កម្ពុជា​ទទួល​អំណោយ​​ឧបករណ៍​សង្រ្គាម​ជាបន្តបន្ទាប់ ដើម្បី​រក្សា​សណ្តាប់​ធ្នាប់​ជាតិ​!

ដោយ ហេង ឧត្តម
26/03/2017
RFI

media
លោក ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិ (@AKP)


នៅក្នុង​សប្តាហ៍​នេះ កូរ៉េ​ខាង​ត្បូង ​បាន​ឲ្យ​រថយន្តយោធា និង​ គ្រឿង​ចក្រ​វិស្វកម្ម ចំនួន​​២២២គ្រឿង​ មក​ឲ្យ​ក្រសួង​ការ​ពារ​ជាតិ​ខ្មែរ។ ហើយ​នៅ​ខែកក្កដាខាង​មុខ ក្រសួង​ការ​ពារជាតិ​កូរ៉េ គ្រោង​នឹង​ធ្វើ​​អំណោយ​ឧបករណ៍​សង្រ្គាមបន្ថែម​ទៀត មក​ឲ្យ​កម្ពុជា។ ទន្ទឹម​នេះ លោក ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិ បញ្ជាក់​ថា ឧបករណ៍​ទាំង​នេះ គឺដើម្បី​ថែរក្សាសន្តិសុខ​​សណ្តាប់​ធ្នាប់​របស់​ប្រទេស​ជាតិ។

នៅថ្ងៃទី​២៣មីនា កន្លងទៅនេះ លោក Kang Byung Joo អនុរដ្ឋមន្ត្រី​ការពារ​ជាតិ​កូរ៉េ​​ខាង​ត្បូង បាន​ប្រគល់​អំណោយ​រថយន្ត​ ២០៨ ​គ្រឿង និង​គ្រឿងចក្រ​វិស្វកម្ម​ចំនួន​ ១៤ ​គ្រឿង ដល់​លោក​ ទៀ បាញ់។ រថយន្ត​សរុប​២២២គ្រឿងនេះ​ គឺ​ជា​អំណោយ​លើកទី​៣ហើយ​ និង​ដែល​បាន​ធ្វើ​ឡើង​នៅ​​វិទ្យាស្ថាន​បច្ចេកទេស​យោធា ក្នុង​​រួម​ខេត្ត​កំពង់ស្ពឺ​។
 
​ក្រសួង​ការពារជាតិខ្មែរ​ បញ្ជាក់​ក្នុង​ឱកាសនេះទៀត​ថា ក្នុង​ខែ​កក្កដា​ខាង​មុខ​នេះ​ កូរ៉េ​ខាង​ត្បូង នឹង​ផ្តល់​ជំនួយ​យោធា​បន្ថែមទៀត ជា​គម្រប់​លើកទី៤ ដែល​រួម​មាន រថយន្ត​​ ១៤៥ ​គ្រឿង​ ក្នុង​នោះ ​មាន​រថយន្ត​គ្រប់​ប្រភេទ​ ចំនួន ១៣៥ ​គ្រឿង គ្រឿងចក្រ​វិស្វកម្ម​ ៨ ​គ្រឿង និង​នាវា​ល្បាត​ ២ ​គ្រឿង​ជា​ដើម។
 
ក្រៅពី​អរគុណ​កូរ៉េ, រដ្ឋមន្ត្រីការពារជាតិខ្មែរ លោក ទៀ បាញ់ បាន​គូស​បង្ហាញថា លោក​ជឿ​ចំពោះ​សម្ភារ​ទាំង​នោះ​ ថា​នឹង​ត្រូវ​ប្រើប្រាស់​ក្នុង​ផ្លូវ​ត្រូវ ​ដើម្បី​បម្រើ​សង្គម​ ធ្វើ​យ៉ាង​ណា​​មិន​បំពាន​ច្បាប់​។ ហើយ​បញ្ហា​សំខាន់​ជាង​គេ​បំផុត​នោះ ​គឺ​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ក្នុង​វិស័យ​ការពារ​ជាតិ និង​រក្សា​សណ្តាប់​ធ្នាប់​សាធារណៈ​សម្រាប់​សុខ​សន្តិភាព​របស់​យើង​ជា​និរន្តរ៍។
 
គួរ​រម្លឹក​ថា កូរ៉េ​ ឲ្យ​ជំនួយ​យោធាលើកទី១ នៅឆ្នាំ​២០១០ នូវ​រថយន្ត​២៥៧គ្រឿង និង​សម្ភារៈ ហើយនិងនាវា​។ អំណោយ​លើកទី២ គឺ​ឆ្នាំ​២០១៣ ស្របពេល​នឹង​ឆ្នាំ​បោះឆ្នោត​ជាតិ គឺកូរ៉េ​ផ្តល់​អំណោយ​ មាន​រថយន្ត ជាង​២០០គ្រឿង និង​គ្រឿ​ង​បម្លាស់​ធុន​ធ្ងន់​ ជា​ច្រើន​ទៀត។
 
ត្រង់​ចំណុច​នេះ អង្គភាព​ GlobalPost ធ្លាប់​បាន​ចេញ​សេចក្តីរាយការណ៍ក្នុង​ឆ្នាំ​២០១៤ ដោយ​វាយតម្លៃ​​ថា ស្ថានទូត​កូរ៉េនៅស្រុក​ខ្មែរ លាក់​លៀម​ដើម្បី​ការពារ​ផល​​ប្រយោជន៍​អាជីវកម្ម​​របស់​កូរ៉េ ក្នុងវិស័យ​កាត់​ដេ​រ។ ការ​ផ្តល់​អំណោយ​ជាឧបករណ៍​យោធាជាបន្តបន្ទាប់​ ក៏​ទំនង​ជា​ដើម្បី​ការពារ​ទប់​ទល់​នឹងបាតុករ​ផង​ដែរ​។ ចំពោះការ​ចោទ​ដូច្នេះ ត្រូវ​បាន​មន្ត្រីរដ្ឋាភិបាល​ខ្មែរ និង​ស្ថានទូត​កូរ៉េ​ បាន​ច្រាល​ចោល​​រួច​មកហើយ៕​

What Next?

Recent Articles

2 Responses to "កម្ពុជា​ទទួល​អំណោយ​​ឧបករណ៍​សង្រ្គាម​ជាបន្តបន្ទាប់ ដើម្បី​រក្សា​សណ្តាប់​ធ្នាប់​ជាតិ​!"

  1. ?? says:

    no you are wrong Mr BANH TEA military equipment from CHINA is for protecting your own nation again with Vietcong aggressor. your job is to take care the security along the border or helping people when they meet any kind of natural disaster .do not use your silly word saying you are supported your dictator guy HUN SEN. Cambodian and the world seeing HUN SEN leadership was an dictator regime it going to be another north KOREA regime. that the whole world hated the most and it will be eliminate in the near future. do not so proud of your weapon from CHINA you and your military power is nothing for them . if you do any wrong in this election Cambodian will be punishing you like Mr evil HUN SEN too. GOD bless all Cambodian

  2. Anonymous says:

    គួរអោយសោកស្តាយ ដោយ សន្តិសុខសណ្តាប់ធ្នាប់សង្គម បានត្រូវយោធា ប្រឹងគ្រប់គ្រងជំនួស ក្រសួងមហាផ្ទៃទៅវិញ!!! ។តើកម្ពុជាគ្មានបញ្ហាព្រំដែនឬឬ???? ឬកង្វះសមត្ថភាពនៃ ក្រសួងមហាផ្ទៃ?????។