ពិធី​បូជា​សព លោក សុខ អាន មាន​ការ​ចូល​រួម​ពី​ប្រមុខ​រដ្ឋាភិបាល ឥស្សរជន​ជាន់​ខ្ពស់ និង​តំណាង​គណបក្ស​ប្រឆាំង​

ដោយ សរ ពិសី
19/03/2017
RFI

media
ពិធីដង្ហែសពលោក សុខ អាន ឆ្ពោះទៅឈាបនដ្ឋាន នៅមុខវត្តបុទុម នៅព្រឹកថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០១៧។ @FB/Samdech Hun Sen Prime Minister


នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ សព​ លោក សុខ អាន ឧប​នាយក​រដ្ឋ​មន្រ្តី និង​ជា​រដ្ឋមន្រ្តី​ទទួល​បន្ទុក​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្រ្តី ត្រូវ​បាន​ដង្ហែ​ឆ្ពោះ​ទៅ​កាន់​ឈាបនដ្ឋាន​ មុខ​វត្ត​បទុម ដើម្បី​រៀប​ចំ​ពិធី​បូជា។ នៅ​ក្នុង​ពិធីបូជា​សព នេះ មាន​ការ​ចូល​រួម​ពី​ថ្នាក់​ដឹក​នាំ​កម្ពុជា​សំខាន់ៗ​ ឧប​នាយក​រដ្ឋ​មន្រ្តីថៃ  អនុ​ប្រធានា​ធិបតីឥណ្ឌូ​នេ​ស៊ី ព្រម​ទាំង​តំណាង​គណបក្ស​សង្រ្គោះ​ជាតិ​ផង​ដែរ​។

បន្ទាប់​ពីសព​លោក​ សុខ អាន ​ឧប​នាយក​រដ្ឋ​មន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​ និង​ជាមន្ត្រី​ជាន់​ខ្ពស់​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​ ត្រូវ​បាន​បញ្ជូន​ពី​ទីក្រុង​ប៉េកាំង​មក​ដល់​កម្ពុជា​ កាល​ពី​ព្រឹកព្រលឹម​ ថ្ងៃទី ១៦ មីនា ។​ នៅ​ព្រឹក​ថ្ងៃ​ទី ១៩ មីនា នេះ សព​របស់​លោក ត្រូវ​បាន​រំកិល​ចេញ​ពី​គេហដ្ឋាន នា​សង្កាត់​បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឆ្ពោះ​ទៅ​វត្ត​បុទុមវត្តី​ដើម្បី​បូជា​បន្ទាប់​ពី​តម្កល់​ទុក​ធ្វើបុណ្យ​តាំង​ពី​ថ្ងៃទី ១៦មីនា​មក​។   

នៅ​ក្នុង​ពិធី​បូជា​សព​នៅ​ថ្ងៃ​អាទិត្យ​នេះ មាន​ការ​ចូល​រួម​ពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក នាយក​រដ្ឋមន្រ្តី ហ៊ុន សែន លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា លោក ហេង សំរិន ប្រធាន​រដ្ឋសភា អនុប្រធានាធិបតីឥណ្ឌូនេស៊ី ឧប​នាយក​រដ្ឋ​មន្ត្រី​ថៃ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​មន្រ្តី​រាជការ​ជា​ច្រើន​នាក់​ទៀត។ ព្រម​ជាមួយ​គ្នា​នេះ នៅ​ក្នុង​ពិធី​បូជា​សព​របស់​លោក សុខ អាន លោក សាយ ឈុំ ជា​អ្នក​អានវិយោគ​កថា និង​ជីវប្រវត្តិ ចំណែក លោក ហេង សំរិន ជូន​ភ្លើង​ដល់​សព​។
 
ក្រុម​អ្នក​តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះជាតិ ដឹក​នាំ​ដោយ​លោក ប៉ុល ហំម និង លោកស្រី មួរ សុខហ៊ួរ អនុ​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ បាន​ចូល​រួម​គោរព​វិញ្ញាក្ខន្ធ​សពលោក សុខ អាន ឧប​នាយក​រដ្ឋ​មន្រ្តី រដ្ឋ​មន្រ្តី​ទីស្តី​ការ​គណៈ​រដ្ឋ​មន្រ្តី​នៅ​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​១៩​មីនា​នេះ​។ លោក ប៉ុល ហំម អនុ​ប្រធានគណបក្ស​សង្រ្គោះ​ជាតិ បាន​បញ្ជាក់​ថា ទោះ​បី​ជា​គណបក្ស​សង្រ្គោះ​ជាតិ​និង​គណបក្ស​ប្រជាជន​កម្ពុជា មាន​ទស្សនៈ​នយោបាយ​ខុស​គ្នា​ក្តី ប៉ុន្តែ​ការ​គោរព​សព​ជា​លើក​ចុង​ក្រោយ គឺ​ជា​ការ​បង្ហាញ​នូវ​គុណ​ធម៌ក្នុង​នាម​ជា​ខ្មែរ​ដូច​គ្នា។ ទោះ​ជា​យ៉ាង​នេះ​ក្តី លោក កឹម សុខា ដែល​ជា​ប្រធាន​គណបក្ស ​មិន​បាន​ចូល​រួមនោះ​ទេ ដោយ​សារ​តែ​លោក​កំពុង​ស្ថិត​នៅ​ក្រៅ​ប្រទេស។
 
