លោក កែវ រ៉េមី ថាកម្ពុជាគោរពសិទ្ធិមនុស្សល្អជាងប្រទេសដទៃ

ដោយ លោក ពេជ្រ ចំរុង​​ | ថ្ងៃសុក្រ ទី១០ ខែមីនា ឆ្នាំ២០១៧​ | ម៉ោង 5:05 PM
http://vodhotnews.com

សិទ្ធិមនុស្ស

លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា


ខណៈមានការរិះគន់ពីមជ្ឈដ្ឋានជាតិ និងអន្ដរជាតិជុំវិញស្ថានភាពសិទ្ធិមនុស្ស ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លើកឡើងថា កម្ពុជាជាប្រទេសបានគោរពតាមគោលការណ៍សិទ្ធិមនុស្សល្អប្រសើរ បើធៀបបណ្ដាប្រទេសផ្សេងទៀតលើពិភពលោក។

ឆ្លើយនឹងសំណួរអ្នកសារព័ត៌មានក្រោយសន្និសីទមួយស្ដីពី «ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នាពេលបច្ចុប្បន្ន» នៅថ្ងៃសុក្រ ទី១០ ខែមីនានេះ នៅរាជធានីភ្នំពេញ លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា អះអាងថា បើប្រៀបធៀបបណ្ដាប្រទេសផ្សេងទៀតលើពិភពលោក កម្ពុជាជាប្រទេស ដែលប្រកាន់ខ្ជាប់គោលការណ៍គោរពសិទ្ធិមនុស្សល្អប្រសើរជាង។ លោកថា ប្រទេសដែលមានការរំលោភសិទ្ធិមនុស្សខ្លាំងជាងកម្ពុជានោះ មានដូចជា សហរដ្ឋអាមេរិក ម៉ាឡេស៊ី ហ្វីលីពីន ថៃ សិង្ហបុរី មីយ៉ាន់ម៉ា និងនៅតំបន់អឺរុបជាដើម។

លោកបានបន្ថែមនៅក្រោយសន្និសីទនោះថា៖ «ស្ថានភាពសិទ្ធិមនុស្សសព្វថ្ងៃហ្នឹង បើប្រៀបធៀបជាមួយគ្នាផ្សេងល្អណាស់ បងអត់ចង់និយាយប្រទេសផ្សេង ពីព្រោះនិយាយទៅវាប៉ះពាល់ដល់ Ambassador (ឯកអគ្គរដ្ឋទូត) គេនៅអង្គុយហ្នឹង។ អូនឯងសិក្សាស្រាវជ្រាវភូមា ថៃ ម៉ាឡេស៊ី ជាដើម»។

អ្នកចូលរួមជាច្រើន នៅក្នុងកិច្ចប្រជុំនេះ ដូចជា លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ អ្នកស្រី ប៉ូវ សោភា តំណាងសហគមន៍បឹងកក់ និងលោក ឌិន ពុទ្ធី ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា បានចោទសួរពីបញ្ហារំលោភសិទ្ធិមនុស្សនៅកម្ពុជា ដោយថា មានការរិតត្បិតសេរីភាពបញ្ចេញមតិ ការប្រមូលផ្ដុំដោយសន្ដិវិធី ការលួចថត និងទម្លាយសារឆ្លើយឆ្លងរបស់ឯកជនដោយគ្មានការអនុញ្ញាត និងការអនុវត្តច្បាប់មានស្ដង់ដារពីរ។

លោក កែវ រ៉េមី បានឆ្លើយតបថា កម្ពុជាបានធានានូវការគោរពសិទ្ធិមនុស្សជាមូលដ្ឋានទាំងនេះ។ ប៉ុន្ដែលោកថា រដ្ឋាភិបាលក៏មានកាតព្វកិច្ចមួយទៀត គឺរក្សាសន្ដិសុខសណ្ដាប់ធ្នាប់ សន្ដិភាពជាតិ និងធានាការអភិវឌ្ឍសេដ្ឋកិច្ច ជាជាងគិតគូរតែពីបញ្ហាសិទ្ធិមនុស្ស។

បន្ថែមលើលនេះ មន្ដ្រីអង្គការសង្គមស៊ីវិល និងអ្នកចូលរួមឯទៀត ក៏សំដែងក្ដីព្រួយបារម្ភពីការកែប្រែច្បាប់ស្ដីពីគណបក្សនយោបាយ និងការព្រមានឲ្យកែប្រែសារនយោបាយរបស់គណបក្សប្រឆាំងដែលដាក់ថា «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ដ្រ» ដោយពួកគេថា ជារិតត្បិតសកម្មភាព និងសិទ្ធិនយោបាយ មុនការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់។

