ធនាគារ​ជាតិ​ប្រកាស​ប្ដូរ​ក្រដាស​ប្រាក់​រៀល​ចាស់​ទក់​ឬ​រហែក​នៅ​ថ្ងៃ​ទី​២០​មីនា

ដោយ ខែ សុណង
2017-03-19
RFA

រូប​ក្រដាស​ប្រាក់​១​ម៉ឺន​រៀល​ថ្មី។ Photo National Bank
រូប​ក្រដាស​ប្រាក់​១​ម៉ឺន​រៀល​ថ្មី។ Photo National Bank


ធនាគារ​ជាតិ​នៃ​កម្ពុជា ប្រកាស​ប្ដូរ​ក្រដាស​ប្រាក់​ថ្មី​ជូន​សាធារណជន​ចំពោះ​ក្រដាស​ប្រាក់​រៀល​ចាស់ ទក់ ឬ​រហែក នៅ​ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​២០១៧។

សេចក្ដី​ជូន​ដំណឹង​របស់​ធនាគារ​ជាតិ បាន​ឲ្យ​ដឹង​ថា ដើម្បី​ជា​ការ​អបអរ​សាទរ​ខួប​លើក​ទី​៣៧ នៃ​ការ​ដាក់​ឲ្យ​ចរាចរ​ប្រាក់​រៀល​ឡើង​វិញ ធនាគារ​ជាតិ​នៃ​កម្ពុជា នឹង​ទទួល​ប្ដូរ​ក្រដាស​ប្រាក់​រៀល​ចាស់ ទក់ ឬ​រហែក ដោយ​ផ្ដល់​ក្រដាស​ថ្មី​ជូន​សាធារណជន​ដែល​មាន​តម្រូវការ។ ការ​ប្ដូរ​ក្រដាស​ប្រាក់​នេះ នឹង​ប្រព្រឹត្ត​នៅ​ថ្ងៃ​ទី​២០ មីនា នៅ​គ្រប់​សាខា​ធនាគារ​ជាតិ​នៃ​កម្ពុជា រាជធានីខេត្ត លើកលែង​តែ​ស្នាក់ការ​កណ្ដាល​តែ​ប៉ុណ្ណោះ។

ធនាគារ​ជាតិ អំពាវនាវ​ឲ្យ​សាធារណជន​ចូលរួម​ចំណែក​លើក​ទឹក​ចិត្ត និង​គាំទ្រ​ប្រើប្រាស់​ប្រាក់​រៀល​ឲ្យ​កាន់​តែ​ទូលំទូលាយ ដើម្បី​ជា​ប្រយោជន៍​ដល់​សេដ្ឋកិច្ច និង​សង្គម​ជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "ធនាគារ​ជាតិ​ប្រកាស​ប្ដូរ​ក្រដាស​ប្រាក់​រៀល​ចាស់​ទក់​ឬ​រហែក​នៅ​ថ្ងៃ​ទី​២០​មីនា"

  1. Anonymous says:

    សូមធនាគារជាតិបង្កើតលុយឲ្យមានទំហំស្តង់ដាដូចៗគ្នា និងមានគុណភាពផង ពីព្រោះកន្លងមកឃើញតែដូរនិងបង្កើតប្រភេទក្រដាស់ប្រាក់ថ្មីដែលអន់គុណភាពទាំងពណ៏ ទាំងសាច់ក្រដាស់ និងរូបភាព។

Leave a Reply

Submit Comment