ជុំវិញ​ប្រតិកម្ម​ការ​ចំណាយ​លើ​ពិធី​បុណ្យ​សព​ ដែល​រដ្ឋាភិបាល​គ្រោង ចំណាយ​ ៣០០០ លាន រៀល ប្រហែល​ ៧៥ម៉ឺន​ដុល្លារ​អាមេរិក កាល​ពី​ល្ងាច​ថ្ងៃ​ទី ១៨ មីនា លោក​សាយ ឈុំអនុ​ប្រធាន​​គណបក្ស​ប្រជាជន​កម្ពុជា បាន​សរសេរ​លិខិត​ទៅ​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន ដោយ​ស្នើ​សុំ បង្វែរ​លុយ​រៀប​ចំបុណ្យ​សព លោក សុខ អាន ចូល​ទៅ​ក្នុង​ថវិកា​រដ្ឋ​វិញ ហើយ ការ​ចំណាយ​ទាំង​នេះ ជំនួស​វិញ​ដោយថវិកា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។
 
គួរ​រំលឹក​ថា ព្រះមហាក្សត្រ​ នរោត្តម សីហមុនី បាន​ប្រោស​ព្រះរាជ​ទាន​គោរមងារ ឯកឧត្តម សុខ អាន ជា «សម្តេច​វិបុល​បញ្ញា សុខ អាន» កាល​ថ្ងៃទី​១៣ មីនា ។ ពីរថ្ងៃ​ប៉ុណ្ណោះ មុន​ពេល​ រាជរដ្ឋាភិបាល​កម្ពុជា ប្រកាស​ជូនដំណឹង​ជា​សាធារណៈ ថា លោក សុខ អាន បាន​ទទួល​មរណភាព​ នៅថ្ងៃទី​១៥ មីនា វេលា​ម៉ោង ១៨:៣២នាទី នៅមន្ទីរពេទ្យ​ទីក្រុង​ប៉េកាំង ប្រទេស​​ចិន ដោយ​រោគាពាធ ក្នុង​ជន្មាយុ ៦៦​ឆ្នាំ​។ ​ រាជ​រដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃទី​១៦ មីនា បាន​សម្រេច ប្រគល់​ភារកិច្ច​ បន្ថែម​ជូន​លោក ប៊ិន ឈិន ឧប​នាយករដ្ឋ​មន្រ្តី ទទួល​បន្ទុក​ប្រចាំ​ការ ធ្វើជា រដ្ឋមន្រ្តី​ស្តីទី​ទទួល​បន្ទុក​​ទីស្តី​ការគណៈរដ្ឋ​មន្រ្តី ជំនួស​លោក សុខ អាន ដែល​បាន​ទទួល​មរណ​ភាព​៕

What Next?

Recent Articles

4 Responses to "ពិធី​បូជា​សព លោក សុខ អាន មាន​ការ​ចូល​រួម​ពី​ប្រមុខ​រដ្ឋាភិបាល ឥស្សរជន​ជាន់​ខ្ពស់ និង​តំណាង​គណបក្ស​ប្រឆាំង​"

  1. country student says:

    Sok An was very corrupted person, and one of the very bad men among Hun Sen’s nepotism; he will become hell; next will be Ah Hun Sen and his nepotism to die and go to hell, eat shit, blood, mucus, and urine

  2. ?? says:

    look this is an example for all Cambodian officer every level. SOK AN is an example he past the way without taking any thing white him . what he take white him is his man that have been earning during he was on earth. people will missing only the person who respecting to the other. also having good name as a leader who love their own people and their own nation. as I’m a Cambodian I fell sorry for him that have past the way that young. he should stay longer then this . at this moment all those high government officers can see in their own eyes . if one good leader people will crying and missing on every social action that he have been doing to his own people. but if you commit too many crime again your own people they will make a big celebration when you past the way. make a comparison between KEM LEY and SOK AN funeral what is the deference you can see it white your own eyes . after all I will say what you have earn is what you will get. peace for all Cambodian

  3. Anonymous says:

    The octopus is dead !

Leave a Reply

Submit Comment