WWF គាំទ្រ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​សូកហ្វីន​ដែល​ប្រកាន់​គោលការណ៍​មិន​កាប់​ព្រៃ​ឈើ

ដោយ សុ ជីវី
2017-01-10
RFA

ក្រុម​សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ និង​នគរបាល​ខេត្ត​រតនគិរី ចុះ​បង្ក្រាប​ទីតាំង​កាប់​ឈើ​នៅ​ភ្នំ​ជង ក្នុង​ឃុំ​តឺន ស្រុក​កូនមុំ ខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ​២០១៦។ រូបថត​សហគមន៍
ក្រុម​សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ និង​នគរបាល​ខេត្ត​រតនគិរី ចុះ​បង្ក្រាប​ទីតាំង​កាប់​ឈើ​នៅ​ភ្នំ​ជង ក្នុង​ឃុំ​តឺន ស្រុក​កូនមុំ ខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ​២០១៦។ រូបថត​សហគមន៍


អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធាន​ធម្មជាតិ ប្រចាំ​កម្ពុជា ហៅ​កាត់​ថា WWF-កម្ពុជា (WWF-Cambodia) ប្រកាស​គាំទ្រ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ សូកហ្វីន (Socfin) ដែល​ប្រកាន់​គោលការណ៍​មិន​កាប់​បំផ្លាញ​ព្រៃ​ឈើ។ សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ WWF-កម្ពុជា នៅ​ថ្ងៃ​ទី​១០ ខែ​មករា ឲ្យ​ដឹង​ថា ក្រុមហ៊ុន សូកហ្វីន ជា​ក្រុមហ៊ុន​ទី​មួយ​ដែល​បាន​បង្ហាញ​ការ​ប្ដេជ្ញា​ចិត្ត​ប្រកាន់​គោលការណ៍​មិន​កាប់​បំផ្លាញ​ព្រៃ​ឈើ។

WWF-កម្ពុជា ឲ្យ​ដឹង​ទៀត​ថា នេះ​ជា​ការ​ប្ដេជ្ញា​ចិត្ត​ដ៏​ល្អ​នៅ​កម្ពុជា ហើយ​អង្គការ​នេះ​សង្ឃឹម​ថា នឹង​មាន​ក្រុមហ៊ុន​ផ្សេងៗ​ទៀត​នឹង​យក​គំរូ​តាម​ក្រុមហ៊ុន​នេះ។ WWF-កម្ពុជា បន្ត​ថា នេះ​ជា​ជំហាន​ដំបូង​តម្រូវ​ឲ្យ​ក្រុមហ៊ុន​នេះ​អនុវត្ត​ផែនការ​សកម្មភាព​ជាក់ស្ដែង ដែល​នឹង​ត្រូវ​តាមដាន និង​ត្រួត​ពិនិត្យ ដើម្បី​ធានា​ថា ក្រុមហ៊ុន​នេះ​ពិត​ជាអនុវត្ត​តាម​គោលការណ៍​មិន​កាប់​បំផ្លាញ​ព្រៃ​ឈើ។

WWF-កម្ពុជា បញ្ជាក់​ថា តំបន់​ខ្ពង់រាប​ភាគ​ខាង​កើត​នៃ​ប្រទេស​កម្ពុជា គឺ​ជា​តំបន់​សំខាន់​មួយ​របស់​ពិភពលោក​សម្រាប់​ជីវចម្រុះ ហើយ​ក្រុមហ៊ុន​ឯកជន​នានា​ដែល​កំពុង​ប្រតិបត្តិការ​អាជីវកម្ម​របស់​ខ្លួន ដែល​ទាមទារ​ឲ្យ​មាន​គោលការណ៍​ប្រកប​ដោយ​ចីរភាព និង​មាន​ការ​ទទួល​ខុស​ត្រូវ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles