លោក ហ៊ុន សែន និង​កូន​ប្រុស​បន្ត​នៅ​ស្ងៀម​ទោះ​មាន​អ្នក​ទទួល​ស្គាល់​ពី​ការ​បញ្ចេញ​សារ

ដោយ យាង សុជាមេត្តា
2016-12-26
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ពី​ឆ្វេង៖ លោក ហ៊ុន ម៉ានិត លោក ហ៊ុន សែន និង​កញ្ញា ធីសុវណ្ណថា។ Photo: RFA
ពី​ឆ្វេង៖ លោក ហ៊ុន ម៉ានិត លោក ហ៊ុន សែន និង​កញ្ញា ធីសុវណ្ណថា។ Photo: RFA


រឿងរ៉ាវ​ទាក់ទង​នឹង​ការ​បញ្ចេញ​សារ​ឆ្លើយឆ្លង​រវាង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​កូន​នាយក​រដ្ឋមន្ត្រី គឺ​លោក ហ៊ុន ម៉ានិត ជាមួយ​កញ្ញា ធី សុវណ្ណថា រហូត​មក​ទល់​ពេល​នេះ មិន​ទាន់​ឃើញ​មាន​ប្រតិកម្ម​ឆ្លើយតប​របស់​លោក ហ៊ុន សែន និង​កូន​ប្រុស​នៅ​ឡើយ។ ការ​ប្រកាន់​ជំហរ​ហាក់​មិន​ឈ្លោះ​មិន​ឆ្លើយ​មិន​ឆ្លង​របស់​លោក ហ៊ុន សែន និង​កូន​ប្រុស​របស់​លោក​ពេល​នេះ បើ​ទោះ​ជា​មាន​ហ្វេសប៊ុក​ឈ្មោះ ស្រី ចំរើន បាន​ប្រកាស​ទទួល​ស្គាល់​ថា ខ្លួន​ជា​អ្នក​បញ្ចេញ​សារ​ឆ្លើយឆ្លង​ទាក់ទង​ទៅ​នឹង​កញ្ញា ធី សុវណ្ណថា ក៏ដោយ។

ចាប់​តាំង​ពី​ពេល​មាន​ការ​បញ្ចេញ​សារ​ឆ្លើយឆ្លង ដែល​គេ​សង្ស័យ​ថា​រវាង​លោក ហ៊ុន សែន និង​កូន​ប្រុស ជាមួយ​កញ្ញា ធី សុវណ្ណថា ធ្វើ​ឲ្យ​ពលរដ្ឋ​នាំ​គ្នា​វិភាគ​ថា តើ​នេះ​គ្រាន់​តែ​ជា​ល្បែង​ថ្មី​មួយ​ទៀត ដែល​បក្ស​កាន់​អំណាច​បង្កើត​ឡើង​ក្នុង​គោល​បំណង​អ្វី​មួយ ឬ​វា​គឺ​ជា​ការ​បែកបាក់​ផ្ទៃ​ក្នុង ឬ​ប្រេះឆា​ទំនាក់ទំនង​ក្នុង​ក្រុម​របស់​កញ្ញា ធី សុវណ្ណថា ដែល​មាន​លោក ផែ សុវណ្ណរិទ្ធ និង​លោក ស្រី ចំរើន នៅ​ក្នុង​ក្រុម​ដែរ​នោះ។

