បទសម្ភាសន៍៖ ប្រធាន​អាដហុក​អំពាវនាវ​ឲ្យ​បក្ស​កាន់​អំណាច​បន្ធូរ​បន្ថយ​នយោបាយ​តឹងរ៉ឹង

ដោយ ជុន ច័ន្ទបុត្រ
2017-03-15
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក ធន សារាយ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់​របស់​អ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១៦។ RFA/Sorn Chanratha
ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក ធន សារាយ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់​របស់​អ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១៦។ RFA/Sorn Chanratha


ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) លោក ធន សារាយ កាល​ពី​ថ្ងៃ​ទី​១៤ មីនា បាន​អំពាវនាវ​ឲ្យ​គណបក្ស​កាន់​អំណាច​បន្ធូរបន្ថយ​នយោបាយ​តឹងរ៉ឹង ដោយ​ងាក​មក​រក​ការ​សន្ទនា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​រក​ដំណោះស្រាយ​នយោបាយ​មួយ​ឲ្យ​មាន​ការ​ដោះលែង​អ្នក​នយោបាយ​ទាំងអស់ និង​រក​វិធានការ​ដើម្បី​បង្ការ​កុំ​ឲ្យ​មាន​ការ​សងសឹក​គ្នា​ពី​អ្នក​ឈ្នះ​ទៅ​លើ​អ្នក​ចាញ់។

លោក ធន សារាយ បាន​ផ្ញើ​សារ​ពី​ប្រទេស​កាណាដា (Canada) តាម​បណ្ដាញ​សង្គម​លើ​ទំព័រ​របស់​អាដហុក បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​បើក​ឲ្យ​មាន​សេរីភាព​ក្នុង​ការ​ចូលរួម​ការ​បោះឆ្នោត​ដោយ​សេរី តម្លាភាព និង​យុត្តិធម៌ ដើម្បី​បង្ហាញ​ថា គណបក្ស​កាន់​អំណាច​មាន​ភាព​ចាស់​ទុំ​ខាង​ផ្នែក​នយោបាយ។

រហូត​មក​ទល់​ពេល​នេះ យ៉ាង​ហោច​ណាស់​មាន​អ្នក​ទោស​នយោបាយ​ជាង ២០​នាក់​កំពុង​ជាប់​ឃុំឃាំង​ក្នុង​ពន្ធនាគារ​ព្រៃ​ស ក្នុង​ទីក្រុង​ភ្នំពេញ ហើយ​ក្នុង​ចំណោម​អ្នក​ទាំងនោះ​ក៏​មាន​មន្ត្រី និង​អតីត​មន្ត្រី​សមាគម​អាដហុក ប្រាំ​នាក់ ស្ថិត​ក្នុង​ការ​ឃុំឃាំង​នៅ​ឡើយ។

លោក ធាន សារាយ ក៏​ត្រូវ​បាន​តុលាការ​កោះ​ហៅ​ដើម្បី​បំភ្លឺ​ករណី​សូកប៉ាន់​ករណី​រឿងរ៉ាវ​ស្នេហា​របស់​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។

លោក ធន សារាយ មាន​ប្រសាសន៍​ថា ក្នុង​នាម​ជា​ពលរដ្ឋ​ម្ចាស់​ឆ្នោត ពលរដ្ឋ​មិន​ត្រូវ​ទុក​ឲ្យ​អ្នក​នយោបាយ​កំណត់​ជោគ​វាសនា​ជំនួស​ពួក​គេ​នោះ​ទេ។ លោក​បន្ត​ថា ពលរដ្ឋ​ត្រូវ​នាំ​គ្នា​តស៊ូ​មតិ ដើម្បី​ឲ្យ​អ្នក​នយោបាយ​ស្តាប់​តាម​សំណូមពរ​របស់​ពលរដ្ឋ ដោយសារ​ពលរដ្ឋ​ជា​អ្នក​ចូលរួម​ក្នុង​ការ​សម្រេច​ជោគ​វាសនា​របស់​ប្រទេស​ជាតិ។

សូម​ស្ដាប់​បទសម្ភាសន៍​របស់​លោក ជុន ច័ន្ទបុត្រ ជាមួយ​លោក ធន សារាយ ដូច​ត​ទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

Leave a Reply

Submit Comment