជា​គាត់​លាក់​មិន​ឲ្យ​ទៅ​អាជ្ញាធរ​នឹង​បាន​ថា ខ្វះ​ការ​ទទួល​ខុស​ត្រូវ»

ផ្ទុយ​ពី​ការ​លើក​នេះ អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក សំ ច័ន្ទគា យល់​ឃើញ​ថា ខាង​ក្រុមហ៊ុន​សាំង​កាល់តិច នៅ​តែ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ទទួល​ខុស​ត្រូវ​ក្នុង​កម្រិត​ណា​មួយ ដោយ​ចៀស​មិន​ផុត​ឡើយ៖ «គាត់​នៅ​តែ​មាន​ការ​ទទួល​ខុស​ត្រូវ ប៉ុន្តែ​សំណួរ​ខ្លះ​ដែល​គាត់​យល់​ឃើញ​ថា វា​ប៉ះពាល់​ទៅ​ដល់​សុវត្ថិភាព និង​ប៉ះពាល់​ទៅ​ដល់​អ្វី​មួយ​គាត់​មាន​សិទ្ធិ​ក្នុង​ការ​ឆ្លើយ​ប្រាប់​ថា គាត់​មិន​ហ៊ាន​ឆ្លើយ​ទេ។ អ៊ីចឹង​គាត់​មាន​សិទ្ធិ​ក្នុង​ការ​ឆ្លើយ​បដិសេធ»

មក​ដល់​ពេល​នេះ សំណុំរឿង​នៃ​បទ​ឧក្រិដ្ឋ​នេះ បាន​បញ្ជូន​ដល់​ដៃ​តុលាការ​ក្រុង​ភ្នំពេញ ហើយ។ គិត​ពី​ថ្ងៃ​បាញ់​ប្រហារ កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា មក​ដល់​ពេល​នេះ មាន​ជន​សង្ស័យ​ម្នាក់​ប៉ុណ្ណោះ ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​នេះ។

អ្នក​នាំ​ពាក្យ​តុលាការ​ក្រុង​ភ្នំពេញ លោក ទី រិន បញ្ជាក់​ថា ករណី​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​ដៃ​ចៅក្រម​ស៊ើបសួរ​លោក សេង លាង នៅ​ឡើយ។ លោក​បន្ត​ថា សំណុំ​រឿង​នេះ នូវ​មិន​ទាន់​ប្រាកដ​ថា ចៅក្រម​ស៊ើបសួរ​លោក សេង លាង នឹង​បញ្ចប់​នីតិវិធី​នៅ​ពេល​ណា​នៅ​ឡើយ​នោះ​ទេ៖ «អត់​បាន​ដឹង​ថា ត្រូវ​បញ្ចប់​នៅ​ពេល​ណា ប៉ុន្តែ​គ្រាន់​ដឹង​ថា ចំណាត់​ការ​របស់​លោក​ចៅក្រម​ស៊ើបសួរ​គាត់​មាន​ចំណាត់​ការ​រហូត​អ៊ីចឹង។ យើង​អត់​ដឹង​ថា យ៉ាង​ម៉េច​ទេ​លោក​ចៅក្រម​ស៊ើបសួរ​គាត់​កំពុង​ចំណាត់​ការ​តាម​នីតិវិធី»

ទាក់ទិន​រឿង​នេះ ក្រុម​គ្រួសារ​លោក​បណ្ឌិត កែម ឡី ព្រមាន​ថា នឹង​ដង្ហែ​ញត្តិ​ក្នុង​ពេល​ខាង​មុខ ដើម្បី​ទាមទារ​ឲ្យ​តុលាការ និង​សមត្ថកិច្ច​ស៊ើប​អង្កេត​ឲ្យ​បាន​ស៊ីជម្រៅ រក​ឲ្យ​ឃើញ​ឃាតក​ពិត និង​អ្នក​បញ្ជា​នៅ​ពី​ក្រោយ​សំណុំ​រឿង​នេះ។ ដោយ​ឡែក ពី​ខាង​គណបក្ស​ប្រឆាំង​វិញ ប្រកាស​ជំហរ​ថា នឹង​សួរ​ដេញដោល​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ពី​មូលហេតុ​នៃ​ភាព​យឺតយ៉ាវ​ក្នុង​ការ​ស៊ើបអង្កេត​នេះ ក្នុង​សម័យ​ប្រជុំ​សភា​ពេញអង្គ​នៅ​ពេល​ខាង​មុខ​នេះ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Related Articles

4 Responses to "ក្រុមហ៊ុន​កាល់តិច​បដិសេធ​ផ្ដល់​ចម្លើយ​ពាក់ព័ន្ធ​ឃាតកម្ម​បណ្ឌិត កែម ឡី"

  1. VengSrang(ChongArkheat) says:

    កាឌូយមែ ឣាខ្វាក់ ក្បត់ជាតិ កញ្ជះ យូន កូនមីចោកាចុយ ឌីបុកសេ នឹងឣាមេចោហុននៀង

  2. people says:

    Caltex petrol station is criminal too’ because they don’t wanted to co-operated with the polices or polices try to keep all this criminals case altogether ‘ Anyway all they are criminal’ they work together to killed mr kem’ley .No justice for khmer nationalists ‘mr wuthy,mr chea vichea ,pi sit pilika ,touc sonic etc ,because this government is veitcong puppet government that why they never care about all theses cases .GOD bless all cambodian people’

  3. Sessor says:

    If under hun sen regime there will not happen to find the justice for Dr.Kem Ley,

  4. ?? says:

    as I use to say under my SAMDACH MAPKEAK SENA MOHA PENCHOR ( HUN SEN ) you never found out any justice for any one that they wanted to kill them. believing me if Cambodian really want to changing this evil it have to be bloody . this is a new dictator of the century . HUN SEN already set up his son to take after him this evil family was using military to stay in powers just for his own family. one more revolution there will be no more Cambodia nation in the world. evil acting to be GOD is worse than evil acting his evil action