ទោះ​ជា​យ៉ាង​ណា រហូត​មក​ទល់​ពេល​នេះ អ្វី​ដែល​ធ្វើ​ឲ្យ​មនុស្ស​ទូទៅ​មិន​អស់​ចិត្ត​នោះ ត្រង់​ថា ហេតុ​អ្វី​បាន​ជា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​កូន​ប្រុស​របស់​លោក គឺ​លោក ហ៊ុន ម៉ានិត មិន​មាន​ប្រតិកម្ម​ផ្លូវ​ការ​សូម្បី​បន្តិច​ទៅ​លើ​អ្នក​ដែល​បញ្ចេញ​សារ​ឆ្លើយឆ្លង ដែល​គេ​សង្ស័យ​ថា​ជា​របស់​លោក និង​កូន​ប្រុស ជាមួយ​កញ្ញា ធី សុវណ្ណថា នោះ។ ការ​នៅ​ស្ងៀម​ដោយ​ប្រើ​យុទ្ធសាស្ត្រ «មិន​៣» គឺ​មិន​ឈ្លោះ មិន​ឆ្លើយ មិន​ឆ្លង​របស់​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ានិត ដែល​ជា​យុទ្ធសាស្ត្រ​របស់​លោក កឹម សុខា នេះ ធ្វើ​ឲ្យ​គេ​សង្ស័យ​រឹត​តែ​ខ្លាំង​ថា សារ​នោះ​ពិត​ជា​របស់​លោក ហ៊ុន សែន និង​កូន​ប្រុស​លោក ជាមួយ​កញ្ញា ធី សុវណ្ណថា មែន។ ក្នុង​ពេល​ជាមួយ​គ្នា ក៏​គ្មាន​ស្ថាប័ន ឬ​អង្គភាព​ណា​មួយ​របស់​រដ្ឋាភិបាល បើក​ការ​ស៊ើប​អង្កេត​ទៅ​លើ​រឿង​នេះ​ដែរ បើ​ទោះ​ជា​ក្នុង​សារ​ឆ្លើយឆ្លង​នោះ បង្ហាញ​ពី​ការ​ផ្តល់​ប្រាក់​ចំនួន ១​លាន​ដុល្លារ​ពី​តា ដែល​គេ​សង្ស័យ​ថា​ជា​លោក ហ៊ុន សែន ទៅ​ឲ្យ​ចៅ​ដែល​សង្ស័យ​ថា​ជា​កញ្ញា ធី សុវណ្ណថា ដើម្បី​ឲ្យ​ចៅ​ធ្វើ​ការងារ​ឲ្យ​តា ដើម្បី​បំបែក​បំបាក់​បក្ស​ប្រឆាំង​ក្តី។

លើស​ពី​នេះ គេ​ក៏​មិន​ឃើញ​អាជ្ញាធរ​ប្រកាស​ពី​ការ​ស៊ើប​អង្កេត ដើម្បី​ឈាន​ដល់​ការ​ចាប់​ខ្លួន​អ្នក​ដែល​លួច​បញ្ចេញ​សារ​សម្ងាត់​របស់​គេ​ដែរ បើ​ទោះ​ជា​កាល​ពី​ពេល​ថ្មីៗ​នេះ មាន​ម្ចាស់​ហ្វេសប៊ុក​ឈ្មោះ ស្រី ចំរើន (Srey Chamroeun) ប្រកាស​ទទួល​ស្គាល់​ថា ខ្លួន​ជា​អ្នក​បញ្ចេញ​សារ​ឆ្លើយឆ្លង​របស់​កញ្ញា ធី សុវណ្ណថា ក្តី។

កាល​ពី​ថ្ងៃ​ទី​២២ ធ្នូ ម្ចាស់​ហ្វេសប៊ុក​ឈ្មោះ ស្រី ចំរើន ដែល​គេ​ស្គាល់​ថា​ជា​មនុស្ស​តែង​ចេញ​មុខ​តវ៉ា​ប្រឆាំង​លោក កឹម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ក្រោយ​មាន​ការ​បញ្ចេញ​ខ្សែ​អាត់​ឆ្លើយឆ្លង​រវាង​លោក កឹម សុខា និង​អ្នក​នាង ខុម ចាន់តារាទី ហៅ​ស្រី​មុំ នោះ បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ថា រូប​គេ​សម្រេច​ចិត្ត​នឹង​ទម្លាយ​ឯកសារ​មួយ​ចំនួន​ដែល​ទាក់ទង​ទៅ​នឹង​កញ្ញា ធី សុវណ្ណថា ក្នុង​អំឡុង​មួយ​រយៈពេល​នេះ។

