ពលរដ្ឋ​សង្ស័យ​ថា​ការ​បោះ​បង្គោល​ព្រំដែន​លេខ​១៦៩​នៅ​ជិត​ក្រុង​បាវិត​ចូល​ដី​ខ្មែរ

ដោយ ថា កិត្យា
2017-03-20
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

បង្គោល​ព្រំដែន​លេខ​១៦៩​ថ្មី​ដែល​ទើប​បោះ​នៅ​ជាប់​ផ្លូវ​កំពង់​ស្ពាន ស្ថិត​នៅ​ភូមិ​តាបឹប សង្កាត់​បាវិត ក្រុង​បាវិត ខេត្ត​ស្វាយរៀង។ រូបថត​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Tha Kitya
បង្គោល​ព្រំដែន​លេខ​១៦៩​ថ្មី​ដែល​ទើប​បោះ​នៅ​ជាប់​ផ្លូវ​កំពង់​ស្ពាន ស្ថិត​នៅ​ភូមិ​តាបឹប សង្កាត់​បាវិត ក្រុង​បាវិត ខេត្ត​ស្វាយរៀង។ រូបថត​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Tha Kitya


ប្រជាពលរដ្ឋ​ខ្មែរ​សង្ស័យ​ថា ការ​បោះ​បង្គោល​ព្រំដែន​លេខ​១៦៩ ដែល​នៅ​ជិត​ក្រុង​បាវិត ខេត្ត​ស្វាយរៀង អាច​ចូល​ទឹក​ដី​ខ្មែរ​មួយ​ចំនួន។ ប៉ុន្តែ​ករណី​នេះ ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ស្វាយរៀង និង​គណៈកម្មការ​ព្រំដែន ឆ្លើយ​បដិសេធ​ដោយ​ចាត់​ទុក​ថា ការ​បោះ​បង្គោល​នោះ​ត្រឹមត្រូវ​ដោយ​មាន​ការ​ឯកភាព​គ្នា​រវាង​ប្រទេស​ទាំង​ពីរ។

បើ​ទោះ​បី​ជា​បញ្ហា​ព្រំដែន​មាន​ភាព​ចម្រូងចម្រាស​យ៉ាង​ណា​ក្តី ក៏​ភាគី​រដ្ឋាភិបាល​កម្ពុជា និង​វៀតណាម នៅ​តែ​ពន្លឿន​ការ​បោះ​បង្គោល​ព្រំដែន​ដែរ។

បង្គោល​ព្រំដែន​លេខ​១៦៩​ថ្មី​ដែល​ទើប​បោះ​នៅ​ជាប់​ផ្លូវ​កំពង់​ស្ពាន ស្ថិត​នៅ​ភូមិ​តាបឹប សង្កាត់​បាវិត ក្រុង​បាវិត នោះ ក៏​បាន​ក្លាយ​ជា​បញ្ហា​ចោទ​មួយ ដែល​ពលរដ្ឋ​សង្ស័យ​ថា បង្គោល​នោះ​អាច​រំកិល​ចូល​ទឹក​ដី​ខ្មែរ ព្រោះ​ពួក​គាត់​ធ្លាប់​ដឹង​ថា បង្គោល​ចាស់​នៅ​ឆ្ងាយ​ជាង​បច្ចុប្បន្ន។

បុរស​វ័យ​ចំណាស់​ម្នាក់​ដែល​រស់នៅ​ជិត​ខ្សែ​បន្ទាត់​ព្រំដែន លើក​ឡើង​ថា ការ​បោះ​បង្គោល​ព្រំដែន​ពុះ​ចែក​ប្រទេស​ទាំង​ពីរ គឺ​កម្ពុជា ហាក់​ដូចជា​ចាញ់​ប្រៀប​វៀតណាម រហូត៖ «ចូល​តាម​កន្លែង​ជិត​កន្លែង​ឆ្ងាយ កន្លែង​ខ្លះ ៤ ទៅ ៥០០​ម៉ែត្រ​ក៏​មាន កន្លែង​ខ្លះ ១​គីឡូ​ដី​ក៏​មាន កន្លែង​ខ្លះ ២ ទៅ ៣០០​ម៉ែត្រ​ក៏​មាន នៅ​ក្នុង​ទឹក​ដី​កម្ពុជា យើង​ទាំងអស់»

