និស្សិត​​​ គង់ រ៉ៃយ៉ា នៅ​​​តែ​​​ប្រកាន់​​​ជំហរ​​​មានៈ​​​ ពេល​​​ត្រូវ​​​បាន​​​ដោះ​​​លែង​​​ពី​​​ពន្ធនាគារ​​​

ខេមបូឌា ដេលី

បន្ទាប់ពីជាប់ពន្ធនាគារអស់រយៈពេល១៨ខែ យុវជន គង់ រ៉ៃយ៉ា និស្សិតរៀនផ្នែកវិទ្យាសាស្ត្រនយោបាយ អាយុ២៦ឆ្នាំ ដែលត្រូវបានចាប់ដាក់ពន្ធនាគារពាក់ព័ន្ធការបង្ហោះ សារតាមហ្វេសប៊ុកអំពាវនាវឲ្យធ្វើ”បដិវត្តន៍ពណ៌” នោះ បានចេញពីពន្ធនាគារព្រៃសក្នុងរាជធានីភ្នំពេញវិញហើយកាលពីម្សិលមិញ ដោយមាន អ្នកគាំទ្ររង់ចាំនៅខាងក្រៅ។

នៅក្នុងសារបង្ហោះតាមហ្វេសប៊ុកកាលពីខែសីហាឆ្នាំ២០១៥ យុវជន គង់ រ៉ៃយ៉ា បានប្តេជ្ញាធ្វើ “បដិវត្តន៍ពណ៌” ជាពាក្យដែលត្រូវបានប្រើដើម្បីរៀបរាប់ពីចលនានយោបាយអហិង្សា នៅថ្ងៃណាមួយដើម្បី “ផ្លាស់ប្តូររបបមួយនេះចេញពីសង្គមខ្មែរ”។ យុវជនរូបនេះត្រូវបានចាប់ខ្លួនក្រោយមកក្នុងខែដដែលនោះ នៅខាងក្រៅសាកលវិទ្យាល័យ ហើយត្រូវបានផ្តន្ទាទោសកាលពីខែមីនាឆ្នាំមុនពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ។

ព្រះសង្ឃប្រោះព្រំឲ្យយុវជន គង់ រ៉ៃយ៉ា ក្រោយពេលត្រូវបានដោះលែងពីពន្ធនាគារព្រៃស កាលពីម្សិលមិញ បន្ទាប់ពីអនុវត្តទោសជាប់ពន្ធនាគាររយៈពេល១៨ខែ ពាក់ព័ន្ធការអំពាវនាវតាមហ្វេសប៊ុកឲ្យធ្ងើបដិវត្តន៍ពណ៌។ រូថតៈ សីុវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
ព្រះសង្ឃប្រោះព្រំឲ្យយុវជន គង់ រ៉ៃយ៉ា ក្រោយពេលត្រូវបានដោះលែងពីពន្ធនាគារព្រៃស កាលពីម្សិលមិញ បន្ទាប់ពីអនុវត្តទោសជាប់ពន្ធនាគាររយៈពេល១៨ខែ ពាក់ព័ន្ធការអំពាវនាវតាមហ្វេសប៊ុកឲ្យធ្ងើបដិវត្តន៍ពណ៌។ រូថតៈ សីុវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

មួយខែមុនពេល គង់ រ៉ៃយ៉ា បង្ហោះសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងក្នុងសុន្ទរកថាមួយទៅកាន់កងសន្តិសុខថា ការធ្វើបដិវត្តន៍ពណ៌ដែលអាចកើតឡើងទាំងអស់ដាច់ខាតត្រូវតែបញ្ឈប់។ក្រុមអ្នករិះគន់បានចាត់ទុកនិស្សិតរូបនេះជាអ្នកទោសនយោបាយភ្លាមៗ។

យុវជន គង់ រ៉ៃយ៉ា មានទឹកភ្នែករលីងរលោងពេលនិយាយទៅកាន់អ្នកគាំទ្រនៅខាងក្រៅពន្ធនាគារ ប៉ុន្តែបាននិយាយថារយៈពេលដែលខ្លួនស្ថិតក្នុងពន្ធនាគារមិនអាចបំបាក់ស្មារតីរបស់គាត់បាននោះឡើយ។