ម្ចាស់​ហ្វេសប៊ុក​ដដែល​បន្ត​ថា កញ្ញា ធី សុវណ្ណថា មាន​តា​ខ្លាំង​ម្នាក់​នៅ​ពី​ក្រោយ ហើយ​ថា​រូប​គេ​នឹង​បង្ហាញ​ភស្តុតាង​ទាំងនោះ​បន្តិច​ម្តងៗ​រហូត​ដល់​ចប់។ ចង់​ចាប់​គេ​ដាក់​គុក ក៏​គេ​មិន​ខ្លាច​ដែរ។ រូប​គេ​ក៏​សុំ​ទោស​ពលរដ្ឋ​ខ្មែរ​ទាំងអស់ ចំពោះ​រឿងរ៉ាវ​មួយ​រយៈពេល​កន្លង​មក​នេះ។ ក្រៅ​ពី​នោះ ហ្វេសប៊ុក​ឈ្មោះ ស្រី ចំរើន បាន​សរសេរ​សារ​មួយ​ចំនួន​ទៀត​វាយ​ប្រហារ​កញ្ញា ធី សុវណ្ណថា និង​ពី​ការ​ឈ្លោះ​គ្នា​រវាង​កញ្ញា ធី សុវណ្ណថា និង​លោក ផែ សុវណ្ណរិទ្ធ រហូត​ដល់​មាន​ភាគី​មិន​សុខ​ចិត្ត ហ៊ាន​បញ្ចេញ​សារ​ឆ្លើយឆ្លង​រវាង​តា និង​ចៅ ដែល​ប្រហែល​ជា​សំដៅ​ទៅ​លើ​លោក ហ៊ុន សែន និង​កញ្ញា ធី សុវណ្ណថា។

ពីរ​ថ្ងៃ​ក្រោយ​មក កញ្ញា ធី សុវណ្ណថា សរសេរ​នៅ​ហ្វេសប៊ុក​ប្រកាស​ថា កញ្ញា​ឈប់​ទាក់ទង​ជាមួយ​ក្រុម​លោក ស្រី ចំរើន និង​ក្រុម ផែ សុវណ្ណរិទ្ធ ហើយ​ថា​កញ្ញា​កំពុង​រៀបចំ​ពាក្យ​បណ្ដឹង និង​សហការ​ជាមួយ​សមត្ថកិច្ច ដើម្បី​ចាប់​ខ្លួន​បុគ្គល​ទាំងនោះ​ពី​បទ​ប្រមាថ និង​ទម្លាយ​ឯកសារ​ឯកជន។

អាស៊ីសេរី បាន​ផ្ញើ​សារ​តាម​ហ្វេសប៊ុក​ដើម្បី​សុំ​ការ​បំភ្លឺ​ពី​កញ្ញា ធី សុវណ្ណថា និង​លោក ស្រី ចំរើន នៅ​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ប៉ុន្តែ​មិន​មាន​ការ​ឆ្លើយតប​ឡើយ។

ទោះ​ជា​យ៉ាង​ណា បណ្ដាញ​ព័ត៌មាន​ហ្វ្រែសញូវ (Fresh News) បាន​អះអាង​ដោយ​ចុះ​ផ្សាយ​សម្រង់​របស់​កញ្ញា ធី សុវណ្ណថា នៅ​ថ្ងៃ​ទី​២៦ ធ្នូ ថា កញ្ញា​មិន​មាន​ការ​បែកបាក់​ជាមួយ​ក្រុម​លោក ស្រី ចំរើន និង​លោក ផែ សុវណ្ណរិទ្ធ ឡើយ ប៉ុន្តែ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ឈ្មោះ ធី សុវណ្ណថា និង ស្រី ចំរើន វិញ គេ​នៅ​តែ​ឃើញ​មាន​សារ​ឆ្លើយឆ្លង​វាយ​ប្រហារ​គ្នា​ដដែល។

