លោក ហ៊ុន សែន ថាមិនធ្លាប់ទទួលសំណូកពីអ្នកជំនួញទោះជារាប់អានគ្នា

ដោយ លោក ញឹម សុខន​​ | ថ្ងៃព្រហស្បតិ៍ ទី៨ ខែធ្នូ ឆ្នាំ២០១៦​ | ម៉ោង 3:56 PM
http://vodhotnews.com

នយោបាយ

លោក ហ៊ុន សែន​ (បូ សាវី)


នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន នៅព្រឹកថ្ងៃព្រហស្បតិ៍នេះបានព្យាយាមពន្យល់ថា លោកមិនជាប់ពាក់ព័ន្ធនឹងអំពើពុករលួយណាមួយទេ បើទោះបីក្រុមគ្រួសាររបស់លោកបានរាប់អានជិតស្និតជាមួយអ្នកវិនិយោគទុនធំៗខ្លះក៏ដោយ។

ក្នុងពិធីរំឭកខួប៥ឆ្នាំនៃដំណើរការក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចរបស់ក្រុមហ៊ុនជប៉ុនមួយ ឈ្មោះ មីនីបៀរ (Minebea) ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី៨ ខែធ្នូនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងដោយមិនបញ្ចេញឈ្មោះថា កន្លងទៅមានគេចោទគ្រួសារលោកថា មានអំពើពុករលួយក្នុងការអនុញ្ញាតឲ្យបើកក្រុមហ៊ុនណាមួយ ដើម្បីធ្វើវិនិយោគនៅកម្ពុជា។

លោក ហ៊ុន សែន បញ្ជាក់ថា បើទោះបីគ្រួសារលោកបានរាប់អានស្និតស្នាលជាមួយនាយកក្រុមហ៊ុនជប៉ុននេះក៏ដោយ តែលោកថាលោកមិនដែលបានទទួលលុយសំណូកពីក្រុមហ៊ុនជប៉ុនមួយនេះ រួមទាំងក្រុមហ៊ុនដទៃទៀត ដូចជាក្រុមហ៊ុនរបស់អាមេរិកនិងបារាំងនោះទេ។

លោកថា៖ «លោក កាយ៉ាមា និងភរិយាខ្ញុំនិងកូនស្រីរបស់ខ្ញុំទាំងពីរហ្នឹងគេរាប់អានគ្នា។ ប៉ុន្តែចាំទៅសួរទៅ សួរបារាំង អាមេរិកកាំង សួរជប៉ុននៅទីនេះស្រាប់ហើយ ដែលគេថាពុករលួយៗហ្នឹង លោក កាយាម៉ា បានសូកខ្ញុំប៉ុន្មាន ដើម្បីបានធ្វើអារោងចក្រនេះ។ ព្រោះគេនិយាយស្អីឡើងពុករលួយៗ ជាក់ស្តែងមកសួរទៅ។ ទៅសួក្រុមហ៊ុនកូកាកូឡាមើល បង់ឲ្យខ្ញុំប៉ុន្មានទើបបានពង្រីករោងចក្រអាធំ ឯលោក កាយ៉ាមា បានបង់ឲ្យខ្ញុំប៉ុន្មាន ដើម្បីបានពង្រឹករោងចក្រ ហើយក្រុមហ៊ុនបារាំងបានបង់ឲ្យខ្ញុំប៉ុន្មាន ដើម្បីបានពង្រីក។ អញ្ចឹងព័ត៌មានខ្លះ ជាព័ត៌មានមិនពិត ជាព័ត៌មានបង្កើតរឿង។ ប៉ុន្តែនៅកម្ពុជា ឆ្កែចេះតែព្រុសមនុស្សចេះតែដើរ និយាយឲ្យពិតតែម្តងទៅ»។

លោក ហ៊ុន សែន ថ្លែងបែបឌឺដងទៀតថា កន្លងទៅមានអ្នកនយោបាយខ្លះលើកឡើងថា បើគ្មានការផ្លាស់ប្តូរមេដឹកនាំទេ អ្នកវិនិយោគធំៗនឹងមិនមករកស៊ីនៅកម្ពុជាទេ។ លោកថាការលើកឡើងថាបែបនេះ ជាការបំភ្លៃការពិត នូវអ្វីដែលកំពុងកើតមាននៅកម្ពុជាបច្ចុប្បន្ន។