អ្នក​ភូមិ​ផ្សេង​ទៀត​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ និង​សំឡេង បាន​លើក​ឡើង​ស្រដៀង​គ្នា​ដែរ​ថា បង្គោល​ថ្មី​នេះ​ហាក់​ដូចជា​បោះ​លយ​ចូល​ទឹក​ដី​ខ្មែរ ខណៈ​ដី​តំបន់​ស​ភាគច្រើន​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន ត្រូវ​បាន​ជនជាតិ​វៀតណាម កាន់​កាប់​ធ្វើ​ស្រែ​ចម្ការ​ធម្មតា។ នៅ​ចំណុច​ខ្លះ ជនជាតិ​វៀតណាម ធ្វើ​ដំណាំ​កសិកម្ម​ចូល​ហួស​បង្គោល​ព្រំដែន​ក្នុង​ដី​ខ្មែរ​ទៀត​ផង ដោយ​បច្ចុប្បន្ន​កំពុង​ដាំ​ម្ទេស និង​ឪឡឹក ខណៈ​ដី​នៅ​ខាង​ខ្មែរ​ទុក​ដី​ទំនេរ​ចោល ហើយ​កំពុង​ក្រៀម​បែក​ប្រះ​ក្រហែង។

ទាក់ទិន​បញ្ហា​នេះ អភិបាល​រង​ខេត្ត​ស្វាយរៀង លោក ពេជ្រ សុវណ្ណ អះអាង​ថា ការ​ចោទ​ប្រកាន់​នោះ គឺ​មិន​ពិត​ប្រាកដ​ឡើយ។ លោក​ពន្យល់​ថា ការ​បោះ​បង្គោល​ព្រំដែន​ថ្មី​នេះ គឺ​មាន​ការ​ឯកភាព​គ្នា​រវាង​ប្រទេស​ទាំង​ពីរ៖ «បង្គោល​នេះ វា​ជា​ផ្លូវ​ការ​ហើយ ចង់​ច្បាស់លាស់ លោក​សួរ​ទៅ​គណៈកម្មការ​វាស់វែង​ព្រំដែន ខាង​ឯកឧត្តម​ទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ទៅ គាត់​អាច​បញ្ជាក់​កាន់​តែ​ច្បាស់​ថែម​ទៀត»

លោក​បន្ត​ពន្យល់​ថា ដី​ដែល​ពលរដ្ឋ​វៀតណាម កំពុង​អាស្រ័យ​ផល​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​នោះ គឺ​ដោយសារ​ប្រទេស​ទាំង​ពីរ​មិន​ទាន់​បែងចែក​គ្នា​នោះ​ទេ ហើយ​ម្យ៉ាង​ទៀត​ដី​ដែល​នៅ​ទំនេរ​ចោល​នោះ គឺ​ភាគច្រើន​ជា​ដី​របស់​ក្រុមហ៊ុន​ដែល​មិន​ទាន់​ធ្វើ​ការ​អភិវឌ្ឍ។