ទាក់ទង​ការ​ប្រកាស​លើ​ហ្វេសប៊ុក​ឈ្មោះ ធី សុវណ្ណថា ថា​សហការ​ជាមួយ​សមត្ថកិច្ច ដើម្បី​ឈាន​ដល់​ការ​ចាប់​ខ្លួន​អ្នក​ទម្លាយ​ឯកសារ​ឯកជន ត្រូវ​បាន​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បញ្ជាក់​ថា ក្រសួង​មិន​ទាន់​ឃើញ​ពាក្យ​បណ្ដឹង​របស់​កញ្ញា ធី សុវណ្ណថា នៅ​ឡើយ។ នៅ​ពេល​សួរ​ថា តើ​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ានិត មាន​ប្ដឹង​ឲ្យ​ក្រសួង​ចាត់​ការ​អ្នក​បញ្ចេញ​ឯកសារ​ឬ​ទេ? លោក ខៀវ សុភ័គ ថា​ក្រសួង​ក៏​មិន​ទាន់​ឃើញ​នោះ​ទេ។ ប៉ុន្តែ​លោក​ថា វា​អាច​មាន​ការ​ស៊ើប​អង្កេត​ពី​ថ្នាក់​ក្រោម​ក៏​ថា​បាន៖ «ជួនកាល​គេ​ធ្វើ​ការស៊ើប​អង្កេត​ពី​ខាង​ក្រោម។ វា​មិន​ចាំបាច់​ដល់​ក្រសួង​ទេ។ ជួនកាល​គេ​សម្រេច​នៅ​ថ្នាក់​ក្រោម ទាំង​នគរបាល​យុត្តិធម៌​អាច​ទទួល​ពាក្យ​បណ្ដឹង ទាក់ទង​តុលាការ​បាន គេ​មាន​ប៉ូលិស​យុត្តិធម៌​របស់​គេ»

ជុំវិញ​រឿង​បញ្ចេញ​សារ​ឆ្លើយឆ្លង​ឯកជន​នេះ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ លោក ឱម យ៉ិនទៀង កន្លង​ទៅ​បញ្ជាក់​ថា អង្គភាព​លោក​មិន​មាន​ផែនការ​ស៊ើប​អង្កេត​នោះ​ទេ បើ​ទោះ​ជា​វា​មាន​ពាក់ព័ន្ធ​រឿង​ផ្តល់​លុយ​កាក់​រហូត​ដល់ ១​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ក្តី ព្រោះ​លោក​ថា វា​គ្មាន​អង្គ​ហេតុ​ណា​សម្រាប់​ស្ថាប័ន​លោក​ត្រូវ​បើក​ការ​ស៊ើប​អង្កេត។

ទោះ​ជា​យ៉ាង​ណា នៅ​ក្នុង​ករណី​បញ្ចេញ​ខ្សែ​អាត់​សំឡេង​ដែល​គេ​ចោទ​ថា​ជា​របស់​លោក កឹម សុខា និង​អ្នក​នាង ខុម ចាន់តារាទី វិញ ក្រោយ​ពី​មាន​បណ្ដឹង តុលាការ និង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​ចាត់​ការ​យ៉ាង​ឆាប់​រហ័ស រហូត​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​ត្រូវ​រង​ការ​ចោទ​ប្រកាន់ និង​ត្រូវ​បាន​តុលាការ​ចាប់​ខ្លួន និង​កាត់​ទោស​ជាប់​ពន្ធនាគារ ក្នុង​នោះ​មាន​ទាំង​លោក កឹម សុខា ផង​ដែរ។ ប៉ុន្តែ​ចំពោះ​អ្នក​បញ្ចេញ​សារ​ឯកសារ​ឯកជន​របស់​លោក កឹម សុខា បែរ​ជា​រួច​ខ្លួន​ទៅ​វិញ។ ក្នុង​សំណុំ​រឿង​ដដែល​នេះ លោក​មេ​ឃុំ ស៊ាង ចែត មន្ត្រី​បក្ស​ប្រឆាំង ត្រូវ​បាន​តុលាការ​កាត់​ទោស​ពី​បទ​សូកប៉ាន់​សាក្សី​ចំនួន​ទឹក​ប្រាក់ ៥០០​ដុល្លារ​អាមេរិក នៅ​ពេល​លោក​មេ​ឃុំ​រូប​នេះ​បាន​ឲ្យ​ម្តាយ​នាង ខុម ចាន់តារាទី ដែល​លោក​អះអាង​ថា​ជា​លុយ​មនុស្សធម៌​ពី​សប្បុរសជន​ក្រៅ​ប្រទេស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Related Articles

