មន្ត្រី​រដ្ឋាភិបាល​ព្រមាន​ប្ដឹង​អ្នក​ប្រើ​ហ្វេសប៊ុក​ម្នាក់​ដែល​ប្រមាថ​សព​លោក សុខ អាន

ដោយ សាន សែល
2017-03-19
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៦។ Photo: RFA
រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៦។ Photo: RFA


ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​១៩ មីនា គ្រោង​រៀបចំ​ដាក់​ពាក្យ​ប្ដឹង​បុគ្គល​ម្នាក់​ដែល​បាន​បង្ហោះ​សារ​លើ​ហ្វេសប៊ុក (facebook) ប្រមាថ​សព​លោក សុខ អាន។ ការ​ប្រមាថ​ដែល​មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា មិន​អាច​ទទួល​យក​បាន ដោយ​វា​បាន​ប៉ះពាល់​ដល់​កិត្តិយស​នៃ​សព ប៉ះពាល់​ដល់​ទំនៀមទម្លាប់ និង​ប៉ះពាល់​ដល់​អ្នក​ដែល​គោរព​ចំពោះ​សព​លោក សុខ អាន។

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី គ្រោង​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​លោក ហៃ វណ្ណា ដែល​មាន​ហ្វេសប៊ុក​ឈ្មោះ Vanna Hay

នៅ​ថ្ងៃ​ទី​១៩ មីនា ចំ​ថ្ងៃ​បូជា​សព​លោក សុខ អាន លោក ផៃ ស៊ីផាន បាន​បង្ហោះ​សារ​លើ​ហ្វេសប៊ុក​សម្ដែង​ការ​ស្រណោះ​សោកស្ដាយ​ចំពោះ​ការ​បាត់បង់​លោក សុខ អាន។ នៅ​ថ្ងៃ​ដដែល​នេះ លោក ហៃ វណ្ណា បាន​ចូល​ទៅ​បញ្ចេញ​យោបល់​លើ​សារ​ហ្វេសប៊ុក​នេះ ដោយ​តប​ជា​រូបភាព​ការ​កាន់​មរណទុក្ខ​លោក សុខ អាន ប៉ុន្តែ​បាន​សរសេរ​បន្ថែម​លើ​រូបភាព​នោះ ដោយ​អក្សរ​ពណ៌​ក្រហម​ជា​ភាសា​អង់គ្លេស​ថា «R.I.H.=Rest In Hell» ឬ​មាន​ន័យ​ថា «ធ្លាក់​នរក​ទៅ»

លោក ផៃ ស៊ីផាន ហៅ​សារ​នេះ​ថា​ជា​ការ​ប្រមាថ​ទឹក​ភ្នែក​រាប់​លាន​នាក់​ក្នុង​ជួរ​រាជ​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​នៅ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា ឬ​នៅ​ក្រៅ​គណបក្ស​ក្តី ព្រម​ទាំង​ឥស្សរជន​ជាន់​ខ្ពស់​បរទេស​មួយ​ចំនួន​ផង ដែល​បាន​សម្ដែង​ការ​ស្ដាយ​ស្រណោះ​លោក សុខ អាន ហើយ​នេះ​ជា​ការ​ប្រមាថ​ទៅ​លើ​វប្បធម៌​ថ្លៃថ្នូរ និង​ប្រពៃណី​ខ្មែរ៖ «…អាស្រ័យ​ហេតុ​ដូចនេះ មាន​តែ​ស្ថាប័ន​តុលាការ និង​ច្បាប់​ដែល​អាច​ដោះស្រាយ​នៅ​ក្នុង​បញ្ហា​នេះ…»

លោក ផៃ ស៊ីផាន បន្ត​ថា លោក ហៃ វណ្ណា បាន​ឈ្លាន​ពាន​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក ដើម្បី​ធ្វើ​ជា​ឧបករណ៍​ឈ្នានីស ញុះញង់​បំបែក​បំបាក់ បំភ័ន្ត​មតិ​សាធារណជន និង​មន្ត្រី​រាជការ និង​គណបក្ស​ប្រជាជន​កម្ពុជា។

ឆ្លើយតប​នឹង​គម្រោង​ប្ដឹង​នេះ លោក ហៃ វណ្ណា ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​១៩ មីនា ថា ការ​សរសេរ​សារ​លើ​ហ្វេសប៊ុក​លោក ផៃ ស៊ីផាន នេះ ដើម្បី​បង្ហាញ​ពី​ការ​វាយ​តម្លៃ និង​ការ​យល់​ឃើញ​ផ្ទាល់​របស់​លោក​ចំពោះ​ការ​បំពេញ​ការងារ​របស់​មន្ត្រី​សាធារណៈ៖ «»

ក៏ប៉ុន្តែ​លោក ហៃ វណ្ណា បាន​បង្ហោះ​សារ​សុំ​ទោស​ជា​សាធារណៈ​ចំពោះ​ការ​សរសេរ​លើសលស់​លើ​សព​លោក សុខ អាន។

លោក ហៃ វណ្ណា វ័យ ៣០​ឆ្នាំ ជា​សកម្មជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ។ លោក​កំពុង​ធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន។ លោក​បញ្ជាក់​ប្រាប់​អាស៊ីសេរី​ថា លោក​គ្មាន​តួនាទី ឬ​តំណែង​អ្វី​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ ទេ។

កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៦ លោក ហៃ វណ្ណា ក៏​ធ្លាប់​រិះគន់​រដ្ឋាភិបាល​ពី​ថ្លៃ​ទំនិញ​ពេល​រដូវ​បុណ្យ​ទាន​នៅ​លើ​សារ​ហ្វេសប៊ុក​របស់​លោក ផៃ ស៊ីផាន។

ក្នុង​រឿង​មរណភាព​លោក សុខ អាន នេះ​ដែរ កាល​ពី​ពេល​ថ្មីៗ​នេះ ហ្វេសប៊ុក​ឈ្មោះ សីហា ក៏​បាន​បញ្ចេញ​សារ​សន្ទនា​តាម​ទូរស័ព្ទ​របស់​មន្ត្រី​គណបក្ស​ប្រឆាំង ដែល​បាន​និយាយ​រិះគន់​សព​លោក សុខ អាន។ ក៏ប៉ុន្តែ​ពួក​គេ​បាន​សរសេរ​លិខិត​សុំ​ទោស​វិញ ក្រោយ​ពី​មាន​ប្រតិកម្ម​ថ្កោលទោស​របស់​អ្នក​គាំទ្រ​គណបក្ស​កាន់​អំណាច។

លោក ផៃ ស៊ីផាន សង្ស័យ​ថា ការ​ចេញ​រិះគន់​សព​លោក សុខ អាន ជា​បន្តបន្ទាប់​របស់​សកម្មជន និង​មន្ត្រី​របស់​គណបក្ស​សង្គ្រោះ​ជាតិ នេះ អាច​ជា​យុទ្ធសាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​វាយ​ប្រហារ​គណបក្ស​ប្រជាជន​កម្ពុជា។

ក៏ប៉ុន្តែ​លោក ហៃ វណ្ណា ដែល​លោក ផៃ ស៊ីផាន គ្រោង​ប្ដឹង​នោះ បដិសេធ​ថា​គណបក្ស​សង្គ្រោះ​ជាតិ មិន​បាន​ណែនាំ​លោក​ឲ្យ​សរសេរ​សារ​រិះគន់​លើ​ហ្វេសប៊ុក​នោះ​ទេ៖ «»

លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ក៏​ច្រាន​ចោល​ការ​សង្ស័យ​របស់​លោក ផៃ ស៊ីផាន នេះ​ដែរ៖ «»

លោក ហៃ វណ្ណា មើល​ឃើញ​ថា ការ​ព្រមាន​ប្ដឹង​រូប​លោក​នេះ ជា​យុទ្ធសាស្ត្រ​បង្ក្រាប​អ្នក​រិះគន់​រដ្ឋាភិបាល ខណៈ​ការ​បោះឆ្នោត​ខិត​ចូល​មក​ដល់។ ទន្ទឹម​នឹង​នេះ លោក ហៃ វណ្ណា ក៏​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​របស់​ក្រុម​គ្រួសារ​លោក​នៅ​ប្រទេស​កម្ពុជា។

ការ​ចាត់​តាម​ផ្លូវ​តុលាការ​ប្រឆាំង​នឹង​អ្នក​រិះគន់ ឬ​អ្នក​ប្រមាថ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ធ្លាប់​កើត​មាន​ច្រើន​ករណី​រួច​មក​ហើយ។

យុវជន គង់ រ៉ៃយ៉ា និស្សិត​សាកលវិទ្យាល័យ ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ១៨​ខែ បន្ទាប់​ពី​លោក​បាន​បង្ហោះ​សារ​លើ​ហ្វេសប៊ុក​ស្ដីពី «បដិវត្តន៍​ពណ៌»។ កាល​ពី​ចុង​ខែ​កុម្ភៈ តុលាការ​ក៏​បាន​ផ្ដន្ទាទោស​បុរស​ម្នាក់​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ២​ឆ្នាំ ដោយសារ​បាន​បង្ហោះ​សារ​ប្រមាថ​ជីវិត​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន លើ​ទំព័រ​ហ្វេសប៊ុក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

4 Responses to "មន្ត្រី​រដ្ឋាភិបាល​ព្រមាន​ប្ដឹង​អ្នក​ប្រើ​ហ្វេសប៊ុក​ម្នាក់​ដែល​ប្រមាថ​សព​លោក សុខ អាន"

  1. Phanna says:

    ប្រជាជនកម្ពុជា​ កំពុងរៀបចំសំណុំរឿងផ្តឹងបញ្ចប់ជីវិតនយោបាយរបស់CPP នៅឆ្នាំ២០១៨ខាងមុខនេះ​ ពីបទមើលងាយ
    ប្រមាថដល់ស្តេចផែនដី​ ក្នុងការសុីញ៉េហត្ថលេខា​ ច្បាប់ថ្មីពីគណបក្ស​ ពេលដែលព្រះមហាក្សត្រយាងចេញក្រៅប្រទេស​ ដើម្បីពិនិត្យសុខ៉ភាព។

  2. Khmer says:

    Keep barking, good dog.

  3. country student says:

    Ah, ផៃ ស៊ីផាន only supports and serves whoever the winner and powerful; he is not an honest man; he is very selfish and having dog branch. He is a dangerous man

  4. country student says:

    Sok An was very corrupted person, and one of the very bad men among Hun Sen’s nepotism; he will become hell; next will be Ah Hun Sen and his nepotism to die and go to hell, eat shit, blood, mucus, and urine