វិភាគ៖ ហេតុអ្វីអ្នកនយោបាយនៅតែបន្តខ្វែងគំនិតគ្នាចំពោះថ្ងៃ៧មករា?

ដោយ លោក អុឹង ប៊ុនថន​​ | ថ្ងៃសុក្រ ទី៦ ខែមករា ឆ្នាំ២០១៧​ | ម៉ោង 4:38 PM
http://vodhotnews.com

បទវិភាគ

ពួក​ខ្មែរក្រហម (រូបភាពដោយ Roland​ Neveu)


បើទោះជាថ្ងៃ៧មករា ឆ្នាំ១៩៧៩ បានកន្លងផុតទៅជិត៤០ឆ្នាំហើយក៏ដោយ ប៉ុន្តែអ្នកនយោ​បាយនៅតែមានបន្ត​ខ្វែងគំនិតគ្នាចំពោះ​អត្ថន័យរបស់​ថ្ងៃនោះ ដោយម្ខាងថាជាថ្ងៃដែលកម្ពុជាបានជ័យជម្នះនិងម្ខាងទៀតថាជាថ្ងៃដែលវៀតណាមឈ្លានពាន។

សម្រាប់គណបក្សប្រជាជនកម្ពុជាដែលកាន់អំណាចតាំងពីក្រោយ​ដួល​រលំរបបខ្មែរ​​ក្រហមបាន​ចាត់​ទុក​៧មករាថា «ជាថ្ងៃជ័យជម្នះមួយធ្វើ​ឲ្យកម្ពុជាមានសន្តិភាពនិងការអភិវឌ្ឍ»។ ​គណបក្សនេះ​ក៏មិនដែលភ្លេចពីការរំលឹកគុណវៀតណាមចំពោះការបញ្ជួនកម្លាំងទ័ពចូល​កម្ពុជា​​ដើម្បី​កំចាត់​របប ប៉ុល ពត នោះឡើយ។

មេដឹកនាំគណបក្សប្រជាជនកម្ពុជាបានទន្ទេញរត់មាត់ថា «៧មករា គឺជាថ្ងៃកំណើតទី២» របស់ពួកគេ។

ប៉ុន្តែសម្រាប់មជ្ឈដ្ឋានមួយចំនួនទៀត ពិសេសគណបក្សប្រឆាំង បានចាត់ទុកថ្ងៃ៧មករា ថា «ជាថ្ងៃដែលវៀតណាមឈ្លានពានទឹកដីខ្មែរ» ដោយ​ថែមទាំងបញ្ជួនជនជាតិវៀតណាម​រាប់លាននាក់​មករស់​នៅលើ​ទឹក​ដីខ្មែរទៀតផង។

នៅក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាននានាកាលពីលោកនៅមានជីវិត លោក ប៉ែន សុវណ្ណ បានអះអាងថា លោកគឺជាបិតាថ្ងៃ៧មករា ដែលជាថ្ងៃរំដោះប្រទេសកម្ពុជាចេញពីរបបខ្មែរក្រហម ក្រោមការជួយជ្រោមជ្រែងពីកងទ័ពវៀតណាម។

ប៉ុន្តែនៅក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានចំខួបលើកទី៣៦ឆ្នាំនៃថ្ងៃទី៧មករា កាលពីឆ្នាំ២០១៥កន្លងមកនោះ លោក ប៉ែន សុវណ្ណ បញ្ជាក់ថា លោកគឺជាអ្នកប្រឆាំងនឹងថ្ងៃ៧មករាផងដែរ ដោយលោកថា វាជាថ្ងៃដែល “វៀតណាមឆ្លៀតធ្វើជាជួយខ្មែរ ដើម្បីឈ្លានពាននិងលេបត្របាក់ទឹកដីខ្មែរ”។