8 Responses to "លោក ហ៊ុន សែន និង​កូន​ប្រុស​បន្ត​នៅ​ស្ងៀម​ទោះ​មាន​អ្នក​ទទួល​ស្គាល់​ពី​ការ​បញ្ចេញ​សារ"

  1. Anonymous says:

    សាលារៀនមួយនៅខេត្តព្រះវិហារមិនមានអាគារតាំងពីឆ្នាំ​១៩៧៩ដល់បច្ចុប្បន្ន​

    ខេត្តសុទ្ធតែព្រៃឈើសោះ ហេតុអីមិនកាប់មកសង់សាលាទៅ???
    គិតតែកាប់លក់ ហើយមកធ្វើកំសត់រៀនក្រោមដើមឈើទៅវិញ?
    ចៅហ្វាយខេត្ត ប្រធានមន្ទីរអប់រំខេត្ត នឹងមិនចេះគិតទេឬ?
    ចាំតែអនុសាសន៌សម្ដេចទើបធ្វើ ???
    អារឿងពុករលួយ បំផ្លាញជាតិ មិនបាច់អនុសាសន៌ ចេះខ្លាំងណាស់!!!

  2. A kok says:

    តាដេកហ៊ាទឹកមាត់ពេលឃើញចៅ តែស្តាយអានោះលែងដើរ

  3. people says:

    Cambodia is belong to hun-sen and veitcong mafia’ so don’t expect to investigate mafia groups ‘ otherwise get killed ‘.

  4. VengSrang(ChongArkheat) says:

    ឣាខ្វាក់ចុយឞីធីសុវណ្ណថោក ឣាឞ៉ានិតចុយមីខ្មែរក្រហមកាឌួយរីកសាមហៀង
    មីសាមហៀងបៅក្តឣាមេចោរហ៊ុននៀង

  5. ?? says:

    I’m wishing one day all evil will be gone from this poor land

  6. Anonymous says:

    មូលហេតុចម្បងដែលស្រុកខ្មែររញេរញៃ គ្មានសណ្តាប់ធ្នាប់ គ្មាននីតិរដ្ឋ តាំងពីឆ្នាំ១៩៧៩ រហូតដល់បច្ចុប្បន្ននេះ កុំទំលាក់ កំហុសទៅលើប្រជាជន បញ្ហាសំខាន់គឺបណ្តាលមកពីមានគំរូសែនអាក្រក់ក្នុងការដឹកនាំប្រទេសមិនល្អ។ បើមាន​ឳ​ម៉ែជា ចោរ នោះកូនចៅក៏ត្រូវធ្វើចោរដែរ បើសង្គមមួយដឹកនាំដោយមេនិងក្រុមម៉ាហ្វីយ៉ា ឬក្រុមឧក្រឹដ្ឋជន ប្រទេសជាតិក៏ សំបូរពោរពេញដោយក្រុមឧក្រឹដ្ឋជន ពួកមនុស្សអង្គុយលើច្បាប់ រំលោភសិទ្ធិមនុស្ស ។ល។ នេះហើយជាផលកម្មមិនល្អ របស់ប្រទេសខ្មែរដែលមាន មកដល់សព្វថ្ងៃ តកូន តចៅ ដោយសាររើសអ្នកដឹកនាំល្ងង់ខ្លៅឲ្យដឹកនាំប្រទេស។

  7. Judge says:

    ស្ងាត់ដោយសារនិយាយមិនចេញ!!!!!!
    ពាក្យចាស់លោកថា” បើហាវាស្លាក់ បើខ្ជាក់វាស្លែង បើស្តោះទៅធ្លាក់លើទ្រូងឯង” ទើបស្ងាត់មាត់ ខុសពីទំលាប់ធម្មតា។
    ព្រះពុទ្ធលោកសំដែងពី អន្តរាយនៃអវិជ្ជា របស់ជីវិតប្រកបដោយក្តីលោភ ដោយមោហៈ និងទោសៈ ដោយសំដែងថា៖ អវិជ្ជា ជាឫសគល់ ជានិស្ស័យបច្ច័យច្បាស់។ មូលហេតុទាំងនេះហើយជាអន្តរាយ ដល់ប្រទេសជាតិនិងពលរដ្ឋ។

  8. Anonymous says:

    Silence !

Leave a Reply

Submit Comment