យុវជនរូបនេះបាននិយាយថា “ជាដំបូង ខ្ញុំអរគុណដល់រាជរដ្ឋាភិបាលដែលបានចាប់ខ្ញុំដាក់ពន្ធនាគារ”។ គាត់បានបន្ថែមថា “ដោយសារតែបទពិសោធន៍នៅក្នុងពន្ធនាគារនេះហើយបានធ្វើឲ្យខ្ញុំកាន់តែរឹងមាំ”។

យុវជន គង់ រ៉ៃយ៉ា បានលើកឡើងទៀតថា អាជ្ញាធរចាប់ខ្លួនគាត់ដើម្បីជាការបំបិទសកម្មភាពរបស់គាត់ដែលនិយាយពាក់ព័ន្ធបញ្ហាព្រំដែន និងបរិស្ថាន។

និស្សិតរូបនេះបាននិយាយថា “គាត់ធ្វើនោះដើម្បីបំបាក់ស្មារតីរបស់យុវជនដែលហ៊ានតវ៉ា ឬបញ្ចេញមតិសេរីដើម្បីផលប្រយោជន៍ពលរដ្ឋខ្មែរ”។ គាត់បន្តថា “លោក យល់ខុសហើយយុវជនខ្មែរគឺអង់អាចក្លាហានណាស់”។

អ្នករង់ចាំនៅខាងក្រៅពន្ធនាគារប្រហែល៤០នាក់ ដែលរួមមានដូចជាក្រុមគ្រួសារ មិត្តភក្តិ ព្រះសង្ឃ តំណាងរាស្ត្រគណបក្សសង្គ្រោះ ជាតិ លោក រៀល ខេមរិន្ទ្រ និងអ្នកតស៊ូមតិសិទ្ធិ មនុស្សជាដើម បានដើរជាមួយយុវជន គង់ រ៉ៃយ៉ា ទៅកាន់វត្តអង្គមេត្រីនៅក្បែនោះដើម្បីឲ្យព្រះសង្ឃសូត្រមន្តប្រោះព្រំឲ្យ។

បន្ទាប់ពីព្រះសង្ឃប្រោះព្រំរួច យុវជនគង់ រ៉ៃយ៉ា បានពាក់អាវយឺតដែលមានរូបលោក កែម ឡី អ្នករិះគន់រដ្ឋាភិបាលដែលត្រូវឃាតករបាញ់សម្លាប់ក្នុងរាជធានីភ្នំពេញកាលពីខែកក្កដា នៅក្នុងអំពើឃាតកម្មដែលមជ្ឈដ្ឋានភាគច្រើនជឿថា មានជាប់ពាក់ព័ន្ធរឿងនយោបាយ។

យុវជន គង់ រ៉ៃយ៉ា ជូតខ្លួនបន្ទាប់ពីព្រះសង្ឃប្រោះព្រំឲ្យ ក្រោយពេលត្រូវបានដោះលែងពីពន្ធនាគារព្រៃស កាលពីម្សិលមិញ បន្ទាប់ពីអនុវត្តទោសជាប់ពន្ធនាគាររយៈពេល១៨ខែ ពាក់ព័ន្ធការអំពាវនាវតាមហ្វេសប៊ុកឲ្យធ្ងើបដិវត្តន៍ពណ៌។ រូថតៈ សីុវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
យុវជន គង់ រ៉ៃយ៉ា ជូតខ្លួនបន្ទាប់ពីព្រះសង្ឃប្រោះព្រំឲ្យ ក្រោយពេលត្រូវបានដោះលែងពីពន្ធនាគារព្រៃស កាលពីម្សិលមិញ បន្ទាប់ពីអនុវត្តទោសជាប់ពន្ធនាគាររយៈពេល១៨ខែ ពាក់ព័ន្ធការអំពាវនាវតាមហ្វេសប៊ុកឲ្យធ្ងើបដិវត្តន៍ពណ៌។ រូថតៈ សីុវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

យុវជន គង់ រ៉ៃយ៉ា បានលើកឡើងបន្តទៀត ថា ពេលនៅជាប់ពន្ធនាគារ ខ្លួនបានកាន់ទុក្ខវីរបុរសរបស់ខ្លួន ដែលខ្លួនសង្ឃឹមថា នឹងផ្តល់ដំបូន្មានដល់ខ្លួននៅពេលណាមួយហើយថែមទាំងបានកោរសក់ដើម្បីកាន់ទុក្ខទៀតផង។