លោក ប៉ែន សុវណ្ណ បានអះអាងទាំងនៅក្នុងសៀវភៅជីវប្រវត្តិសង្ខេបរបស់លោកនិងកិច្ចសម្ភាសនានាថា លោកគឺជាអ្នកស្នេហាជាតិនិងជំទាស់ទៅនឹងគោលនយោបាយវៀតណាមនៅក្នុងប្រទេសកម្ពុជា នៅក្រោយការដួលរលំទៅនៃរបបខ្មែរក្រហម។ នៅក្នុងកិច្ចសម្ភាសជាមួយកាសែតភ្នំពេញប៉ុស្តិ៍ កាលពីខែតុលា ឆ្នាំ២០១៤ បន្ទាប់ពីលោកបានជាប់ជាតំណាងរាស្ត្ររបស់គណបក្សសង្រ្គោះជាតិនោះ លោក ប៉ែន សុវណ្ណ រំលឹកឡើងវិញថា លោកបានបដិសេធសំណើបញ្ជូនជនជាតិវៀតណាមក្នុងមករស់នៅតាមខេត្តនីមួយៗរបស់ខ្មែរចន្លោះពី៣ទៅ៥ពាន់នាក់។ លោកក៏បានអះអាងផងដែរថា លោកប្រឆាំងទៅនឹងផែនការកាត់ទឹកដីខ្មែរនិងការបង្កើតការដ្ឋាន ក.៥ ដែលលោកយល់ថា វាជានយោបាយសម្លាប់ពលរដ្ឋខ្មែរ។

ក.៥ គឺជាពាក្យកាត់ខ្លីនៃផែនការកេណ្ឌរាស្ត្រខ្មែរកាប់ឆ្កាព្រៃការពារព្រំដែនកម្ពុជា ដែលត្រូវបានស្នើឡើងនៅអំឡុងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា។

បើតាមលោក ប៉ែន សុវណ្ណ ការជំទាស់នឹងផែនការឬគោលនយោបាយទាំងនោះហើយ គឺជាមូលហេតុដែលជំរុញឲ្យវៀតណាមទម្លាក់លោកចេញពីតំណែងនាយករដ្ឋមន្ត្រី និងចាប់ខ្លួនលោកទៅដាក់ឃុំក្នុងគុកងងឹត១០ឆ្នាំនៅទីក្រុងហាណូយ។

ទស្សនៈថាលោក ប៉ែន សុវណ្ណ គឺជាបិតាថ្ងៃ៧ មករា បានទទួលការគាំទ្រពីសំណាក់មេដឹកនាំបក្សប្រឆាំង។ លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួនឯងនៅឯបរទេស បានបញ្ជាក់ថា លោក ប៉ែន សុវណ្ណ គឺជាបិតាថ្ងៃ៧ មករា ពីព្រោះលោកបានកាន់តំណែងជាអគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍កម្ពុជា ដែលជាតំណែងមានអំណាចខ្លាំងជាងគេនៅពេលនោះ។

ប៉ុន្តែកាលពីខែកុម្ភៈ ឆ្នាំ២០១២កន្លងមក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបច្ចុប្បន្នជាប្រធានគណបក្សប្រជាជនកម្ពុជានោះ បានចោទលោក ប៉ែន សុវណ្ណ ថាជាមនុស្សរបស់វៀតណាម តាំងពីតូចមកម៉្លេះ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា៖ “ហើយតាំងខ្លួនជាបិតា ៧ មករា ហើយអីថា គេហ្នឹងស្នេហាជាតិ គេប្រឆាំងវៀតណាម។ ប្រឆាំងវៀតណាមអី? វៀតណាមយកទៅចិញ្ចឹមតាំងពីក្រោយឆ្នាំ ៥៤ ក្រោយសន្និសីទហ្សឺណែវ អី? ហេ! កោតតែចេះនិយាយទៅរួច! ផាត ឯងមិនទៅដែរ ហើយមិនឆែកផ្ទះបង ជា ស៊ីម ដែរ? ហើយផ្ទះបង ហេង សំរិន ទៀត ប៊ិះផ្ទះខ្ញុំទៀតថ្ងៃនោះ។ នែ! លេងដល់ថ្នាក់ហ្នឹង បានគេដេញចោល បានគេចាប់នោះ។ អារឿងហ្នឹងនិយាយតិចទៅចុះ បិតា ៧ មករានោះ ហើយមកធ្វើរដ្ឋមន្ត្រីក្រសួងការពារជាតិ អត់មានទាហានមួយគ្រាប់ទេអាសត្វហ្នឹង ហើយចេះតែថា ខ្ញុំ បង ហេង សំរិន បង ជា ស៊ីម ធ្វើជាទាហានវាទៀតណាស់ វាឆ្ងាញ់អាត្រង់ហ្នឹង។ និយាយបន្តិចទៅចុះរឿងអាថ៌កំបាំងជាន់ដើម។ អាហ្នឹងពាក់សក្ដិ ២ កងទ័ពវៀតណាមតើ!”។