រីឯ​ប្រធាន​គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង មាន​ប្រសាសន៍​ថា ការ​បោះ​បង្គោល​ព្រំដែន​លេខ​១៦៩ នោះ គឺ​មិន​មាន​កំហុស​ឆ្គង​នោះ​ទេ ហើយ​ភាគី​ទាំង​ពីរ​ក៏​បាន​ជជែក​គ្នា​រួច​រាល់​ហើយ​ដែរ ទម្រាំ​ឯកភាព​គ្នា​ឲ្យ​បោះ​បង្គោល​ចេញ​ជា​រូបរាង៖ «អត់​មាន​អី​ខុស​ឆ្គង​ទេ គេ​បោះ​ត្រឹមត្រូវ​បំផុត។ វា​គ្រាន់​តែ​ប្រជាពលរដ្ឋ​យើង​ភ្ញាក់​ផ្អើល​ខុស​រឿង។ ការ​បោះ​បង្គោល គឺ​ខាង​វៀតណាម ក៏​មិន​ចូល ខាង​យើង​ក៏​មិន​ចូល ហើយ​កន្លែង​ទីតាំង​ដែល​ត្រឹមត្រូវ​លើ​ខ្សែ​ព្រំដែន​ដែល​ភាគី​ទាំង​ពីរ​ឯកភាព​គ្នា។ យើង​ផ្អាក​ទុក​យូរ​ហើយ មិន​នឹង​បោះ​បង្គោល​នេះ ប៉ុន្តែ​ឥឡូវ​យើង​បាន​ឯកភាព​គ្នា​ហើយ បាន​យើង​បើក​ជំហរ​ឲ្យ​បោះ។ ដូច្នេះ​វា​អត់​មាន​អី​ត្រូវ​ភ័យ​ព្រួយ​បារម្ភ​ទេ»

បើ​ទោះ​ជា​បង្គោល​ព្រំដែន​លេខ​១៦៩ មាន​សរសេរ​ឆ្នាំ​២០០៨ ពី​លើ​ក្តី ពលរដ្ឋ​អះអាង​ថា បង្គោល​នេះ​បាន​ចាប់​ផ្ដើម​បោះ​កាល​ពី​ខែ​មករា ដើម​ឆ្នាំ​២០១៧។

កិច្ច​ប្រជុំ​លើក​ទី​៩ ស្ដីពី​កិច្ច​សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ​រវាង​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជាវៀតណាម កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មីនា បាន​វាយ​តម្លៃ​ថា ការ​កំណត់​ខណ្ឌ​សីមា និង​បោះ​បង្គោល​ព្រំដែន​គោក​រវាង​ប្រទេស​ទាំង​ពីរ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ សម្រេច​បាន​ប្រមាណ ៨៤%។ ភាគី​ទាំង​ពីរ​ក៏​ប្រកាស​ថា នឹង​ត្រូវ​ខិតខំ​បន្ត​រក្សា​ការ​គ្រប់គ្រង​ព្រំដែន​ត្រឹមត្រូវ​តាម​សន្ធិសញ្ញា និង​ការ​ព្រមព្រៀង​ស្ដីពី​ព្រំដែន​ដែល​ប្រទេស​ទាំង​ពីរ​បាន​ចុះ​ហត្ថលេខា។ ក្នុង​ករណី​មាន​ហេតុការណ៍ និង​បាតុភាព​អ្វី​មួយ​កើត​ឡើង​នៅ​តំបន់​ព្រំដែន បណ្ដា​ខេត្ត​ជាប់​ព្រំដែន​ត្រូវ​ពិភាក្សា​គ្នា និង​សហការ​គ្នា​ដោះស្រាយ​ភ្លាម ដោយ​មិន​ទុក​ឲ្យ​បញ្ហា​រីក​រាលដាល​បង្ក​ផល​ប៉ះពាល់​ដល់​ទំនាក់ទំនង​ជា​ប្រពៃណី​ល្អ​រវាង​ប្រទេស​ទាំង​ពីរ និង​បង្ក​ការ​រាំង​ស្ទះ​ដល់​ការងារ​ខណ្ឌ​សីមា និង​បោះ​បង្គោល​ព្រំដែន​ឡើយ ដោយ​ឈរ​លើ​ស្មារតី​យោគយល់​គ្នា​ទៅ​វិញ​ទៅ​មក និង​សន្តិវិធី។

យ៉ាង​ណា​ក៏ដោយ​ចុះ អ្នក​វិភាគ​ស្នើ​ឲ្យ​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​រស់នៅ​តាម​ព្រំដែន​ជា​មុន​សិន មុន​នឹង​បន្ត​បោះ​បង្គោល និង​បោះ​តម្រុយ​បង្គោល​ព្រំដែន។

អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី មាន​ទស្សនៈ​ថា ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា កំពុង​នៅ​មាន​ភាព​ចម្រូងចម្រាស​ច្រើន ដោយសារ​ពុំ​ទាន់​មាន​ឯកភាព​ជាតិ​ផ្ទៃ​ក្នុង ដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល​បន្ត​ទទួល​រង​នូវ​ការ​រិះគន់ និង​មាន​ការ​តវ៉ា​ពី​ប្រជាពលរដ្ឋ ដោយសារ​ការ​បាត់បង់​ដី បង្គោល​ខិត​ចូល ជាដើម ប៉ុន្តែ​មិន​ដែល​ឃើញ​ពលរដ្ឋ​វៀតណាម តវ៉ា​នោះ​ទេ។ បញ្ហា​នេះ បាន​ធ្វើ​ឲ្យ​មាន​ចម្ងល់​ថា តើ​មាន​អ្វី​ចំណេញ អ្វី​ខាត ដែល​ជំរុញ​ឲ្យ​មាន​ការ​បោះ​បង្គោល​ឲ្យ​ឆាប់​ចប់​នេះ? បញ្ហា​នេះ រដ្ឋាភិបាល​គួរ​តែ​ដោះស្រាយ និង​អប់រំ​ផ្សព្វផ្សាយ​ឲ្យ​ពលរដ្ឋ​បាន​យល់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

4 Responses to "ពលរដ្ឋ​សង្ស័យ​ថា​ការ​បោះ​បង្គោល​ព្រំដែន​លេខ​១៦៩​នៅ​ជិត​ក្រុង​បាវិត​ចូល​ដី​ខ្មែរ"

  1. people says:

    Of course youn are the robber ‘ they rob champa and kampuchea kroam ‘ their brain like animal’

  2. Holli says:

    អោយតាជាប់ព្រំប្រទល់ជាមួយយួនគឺថាមន្ដ្រីមូលដ្ឋានមិនហ៊ាននិយាយកាពិត គឺនិយាយកាពារច្រើនជាងនិយាយការពិត ហ៊ាននិយាយការពិតគឺអស់ដំណែងចឹងហ្មង

  3. ?? says:

    the border come closer to the capital PHNOMPEN that what we are seeing. the question is>>> do we Cambodian are happy to see this situation??? is that an agreement between HUN SEN and his master. this question have to ask to all Cambodian in 2018 . are we Cambodian want to stay as a nation in this region ????? or we have to fight to stay alive as a nation. please vote for some one else beside HUN SEN if we win and he not accepting it that will be another problem for him. believing me HUN SEN will bring this poor nation to hell. by having been born as a evil person this guy will not hesitated to killed his own family or destroy his nation. this guy have no solution to get out of Vietcong policy because he is not smart enough to be a leader. HUN SEN is a mad man by hearing his evil word he rather die if he lost powers . no brainer—– if he give up and come to his own nation he can be a hero once again if he can do it. but>>>>> HUN SEN make up your mind decide your own future be for it’s too late . GOD bless Cambodian

  4. ?? says:

    the border come closer to the capital PHNOMPEN that what we are seeing. the question is>>> do we Cambodian are happy to see this situation??? is that an agreement between HUN SEN and his master. this question have to ask to all Cambodian in 2018 . are we Cambodian want to stay as a nation in this region ????? or we have to fight to stay alive as a nation. please vote for some one else beside HUN SEN if we win and he not accepting it that will be another problem for him. believing me HUN SEN will bring this poor nation to hell. by having been born as a evil person this guy will not hesitated to killed his own family or destroy his nation. this guy have no solution to get out of Vietcong policy because he is not smart enough to be a leader. HUN SEN is a mad man by hearing his evil word he rather die if he lost powers . no brainer—– if he give up and come to his own nation he can be a hero once again if he can do it. but>>>>> HUN SEN make up your mind decide your own future be for it’s too late . so fare HUN SEN spook five and half hours about Cambodia map. he said Cambodian gain a lot of land from Vietnam. my question is which point where do Cambodia gain?????????? it seem to be Cambodia getting smaller from GOOGLE map GOD bless Cambodian

Leave a Reply

Submit Comment