សហគមន៍មានជម្លោះ​ដីធ្លីផ្អាកយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ

ដោយ លោក ពៅ មេត្តា​​ | ថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០១៧​
http://vodhotnews.com

សិទ្ធិមនុស្ស


សហគមន៍ដីធ្លីពីរដែលលេចធ្លោរក្នុងការរៀបចំយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ ដើម្បីទាមទារឲ្យមានយុត្តិធម៌ក្នុងសង្គមនោះ បានផ្អាកដោយសារមូលហេតុជាប់រវល់និងថាពេលនេះមន្ត្រីរដ្ឋាភិបាលកំពុងកាន់ទុក្ខការទទួលមរណៈភាពលោក សុខ អាន។

សហគមន៍ដីធ្លីដែលសកម្មភាពក្នុងការធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ គឺសហគមន៍បុរីកីឡានិងសហគមន៍បឹងកក់។ គោលបំណងដែលពួកគេធ្វើគឺទាមទារឲ្យមានការដោះលែងមន្ត្រីអង្គការសង្គមស៊ីវិល៤រូបនិងមន្ត្រីអគ្គលេខាធិការរង គ.ជ.ប ដែលតុលាការសម្រេចឃុំខ្លួនកាលពីខែឧសភាឆ្នាំ២០១៦។ បន្ទាប់មកយុទ្ធនាការនេះក៏ទាមទារឲ្យតុលាការស្វែងរកយុត្តិធម៌ករណីសម្លាប់លោក កែម ឡី និងទាមទារឲ្យដោះលែងអ្នកស្រី ទេព វន្នី តំណាងសហគមន៍បឹងកក់។​

តំណាងសហគមន៍បឹងកក់ថា ជាប់រវល់ទើបសម្រេចផ្អាក ចំណែកសហគមន៍បុរីកីឡាថា មិនស្លៀកពាក់ខ្មៅដើរហែក្បួនទៀតទេ ដោយសារមន្ត្រីរដ្ឋាភិបាលជាប់កាន់ទុក្ខលោក សុខ អាន ដែលទើបទទួលមរណៈភាព ប៉ុន្តែសហគមន៍បុរីកីឡាថា ស្លៀកបំពាក់ខ្មៅបង្ហាញសកម្មភាពតិចតួចនៅក្នុងសហគមន៍៕

 

សរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

What Next?

Recent Articles

Leave a Reply

Submit Comment