ការបន្តខ្វែងគំនិតគ្នាលើអត្ថន័យ៧មករានេះ អ្នកវិភាគនយោបាយជើងចាស់ លោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា មកពីអ្នកនយោបាយមិនព្រមទទួលស្គាល់ការពិតជាប្រវត្តិសាស្ត្រ។

លោកមានប្រសាសន៍ថា៖ «ទទួលស្គាល់ទៅ! ២៥ធ្នូ[១៩៧៨] ជាថ្ងៃដែលកងទ័ពវៀតណាមចូ​ល​ឈ្លានពាន​ទឹកដីកម្ពុជា ហើយរំលំរបបខ្មែរក្រហម។តែខុសច្បាប់​អន្តរជាតិ​ហើយ​ទទួល​រង​ការ​ថ្កោល​ទោសពីអន្តរជាតិ។៧មករាគឺការ​បង្កើត​រដ្ឋាភិបាល​របបថ្មី ក្រោម​ការ​គ្រប់​គ្រងរបស់​កងទ័ព​វៀតណាម កាន់កាប់​ប្រទេសកម្ពុជាពេលនោះ»។

លោក ឡៅ ម៉ុងហៃ បានឲ្យដឹងថា ការពិតប្រវត្តិសាស្ត្រ​ គឺវៀតណាមលើកទ័ពចូលទឹកដីខ្មែរ​ជំនាន់នោះ ដោយសារតែមានការស្នើសុំរបស់រដ្ឋាភិបាលកម្ពុជាពេលនោះ​។លោកបន្តថា ការ​ដែល​​វៀត​ណាម​ឈ្លានពានកម្ពុជាពេលនោះ គឺវៀតណាមបានប្រាប់​កិច្ចប្រជុំ​ក្រុម​ប្រឹក្សា​អង្គ​ការ​សហ​ប្រជា​ជាតិនៅថ្ងៃទី១២ដល់១៥ មករាឆ្នាំ១៩៧៩ថា ជាការវាយបក​លើកងទ័ព​ខ្មែរ​ក្រហម​​ ដែល​វៀតណាមថា ឈ្លានពានប្រទេសខ្លួន។ ការអះអាងរបស់វៀតណាមពេលនោះ លោក ឡៅ ម៉ុងហៃថា ជាឆ្លើយតប​នឹង​លិខិត​តវ៉ាមួយ​របស់ស្រ្តីជាឧបនាយក​រដ្ឋមន្រ្តី​ការ​បរទេស​របស់​របប​ខ្មែរ​ក្រហម​ដែល​បានប្តឹង​ទៅ​ក្រុម​ប្រឹក្សា​អង្គការសហប្រជាជាតិ​ពីករណី​វៀតណាម​លើកទ័ព​ចូល​ទឹក​ដី​កម្ពុជា​កាលពី​ថ្ងៃទី២៥ខែធ្នូឆ្នាំ១៩៧៨។

លោកមានប្រសាសន៍ថា៖ «អាហ្នឹងការពិតជាក់ស្តែង​យើង​ត្រូវទទួល​ស្គាល់​ទៅ។​ការ​មិន​ទទួលស្គាល់ហ្នឹងហើយ​បានជាមាន​ទំនាស់គ្នា»។

លោកបណ្ឌិត ឡៅ ម៉ុងហៃ បញ្ជាក់ថា ការបង្កើតរដ្ឋាភិបាល​ក្រោយ​ថ្ងៃ៧មករាដោយ​វៀតណាម​លើក​បន្តុបនោះ គឺមិនមានការទទួលស្គាល់ពីសហគមន៍អន្តរជាតិនោះទេ ជាពិសេស​អង្គការ​សហប្រជាជាតិ។

