បក្ស​កាន់​អំណាច​ព្រមាន​លទ្ធភាព​លែង​ចរចា ក្នុង​ករណី​បក្ស​ប្រឆាំង​មិន​ចូល​រួម​ធ្វើវិសោធកម្ម​បទ​បញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា

ដោយ អេង គីមហុង
20/01/2017
RFI

media
ជំនួប​រវាង​លោក ​កឹម សុខា ​និង​លោក ​ស ខេង​ កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ​ ទី​១០ ​ខែ​សីហា ​ឆ្នាំ​២០១៥។ RFI/ Siv Channa​


តាម​គម្រោង​គណៈកម្មាធិការ​អចិន្ត្រៃ​រដ្ឋសភា​នឹង​បើក​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​ចន្ទ​សប្ដាហ៍​ក្រោយដើម្បី​ពិនិត្យ​លើ​ការ​ស្នើ​សុំ​ធ្វើ​វិសោធនកម្ម​ប្រការ​៤៨​ថ្មី​បី​នៃ​បទ​បញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា​ដែលស្នើ​ឡើង​ដោយ​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កាល​ពី​ថ្ងៃ​ទី​១៩​មករា ។ ការធ្វើ​វិសោធ​នកម្ម​ប្រការ​ថ្មី​នេះ មានន័យ​ស្មើនឹង​លុបចោល​ប្រ​ធា​ន​ក្រុម​មតិ​ភាគតិច និង​ប្រធាន​ក្រុម​ថ្នាក់ដឹកនាំ​តំណាង​រាស្ត្រ​នៅក្នុង​រដ្ឋសភា​ដែល​កំពុង​គ្រប់​គ្រង​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ។ បក្សកាន់​អំណាច​ថែម​ទាំង​បាន​ព្រមាន​ជា​មុន​ថា ការ​ចរចា​រវាង​គណបក្ស​ទាំង​ពីរ​អាច​នឹង​លែង​មាន ក្នុង​ករណី​បក្ស​ប្រឆាំង​មិន​ចូលរួម​ធ្វើ​វិសោធកម្ម​ប្រកា​៤៨​ថ្មី​បី។

តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​មិន​អាច​សុំ​ការ​បញ្ជាក់​បាន​ទេ​ថា ខ្លួន​នឹង​ចូល​រួម​ឬ​ក៏​មិនចូល​រួម​នៅ​កិច្ច​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃ​រដ្ឋសភា​នៅ​ថ្ងៃ​ចន្ទ​សប្ដាហ៍​ក្រោយ ដែលពិភាក្សា​លើ​ការ​ធ្វើ​វិសោធនកម្ម​ប្រការ​៤៨​ថ្មី​បី​នៃ​បទ​បញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា។

លោក ឡេង ប៉េងឡុង អ្នក​នាំ​ពាក្យ​រដ្ឋ​សភា​ក៏​មិន​បាន​ដឹង​ពី​បញ្ហា​នេះ​ដែរ ប៉ុន្តែ​លោក​បាន​ចាត់​ទុក​ថា នេះ​ជា​សិទ្ធិ​របស់​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​ក្នុង​ការ​ចូល​រួម​ឬក៏​មិន​ចូល​រួម​ធ្វើ​វិសោធនកម្ម​ប្រការ​៤៨​ថ្មី​បី​នៃ​បទ​បញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា​។
 
ចំណែក​លោក ខៀវ សុភ័គ នាយក​ខុទ្ទកាល័យ​លោក ស ខេង ប្រធាន​ក្រុម​មតិ​ភាគច្រើន​នៃ​រដ្ឋ​សភា​បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​ថា ទោះ​បី​ជា​ការ​ធ្វើ​វិសោធ​នកម្ម​ប្រការ​ថ្មី​ដើម្បី​លុប​ចោល​ប្រ​ធា​ន​ក្រុម​មតិ​ភាគ​តិច​ក៏​ពិត​មែន​តែ​ជំនួប​នៅ​ក្នុង​ឋានៈ​ជា​ដៃ​គូរ​សន្ទនានៅ​តែ​អាច​ធ្វើ​ទៅ​បាន។ ធ្វើ​ទៅ​បាន​នេះ​ទៀត​សោត​លុះ​ត្រា​តែ​តំណាង​រាស្ត្រ​គណបក្សសង្គ្រោះ​ជាតិ​ចូល​រួម​ធ្វើ​វិសោធនកម្ម​ទៅ​លើ​ប្រការ​ថ្មី​នេះ​ជាមួយ​តំណាង​រាស្ត្រ​គណបក្សប្រជា​ជន​កម្ពុជា។
 
បើ​តាម​លោក ខៀវ សុភ័គ ប្រសិន​បើ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​ពិហិកា​កិច្ចប្រជុំ​គណៈ​អចិន្ត្រៃ​និង​ពេញ​អង្គ​នៅ​ថ្ងៃ​ខាង​មុខ​ហើយ ជំនួប​រវាង​បក្ស​ទាំង​ពីរ​ទោះ​ឋិតនៅ​ក្នុង​ឋានៈ​ជា​អ្វី​ក៏​មិន​អាច​កើត​មាន​បាន​ដែរ។ សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា​ការចូល​រួម​កិច្ច​ប្រជុំ​សភា​ពី​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​សុទ្ធ​តែ​ជា​ឱកាស​អាច​ជួបពិភាក្សា​គ្នា​លើ​បញ្ហា​ផ្សេងៗ​ដែល​មាន​ន័យ​ជាង​ជំនួប​ក្នុង​ឋានៈ​ជា​ប្រធាន​មតិ​ភាគ​និងភាគ​ច្រើ​នៅ​ក្នុង​រដ្ឋ​សភា​ទៅ​ទៀត។
 