យុវជនរូបនេះបានរៀបរាប់ទៀតថា ខ្លួននឹងទៅគោរពវិញ្ញាណក្ខន្ធ លោក កែម ឡី ដល់ផ្នូរនៅខេត្តតាកែវនៅប៉ុន្មានថ្ងៃទៀត។

ឪពុករបស់យុវជន គង់ រ៉ៃយ៉ា គឺលោក កាំង គង់ ដែលឈរឈ្មោះជាបេក្ខជនគណបក្សសង្គ្រោះជាតិសម្រាប់ឃុំស្តៅ ក្នុងស្រុកកងមាស ខេត្តកំពង់ចាមនៅក្នុងការបោះឆ្នោតឃុំ-សង្កាត់នាខែមិថុនានោះ បានលើកឡើងថា លោក “រំភើប និងរីករាយ” ដែលកូនរបស់លោកត្រូវបានដោះលែងវិញ ប៉ុន្តែ លោកគិតថា រយៈពេលជាប់ពន្ធនាគារនេះមិនត្រឹមត្រូវទេ។

លោកបានមានប្រសាសន៍ថា “ខ្ញុំគិតថាសកម្មភាពកូនរបស់ខ្ញុំមិនខុសច្បាប់ទេ។ ខ្ញុំគិតថា ច្បាប់ដែលត្រូវបានអនុវត្តក្នុងពេលបច្ចុប្បន្ន មិនយុត្តិធម៌ឡើយសម្រាប់ប្រជាពលរដ្ឋ”។ លោកបានបន្ថែមថា លោកមានមោទនភាពដែលឃើញកូនរបស់លោក ហ៊ាននិយាយ” ការពិតអំពីសង្គម”។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលបានលើកឡើងថា លោកជឿថា យុវជន គង់ រ៉ៃយ៉ា ប្រាកដជា “បានរៀនសូត្រពីបទពិសោធន៍ ដ៏អាក្រក់របស់ខ្លួន”។

លោក ផៃ ស៊ីផាន បានលើកឡើងថា បើប្រៀបធៀបទៅឆ្នាំមុន ការនិយាយអំពីបដិវត្តន៍ពណ៌បានស្ងាត់ស្ងៀមហើយ។

ដោយសំដៅដល់ការជាប់ពន្ធនាគារបស់យុវជនគង់ រ៉ៃយ៉ា លោកបានមានប្រសាសន៍ថា “មនុស្សគ្រប់គ្នាបានរៀនសូត្រពីបទពិសោធន៍នោះ”។

យុវជន គង់ រ៉ៃយ៉ា នៅតែប្រកាន់ជំហរមានៈ ដដែលពេលសួរថា តើគាត់មានបានព្រួយបារម្ភ ខ្លាចត្រូវគេចាប់ដាក់ពន្ធនាគារម្តងទៀតដែរ ឬទេ។

និស្សិតរូបនេះបាននិយាយថា “ខ្ញុំអត់ខ្វល់។ ប្រសិនបើគេចង់ចាប់ខ្ញុំ ក៏ចាប់ទៅ។ ប្រសិនបើគេចង់សម្លាប់ខ្ញុំ ក៏សម្លាប់ទៅ”។ គាត់បានបន្ថែមថា “ខ្ញុំនឹងនៅតែនិយាយនៅតែចូលរួមសកម្មភាពផ្សេងៗ សម្រាប់ប្រទេសជាតិរបស់ ខ្ញុំ”៕ស៊ុយឈាង

© 2017, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

What Next?

Recent Articles

One Response to "និស្សិត​​​ គង់ រ៉ៃយ៉ា នៅ​​​តែ​​​ប្រកាន់​​​ជំហរ​​​មានៈ​​​ ពេល​​​ត្រូវ​​​បាន​​​ដោះ​​​លែង​​​ពី​​​ពន្ធនាគារ​​​"

  1. people says:

    Bravo’ young man’ you are the real khmer nationalist’ we all cambodian really appreciated ‘ all youth must learn to struggle in peaceful way like brother raya’ .GOD bless you’ and give you energy to tell all cambodian youth to love democracy’ love equality ‘love justice’ .GOD bless all cambodian people’