មន្ត្រី​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​លោក សុខ អាន

ដោយ ម៉ម មុនីរតន៍
2017-03-16
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ពិធី​បុណ្យ​សព​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន នា​គេហដ្ឋាន ក្នុង​រាជធានី​ភ្នំពេញ។


មន្ត្រី​ថ្នាក់​ដឹកនាំ​​កំពូលៗចូលរួម​គោរព​វិញ្ញាណក្ខន្ធ​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក សុខ អាន នៅ​រសៀល​ថ្ងៃ​ទី​១៦ មីនា ក្រោយ​ពី​សព​លោក សុខ អាន ត្រូវ​បាន​ដឹក​ពី​ប្រទេស​ចិន មក​តម្កល់​នៅ​គេហដ្ឋាន​របស់​លោក នៅ​ព្រឹក​​ថ្ងៃដដែល​នេះ។

ថ្នាក់​ដឹកនាំ​កំពូល​ៗ​របស់​ជាតិ​ដែល​ចូលរួម​ពិធី​នេះ មាន​ប្រធាន​រដ្ឋសភា លោក ហេង សំរិន លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ជាដើម។ ទោះយ៉ាងណាក៏ដោយ មន្ត្រី​គណបក្ស​ប្រឆាំង មិន​ទាន់​មាន​វត្តមាន​ចូលរួម​គោរពវិញ្ញាណក្ខន្ធ​លោក សុខ អាន នៅ​ឡើយ​ទេ។

មន្រ្តី​រដ្ឋាភិបាល​បាន​ប្រកាស​ថា លោក សុខ អាន បាន​ទទួល​មរណភាព​កាល​ពី​ថ្ងៃ​ទី១៥ មីនា នា​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ដោយ​រោគាពាធ ក្រោយ​ពី​ព្រះមហាក្សត្រ បាន​ប្រោស​ព្រះរាជទាន​គោរមងារ​លោក​ជា «សម្ដេច​វិបុល​បញ្ញា សុខ អាន» ។

រដ្ឋាភិបាលបាន​ស្នើ​​ថវិកា​ជាតិ ៣​ប៊ី​លាន​រៀល ឬ​ប្រហែល ៧៥​ម៉ឺន​ដុល្លារ ដើម្បី​រៀបចំ​បុណ្យ​សព។ តាម​កម្មវិធី​បុណ្យ សព លោក សុខ អាន នឹង​ត្រូវ​បូជា​នៅ​ព្រឹក​ថ្ងៃ​ទី១៩ មីនា នា​ឈាបនដ្ឋាន មុខ​វត្ត​បទុមវតី រាជធានី​ភ្នំពេញ៕

មន្ត្រី​ថ្នាក់​ដឹកនាំ​​កំពូល​របស់​រដ្ឋាភិបាល ចូល​រួម​ដាក់​កម្រង​ផ្កា​គោរព​វិញ្ញាណក្ខន្ធ​លោក សុខ អាន។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង។

ពិធី​បុណ្យ​សព​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន នា​គេហដ្ឋាន ក្នុង​រាជធានី​ភ្នំពេញ។

លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង (ឆ្វេង) និង​ប្រធាន​រដ្ឋ​សភា លោក ហេង សំរិន។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ពេល​ចូល​រួម​ពិធី​បុណ្យ​សព​លោក សុខ អាន នៅ​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៧។

លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង (ឆ្វេង) និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ពេល​ចូល​រួម​ពិធី​បុណ្យ​សព​លោក សុខ អាន នៅ​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៧។

មន្ត្រី​ស្ថានទូត​ចិន នៅ​កម្ពុជា ចូល​រួម​បុណ្យ​សព​លោក សុខ អាន។

រដ្ឋមន្ត្រី​ក្រសួង​ព្រះបរមរាជវាំង លោក គង់ សំអុល (កណ្ដាល) ចូល​រួម​ពិធី​បុណ្យ​សព​លោក សុខ អាន នៅ​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៧។

ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​រដ្ឋ​សភា-​ព្រឹទ្ធ​សភា និង​អធិការកិច្ច អ្នកស្រី ម៉ែន សំអន ចូល​រួម​ពិធី​បុណ្យ​សព​លោក សុខ អាន នៅ​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Morm Moniroth

សមាជិក​ក្រុមប្រឹក្សា​រដ្ឋធម្មនុញ្ញ ព្រះរៀម នរោត្ដម បុប្ផាទេវី ចូល​រួម​ពិធី​បុណ្យ​សព​លោក សុខ អាន នៅ​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៧។

ប្រធាន​គណៈកម្មការ​ទី​៦ នៃ​រដ្ឋសភា ទទួល​បន្ទុក​ផ្នែក​ច្បាប់ លោក ប៉ែន បញ្ញា ចូល​រួម​ពិធី​បុណ្យ​សព​លោក សុខ អាន នៅ​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៧។

ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង ចូល​រួម​ពិធី​បុណ្យ​សព​លោក សុខ អាន នៅ​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៧។

ឧបនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន កែ គឹមយ៉ាន ចូល​រួម​ពិធី​បុណ្យ​សព​លោក សុខ អាន នៅ​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៧។

លោក​ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ចូល​រួម​បុណ្យ​សព​លោក សុខ អាន នៅ​ថ្ងៃ​ទៅ​១៦ ខែ​មីនា ឆ្នាំ​២០១៧។ លោក​ត្រូវ​បាន​តែងតាំង​ជា​រដ្ឋមន្ត្រី​ស្ដីទី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ក្រោយ​លោក សុខ អាន ទទួល​មរណភាព។

រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន និង​កីឡា លោក ហង់ ជួនណារ៉ុន ចូល​រួម​បុណ្យ​សព​លោក សុខ អាន នៅ​ថ្ងៃ​ទៅ​១៦ ខែ​មីនា ឆ្នាំ​២០១៧។


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

2 Responses to "មន្ត្រី​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​លោក សុខ អាន"

  1. country student says:

    Sok An was very corrupted person, and one of the very bad men among Hun Sen’s nepotism; he will become hell; next will be Ah Hun Sen and his nepotism to die and go to hell, eat shit, blood, mucus, and urine

  2. people says:

    All groups of mafia dictator will go to hell one by one ‘.

Leave a Reply

Submit Comment