កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ចុះ​ចាប់​ក្រុមហ៊ុន​កែច្នៃ​ឈើ​នៅ​ខេត្ត​ព្រះវិហារ

ដោយ ទីន ហ្សាការីយ៉ា
2016-12-04
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ឈើ​មូល​របស់​ក្រុមហ៊ុន ហុង សុភាព នៅ​ខេត្ត​ព្រះវិហារ ថ្ងៃ​ទី​៤ ខែ​ធ្នូ ឆ្នាំ​២០១៦។ Photo Provided
ឈើ​មូល​របស់​ក្រុមហ៊ុន ហុង សុភាព នៅ​ខេត្ត​ព្រះវិហារ ថ្ងៃ​ទី​៤ ខែ​ធ្នូ ឆ្នាំ​២០១៦។ Photo Provided


គណៈកម្មការ​ជាតិ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ បាន​ដឹកនាំ​កង​កម្លាំង​ជា​ទ្រង់ទ្រាយ​ធំ​មួយ គឺ​កម្លាំង​កង​រាជ​អាវុធហត្ថ​ប្រមាណ ២០០​នាក់ ចុះ​ទៅ​ឡោមព័ទ្ធ​ចាប់​ក្រុមហ៊ុន​កែច្នៃ​ឈើ នៅ​ឃុំ​ស្រអែម ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារមក​ទល់​យប់​ថ្ងៃ​ទី​៤ ធ្នូ នេះ កង​កម្លាំង​មិន​ទាន់​ដក​ចេញ​នៅ​ឡើយ

អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក អេង ហ៊ី មិន​បាន​បញ្ជាក់​ថា តើ​ក្រុមហ៊ុន​កែច្នៃ​ឈើ​ឈ្មោះ​អ្វី​នោះ​ទេ ដែល​កង​កម្លាំង​បាន​ទៅ​បង្ក្រាប​នោះ? ប៉ុន្តែ​ព័ត៌មាន​ដែល​អាស៊ីសេរី ទទួល​បាន គឺ​គណៈកម្មការ​ជាតិ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ បាន​ចុះ​ទៅ​ចាប់​ក្រុមហ៊ុន ហុង សុភាព ដែល​ក្រសួង​កសិកម្ម បាន​ផ្ដល់​អាជ្ញាប័ណ្ណ​អនុញ្ញាត​តាំង​ពី​ឆ្នាំ​២០១៤ ដើម្បី​កែច្នៃ​ឈើ​នៅ​ស្រុក​ជាំក្សាន្ត នោះ។

សូម​​ស្ដាប់​បទសម្ភាសន៍​របស់​លោក ទីន ហ្សាការីយ៉ា ជាមួយ​នឹង​អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក អេង ហ៊ី អំពី​ផែនការ​ក្ដៅ​ចុះ​បង្ក្រាប​នេះ

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles