សមត្ថកិច្ច​នាំ​ខ្លួន​ក្រុម​យុវជន​ដែល​បម្រុង​ចាក់​បញ្ចាំង​វីដេអូ​ឃាតកម្ម​បណ្ឌិត កែម ឡី ទៅ​សួរ​នាំ

ដោយ ថា កិត្យា
2017-03-12
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សមត្ថកិច្ច​សាលា​ខណ្ឌ​ឫស្សីកែវ នាំ​ខ្លួន​ក្រុម​យុវជន​ដែល​ចាក់​បញ្ចាំង​វីដេអូ​របស់​ទូរទស្សន៍​អាល់ហ្សាហ្សេរ៉ា (Al Jazeera) ស្ដី​អំពី​ឃាតកម្ម​បណ្ឌិត កែម ឡី ទៅ​សួរ​នាំ នៅ​រសៀល​ថ្ងៃ​អាទិត្យ ទី​១២ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Tha Kitya
សមត្ថកិច្ច​សាលា​ខណ្ឌ​ឫស្សីកែវ នាំ​ខ្លួន​ក្រុម​យុវជន​ដែល​ចាក់​បញ្ចាំង​វីដេអូ​របស់​ទូរទស្សន៍​អាល់ហ្សាហ្សេរ៉ា (Al Jazeera) ស្ដី​អំពី​ឃាតកម្ម​បណ្ឌិត កែម ឡី ទៅ​សួរ​នាំ នៅ​រសៀល​ថ្ងៃ​អាទិត្យ ទី​១២ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Tha Kitya



សមត្ថកិច្ច​សាលា​ខណ្ឌ​ឫស្សីកែវ នាំ​ខ្លួន​ក្រុម​យុវជន​ដែល​បម្រុង​ចាក់​បញ្ចាំង​វីដេអូ​របស់​ទូរទស្សន៍​អាល់ហ្សាហ្សេរ៉ា (Al Jazeera) ស្ដី​អំពី​ឃាតកម្ម​បណ្ឌិត កែម ឡី ទៅ​សួរ​នាំ​នៅ​ប៉ុស្តិ៍​ប៉ូលិស​ទួលសង្កែ នៅ​រសៀល​ថ្ងៃ​អាទិត្យ ទី​១២ មីនា។ សមត្ថកិច្ច​អះអាង​ថា ក្រុម​យុវជន​នេះ​មិន​បាន​សុំ​ច្បាប់​ចាក់​បញ្ចាំង​វីដេអូ​ជា​មុន ហើយ​ថា​សំណុំ​រឿង​បណ្ឌិត កែម ឡី កំពុង​ស្ថិត​នៅ​ក្នុង​ដៃ​តុលាការ​នៅ​ឡើយ។

ក្រុម​យុវជន​ដែល​ត្រូវ​សមត្ថកិច្ច​នាំ​ខ្លួន​ទៅ​សួរ​នាំ​រួម​មាន ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក មួង សូនី និង​យុវជន ៣​នាក់​ផ្សេង​ទៀត។

វីដេអូ​ដែល​ក្រុម​យុវជន​ដែល​គេ​ស្គាល់​ថា​ជា​យុវជន កែម ឡី និយម នឹង​ចាក់​បញ្ចាំង​នោះ រួម​មាន​វីដេអូ​របស់​ទូរទស្សន៍​អាល់ហ្សាហ្សេរ៉ា ប្រវែង​ជិត​កន្លះ​ម៉ោង ដោយ​មាន​ការ​បកប្រែ​ជា​ភាសា​ខ្មែរ​ផង និង​វីដេអូ​ឯកសារ​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​បណ្ឌិត កែម ឡី នៅ​ស្តារ​ម៉ាត (Star Mart) កាល់តិច (Caltex) បូកគោ ដែល​ត្រូវ​បាន​គេ​បង្ហាញ​នៅ​តុលាការ។

កម្មវិធី​ចាក់​បញ្ចាំង​វីដេអូ​នេះ គឺ​ធ្វើ​នៅ​ទីស្នាក់ការ​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ និង​អង្គការ​ពលរដ្ឋ​ដើម្បី​អប់រំ ដែល​មាន​អាសយដ្ឋាន​ផ្ទះ​លេខ A13 ផ្លូវ​លេខ ១០៧ ភូមិ​ទួលសង្កែ សង្កាត់​ទួលសង្កែ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ។

សូម​ស្ដាប់​ព័ត៌មាន​ពិស្ដារ៖

ក្រុម​យុវជន​ដែល​គេ​ថា​ជា​សិស្ស និង​អ្នក កែម ឡី និយម អះអាង​ថា អាជ្ញាធរ​ប្រើ​អំណាច​ដាក់​សម្ពាធ​ពួក​គេ​មិន​ឲ្យ​ចាក់​បញ្ចាំង​វីដេអូ​ស្ដីពី​ឃាតកម្ម​បណ្ឌិត កែម ឡី និង​ដកហូត​វីដេអូ​នេះ​ជា​ថ្នូរ​នឹង​ការ​ដោះលែង​ពួក​គេ។


សូម​ស្ដាប់​លោក សេក បណ្ឌិត រាយការណ៍​អំពី​ព័ត៌មាន​នេះ​បន្ថែម៖

!

សមត្ថកិច្ច​ឃាត់​ខ្លួន​យុវជន កែម ឡី ២០១៧ ១៤៤០
សមត្ថកិច្ច​ចម្រុះ​សាលា​ខណ្ឌ​ឫស្សីកែវ ចុះ​ឃាត់​ខ្លួន​ក្រុម​យុវជន​ដែល​ចាក់​បញ្ចាំង​វីដេអូ​របស់​ទូរទស្សន៍​អាល់ហ្សាហ្សេរ៉ា (Al Jazeera) ស្ដី​អំពី​ឃាតកម្ម​បណ្ឌិត កែម ឡី នៅ​រសៀល​ថ្ងៃ​អាទិត្យ ទី​១២ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Tha Kitya


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

Leave a Reply

Submit Comment