លោកថា៖ «ឥឡូវក្រុមហ៊ុនបារាំងវិនិយោគព្រលានយន្តហោះពោធិ៍ចិនតុងនៅក្បែរនេះ ជប៉ុនវិនិយោគនៅក្បែរនេះ អាមេរិកកាំងវិនិយោគនៅត្រង់ណេះ ហើយនៅមានក្រុមហ៊ុនដទៃទៀតយ៉ាងច្រើន។ វាអត់មានការចាំបាច់ថា ទាល់តែអ្នកនេះកាន់អំណាច អ្នកនោះកាន់អំណាចបានគេមកទេ សំខាន់បំផុតសភាពការណ៍របស់យើង ថា តើផ្តល់លទ្ធភាពឲ្យគេវិនិយោគឬក៏អត់»។

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ អះអាងទាំងប្រយ័ត្នប្រយែងថា រហូតមកដល់ពេលនេះមិនទាន់មានប្រភពណាបង្ហាញថាមានការសូកប៉ាន់រដ្ឋាភិបាលដើម្បីបានសិទ្ធិបើកក្រុមហ៊ុននោះទេ។ ប៉ុន្តែលោកថា តាមការសង្កេតកន្លងទៅ មន្ត្រីថ្នាក់ក្រោមបានបង្ករការលំបាកនេះ ដើម្បីបានប្រយោជន៍ផ្លាល់ខ្លួន។

លោកថា៖ «រឿងទៅសូកផ្ទាល់ជាមួយលោកនាយករដ្ឋមន្ត្រី ខ្ញុំមិនដឹងច្បាស់ដែរណាស់។ ប៉ុន្តែនៅក្នុងការិយាល័យធិបតយ្យ យើងអត់ទាន់មានផែនទីបង្ហាញទិសនៃការសុំសិទ្ធិវិនិយោគអីហ្នឹងវាមិនទាន់មានអីច្បាស់លាស់ទេ អញ្ចឹងទៅធ្វើឲ្យអ្នកវិនិយោគហ្នឹង គាត់មិនបានទទួលការយល់ដឹង។ អញ្ចឹងទៅធ្វើឲ្យមន្ត្រីខ្លះថាខុសនេះខុសនោះ ហើយខុសហ្នឹងវារកកន្លែងកែកន្លែងណាឲ្យច្បាស់។ ដល់អញ្ចឹងទៅវានាំឲ្យកើតអាជម្ងឺបន្ទុចបង្អាក់ ឬគេហៅថាជម្ងឺមិនរវីរវល់ ធ្វើឲ្យអ្នកវិនិយោគមួយចំនួនហ្នឹង គេអ្នកខ្លះគេមិនពេញចិត្ត និងអ្នកខ្លះប្រើប្រាស់ជាសាហ៊ុយលុយកាក់ជាជម្រើសមួយចំនួន ដែលគេហៅថាការស៊ីសំណូកហ្នឹងក៏កើតមានដែរ»។

ទោះជាយ៉ាងណាលោក ហ៊ុន សែន បានអះអាងថា សម្រាប់រដ្ឋាភិបាលមិនចង់ឃើញក្រុមហ៊ុនណាមួយមកវិនិយោគនៅកម្ពុជាហើយដកខ្លួនចេញទៅវិញ ដោយការខាតបង់នោះទេ។ លោកជំរុញឲ្យកម្មករនិងភាគីក្រុមហ៊ុន ត្រូវចាត់ទុកថាជាដៃគូគ្នាដ៏សំខាន់ មិនអាចខ្វះភាគីណាមួយបាន ដើម្បីជំរុញភាពរីកចម្រើននៃសង្វាក់ផលិតកម្មផងនិងបង្កើនជីវភាពរស់នៅរបស់កម្មករផង៕

សរសេរមកកាន់ លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

What Next?