ឆ្លើយនឹងសំណួរបស់អ្នកសម្របសម្រួល នាយកប្រតិបត្តិអង្គការខុមហ្វ្រែល លោក គល់ បញ្ញា បានថ្លែងថា ការធ្វើវិសោធនកម្មច្បាប់គណបក្សនយោបាយ របស់គណបក្សកាន់អំណាច គឺធ្វើឡើងដោយ «គ្មានហេតុផលច្បាស់លាស់» ដោយលោកថា វាជាការសម្រេចរបស់គណបក្សតែមួយ និងគ្មានការចូលរួមពីគណបក្សផ្សេងទៀត ដែលមានអាសនៈក្នុងរដ្ឋសភា។ លោកថា នៅក្នុងច្បាប់ថ្មីនេះ ភាគច្រើននិយាយតែពីការដាក់ទោស និងឈានដល់រំលាយបក្សនយោបាយទៀត បើរកឃើញថា គណបក្សនោះបានប្រព្រឹត្ដខុសធ្ងន់ធ្ងរ ដូចជា ញុះញង់ អុចអាលនាំឲ្យមានការបែកបាក់ជាតិ ជាដើម។

លោកបន្ដថា តាមខ្លឹមសាររដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងទីក្រុងប៉ារីស គឺគេមិនអនុញ្ញាតឲ្យមានការកែប្រែច្បាប់ ឬបទបញ្ញត្ដិណាមួយ ដែលអាចធ្វើឲ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោតសេរី និងយុត្តិធម៌ និងគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្សនោះទេ។ លោកថា គោលការណ៍ទាំងនេះមិនមែនជាសមិទ្ធិផល ឬកម្មសិទ្ធិផ្ដាច់មុខរបស់គណបក្សណាមួយទេ ប៉ុន្ដែលោកថា គឺកើតចេញពីការស្រុះស្រួលគ្នារបស់អ្នកនយោបាយ និងពលរដ្ឋខ្មែរទាំងមូល។​

លោកថា៖ «ការធ្វើវិសោធនកម្មច្បាប់គណបក្សនយោបាយនេះ គឺអត់មានហេតុផល អត់មានហេតុផលអីច្បាស់លាស់ […] គោលការណ៍បោះឆ្នោតដោយសេរី និងយុត្តិធម៌ គោលការណ៍សេរីពហុបក្ស មិនមែនជាកម្មសិទ្ធិរបស់គណបក្សណាមួយទេ។ មិនអាចភាគីណាមួយ បកស្រាយនូវការបោះឆ្នោតមួយ ដោយសេរី និងយុត្តិធម៌ ឬក៏ប្រជាធិបតេយ្យសេរីពហុបក្សនេះ ដោយចិត្តឯងទេ ដោយសារអំណាចនៃមតិភាគច្រើនខ្លួនឯងបានទេ អ៊ីចឹងហើយ បានជានៅក្នុងរដ្ឋធម្មនុញ្ញ នៃប្រទេសកម្ពុជាយើង គឺប្រជាធិបតេយ្យសេរីពហុបក្សគេមិនឲ្យធ្វើវិសោធនកម្មទេ»។

ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី បានច្រាលចោលការលើកឡើងនេះ ដោយលោកថា ការប៉ះពាល់ដល់គោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស លុះណាតែកម្ពុជា មានគណបក្សតែមួយចូលរួមដំណើរការបោះឆ្នោត ដើម្បីដឹកនាំប្រទេស។

លោកថា៖ «ក៏ប៉ុន្ដែទាក់ទងរឿងច្បាប់គណបក្សនយោបាយ ដែលលោក គល់ បញ្ញា និយាយថា ប៉ះពាល់គោលការណ៍សេរីពហុបក្ស មិនអាចកែប្រែបាន ក្នុងករណី យើងបង្កើតការបោះឆ្នោតមួយ ដែលមានគណបក្សនយោបាយតែមួយ ក៏ប៉ុន្ដែរបស់យើង គឺមានជម្រើសតើ គេបង្កើតគណបក្សច្រើន»។

