ប្រមុខរដ្ឋឡាវមកទស្សនៈកិច្ចនៅកម្ពុជា

ដោយ លោក អុឹង ប៊ុនថន​​ | ថ្ងៃពុធ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៧​ | ម៉ោង 5:39 PM
http://vodhotnews.com

នយោបាយ

ប្រមុខរដ្ឋប្រទេសឡាវ បានចាប់ផ្តើមបំពេញទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃនេះ ដែលជាដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃ ។

ក្នុងសេចក្ដីប្រកាសព័ត៌មានមួយ ក្រសួងការបរទេសកម្ពុជា បានប្រកាសថា លោក ប៊ុនញ៉ាំង វរចិត្ត ប្រមុខរដ្ឋនៃប្រទេសឡាវ រួមទាំងគណៈប្រតិភូឡាវ មកបំពេញទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែកុម្ភៈនេះ។

ក្នុងដំណើរទស្សនកិច្ចនេះ ក្រុមប្រតិភូឡាវគ្រោងចូលក្រាបបង្គំគាល់ព្រះមហាក្សត្រកម្ពុជា សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ប្រធានព្រឹទ្ធសភា លោក សាយ ឈុំ ប្រធានរដ្ឋសភា លោក ហេង សំរិន និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

ក្រសួងការបរទេសកម្ពុជា បញ្ជាក់ថា ដំណើរទស្សនកិច្ចមេដឹកនាំឡាវនេះ នឹងលើកកម្ពស់ចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕

សរសេរមកកាន់ លោក អុឹង ប៊ុនថន តាមរយៈ chanthorn@vodhotnews.com

What Next?

Recent Articles