Related Articles

20 Responses to "លោក ហ៊ុន សែន ថាមិនធ្លាប់ទទួលសំណូកពីអ្នកជំនួញទោះជារាប់អានគ្នា"

  1. Anonymous says:

    ទោះបីខ្មោចក៏មិនជឿដែរ។ មានតែអ្នកសូកប៉ាន់ទើបដឹងច្បាស់។

  2. Anonymous says:

    ក្រុមហ៊ុនមិនសូកប៉ាន់លោកនាយករាត់មាន់ត្រីទេ តែលោកនាយករាត់មាន់ត្រីទាយកភាគហ៊ុន ។
    ភាគហ៊ុនដែលលោកនាយករាត់មាន់ត្រីយកវាច្រើនជាងសំណូកតែមួយពេលទៅទៀត…គឺអង្គៀមទាល់ក្រុមហ៊ុនក្ស័យធន់។

  3. Judge says:

    សម្តេចនៅចំកន្លែង លុយដុះ!!!!។
    ប្រាក់បៀវត្សតិចតួច តែប្រាក់មិនទាន់លួច ក្រាស់ក្រែលគួរសម។
    រាស្ត្រក្រ ! មន្ត្រីមាន! អ្នកក្រ!នៅឃ្លាន ! ចេញធ្វើខ្ញុំគេ! ចោលស្រុក!ចោលស្រែ! កេរ្តិពីបុព្វេ ! ហេតុតែរស់នៅ! កន្លែងលុយមិនដុះ!។
    ស៊ីលួច!លួចស៊ី! ស៊ីមិនចេះចប់! ស៊ីខ្លះទល់ងាប់ ! តកូនតកេរ្តិ! គាស់ភ្នំ!លក់ដី! មើលមិនឃើញទេ! ទិញប្លន់ដីស្រែ!ក្នុងនាមអភិវឌ្ឍន៏!។
    រ៉ែ!គាស់កកាយ! ហាក់ដូចកេរ្តិម្តាយ ! បិទវាយចំណែក! ខ្សាច់បូមលក់ចេញ! បំបាត់ទូរលេខ! ថារាស្ត្រខ្វាក់ភ្នែក!ថ្លង់ល្ងង់តពូជ!។
    អួត!អួត!អួត! ពេញដោយអំនួត!រដ្ឋនៅខ្ចីគេ! លក់លើលក់ក្រោម! អស់ហើយស្រុកខ្មែរ! សូម្បីដីខ្មែរ !មន្ត្រីកាន់កាប់។
    ចែកភ្នំ!ចែកដី!សម្តេចមិនដឹង! ទូរលេខពន្ធហ្នឹង! ត្រូវគេបង្វែរ! មន្ត្រីឧកញ៉ា! ឡើងធ្វើថៅកែ! មានបានតាមខ្សែ! ខ្មែរធ្វើខ្ញុំគេ!។
    រាស្ត្រមានមុនរដ្ឋ!ភ្លាត់ផ្ទុយស្រឡះ! ស្ទាបខ្លាញ់ឆ្ងាញ់ណាស់! ស៊ីភ្លេចមើលរដ្ឋ! រាស្ត្ររស់មួយគេរ ! ត្រដរក្រក្សត់! ភ្លេចគ្រាក្រខ្សត់!គ្រាក់ធ្វើសេដ្ឋី!។
    សូមទទួលដោយខន្តី!។
    សំនៀង

  4. Anonymous says:

    PM très drôle !

  5. Anonymous says:

    មើលមុខស្តេចខូចរកលេខដាក់គ្មានប្រចាំស្រុកខ្មែរ គឺគាត់ហ្នឹងឯង ដែលដឹកនាំស្រុកខ្មែរឲ្យ រញេរញៃ គ្មានសណ្តាប់ធ្នាប់ បក្សពួកនិយម ពុករលួយ គ្មាននីតិរដ្ឋ អាងយ៉ាង អង្គុយលើច្បាប់ ។ល។

  6. ?? says:

    HUN SEN lying to all Cambodian how can we are believing you Mr. you have hundreds and hundreds of million US how do you make that monies . the question is how much was your salary for every month. the total from 1979 until now how many million can you make without spending . evil still be evil no matter what unless he gone from this planet .

  7. khmer says:

    Who believes this F……. guy. He is a big liar.

  8. Sessor says:

    And how about thousand million US$ is in your pocket ? from where do you get that thousand millions US$ ? how much your monthly salary ? and how about millions US$ you gave to Thy Sovantha ?