មិនមែនតែអង្គការសង្គមស៊ីវិលទេ ដែលបង្ហាញក្ដីបារម្ភដូចនេះ កាលពីថ្ងៃពុធ ទី៨ ខែមីនាកន្លងទៅ តំណាងឧត្តមស្នងការអង្គការសហប្រជាជាតិ លោក ហ្សេដ រ៉ាអាដ អាល ហ៊ូសសេន បានលើកឡើងនូវក្ដីកង្វល់មួយចំនួន ដែលថា កំពុងកើតមាននៅកម្ពុជា មុនការបោះឆ្នោតមកដល់ ដូចជា ការកែប្រែច្បាប់គណបក្សនយោបាយ ការចាប់ឃុំខ្លួនមនុស្សជាច្រើនក្នុងយុទ្ធនាការប្រឆាំងគ្រឿងញៀន និងការបន្ដឃុំខ្លួនមន្ដ្រីសិទ្ធិអង្គការអាដហុក ដោយថា មកទល់ពេលនេះ គឺជាង១០ខែហើយ។

ប៉ុន្ដែមន្ដ្រីជាន់ខ្ពស់គណបក្សកាន់អំណាចជាញឹកញាប់ តែងតែ​ច្រាលចោលរបាយការណ៍ជាតិ និងអន្ដរជាតិជាបន្ដបន្ទាប់ ដោយថា មានលក្ខណៈញុះញង់ គ្មានមូលដ្ឋាន និងលំអៀងទៅគណបក្សប្រឆាំង៕

សរសេរមកកាន់ លោក ពេជ្រ ចំរុង តាមរយៈ chamrong@vodhotnews.com

What Next?

Recent Articles

7 Responses to "លោក កែវ រ៉េមី ថាកម្ពុជាគោរពសិទ្ធិមនុស្សល្អជាងប្រទេសដទៃ"

  1. people says:

    This guy(ramy) is bullshit’ he good at protected his boss veitcong mafia dictator’ and fake government’ .Detain mr kim-sok without obey the right of people’,keeping camera about killing mr kem-ley ‘ and more ‘theses are not obey the constitution and step on the law .What kind of human right in cambodia ?? your mouth is so sting ‘ people and the world knew that cambodia is under mafia dictator mouth ‘.Malasia is completely different ‘ when mr KIM_JON NAM been killed all camera spot and showed to the world and even catch the criminals strait away not like cambodia ‘like mr remy told U -N .The bunch of mafia dictator will be puniseh in the 2018 ‘.GOD bless all cambodian people’

  2. Peypey Pom says:

    All CPP members are speaking the same tune.They know just only one word.

  3. PHKA says:

    មិនត្រឹមតែសំដីលោកពីរោះស្តាប់ទេ ហើយលាមកលោកក៍ធំខ្លិនក្រអូបដែរ ចំពោះអ្នករស់នៅក្នុងពីភពដូចលោក។

  4. ?? says:

    this young democratic country is fake unlike this guy said they are the best in the west. of cause they are communist leading nation under Vietcong UNITED ENDOCHEN. some people said UNITED STATE become best friend whit Vietcong. but remember the wound of the war between Vietcong and American are still there. because of world supper powers that right US was not fight back unless Vietcong changing completely . that will never happen because Vietcong they keep their leader ( HO CHIMIN) as their master of the third communist father after MAO CHTONG, LININ, they are wishing their communist is the best of this south east Asia . I think this KEO RAMY was practice HO CHIMIN policy every good that right he spoke in the sent of humiliation . we Cambodian knew very well about this evil communist brain they can turn black to whit just to make people confusing . when some one seeing their evil trick and again white the they put them in jail. but remember Mr evil when all Cambodian people see your dirty trick they will hate you more then I do. I have been pasted every regime in Cambodia I knew how to survive . some people did not survive because they did not think fare enough. every person in the world always wanted to be rich and famous but in term of your knowledge . there are so many kind of being rich and famous I do not want to talk too long about this. I do not think this KEO RAMY guy is choosing the right way of being rich . think if you can get away when this regime is gone from this sad nation. GOD bless all Cambodian

  5. Judge says:

    He must have been !!!!
    Is he the representative of communist party of Cambodia?????

  6. ដំរីក៏ខ្វាក់ទ្រម៉ាក់ក៏ឆ្គួត says:

    អាសត្វមនុស្ស ព្រុសបន្ទរ៕

  7. ដំរីក៏ខ្វាក់ទ្រម៉ាក់ក៏ឆ្គួត says:

    ប្រឹងជិតបានដូចត្រូវនឹងដុំថ្មដូចផៃស៊ីផានហើយ។