លោក ហ៊ុន សែន និង ធី សុវណ្ណ ប្តឹងលោក សម រង្ស៊ី ទារជាង១លានដុល្លារ

ដោយ លោក អុឹង ប៊ុនថន​​ | ថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០១៧​
http://vodhotnews.com

នយោបាយ

លោក ហ៊ុន ​សែន និងកញ្ញា ធី សុវណ្ណថា (ហ្វេសប៊ុក)


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្តឹងលោក សម រង្ស៊ី ដោយទារសំណងជំងឺចិត្តចំនួន១លានដុល្លារ ខណៈកញ្ញា ធី សុវណ្ណថា ក៏បានប្តឹងមេបក្សប្រឆាំងរូបនេះ ដោយទារជំងឺចិត្ត២៥ម៉ឺនដុល្លារ ទាក់ទងនឹង​ការលើកឡើងថា «លោក ហ៊ុន សែន សូកលុយ១លានដុល្លារដល់កញ្ញា ធី សុវណ្ណថា ឲ្យបំបែកគណបក្សសង្រ្គោះជាតិ»។

នេះបើតាមលោក គី តិច មេធាវីការពារក្តីឲ្យនាយករដ្ឋមន្រ្តី ដែលត្រូវបានដកស្រង់​សំដីដោយព័ត៌មាន Fresh News កាលពីយប់ថ្ងៃទី១៧ ខែមករានេះ។

លោកមេធាវី គី តិច បានអះអាងថា លោកមានភស្តុតាងគ្រប់គ្រាន់នឹងដាក់ពាក្យបណ្តឹងប្តឹងលោក សម រង្ស៊ី ពីបទបរិហាកេរ្តិ៍ជាសាធារណៈ ដោយទាមទារសងជំងឺចិត្តចំនួន១លានដុល្លារសហរដ្ឋអាមេរិក។

ដោយឡែកក្នុងពាក្យបណ្តឹងរបស់ ធី សុវណ្ណថា កាលថ្ងៃទី១៧ ខែមករា ក៏បានប្តឹងលោក សម រង្ស៊ី ទៅសាលាដំបូងរាជធានីភ្នំពេញពីបទបរិហាកេរ្តិ៍ជាសាធារណៈ ក្នុងសំណុំរឿងតែមួយនេះដោយទារជំងឺចិត្តចំនួន២៥ម៉ឺនដុល្លារ​។

កាលពីចុងឆ្នាំ២០១៦ សារឆ្លងឆ្លើយដែលគេជឿថាជាសាររបស់លោក ហ៊ុន សែន និង ធី សុវណ្ណថា ត្រូវបានគេផ្សព្វផ្សាយដោយក្នុងការសន្ទនានោះ ភាគីទាំងពីរបានប្រើពាក្យថា “តានិងចៅ” ដែលបាននិយាយពីរឿងផ្ទាល់ខ្លួនមួយចំនួន ប៉ុន្តែភាគច្រើនផ្តោតសំខាន់លើយុទ្ធសាស្ត្របំបែកបំបាក់គណបក្សប្រឆាំង។

កិច្ចសន្ទនានោះក៏បាននិយាយផងដែរ ពីការផ្តល់លុយខ្ទង់មួយ១លានដុល្លារដល់ ធី សុវណ្ណថា ដើម្បីបំបែកបំបាក់មេដឹកនាំគណបក្សសង្រ្គោះជាតិ៕

សរសេរមកកាន់ លោក អុឹង ប៊ុនថន តាមរយៈ chanthorn@vodhotnews.com

What Next?

Recent Articles

One Response to "លោក ហ៊ុន សែន និង ធី សុវណ្ណ ប្តឹងលោក សម រង្ស៊ី ទារជាង១លានដុល្លារ"

  1. ?? says:

    look at his evil eye and face . are we Khmers dump enough to believe him to what he said. we knew he was the genocidal in this poor nation . please be aware of this madness dog