លោកបណ្ឌិត ចាន់ វិបុល អ្នកប្រឹក្សាយោបល់ឯករាជ្យ ពន្យល់មតិខ្វែងគ្នាពីថ្ងៃ៧មករានេះដោយលើកឡើងពីហេតុផលអ្នកគាំទ្រថ្ងៃ៧មករាថា ដោយសារតែអត់មានអ្នករំដោះជាតិ មានតែអ្នកចូលព្រៃម៉ាក់គីតាមការអំពាវនាវរបស់ សម្តេច នរោត្តម ស៊ីហនុ ដែលបានពលិកម្មឈាមស្រស់សាច់ស្រស់ ចំណាយពេលវេលាក្នុងព្រៃរំដោះប្រជាពលរដ្ឋដែលនៅសល់៤លាននាក់ជាង ចេញពីរបបអាវខ្មៅ។ លោកបន្តថា៖ «ការផ្តល់តម្លៃ ការដឹងគុណ មិនមែនការដឹងគុណទៅលើទាហ៊ានវៀតណាមទេ ប៉ុន្តែការដឹងគុណទៅលើបងប្អូនដែលជាយុទ្ធខ្មែរដែលយើងមានសល់សព្វថ្ងៃនេះ។រដ្ឋមន្ត្រី និងមន្ត្រីដែលបានចំណាយពេលវេលា បង្ហាញពីពលិកម្មរបស់គាត់ចេញពីក្រញ៉ាំរបស់ក្រុមខ្មែរក្រហម។ អ្វីដែលយើងគួរលើកទឹកចិត្ត គួរដឹងគុណ គឺទៅក្រុមគាត់ហ្នឹង មិនមែនស្មារតី៧មករាទេ!»។

ដើម្បីកុំឲ្យមានមតិខ្វែងគ្នា លោក ចាន់ វិបុល លើកឡើងថា រដ្ឋាភិបាលត្រូវបង្ហាញឲ្យច្បាស់ថា៧មករាចង់រំលឹកពីអី? លោកបន្តថាបើអ្នកដុតផ្ទះយើងហើយឲ្យយើងដឹងគុណទៀតវាអត់សមទេ? ហើយថាគណបក្សកាន់អំណាចមិនអាចបង្ខំឲ្យគេជឿថ្ងៃ៧មករាទេ។ លោកមានប្រសាសន៍​ថាបន្ថែមថា «ខ្ញុំយល់ថា រៀបចំឲ្យក្លាយទៅជាវាទិកាមួយរបស់រដ្ឋាភិបាលដែលជំរុញលើកទឹកចិត្តឲ្យមនុស្សចួលរួម ប៉ុន្តែកុំឲ្យពាក់ព័ន្ធទៅនឹងគណបក្សនយោបាយ តែបើសិនណាចាត់ទុកថាគណបក្សប្រជាជនជាអ្នកទទួលបាន អញ្ចឹងរឿងហ្នឹងវាភ្ជាប់នឹងគណបក្សនយោបាយហើយ កាលណាភ្ជាប់ជាមួយគណបក្សនយោបាយ អ្នកដែលគាត់អត់គាំទ្រគណបក្សប្រជាជនគាត់អត់ចូលរួមទេ»។

ជាមួយគ្នានោះ លោក ឡៅ ម៉ុងហៃ ជំរុញឲ្យអ្នកនយោបាយគ្រប់និន្នាការ​ត្រូវហ៊ាន​ទទួល​ស្គាល់ការពិត​នៃប្រវត្តិសាស្ត្រ​ដោយ​មិនត្រូវ​លើក​យក​តែ​ចំណុចណា​មួយ​មក​បក​ស្រាយ​ដើម្បី​ផល​ប្រយោជន៍​នយោបាយ​រៀងៗខ្លួននោះទេ។ លោកបន្តថា៖ «ទទួលស្គាល់ការពិតហ្នឹងទៅលែងទាស់គ្នាហើយ»៕

សរសេរមកកាន់ លោក អុឹង ប៊ុនថន តាមរយៈ chanthorn@vodhotnews.com

What Next?

Related Articles

10 Responses to "វិភាគ៖ ហេតុអ្វីអ្នកនយោបាយនៅតែបន្តខ្វែងគំនិតគ្នាចំពោះថ្ងៃ៧មករា?"

  1. xxx says:

    យួនវាមិនល្ងង់១០គត់នោះទេ បើមិនបានប្រយោជន៍ចំណេញជាទីគាប់ចិត្តដល់វាទេ ដាច់ខាតវាមិនឲ្យទាហ៊ានវាមកងាប់ទទេទទេនៅប្រទេសខ្មែរដោយលេសថាមកជួយខ្មែរនោះទេ។

    ក្នុងប្រត្តិសាស្ត្រពីកាលណាមកដែលយួនចេះស្រលាញ់អាណិតខ្មែរជាងខ្មែរគ្នាឯងនោះ?

    បើពឹងគេឲ្យគេជួយយើង ទាល់តែយើងមានសន្យាសងគេវិញតាមដែលគេចង់បានហើយ គេចមិនរួចទេ?

  2. ម៉ាមី says:

    ម៉ាមី
    បើស្តាប់ទៅ ម៉ាមីនៅតែមិនយល់ ទាំងសហគមន៍អន្តរជាតិ ទាំងអង្គការសហប្រជាជាតិខ្លួនឯងនៅតែបន្តគាំទ្រខ្មែរក្រហមឲ្យមានមុខមានមាត់ក្រោយពីថ្ងៃ ៧មករា ចុះមិនទុកឲ្យអាពួកនោះសម្លាប់ខ្មែរឲ្យអស់ទៅ មិនចាំបាច់ផ្តល់លុយផ្តល់កាក់ បង្កើតឲ្យមានការកាត់ទោសមរដឹកនាំខ្មែរក្រហមធ្វើស្អី ។ សូមឲ្យលោកបណ្ឌិតទំាងអស់មេត្តាពន្យល់ផង ព្រោះស្តាប់អ្នកណាម្នាក់ក៏សុទ្ធតែសមទំាងអស់ ។ មួយវិញទៀត អារឿងសម្លាប់ខ្មែរក្នុងរបបមួយនោះ ក៏ជារឿងអាយួនជ្រៀតជ្រែកដែរ ធ្វើឲ្យ ប៉ុល ពត មិននឹកស្មានដល់ អារឿងវាយចូលស្រុកយួន ក៏ជាគំនិតយួនដែរ បើមិនអញ្ចឹងបានអីវាយបកមកវិញ ទាហ៊ានខ្មែរក្រហមតិចណាស់ដែលស្លាប់ក្នុងស្រុកយួន ដែលគេធ្វើជាចាញ់ បើកឲ្យចូល ដល់ពេលដែលគេខ្ជឹប គេវាយសម្លាប់ ទាំងអស់ ទាហ៊ានខ្មែរក្រហមមិនងាយបាក់ទេ តែបើចូលអន្ទាក់គេហើយ នេះវីវរហើយ ។ សុំទោស!

  3. ?? says:

    7 January was the day VIETCONG invaded Cambodia. international community knew that right they still continues to help Khmer rue . remember those Vietnamese Government did not keep this country as nation call Cambodia. they call it ROT Cambodia that mean part of another country. without PARIS peace talk VIETCONG already swallow this poor nation . Cambodian nation came a life after the international community cam to intervention. even those this thief nation still doing their secret policy of taking over this poor nation. please take a look the situation around you. the leader that Cambodian having right now is just only the tool for that thief . look at every thing wrong in Cambodian society the question is how long can we holding our Cambodia flag . this is the question to all Cambodian to answers. please do not repeated the history from the past decade . also do not wait until you see coffin and the crying that will be too late. my understanding is no one country should have only one strong man lead the nation for the rest of his life

  4. Anonymous says:

    7 មរាគឺជាថ្ងៃចោរយួនឃ្លានពានខ្មែរយ៉ាងពិតប្រាកដក្រោមរូបភាពរំដោះ

  5. Judge says:

    ៧ មករា ៧៩ លែងជាថ្ងៃដែលខ្មែរ និងកម្ពុជា បន្តការដឹងគុណទៀតហើយ បន្ទាប់ពីមានការយល់ព្រមព្រៀង របស់វៀតណាមដកកងទ័ពចេញពីកម្ពុជា!។
    វៀតណាម ក៏ជាប្រទេស ទទួលស្គាល់បូរណភាណទឹកដី ក្នុងកិច្ចព្រមព្រៀង ក្រុងប៉ារិស ឆ្នាំ១៩៩១។ នេះជាសភាពស្របច្បាប់ នៃកិច្ចព្រមព្រៀង ដែលកម្ពុជាគួរអនុវត្ត ដើម្បីឯករាជ្យនិងបូរណភាពទឹកដី។ ការទទួលស្គាល់ ៧មករា ជាថ្ងៃដឹងគុណនិងរំលឹក ជាបន្ត ជាការរំលោភលើកិច្ចព្រមព្រៀង និងគួរអាម៉ាស។ សហគម អន្តរជាតិបានដឹងច្បាស់ពី ភាពមិនស្របច្បាប់នៃការលើកស្ទួយនេះ ដែលរាស្ត្រខ្មែរបានដឹងច្បាស់ដោយគ្មានមន្ទិល ពីអវសាន្តបទនៃការដឹងគុណនេះ។
    តើការចាប់លោក ប៉ែន សុវណ្ណ រហូតដល់ឃុំខ្លួនក្នុងគុកងងឹតនៅហាណូយជាការបំពានសិទ្ធិរបស់ពលរដ្ឋខ្មែរ ដើម្បីបន្តមហិច្ឆតា យកកម្ពុជាជាអាណានិគម របស់វៀតណាម មែនទេ?????
    ដូច្នេះខ្មែរគ្មានអ្វីគួរឆ្ងល់បន្តទៀត លើថ្ងៃ ៧ មករា ៧៩ ទៀតឡើយ។សំនៀង