សូម​រំលឹក​ថា លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន កាលពីថ្មីនេះថា បើ​យន្ត​ការដែល​ទើប​បង្កើត​ឡើង​តាមរយៈ​ប្រការ៤៨ថ្មី(បី)នៃ​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា​ធ្វើ​ឲ្យ​ពិបាក​ក្នុងការ​ធ្វើការ​ដោយ​រួមទាំង​ការប៉ុនប៉ង​ប្រើប្រាស់​វា ដើម្បី​ចរចា​ដោះលែង​អ្នកទោស​នោះ លោក​ស្នើ​ឲ្យ​ធ្វើ​វិសោ​ធ​ន​កម្ម​ប្រការ​ថ្មី​នេះ​តែម្តង។ នេះមានន័យថា ​លោក​កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​​នឹង​ត្រូវបាន​បាត់​បង់​តំណែង​ជា​ប្រធាន​ក្រុម​មតិ​ភាគតិចនិង​ប្រធាន​ក្រុម​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​គណ​ប្ស​សង្គ្រោះ​ជាតិ ដែល​ទើបនឹង​ទទួលបាន​កាលពីដើម​ធ្នូ ឆ្នាំ២០១៦ កន្លងទៅ។
 
ដោយ​សារ​តែ​មាន​សំណើ​សុំ​ធ្វើ​វិសោធនកម្ម​លើ​បទ​បញ្ជា​ផ្ទៃ​ក្នុង​នៅ​រដ្ឋសភា​ដែល​ចែងអំពី​ប្រធាន​ក្រុម​មតិ​ភាគ​តិច និង​ភាគ​ច្រើន​នៅ​រដ្ឋសភា​នេះ​ហើយ ទើប​បាន​ប្រធាន​ថ្នាក់ដឹកនាំ​តំណាង​រាស្រ្ត​គណបក្ស​ទាំងពីរ បាន​សម្រេច​លើក​ពេល​ជួប​គ្នា តាម​សំណើ​របស់លោក ស ខេង៕
 

What Next?

Recent Articles

5 Responses to "បក្ស​កាន់​អំណាច​ព្រមាន​លទ្ធភាព​លែង​ចរចា ក្នុង​ករណី​បក្ស​ប្រឆាំង​មិន​ចូល​រួម​ធ្វើវិសោធកម្ម​បទ​បញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា"

  1. Judge says:

    តើជាតិចំណេញអ្វី ពីវិសោធនកម្មនៃបទបញ្ជាផ្ទៃក្នុងរបស់សភានេះ????? តើល្បែងអំណាចនេះជាដំណោះស្រាយនៃបញ្ហាជាតិប្រឈមឬទេ?

  2. VV says:

    CPP, esp. the few top leaders has tried pretty much everything to destroy CNRP. Now, look like their options are running out. They are getting very frustrated and nervous. They will do all kind of disrespectable acts of a human would do. But the horrible the behavior the do, the more they reveal their weakness and shortened their days on earth.

  3. ?? says:

    I wonder why this group of evil tell the true . just say we are the communist ENDOCHEN and we are using democracy just to cover up. Cambodian should ask question to themselves ???? why CPP was not a group of genocidal to our poor Khmer nation??? in what reason that made the to became this party in 1952. please make more research about this and then you know what going on. at first me myself was confuse al so I though HUN SEN was form the brand new party just to rescue Khmer people out of those killing field in 1979 . please make no mistake 1952 was long be for POL POT regime ruling. I surly the genocidal of Khmer people was form by those 1952 party that is CPP leading this nation every day. it was a set up by that communist HOCHIMIN . so all this Khmer brain washed are just doing as tell by their master . that was no though about this all this CPP their hand was dirty fell white their own people blood. not even that they are continuous to bleed their own sitter and brother blood until the end.

  4. ការព្រមានលែងចរចានេះ គឺស្មើនឹងការ មិនព្រមដោះលែងអ្នកទោសនយោបាយ និងមិនអនុញ្ញាត

    ឲ្យលោក សម រង្ស៊ី ចូលមកខាងក្នុងប្រទេសកម្ពុជាជារៀងរហូត។ តែអ្នកកុំភ្លេចគិតថា ទោសពីបទ

    បរិហាកេរ្តិ៏ មិនមែនជាទោសធ្ងន់ធ្ងរដូចបទឧក្រិដ្ឋកម្មសម្លាប់ជីវិតអ្នកនយោបាយស្នេហាជាតិនោះ

    ឡើយ។ ដំណើរការតាមផ្លូវច្បាប់អន្តរជាតិនៅតែបន្តទៅមុខ។ លទ្ធផលនៃការបោះឆ្នោត ប្រជារាស្ត្រ

    ខ្មែរកំពុងទន្ទឹងរងចាំ ហើយក៏មិនមានសង្ឃឹមថា ពូជបក្សកើតចេញពីខ្មែរក្រហម នឹងប្រាកដជា

    ឈ្នះដាច់ឆ្ងាយយ៉ាងខ្លាំងពីបក្សប្រឆាំងនៅក្នុងប្រទេសកម្ពុជាផងដែរ។

  5. people says:

    Cambodia is belong to veitcong dictator’ so he can do what ever he wanted’ and never obey the law or constitution’ .All he thinking is destroy khmer nationalists and serve his veitcong master’.He never feel a shame to international ‘ now Youn-hanoi will push him to hell soon ‘because he associated with communist china ‘ .Republic of mr Trump hate communist and dictator.GOD bless all cambodian people’