    You have blind eye but Khmer people is not blind, they have seen every thing what you are crime commitment,

    In order to retain your power you have destroyed everything in this country,
    You are traitor !

  9. ស៊ុន ចាន់ធុយ says:

    ម៉េចមិនអោយអ្នកកាសែតសួរក្រុមហ៊ុន អូស្រ្តាលី ដែលសូកហ៊ុន​ សែន និងធ្លាប់ត្រូវកាសែតអូស្ត្រាលីចុះផ្សាយផងទៅ???

  10. people says:

    That so funny mr dictator” the world knew that you talk like street kid ‘ you talk bull-shit ‘ we need to kick your ass’ .Cambodia is the worse corruption in the world in ASEA after communist china’ but china and communist veit change the leader for their country sake ‘but you are the worse dictator in ASEA’ .The whole srok khmer knew that even baby knew that you are the bunch of corrupted mafia and killing who ever criticise you&your families ‘.When you die you will go down to hell with si hak nouk for 3 million years ‘never born again’.GOD bless all cambodian people’

  11. oldboy says:

    Hun Sen and his crony is the biggest corruption system in the world,

  12. សូរ៉ាស៊ីត says:

    កម្ពុជា គួររៀនសូត្រពីសាធារណរដ្ឋកូរ៉េក្នុងករណីអ្នកធំរំលោភអំណាច តែងតាំងគ្មានតម្លាភាព បក្សពួកនិយម និងពុករលួយ។​ គ្រប់ស្ថាប័នទាំងរដ្ឋសភា ព្រឹទ្ធសភា និងរដ្ឋាភិបាល ក្រៅរដ្ឋាភិបាល ក្រុមហ៊ុនឯកជន នៅកម្ពុជា មានបញ្ហានេះ។ សម្តេចធ្លាប់សរសើរកូរ៉េខាងត្បូង អ៊ីចឹងហ៊ានធ្វើតាមប្រព័ន្ធរបស់កូរ៉ទេ។

  13. ដំរីក៏ខ្វាក់ទ្រមាក់ក៏ឆ្គួត says:

    មិនទទួលសំណូកតែវាស៊ីសំណែន!!!

  14. Anonymous says:

    សម្តេច មានប្រសាសន៏ ត្រូវទាំងស្រុង គឺ សម្តេចមិនដែល ពុករលួយនោះទេ!!!
    តើនរណាឬជនណា ដែលឃើញសម្តេច កាក់យកលុយ ដូចប៉ូលិស តាមផ្លូវទេ?
    ម្យ៉ាងវិញទៀត សូម្បីតែឈ្មោះសម្តេចក៏ដាក់ឈ្មោះត្រូវទៀត គឺ សម្តេច ហ៊ុន សែន បើសិនជាមានភាគហ៊ុនវិញ គឺ យ៉ាងហោច 1 សែន តែគ្រាន់តែគេ(បក្សនិង ពួក) សែនវិញនោះ ក៏ចាយ រាប់ជាតិ មិនអស់ដែរ។ បងប្អូនខ្មែរឮហើយថា សូម្បីតិៈអ៊ា( ចងដៃ) ក៏សោឡានទំនើប ឬសោផ្ទះវិឡាដែរ!!!!។ ចុះរឿងអី!!!!??? បានជាសម្តេចចង់ពុករលួយឬស៊ីសំណូក?????
    លុយដល់ទៅ $ ១ លាន អោយទៅ សុវណ្ណថា មិនបានពីសណូកនោះទេ!!! មែនទេ???? តែប្រាកដ ជាបានមកពី គេ សែន នោះឯង។
    ប្រាកដណាស់ សម្តេចរវល់ មមាញឹក តើមានពេលឯណា រកស៊ីជំនួញសល់លុយនឹងគេ????? ចេះតែថា ឬចេះតែចោទសម្តេច ដោយមិនដឹងអីមែន!!!!។

  15. Anonymous says:

    How come he has the big mansion at : phnom penh , tuol krosaing and chne oh chher teal across street of orkid’s house at sihanouk ville.

  16. namrequire says:

    No credibility. Where does he have money to build villas and give money away base on his several thousands dollars per month salary.