  6. thean says:

    Who hate someone, he do’nt receive flower.
    Any counthy in the world like a war.

  7. Anonymous says:

    ថ្ងៃ៧មករជាថ្ងៃខ្មែររួចពីអណ្ដៅរាលពិឃាតតែមកធ្លាក់អន្លុងផុងជ្រៅក្នុងអន្ទាក់កុម្មុយនីស្ដយួន អស់ទឹកអស់ដី
    មើលឃើញថាគេមកជួយដោយស្មោះសមិនដឹងអីសតែខាងក្រៅខាងក្នុងចិត្តខ្មៅពុតត្បុតដិរិច្ចាន ហុតទឹកសម្លឹងកាកសោះ!

  8. people says:

    Animal veit are the worse animal in this planet’ and the veitcong’s dogs are the worse too’ .If the animal veitc not came to invade our country’ U_N will come ‘but bloody animal veit knew that ‘ they try to race to come before U-N came’ .After invade this bloody thief nation took everything from cambodia and continue killing khmer (k-5) and all khmer nationalists ‘ .After PARISH ACCORD Youn-veitcong animal still used their dogs to killed parish accord’ did dirty tricks and leaded to do the coup 1997 and tell their dogs to killed all khmer nationalists ‘.Once upon a time animal veit tell all khmer kroam to meeting then they lock and burn all khmer people’ and they have a lot of dirty tricks to killed khmer and swallowed cambodia’ .Animal dogs still obey &respect the invader’and followed their master ‘because they are buffalo ‘no education and only love power,money ,family .The veitcong ‘s dogs gave TRAL ISLAND ,sea,land to animal master’.Sometime i blame on king si hak nouk who let veitcong animal to stay in our land and SPREAD THE WAR TO CAMBODIA ‘because he is a dictator and wanted to keep power ‘that why he never listen to khmer nationalists ‘he go down to hell 3 million years. GOD bless all cambodian people’

  9. kn says:

    ឡៅ ម៉ុងហៃ himself doesn’t know any thing about Khmer history. What he said are all wrong. I was in the border at that time and I listen to the UN radio every night I know.

  10. ៧ មករា ជាថ្ងៃពួកខ្មែរក្រហម និងសម្ព័ន្ធមិត្តជាប្រទេសកាន់លទ្ធិកុម្មុយនិស្តបានបញ្ចប់ផែនការ

    បោសសម្អាតកាប់សម្លាប់ចោលមនុស្សខ្មែរទាំងឡាយណាដែលចង់ឲ្យមានរបបដឹកនាំប្រទេសជា

    ប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ សេរីភាពនិយម ព្រមទាំងបានផ្ដួលរំលំ ឈូសចោលរបបកម្ពុជា

    ប្រជាធិបតេយ្យហើយបង្កើតរបបដឹកនាំថ្មីឡើងវិញនៅក្រោមការដឹកនាំរបស់ពួកខ្មែរក្រហមនិង

    មានការជួយគាំទ្រពីសម្ព័ន្ធមិត្តជាប្រទេសកាន់លទ្ធិកុម្មុយនិស្ត ជាដដែល ៗ។ ពេលដឹងខ្លួនថាជាតិ

    កាន់តែក្រីក្រនឹងជិតស្លាប់ ក៏បានប្ដូរគោលនយោបាយដឹកនាំប្រទេស ទៅជា «និយមកណ្ដាល»៕