  17. ដោយចិត្តស្មោះ says:

    ខ្ញុំជឿថា សម្តេច មិនពុករលួយដូចពួកកាសែត និងមនុស្សទូទៅចោទនោះទេ។ ដូច្នេះ ពួកដែលចោទសម្តេច ចង់ស្នើឲ្យសម្តេចបោសសម្អាតពួកមន្រ្តីពុករលួយ ថ្នាក់អនុរដ្ឋលេខាធិការឡើង ដែលមានលុយដោយមិនមានរបររកស៊ី ដូចជា រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល រដ្ឋមន្រ្តីក្រសួងកសិកម្ម រដ្ឋមន្រ្តីក្រសួងកសិកម្ម រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មដែលទើបឡើងថ្មី (ប៉ាន សូរស័ក្តិ) ដែលពីមុនក្រ និងធ្លាប់រិះគន់រដ្ឋមន្រ្តីមុនៗថាពុករលួយ បក្សពួកនិយម ប៉ុនែ្តពេលខ្លួនឯងឡើងធ្វើរដ្ឋមន្រ្តីវិញ រលួយដល់ឆ្អឹង ស៊ីលុយដោយគ្មានខ្មាសអៀន អ្នកណាមិនអោយលុយ ធិបទុកម្តុំ យកសុទ្ធតែពួកអត់ប្រជាជ្រិយ និងអន់ចំណេះ ខុសជំនាញ ឲ្យកាន់តំណែងប្រធាន ត្រួតអ្នកចេះ។ សូមសម្តេចជួយផង បើមិនអញ្ចឹងទេ ពួកយើងសុំការយោគយល់ពីសម្តេចបោះឆ្នោតឲ្យអ្នកផេ្សងហើយសម្តេច។ គួរពុំគួរសូមអធ្យាស្រ័យ។

  18. country student says:

    Even dog can’t believe you, you old blind man and a traitor!

  19. VengSrang(ChongArkheat) says:

    No, your mama and papa are waiting to see you in the next two years in hell.
    kadouy- mer- ah kvac -teng -song- khang- ah choy ma-ray

  20. CPP Supporters says:

    ខ្ញុំជឿថា សម្តេច មិនពុករលួយដូចពួកកាសែត និងមនុស្សទូទៅចោទនោះទេ។ ដូច្នេះ ពួកដែលចោទសម្តេច ចង់ស្នើឲ្យសម្តេចបោសសម្អាតពួកមន្រ្តីពុករលួយ ថ្នាក់អនុរដ្ឋលេខាធិការឡើង ដែលមានលុយដោយមិនមានរបររកស៊ី ដូចជា រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល រដ្ឋមន្រ្តីក្រសួងកសិកម្ម រដ្ឋមន្រ្តីក្រសួងកសិកម្ម រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មដែលទើបឡើងថ្មី (ប៉ាន សូរស័ក្តិ) ដែលពីមុនក្រ និងធ្លាប់រិះគន់រដ្ឋមន្រ្តីមុនៗថាពុករលួយ បក្សពួកនិយម ប៉ុនែ្តពេលខ្លួនឯងឡើងធ្វើរដ្ឋមន្រ្តីវិញ រលួយដល់ឆ្អឹង ស៊ីលុយដោយគ្មានខ្មាសអៀន អ្នកណាមិនអោយលុយ ធិបទុកម្តុំ យកសុទ្ធតែពួកអត់ប្រជាជ្រិយ និងអន់ចំណេះ ខុសជំនាញ ឲ្យកាន់តំណែងប្រធាន ត្រួតអ្នកចេះ។ សូមសម្តេចជួយផង បើមិនអញ្ចឹងទេ ពួកយើងសុំការយោគយល់ពីសម្តេចបោះឆ្នោតឲ្យអ្នកផេ្សងហើយសម្តេច។ គួរពុំគួរសូមអធ្យាស្រ័យ។
    សូមសម្តេច អប់រំ ប៉ាន សូរស័ក្តិ កុំអោយពុករលួយ និងអគតិ ក្នុងការតែងតាំងមន្រ្តីក្រសួងពាណិជ្ជកម្ម ផង!